យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលកំណត់ដោយច្បាប់ ត្រូវមានបណ្ណបើកបរ (មានសុពលភាព) ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ននេះ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត មជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់ និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ។ ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នកតម្រូវឱ្យទៅរៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។
តម្លៃសេវាប្រឡងយកបណ្ណបើកបរ:
ប្រភេទ | តម្លៃ សម្រាប់ជនជាតិខ្មែរ | តម្លៃ សម្រាប់ជនជាតិបរទេស |
ក “ម៉ូតូ” | ៣០ ០០០ រៀល | ១០០ ០០០ រៀល |
ខ “រថយន្តទេសចរណ៍/គ្រួសារ” | ៩០ ០០០ រៀល | ១៨០ ០០០ រៀល |
គ និង ឃ | ៩៥ ០០០ រៀល | |
ង | ១០០ ០០០ រៀល |
សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតាបណ្ណបើកបរប្រភេទ ក មានតម្លៃ ២០,០០០ រៀល និងប្រភេទ ខ គ ឃ និង ង មានតម្លៃ ៣០,០០០ រៀល។ ឯកសារចាំបាច់ចំពោះពលរដ្ឋខ្មែរ ក្នុងការប្រឡងយកបណ្ណបើកបរ ប្តូរ និងពន្យារសុពលភាព រួមមាន៖
ឯកសារចាំបាច់ចំពោះជនបរទេសដែលចង់ប្រឡងយកបណ្ណបើកបររបស់ប្រទេសកម្ពុជា ឬចង់ប្តូរពីបណ្ណបើកបរ ពីប្រទេសរបស់ខ្លួន មកយកបណ្ណបើកបរប្រទេសកម្ពុជាវិញ រួមមាន៖