• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Khmer Load] - អាជ្ញាធររាជធានីភ្នំពេញ បង្ហាញកំណាត់ផ្លូវ ដែលត្រូវហាមឃាត់យានយន្តធ្វើចរាចរណ៍ និងស្នើឱ្យពលរដ្ឋចូលរួមសហការដើម្បីឱ្យព្រះរាជពិធីអុំទូក ដំណើរការទៅដោយរលូន

2018-11-19 ទៅកាន់ទំព័រចុះផ្សាយក្នុង Khmer Load
(ភ្នំពេញ)៖ សមត្ថកិច្ច និងអាជ្ញធររាជធានីភ្នំពេញ បានបង្ហាញពីកំណាត់ផ្លូវមួយចំនួន ដែលត្រូវបានហាមឃាត់មិនឱ្យយានយន្តធ្វើចរាចរណ៍ និងជំរុញឱ្យប្រជាពលរដ្ឋសហការទាំងលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហបរិស្ថាន ដោយធ្វើយ៉ាងណាឱ្យព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។ នៅក្នុងសន្តិសីទកាសែត មួយនាថ្ងៃទី១៨ វិច្ឆិកា ២០១៨ លោក ចែវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ បានដាក់វិធានការនៅតាមតំបន់មួយចំនួនជុំវិញនៃការប្រារព្ធពិធី ដោយនឹងត្រូវហាមឃាត់មធ្យោបាយផ្សេងៗ ជៀសសវាងការកកស្ទះ និងបង្កជាបញ្ហាយានយន្តច្រើន កុះករនៅកន្លែងប្រារព្ធពិធី។ លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវបិទចរាចរណ៍ទាំងស្រុង ចាប់ពីផ្លូវ១៥០ កែងព្រះស៊ីសុវត្ថិ បានន័យថា ប៉ែកខាងជើងវត្តឧណ្ណាលោម កែងនឹងផ្លូវ១៣០ ដែលជាផ្លូវឯកទិស បុកចេញពីផ្សារធំថ្មី មកត្រង់កែងនឹងផ្លូវស៊ីសុវត្ថិ ហើយផ្លូវដែលយើងត្រូវបិទនេះ គឺផ្លូវលេខ១៣០ កែងនឹងផ្លូវស៊ីសុវត្ថិ ខាងលិចរហូតមកដល់ផ្លូវលេខ៥ បត់ស្តាំមកខាងត្បូងរហូតដល់របងវត្តឧណ្ណាលោម ពីផ្លូវលេខ១៥៤ បត់ស្តាំទៅលិចត្រង់រហូតដល់ផ្លូវលេខ១៩។ ផ្លូវលេខ១៩ បត់ឆ្វេង គឺខាងក្រោយព្រះបរមរាជវាំង រហូតទៅដល់ផ្លូវ២១៤ បត់ស្តាំឡើងមកផ្លូវព្រះនរោត្តម ហើយបានយើងបត់ឆ្វេង លើកំណាត់មហាវិថីព្រះនរោត្តម ឆ្លងកាត់វិមានឯករាជ្យ ទៅប៉ែកខាងត្បូងផ្លូវ២៩៤។ បានន័យថា ខាងត្បូងវិមានឯករាជ្យ ចំណុចស្តុបជ្រុញលាងហាក់ បត់ឆ្វេងតាមបណ្តោយផ្លូវលេខ២៩៤ រហូតទៅដល់ផ្លូវសុធារស បត់ស្តាំឡើង ផ្លូវសុធារស រហូតដល់ផ្លូវរដ្ឋសភា កែងស្ថានទូតរុស្ស៊ី បានបត់ឆ្វេងរហូតទៅដល់តាមបណ្តោយផ្លូវរដ្ឋសភា ឆ្ពោះទៅដល់ផ្លូវលេខ១៧៨ គឺកែងស្ថានទូតអូស្រ្តាលី ឆ្ពោះទៅគល់ស្ពានតន្រ្តី បត់ឆ្វេងតាមផ្លូវសឌិត មុខក្រសួងបរិស្ថាន រហូតទៅដល់គល់ស្ពាននាគភ្លោះ។ នេះគឺជាតំបន់ នឹងត្រូវបិទចរាចរណ៍ទាំងស្រុង មិនអនុញ្ញាតឱ្យធម្យោបាយចេញ-ចូល លើកលែងតែអ្នកដែលមានកិច្ចការចាត់ចែងការពារក្នុងព្រះរាជពិធី និងអ្នកដែលមានលិខិតចេញចូល ក្នុងតំបន់នេះ មានបងប្អូនប្រជាជនច្រើន ដែលកំពុងរស់នៅហើយកន្លងមកយើងបានអនុវត្តន៍ជារៀងរាល់ឆ្នាំ បងប្អូនបានដឹង ហើយអាជ្ញាធរដែនដី និងគណៈកម្មការបុណ្យជាតិ បានចេញលិខិតចែកជូនដល់ប្អូនដល់លំនៅដ្ឋាន ដើម្បីឱ្យពួកគាត់ងាយស្រួល ចេញចូលលំនៅដ្ឋាន ដែលយើងត្រូវបិទចរាចរណ៍។ មួយវិញទៀត ក្នុងករណីដែលបងប្អូនដែលអត់មានលិខិតចេញចូល សូមឱ្យបង្ហាញ នូវអត្តសញ្ញាណបណ្ណ​របស់គាត់ ដល់សមត្ថកិច្ច បញ្ជាក់ថាពួកគាត់មានលំនៅដ្ឋានក្នុងតំបន់នេះ ដើម្បីងាយស្រួលចេញចូលក្នុងតំបន់ដែល ត្រូវបិទចរាចរណ៍។​ មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា បានសួរលោកថា តើឱ្យពួកគាត់ចូលតាមតំបន់ណានិងទុកយានយន្តកន្លែងណា ដើម្បីចូលរួមក្នុងព្រះរាជពិធីនេះ។ លោកបានបញ្ជាក់ឱ្យដឹងដែរថា បងប្អូន​ និងយានយន្តដែលមកតាមផ្លូវជាតិលេខ១ មិនអនុញ្ញាតឱ្យចូលរាជធានីភ្នំពេញទេ គឺត្រូវបញ្ឈប់បង្វែរទិសនៅចំណុចផ្លូវបំបែកថៃហ្គ័រ ចូលទៅស្ពានព្រែកសំរោង ហើយប្រជាពលរដ្ឋដែលចូលក្នុងព្រះរាជពិធីបុណ្យនេះ គឺឈប់នៅត្រង់ វត្តនិរោធ ហើយរថយន្ត និងរ៉ឺម៉កតូចៗ ត្រូវអនុញ្ញាតចូលចតនៅចំណតផ្សារច្បារអំពៅ ដោយមិនអនុញ្ញាតឱ្យឆ្លងស្ពានព្រះមុនីវង្សទេ ព្រោះគ្មានចំណត ឱ្យចតលើផ្លូវព្រះនរោត្តមនិងទីតាំងផ្សេងៗទេ។ ចំណែកផ្លូវជាតិលេខ២វិញ យានយន្តត្រូវចូលចតនៅចំណតចាក់អង្រែ វត្តចាក់អង្រែ វិទ្យាល័យចាក់អង្រែ គឺឱ្យពួកគាត់ឈប់នៅត្រឹមនេះ មិនអនុញ្ញាតឱ្យឆ្លងស្ពានអាកាសក្បាលថ្នល់ទេ។ ចំណែកអ្នកមកពីផ្លូវលេខ២ តាមផ្លូវ៦០ម៉ែត្រ គឺត្រូវឈប់នៅចំណុចផ្លូវ៦០ម៉ែត្រតែម្តង មិនអនុញ្ញាតឱ្យចូលផ្លូវព្រះមុនីវង្សទេ ដោយឡែកយានយន្តមកពីផ្លូវវេងស្រេង មិនអនុញ្ញាតឱ្យចូលមកដល់ ស្ពានស្ទឹងមានជ័យទេ ត្រូវបិទនៅច្រមុះជ្រូកស្ទឹងមានជ័យ ដោយបង្វែរទិសឱ្យទៅឈប់ចតនៅផ្លូវចំការដូង និងផ្លូវ៦០ម៉ែត្រ។ ចំណែកផ្លូវជាតិលេខ៣ និងលេខ៤ រថយន្តប្រភេទដឹកជញ្ជូនទាំងអស់មិនអនុញ្ញាត ឱ្យធ្វើចរាចរណ៍លើផ្លូវសហព័ន្ធរុស្ស៊ីទេ ដោយអនុញ្ញាតឱ្យចូលចត នៅចំណតចោមចៅ ហើយអាចឡើងជិះរថយន្តក្រុងរបស់រដ្ឋបាលក្រុងភ្នំពេញបន្ត ឯរថយន្តដឹកទំនិញធុនធ្ងន់ ត្រូវបង្វែរទិសទៅតាមផ្លូវទំនប់កប់ស្រូវ។ សម្រាប់ផ្លូវហាណូយ និងផ្លូវ៥៩៨ ដែលយានយន្តត្រូវមកចូលរួមក្នុងព្រះរាជពិធីនេះដែរ គឺមិនអនុញ្ញាតឱ្យយានយន្តចូលមកផ្លូវ គីម អ៊ីលស៊ុង ចំណុចអង់តែនទួលគោកទេ និងអាចចូលចតនៅចំណុចតំបន់បឹងកក់ ព្រោះយើងមានដីមិនទាន់ប្រើប្រាស់មួយចំនួនអាចចត រថយន្តកូរ៉េបាន។ ចំពោះផ្លូវជាតិលេខ៥ រថយន្តធុនធ្ងន់ត្រូវបង្វែរនៅត្រង់ស្ពានព្រែកព្នៅ ឯរថយន្តដែលមកចូលរួមក្នុងពិធី ត្រូវចូលចតនៅចំណតគីឡូម៉ែត្រលេខ៩ ឯរថយន្តលក្ខណៈគ្រួសារ រថយន្តដឹកជញ្ជូនធុនតូច ត្រូវអនុញ្ញាតឱ្យចូលចតត្រឹមសាលាដែក។ ផ្លូវជាតិលេខ៦ រថយន្តធុនធ្ងន់ត្រូវបង្វែរទៅផ្លូវឈ្នះ-ឈ្នះ ចូលទៅស្ពានលីយ៉ុងផាត់ ឡើងទៅទំនប់កប់ស្រូវ។ ឯរថយន្តធុនតូចត្រូវឈប់នៅតំបន់ អូស៊ីអាយស៊ី និងចំណតព្រែកលៀប។ ចំណែករថយន្តមួយចំនួនដែលបើកហួសដល់ក្នុងក្រុង មិនអនុញ្ញាតឱ្យចូលចតទេ ដោយបញ្ជាឱ្យវិលត្រឡប់ ទៅចូលចតក្នុងចំណតដែលរៀបចំទុក។ លោកបានស្នើដល់ប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងពិធីបុណ្យនេះ សូមចូលរួមថែរក្សាសណ្តាប់ធ្នាប់អនាម័យ និងសន្តិសុខសុវត្ថិភាព ជាពិសេសត្រូវសមត្ថកិច្ចមិនអាចទៅការពារបងប្អូនគ្រប់រូបបានទេដូចជា៖ កាបូប សម្ភារផ្សេងៗ ត្រូវចេះថែរក្សាដោយខ្លួនឯងចៀសវាងជនខិលខូត ឆ្លៀតឱកាសលូកខ្វេះ លួចឆក់ កាបូប ដូច្នេះបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នូវសម្ភារផ្ទាល់ខ្លួន។ ចំណែកលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈនូវផែនការមួយចំនួន ដោយក្នុងនោះដូចជា ការដាក់តាំងរៀបចំភ្លើងពណ៌ និងការតុបតែងលម្អ នៅតាមបណ្តាលផ្លូវមួយចំនួននៅតាមដងផ្លូវ តាមសួនច្បារ មានលក្ខណៈប្លែកជាងឆ្នាំមុន​ដោយរំពឹងថានឹងមានប្រជាពលរដ្ឋមកចូលរួមច្រើន យ៉ាងតិច៣លាននាក់ និងមានទូកចូលរួមចំនួន២៩៨ទូក។ នៅតាមផ្លូវនរោត្តម បានតុបតែងភ្លើងគោម កាត់ទទឹងផ្លូវ ភ្លើងតាមបង្គោលភ្លើង នៅសួនវិមានឯករាជ្យ មានតុបតែងជាភ្លើង៧ពណ៌ និងភ្លើង LED។ ការតុបតែងនៅតំបន់ប៉ុស្តិ៍លេខ៣ នៅសួនសម្តេចតេជោហ៊ុនសែន នៅវត្តបទុមវតី និងសួនជ្រោយចង្វា។ នៅឆ្នាំនេះអ្វីៗ មានការតុបតែងច្រើន ជាងឆ្នាំមុន ហើយសង្ឃឹមថាប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្ត នឹងសប្បាយភ្នែកល្អមើល និងធ្វើឱ្យបរិយាកាសនៃព្រះរាជពិធីបុណ្យនេះ កាន់តែសប្បាយរីករាយ។ ចំណែកបញ្ហាសំរាម និងអនាម័យបង្គន់សាធារណៈនោះ ត្រូវបានយកចិត្តទុកដាក់ជាខ្លាំងណាស់ ដោយយោងតាមកិច្ចប្រជុំជាច្រើនលើក។ រដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងបង្គន់សាធារណៈ បន្ថែមពីលើបង្គន់ដែលមានស្រាប់ និងដំឡើងបង្គន់ជីក៥,៩៧បន្ទប់ ចំនួន៣១ទីតាំង សម្រាប់អ្នកមកចូលរួមបុណ្យអុំទូក។ ហើយថ្មីៗនេះ រដ្ឋបាលរាជធានី បានធ្វើបង្គន់ស្តង់ដារមួយនៅជ្រោយចង្វាត្រើយខាងកើត តំបន់សួនព្រះនាងប្រាជ្ញាបារមី ចំនួន២១បន្ទប់ និងកន្ថោនោមចំនួន១១ ហើយសេវាប្រើប្រាស់លើបង្គន់អនាម័យនេះ មិនមានការបង់ប្រាក់ទេ។ ចំពោះសំរាម គឺមន្ទីរសាធារណការ និងក្រុមហ៊ុន ស៊ីនទ្រី សហការសំអាតដែលមន្ទីរសាធារណការមានកម្លាំង៣,៦១នាក់ ដើម្បីសំអាតនៅលើ សួនច្បារ និងនៅលើច្រាំងទន្លេ ឯក្រុមហ៊ុនស៊ីនទ្រី សំអាតនៅលើតាមផ្លូវ និងប្រមូលសំរាមដែលមានកម្លាំងចំនួន៤,៧៤នាក់ ដែលកម្លាំងទាំងអស់ នឹងត្រូវបោសសំអាតនៅតាមតំបន់ទីតាំងសប្បាយនានា នៅតាមតំបន់ជ្រោយចង្វា និងឫស្សីកែវ ដោយមិនគិតពីតំបន់ផ្សេងៗ ទៀតនោះទេ។ កម្លាំងទាំងអស់ត្រូវបោសសំអាតសំរាមចាប់ពីម៉ោង១២យប់ រហូតដល់ម៉ោង៥ព្រឹក។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាកុំបោះចោលសំរាមផ្តេសផ្តាស់ ត្រូវដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។ រដ្ឋបាលរាជធានី បានត្រៀមធុងសំរាម ចំនួន១,៦៧១ធុង ហើយក្រុមហ៊ុន ស៊ីនទ្រី បានផ្តល់កញ្ឆេចំនួន១,២២១ ហើយរដ្ឋបាលរាជធានី បានផ្តល់មកមន្ទីរ សាធារណការចំនួន៦៥០ធុងជ័រ គឺនឹងត្រូវដាក់ពង្រាយនៅតាមសួនច្បារលើដងផ្លូវ ក្នុងទីតាំងព្រះរាជពិធីបុណ្យអុំទូក។ លោក សាំ ពិសិដ្ឋ បានបន្តថា ជារៀងរាល់ឆ្នាំ ស្មៅ និងផ្កា តែងតែរងគ្រោះ ក្នុងពេលដែលមានពិធីម្តងៗ ដោយរដ្ឋបាលរាជធានី ដាក់ផែនការ បោះបង្គោលចងខ្សែមិនឱ្យមានការដើរជាន់លើស្មៅ ឬផ្កាទេ ហើយបានដាក់ស្លាកសញ្ញា ហាម ជាន់ស្មៅ និងផ្កា ហើយសូមបងប្អូនត្រូវគោរពតាមការ ណែនាំនេះ ដែលជាទ្រព្យសម្បត្តិសាធារណៈ។ ចំណែកបញ្ហាបង្គន់សាធារណៈបងប្អូនប្រើប្រាស់ដោយសេរី ប៉ុន្តែសូមចូលរួមថែរក្សាអនាម័យ និងមានដាក់ស្លាកសញ្ញាបង្ហាញទិសទីតាំងបង្គន់អនាម័យ ស្លាកសញ្ញាបង្ហាញបញ្ជាការស្រាល ដើម្បីងាយស្រួលដល់បងប្អូនដែលមានការបាត់បង់ បងប្អូនសាច់ញាតិ និងមានស្លាកសញ្ញាបង្ហាញទិសសម្រាប់រថយន្តសង្គ្រោះបន្ទាន់ ហើយកិច្ចការទាំងនេះ ត្រូវបានរៀបចំរួចរាល់អស់ហើយ៕
សុវត្ថិភាពចរាចរណ៍

ព័ត៌មានសំខាន់ៗ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូកំពង់ផែអាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួមអេមីរេត
សេចក្តីជូនដំណឹងស្តីពីការដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ...
គិតមកត្រឹមពេលនេះ មានចំនួន២០ខេត្តហើយ ត្រូវបានត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបក្រុមហ៊ុន China International Water & Electric Corp
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបលោកស្រីនាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា វៀតណាម និងឡាវ
ផ្លូវខេត្តលេខ ១៤៦B គឺជាខ្សែផ្លូវវាងក្រុងដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។
[SBM News] - ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន៣៣ភាគរយ
[KPT Economy] - មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ។

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90