• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

អ្នកបើកបរម៉ូតូកង់បីក្រុមហ៊ុន GRAB ប្រមាណជិត ២៨០០នាក់ ទទួលបានការបណ្តុះបណ្តាលអំពី ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ក្នុង “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត” រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន

2024-04-01 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
អ្នកបើកបរម៉ូតូកង់បីក្រុមហ៊ុន GRAB ប្រមាណជិត ២៨០០នាក់ ទទួលបានការបណ្តុះបណ្តាលអំពី ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ក្នុង “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត” រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត” ដល់អ្នកបើកបរម៉ូតូកង់បី ដែលជាសមាជិក ដៃគូបើកបររបស់ ក្រុមហ៊ុនហ្រ្គេប (ខេមបូឌា) ឯ.ក (GRAB (Cambodia) Co., Ltd.) ដោយមានការចូលរួមពី ឯកឧត្តមជាថ្នាក់ដឹកនាំ លោកប្រធានក្រុមហ៊ុន ហ្រ្គេប (ខេមបូឌា) និងសហការី មន្ត្រីពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមអ្នកបើកបរម៉ូតូកង់បី របស់ក្រុមហ៊ុនGRAB ជាច្រើនរូបផងដែរ។ យុទ្ធនាការបណ្តុះបណ្តាលនេះ នឹងចំឡើងជា១០វគ្គ បន្តបន្ទាប់ ជូនដល់សិក្ខាកាមជាអ្នកបើកបរម៉ូតូកង់បី របស់ក្រុមហ៊ុនGRAB ចំនួនសរុបប្រមាណ ២៧៧២នាក់ ហើយព្រឹកនេះ គឺជាការបណ្តុះបណ្តាល វគ្គទី១ និង វគ្គទី២។ វគ្គបណ្តុះបណ្តាលនាឱកាសនេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ជាសេនាធិការ ក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹងបន្ថែម ជូនទៅបងប្អូនដែលជាអ្នកបើកបរម៉ូតូកង់បី អំពីអត្ថន័យ និងខ្លឹមសារសំខាន់ៗ ដែលពាក់ព័ន្ធនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ បច្ចេកទេសក្នុងការបើកបរ ការផ្ទុកមនុស្ស និងទំនិញ និងការត្រួតពិនិត្យទោចក្រយានយន្ត ដែលធ្វើចរាចរណ៍លើដងផ្លូវ។ ដោយមើលឃើញពីសារៈសំខាន់នៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ការបង្កើតនូវវគ្គបណ្តុះបណ្តាលបែបនេះ គឺកំពុងដើរតួជាមូលដ្ឋានគ្រឹះមួយយ៉ាងសំខាន់ក្នុងការបញ្ជ្របនូវការយល់ដឹងអំពីច្បាប់ វិធានគតិយុត្ត និងគោលការណ៍អនុវត្ត ដើម្បីរួមចំណែកកាត់បន្ថយ និងលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួស និងការបាត់បង់ទ្រព្យសម្បត្តិក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំអនុវត្តផែនការសកម្មភាព ដើម្បីសម្រេចឱ្យបានជោគជ័យនូវទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបាន៥០% ក្នុងរយៈពេល១០ឆ្នាំ (២០២១-២០៣០) ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ ដូច្នេះ ការរៀបចំវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្តសកម្មភាពផ្សារភ្ជាប់ទៅនឹងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិធានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដែលបានប្រកាសដាក់ឱ្យអនុវត្តនារយៈពេលកន្លងមក។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ នឹងបានជាប្រយោជន៍ក្នុងការផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតី និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានដែលអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរគ្រប់រូបត្រូវប្រកាន់ខ្ជាប់ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងពាក់ព័ន្ធដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅផ្សព្វផ្សាយ និងពន្យល់បន្តទៅដល់សាច់ញាតិ និងបងប្អូនឱ្យបានយល់ដឹងទាំងអស់គ្នា ដើម្បីចូលរួមគោរពច្បាប់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ដ៏កាចសាហាវមួយនេះ៕ :: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT) - Facebook: https://www.facebook.com/mpwt.gov.kh - Telegram: https://t.me/mpwtnews - TikTok: https://www.tiktok.com/@mpwt.tiktok - YouTube: https://www.youtube.com/@mpwt.youtube
ទោចក្រយានយន្ត គ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ វគ្គបណ្តុះបណ្តាល បណ្ណបើកបរយានយន្ត ផ្លូវប្រសព្វ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក

ព័ត៌មានសំខាន់ៗ

[SBM News] - ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តតាកែវត្រូវបានបិទបញ្ចប់
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរជួយសម្រួលប្រព័ន្ធលូនៅសង្កាត់ចោមចៅទី ១ ត្បិតមេឃមិនភ្លៀងក៏មានទឹកស្អុយហៀរចេញ
[Nokor Wat News] - គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសម្សិលមិញ គ្មានអ្នកស្លាប់ ប៉ុន្តែរបួសធ្ងន់ស្រាល ៤នាក់
[វិទ្យុជាតិកម្ពុជា] - ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅបំណាច់ខែកក្កដា ខាងមុខនេះ
[Bayon TV] - ក្រុមការងារបច្ចេកទេសអន្តរក្រសួងបញ្ចប់ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តបោះបង្គោលក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប
[Fresh News] - កុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! គ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ នៅថ្ងៃទី២៤ ខែមិថុនាម្សិលមិញ មានតែអ្នករបួស៤នាក់
២ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[Nokor Wat News] - បេសកកម្មផ្ទៀងផ្ទាត់និយាមកានិងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវបញ្ចប់ដោយជោគជ័យ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90