ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[SSN News] - សម្តេច ស ខេង ជំរុញឱ្យយកចិត្តទុកដាក់បណ្តុះបណ្តាលកីឡាករ-កីឡាការិនីរបស់កម្ពុជា ក្លាយជាកីឡាករលំដាប់អន្តរជាតិ
2022-01-11
ទៅកាន់ទំព័រចុះផ្សាយក្នុង SSN News
រាជធានីភ្នំពេញ ៖សម្តេចក្រឡាហោម ស ខេង បានជំរុញដូចនេះនារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលហែលទឹកបាត់ដំបង ដោយមានការចូលរួមអមដំណើរពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក រួមទាំងមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាព ជំនាញជុំវិញខេត្ត គ្រូបង្វឹក សាស្ត្រាចារ្យ សិស្ស-និស្សិត កីឡាករ-កីឡាការិនី យុវជន ស.ស.យ.ក យុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហមសរុបទាំង ប្រមាណ៣២១រូប។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ដោយផ្តល់អាហារូបត្ថម្ភឱ្យត្រឹមត្រូវ មានពេលហាត់គ្រប់គ្រាន់ និងមានគ្រូបង្ហាត់កម្រិតខ្ពស់ ដើម្បីអាចក្លាយជាកីឡាករលំដាប់អន្តរជាតិ និងអាចឈានទៅដណ្តើមពានរង្វាន់ជូន គ្រួសារ និងប្រទេសជាតិ នៅក្នុងការប្រកួតកីឡា អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សាឯកជននៅកម្ពុជា ដែលមានអាងហែលទឹកផ្ទាល់ខ្លួនធ្វើការបណ្តុះបណ្តាលកីឡាករថ្នាលឱ្យបានច្រើន ផ្តោតលើ ការងារបណ្តុះបណ្តាល ធនធានមនុស្សទាំងកម្រិតគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមគណ:កម្មការបច្ចេកទេស និងការដឹកនាំគ្រប់គ្រងអង្គភាពរបស់ខ្លួន បំពាក់ឧបករណ៍ និងសម្ភារកីឡា ឱ្យបានសមស្របទំនើប និងទាន់សម័យ ត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសអន្តរជាតិដើម្បីហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី ។ ត្រូវយកចិត្តទុកដាក់លើការឧបត្ថម្ភ និងការលើកទឹកចិត្តជីវភាពរស់នៅ ការស្នាក់នៅ និងការបរិភោគរបស់កីឡាករ-កីឡាការិនី និងគ្រូ បង្វឹកឱ្យបានល្អ និងបង្កើនការប្រកួត ប្រជែងឱ្យបានញឹកញាប់ដើម្បីឱ្យកីឡាករ -កីឡាការិនីបានហ្វឹកហាត់ផង និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ផងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត និងចូលរួម ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងឆ្នាំ២០២៣ខាងមុខ។ សម្តេចក្រឡាហោម ក៏បានគូសបញ្ជាក់ពីស្មារតី និងការប្តេជ្ញាចិត្តខ្ពស់ប្រកបដោយឆន្ទ:មនសិការលះបង់ខ្ពស់គ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានប្រែក្លាយប្រទេសពីប្រទេសដែលគ្មានអ្វីៗទាំងអស់ មានតែកម្ទេចផេះផង់ជាសំណល់នៃសង្គ្រាម មកជាប្រទេស ដែលមានអ្វីៗគ្រប់បែបយ៉ាង និងមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ សម្តេចបានបន្ថែមថា ក្នុងរយៈពេលចុងក្រោយនេះវិស័យកីឡានៅកម្ពុជា មានការរីក ចម្រើនគួរឱ្យកត់សម្គាល់បន្ទាប់ពីកីឡាទាំងនោះចាប់ផ្ដើមពង្រីកសកម្មភាពរបស់ខ្លួន តាមរយៈការ បណ្ដុះបណ្ដាល និងការប្រកួតប្រជែង ដែលធ្វើឱ្យមានធនធាន កីឡាករ-កីឡាការិនីល្អៗកើតឡើងច្រើន។ សូមជម្រាបជូនថា៖ មណ្ឌលហែលទឹកនេះ សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង ចំណាយពេលសាងសង់ចំនួន២៤ខែ ចាប់ពីពាក់ កណ្តាល ខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២១ ចំណាយថវិកាប្រមាណ ១ ៩៦០ ០០០ដុល្លារអាមេរិក មានបណ្តាយ ១១៥ ម៉ែត្រ និងទទឹង៦៥ម៉ែត្រ ឋិតនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។ សំណង់មណ្ឌលហែលទឹកនេះរួមមាន៖ អាងហែលទឹកមានទទឹង ២៥ម៉ែត្រ បណ្តោយ៥០ម៉ែត្រ ជម្រៅ ២ម៉ែត្រ ចែកជា១០ខ្សែបន្ទាត់ អាងលោតទឹក មានទទឹង២០ម៉ែត្រ បណ្តោយ ២៥ម៉ែត្រ ជម្រៅ ៤.៥ម៉ែត្រ អាងហែលទឹក កំដៅសាច់ដុំមានទទឹង១០ម៉ែត្រ បណ្តោយ១៥ម៉ែត្រ ជម្រៅ១.៥ម៉ែត្រ ប៉មលោតទឹកមានកំពស់១០ម៉ែត្រ ចែកជាថ្នាក់ លោតកម្ពស់១ម៉ែត្រ ៣ម៉ែត្រ ៥ម៉ែត្រ ៧ម៉ែត្រ និង១០ម៉ែត្រ អាងរក្សាតុល្យភាពទឹកមានទទឹង១០ម៉ែត្រ បណ្តោយ១៥ម៉ែត្រ ជម្រៅ ២.៥ម៉ែត្រ ទីធ្លាសាធារណៈទំហំ ៣ ១៩៤ ម៉ែត្រការ៉េ សួនច្បារទំហំ ១៣៦ម៉ែត្រការ៉េ មានប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធបង្ហូរទឹកភ្លៀង និងរបងបេតុងមានចម្រឹងដែក ប្រវែង៣៦០ម៉ែត្រ និងមានទីធ្លាចតរថយន្ត និងទោចក្រយានយន្តទំហំ៧០០ម៉ែត្រការ៉េ។ អគារពហុប្រើប្រាស់មានទទឹង ៧ម៉ែត្រ បណ្តោយ ៣៥ម៉ែត្រ មានពីរជាន់ ចែកជា ១៖ កន្លែងអង្គុយទស្សនាចំណុះសរុប ៥២៥នាក់ បូក៥០កន្លែងរបស់គណៈអធិបតី ២៖ បន្ទប់ម៉ាស៊ីនចម្រោះចំនួន២កន្លែង ៣៖ បន្ទប់ឃ្លាំងចំនួន២កន្លែង ៤៖ បន្ទប់ផ្លាស់សំលៀកបំពាក់ចំនួន២បន្ទប់ ៥៖ បន្ទប់ទឹកកីឡាករចំនួន២បន្ទប់ កីឡាការិនីចំនួន២បន្ទប់ ៦៖ បន្ទប់ទឹកសាធារណៈចំនួន២កន្លែង និងបន្ទប់ទឹកជនពិការចំនួន១កន្លែង ៧៖ បន្ទប់ពិសេសសម្រាប់គណៈអធិបតី ៨៖ បន្ទប់ពហុប្រើប្រាស់ចំនួន១កន្លែង ៩៖ បន្ទប់បញ្ជា ការប្រកួតចំនួន១កន្លែង ១០៖ បន្ទប់ប្រជុំចំនួន១កន្លែង ១១៖ បន្ទប់ពេទ្យចំនួន១កន្លែង ១២៖ បន្ទប់មន្រី្តគណ:កម្មការ ចំនួន១កន្លែង ១៣៖ បន្ទប់រងចាំចំនួន១កន្លែង ១៤៖ បន្ទប់ស្នាក់នៅសម្រាប់កីឡាករចំនួន២០នាក់ចំនួន ៤កន្លែង ១៥៖ បន្ទប់ចុងភៅចំនួន១កន្លែង ១៦៖ ប្រអប់បេតុងទំហំ១.៥ម៉ែត្រ x ២ម៉ែត្រ ប្រវែង៩០ម៉ែត្រ សម្រាប់ត្រួត ពិនិត្យបណ្តាញទុយោក្នុងដី៕
មណ្ឌលហែលទឹកបាត់ដំបង
ពិធីបេីកសម្ពោធ
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90