ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Post khmer] - ក្រសួងសាធារណការកំពុងសហការជាមួយសមត្ថកិច្ច រកមុខអ្នកបន្លំខ្លួនជាមន្ត្រីធ្វើបណ្ណបើកបរ
2021-08-01
ទៅកាន់ទំព័រចុះផ្សាយក្នុង Post khmer
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃស៊ើបអង្កេតករណីជនឆបោកបន្លំជាមន្រ្ដីធ្វើបណ្ណបើកបរយានយន្តដល់ពលរដ្ឋជាច្រើនករណីនាពេលកន្លងមក ខណៈក្រសួងពុំមានគោលការណ៍ផ្ដល់សេវាធ្វើប័ណ្ណបើកបរតាមរយៈបុគ្គលណាម្នាក់នោះ។ នេះបើតាមមន្រ្ដីនាំពាក្យក្រសួងសាធារណៈការ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ១ សីហាថា ករណីជនឆបោកក្លែងបន្លំជាមន្រ្ដីក្រសួងសាធារណៈការកន្លងមក ក្រសួងក៏ធ្លាប់បានសហការមួយចំនួនជាមួយមន្រ្ដីនគរបាលក្នុងការចាត់វិធានការហើយដែរ ព្រោះករណីនេះធ្លាប់បានកើតមានឡើងច្រើនលើកមកហើយ។ លោកបានថ្លែងថា៖ «ក្រសួងបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃចាត់វិធានការហើយ។ យើងឃើញថាចំណុចដែលជាបញ្ហាប្រឈមនៅក្នុងបណ្ដាញសង្គម ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ រួចផ្សព្វផ្សាយ មានភាពងាយស្រួលពេក ទើបបណ្ដាលឱ្យពលរដ្ឋដែលមិនទទួលបានព័ត៌មានពីការធ្វើប័ណ្ណបើកបរបានទូលំទូលាយងាយនឹងចាញ់បោកជនល្មើស»។ បើតាមលោក សុទ្ធាយុត្តិ ជាគោលការណ៍រួម ក្រសួងមិនមានការផ្ដល់លទ្ធភាពឱ្យភ្នាក់ងារណាមួយ ទៅធ្វើបណ្ណបើកបរឱ្យពលរដ្ឋទេ។ ការធ្វើបណ្ណបើកបរ ទាមទារ បុគ្គលម្ចាស់យានយន្ត ទៅធ្វើដោយខ្លួនឯង ឆ្លងកាត់ការប្រឡងដែលម្ចាស់ទៅប្រឡង និងមិនអាចឱ្យបុគ្គលណាទៅប្រឡងជំនួសបានទេ។ លោកបានបញ្ជាក់ថា៖ «ការធ្វើបណ្ណបើកបរ គឺមិនអាចធ្វើទៅបានតាមរយៈអ្នករត់ការទេ គឺគ្មានគោលការណ៍នេះដាច់ខាត។ ការធ្វើបណ្ណើបើកបរគឺជារឿងសំខាន់ វាពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពនៅលើផ្លូវថ្នល់។ បើយើងធ្វេសប្រហែសនៅក្នុងកម្រិតណាមួយនោះវាមិនត្រឹមតែគ្រោះថ្នាក់ដល់បុគ្គលខ្លួនឯងទេ ប៉ុន្តែបង្កគ្រោះថ្នាក់ដល់អ្នកនៅជុំវិញថែមទៀត»។ លោកបានអះអាងថា បុគ្គលប្រើប្រាស់ហ្វេសប៊ុកដែលមានគណនីឈ្មោះ «ភក្ត្រា សាធារណការ និងដឹកជញ្ជូន» គឺមិនមានជាមន្រ្ដីក្រសួងទេ គណនីនេះ គឺជាការឆបោក ក្រសួងធ្លាប់បានច្រានចោលគណនីឈ្មោះនេះជាច្រើនលើកហើយ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្លាប់បានលើកឡើងនូវដំណោះស្រាយជាបន្តបន្ទាប់ ក្នុងការលុបបំបាត់ភាពស្មុគស្មាញលើការផ្ដល់សេវាធ្វើបណ្ណបើកបរ និងបានលុបបំបាត់អំពើពុករលួយលើការធ្វើបណ្ណបើកបរ ដែលជាបញ្ហាស្មុគស្មាញ របស់ក្រសួងនាពេលកន្លងមក។ លោកទេសរដ្ឋមន្ត្រីធ្លាប់បានអះអាងថាមិនមានការធ្វើបណ្ណបើកបរណាមួយដោយគ្មានការប្រឡងនោះឡើយ។ ជាមួយគ្នានេះ លោក ក៏ធ្លាប់បានព្រមានចាត់វិធានការតាមច្បាប់ចំពោះមន្ត្រី ដែលឃុបឃិត ប្រព្រឹត្តអំពើពុករលួយលើការធ្វើបណ្ណបើកបរនេះផងដែរ។ កាលពីខែមីនានិងខែកក្កដា ឆ្នាំ ២០២១ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្ដកំពង់ស្ពឺ បានសរសេរបង្ហោះជាសធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីករណីចាញ់បោកបុគ្គលប្រើប្រាស់ហ្វេសប៊ុកមានគណនីឈ្មោះ «ភក្ត្រាសាធារណការនិងដឹកជញ្ជូន» ដើម្បីធ្វើបណ្ណបើកបរនេះ។ តាមការសរសេររបស់ពលរដ្ឋដែលចាញ់បោកគេខាងលើបានឱ្យដឹងថា បុគ្គលប្រើប្រាស់ហ្វេសប៊ុកមានគណនីឈ្មោះ «ភក្ត្រា សាធារណការ និងដឹកជញ្ជូន» បានអះអាងថា រូបគេអាចធ្វើបណ្ណបើកបររថយន្តដោយមិនចាំបាច់ឆ្លងការប្រឡងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ ហើយដើម្បីទទួលបានបណ្ណបើកបរដោយមិនបាច់ប្រឡងនេះ គឺត្រូវចំណាយថវិកាប្រមាណ ៥០០ ដុល្លារ។ ពលរដ្ឋបានរៀបរាប់ថា ជនឆបោកបានប្រើវិធីលួងលោមឱ្យអ្នកចង់ធ្វើបណ្ណបើកបរ ផ្ញើឯកសារពាក់ព័ន្ធនិងផ្ញើលុយតាមវីងដល់រូបគេ។ បើតាមការបង្ហាញរបស់ពលរដ្ឋករណីឆបោកនេះគឺជនឆបោកបានឱ្យអ្នកចង់បានបណ្ណបើកបរ ផ្ញើលុយទៅតាមលេខទូរស័ព្ទទាំងនេះ 096 64 202 52/081 336 609 ៕
អគ្គស្នងការនគរបាលជាតិ
Heang Sotheayuth
វិស័យដឹកជញ្ជូន
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90