ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
ពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក នៅកំពង់ផែស្វយ័តភ្នំពេញ (ចំណតផែកុងតឺន័រ LM ១៧) បានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
2022-03-22
ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក នៅកំពង់ផែស្វយ័តភ្នំពេញ (ចំណតផែកុងតឺន័រ LM ១៧) បានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កណ្តាល៖ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក នៅកំពង់ផែស្វយ័តភ្នំពេញ (ចំណតផែកុងតឺន័រLM១៧) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោក Willem Phillip Barnaart កុងស៊ុលកិត្តិយសហូឡង់ប្រចាំនៅកម្ពុជា លោក Allard Nooy អគ្គនាយកក្រុមហ៊ុន Infraco Asia លោក Markus Burll នាយកការិយាល័យសហប្រតិបត្តិការប្រទេសស្វីស និងទីភ្នាក់ងារកុងស៊ុលប្រចាំនៅកម្ពុជា និងលោក ហេង សុវត្ថារ៉ា អគ្គនាយកក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក។ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានគូសបញ្ជាក់អំពីកំណើនកុងតឺន័រឆ្លងកាត់ជាមធ្យមប្រចាំឆ្នាំមានចន្លោះពី១៥-១៨% នៅក្នុងកំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ) ទោះបីជាមានវិបត្តិកើតឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។ ជាក់ស្ដែងនៅឆ្នាំ២០២០កន្លងទៅ ក.ស.ភ ទទួល បានបរិមាណកុងតឺន័រចំនួន២៩០ ៨៥៧ TEUs កើនចំនួន៣,៤៩% ធៀបនឹងឆ្នាំ២០១៩ និងនៅឆ្នាំ ២០២១ មានចំនួន៣៤៨ ៨៩៨ TEUs កើនឡើងចំនួនប្រមាណ២០% ធៀបនឹងឆ្នាំ២០២០។ លើសពីនេះទៀត នៅឆ្នាំ២០២២នេះ ក.ស.ភ បានព្យាករណ៍ថានឹងទទួលបានបរិមាណកុងតឺន័រចំនួន ៣៩៤ ៦៧៩ TEUs កើនឡើងចំនួន១៣% ធៀបនឹងឆ្នាំ២០២១។ ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់ នៃប្រព័ន្ធភស្តុភារកម្ម និងឃ្លាំងស្តុកទំនិញត្រជាក់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដែលបានផ្ដល់សេចក្តីទុកចិត្ត ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគលើវិស័យនេះ រាជរដ្ឋាភិបាលមិនអាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងដែលចាំបាច់សម្រាប់ប្រទេសតែម្នាក់ឯងបានទេ ពោលគឺរាជរដ្ឋាភិបាលត្រូវការវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជួយជ្រោមជ្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងធនាគារពិភពលោកបង្កើតផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភាស្តុភារកម្មកម្ពុជាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងអនុញ្ញាតឱ្យកម្ពុជាអាចទាក់ទាញវិនិយោគិនបង្កើតការងារធ្វើបន្ថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ផែនការមេភស្តុភាកម្មនេះត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៥០ ពាន់លានដុល្លារអាមេរិកសម្រាប់រយៈពេល១០ឆ្នាំ លើគម្រោងវិនិយោគប្រមាណ៣០០គម្រោង នៅក្នុង ប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាកាន់តែមានប្រសិទ្ធភាព និងផលិត ភាពនៅកម្ពុជា។ បន្ថែមទៅលើការងារភស្តុភារកម្ម ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ រាជរដ្ឋាភិបាលបានវិនិយោគ យ៉ាងច្រើនលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន កំពង់ផែ បណ្ដាញផ្លូវថ្នល់ ជាមួយនឹងការរីក ចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីកម្ពុជាបានទទួលសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ នៅទូទាំងប្រទេសនៅឆ្នាំ១៩៩៨ ក្នុងនោះ៖ រាជរដ្ឋាភិបាលបានបញ្ចប់ការកសាងប្រព័ន្ធផ្លូវថ្នល់ប្រមាណ ១៨ ០០០ គីឡូម៉ែត្រ និងបានធ្វើឱ្យប្រសើរឡើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ និងបានតភ្ជាប់ផ្លូវដែកឡើងវិញរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងបានពង្រីកសមត្ថភាពកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។ គួរកត់សម្គាល់ផងដែរថា៖ ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក សហការជាមួយក.ស.ភ សាងសង់ឃ្លាំងស្តុកទុក ទំនិញត្រជាក់នេះ នៅក្នុងបរិវេណចំណតផែកុងតឺន័រ LM១៧ របស់ ក.ស.ភ ដែលស្ថិតនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល អាចជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការ ចូលរួមចំណែកលើកកម្ពស់ខ្សែសង្វាក់នៃវិស័យភស្តុភាកម្មក្នុងប្រទេសកម្ពុជា។ កំណើនចរាចរណ៍ទំនិញ ឆ្លងកាត់នឹងមានសន្ទុះតាមរយៈការផ្ដល់សេវាកម្មស្តុករក្សាទុកនូវទំនិញត្រជាក់ ទាំងសម្រាប់នាំចេញ និង នាំចូលដែលមានដូចជា៖ ត្រី សាច់ កសិផល ឱសថ គ្រឿងសំអាង និងទំនិញច្រើនប្រភេទទៀត។ គម្រោងខាងលើនេះនឹងជួយបង្កើតការងារធ្វើបន្ថែម និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់វិនិយោគិន ពាណិជ្ជករ អាជីវករ ធុរជន និង សាធារណជនទូទៅដែលមានបំណងមកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនដើម្បីសម្រួលដល់ដំណើរការនាំចេញ នាំចូលទំនិញ រវាងកម្ពុជា និងសកលលោក៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទុកទំនិញត្រជាក់
កំពង់ផែស្វយ័តភ្នំពេញ
វិស័យភស្តុភារកម្ម
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90