នាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦  ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

នាយកដ្ឋាននេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសុវត្ថិភាព សុខភាពសាធារណៈ និងការអភិរក្សជីវចម្រុះ។

បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានប្រព័ន្ធចម្រោះទឹកកខ្វក់ចំនួនបី ដែលស្ថិតនៅក្នុងក្រុងសៀមរាប បាត់ដំបង និងក្រុងព្រះសីហនុ។ ដោយមើលឃើញអំពីតម្រូវការកើនឡើងក្នុងការលើកកម្ពស់អនាម័យ ការគ្រប់គ្រង និងសម្អាតទឹកកខ្វក់ នាយកដ្ឋានសំណង់ចម្រោះទឹកកខ្វក់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សា និងអនុវត្តគម្រោងផ្សេងៗ ដែលទាក់ទងនឹងវិស័យទឹកកខ្វក់ ដូចជា៖

  • គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ( Southern Economic Corridor Towns Development Project )
  • គម្រោងអភិឌ្ឍន៍ក្រុងរបៀង២ ( Second Greater Mekong Sub-region Corridor Towns Development Project )
  • គម្រោងអភិឌ្ឍន៍ក្រុងរបៀង៤ ( Four Greater Mekong Sub-region Corridor Towns Development Project )
  • គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប១ ( Integrated Urban Environmental Management in The Tonle Sap Basin Project I )
  • គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប២ (Integrated Urban Environmental Management in The Tonle Sap Basin Project II)