• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Kap-news] -   ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជំនាន់ទី២

2022-03-28 ទៅកាន់ទំព័រចុះផ្សាយក្នុង Kap-news
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជំនាន់ទី២ ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន ជំនិះ(ឆៀក) ជំនាន់ទី២ នៅក្រុមហ៊ុន Future Automobile Inspection មានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក ផាត់ សានិច ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុនភ្យូឈ័រ អូតូម៉ូបាល អ៊ិនស្ពេកសិន ឯ.ក ឯកឧត្ដម ហែម ដារិទិ្ធ អភិបាលខ័ណ្ឌពោធិ៍ សែនជ័យ ក្រុមហ៊ុនROYAL GROUP (BMW) ក្រុមហ៊ុន HGB MOTORS (KIA-MAZADA-VOLKSWAGEN) ក្រុមហ៊ុន MITSUBISHI MOTORS ក្រុមហ៊ុន RMA (FORD) ក្រុមហ៊ុន K CAMBODIA(HONDA-ISUZU) ក្រុមហ៊ុន ANGKOR BEER និងក្រុមហ៊ុន CAR POWER ក្រុមហ៊ុនដឹកជញ្ជូន ប្រជាពលរដ្ឋក្នុងនិងក្រៅតំបន់ និងភ្ញៀវកិត្តិយស។ ក្រុមហ៊ុន Future Automobile Inspection មានមជ្ឈមណ្ឌលឆៀកចំនួន១ ដែលមានអាសយដ្ឋានដូច បាន បញ្ជាក់ខាងលើ មានទំហំផ្ទៃក្រឡា១៣ ៥០០ ម៉ែត្រការ៉េ បានបំពាក់បីខ្សែត្រួតពិនិត្យ៖ ខ្សែទីមួយ សម្រាប់ ត្រួតពិនិត្យយានជំនិះដែលមានទម្ងន់អ័ក្សរហូតដល់ ៣តោន ខ្សែទីពីរ សម្រាប់ត្រួតពិនិត្យយាន ដែលមាន ម្ងន់អ័ក្សរហូតដល់១០តោន និងខ្សែទីបីសម្រាប់ត្រួតពិនិត្យយានយន្តដែល មានទម្ងន់អ័ក្សរហូតដល់១៥តោន បានតភ្ជាប់ជាមួយកម្មវិធីឆៀកជំនាន់ទី២ បានរៀបចំបន្ទប់រដ្ឋបាល សម្រាប់មន្ត្រីជំនាញ បន្ទប់ការិយា ល័យសម្រាប់បុគ្គលិកក្រុមហ៊ុន បន្ទប់រងចាំសម្រាប់ម្ចាស់យានជំនិះ ដែលមកទទួលសេវាឆៀក និងបន្ទប់ ផ្សេងៗទៀត។ ការដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដដើម្បីពង្រីកការផ្តល់ សេវាសាធារណៈឱ្យកាន់តែទូលំទូលាយ និងកាន់តែខិតជិតប្រជាពលរដ្ឋស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាមកពីកត្តាយានយន្ត និងចូល រួមចំណែកថែរក្សាបរិស្ថាន (ការបញ្ចេញនូវផ្សែងឧស្ម័នចេញពីយានយន្តដែលក្រោមកម្រិតស្តង់ដាកំណត់ បានបង្កឱ្យមានសារធាតុបំពុលខ្យល់ និងប៉ះពាល់ដល់ស្រទាប់អូហ្សូន) ក្នុងពិធីនោះ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ជំនាន់ទី២ អាចសម្រេចទៅបានក៏ដោយសារតែក្រុមការងារគ្រប់គ្រងគម្រោង ជាពិសេសក្រុម ការងារបច្ចេកវិទ្យា ដែលបានខិតខំយ៉ាងសកម្ម លះបង់អស់ពីកម្លាំងកាយចិត្ត ធ្វើការងារទាំងយប់ថ្ងៃមិន ខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងកោតសរសើរក្រៃលែង។ លទ្ធផលទាំង នេះឆ្លុះបញ្ចាំងពីសមត្ថភាពនិងស្នាដៃកូនខ្មែរជាមន្ត្រីរាជការ និងបុគ្គលិកបច្ចេកទេសរបស់ក្រសួង ក្រោម ការដឹកនាំយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ និងអបអរសាទរដល់ក្រុមហ៊ុន Future Automobile Inspection ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការផ្ដល់សេវាសាធារណៈ សេវាចាំបាច់ទៅកៀកនឹងប្រជាពលរដ្ឋ តាមការ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាដែលតែងតែណែនាំឱ្យក្រសួងរៀបចំផ្ដល់សេវាសាធារណៈនិងសេវាចាំបាច់ ធ្វើឱ្យមានប្រសិទ្ធភាព ធ្វើឱ្យមានតម្លាភាព ធ្វើឱ្យបានលឿនជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានជំនិះ និងបទញ្ញត្តិច្បាប់ដែលតម្រូវឱ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះមិនស្របតាមស្តង់ដាលក្ខណៈបច្ចេកទេសអាចបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងបានបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃកើតឡើងចេញពីកត្តាយានជំនិះមានប្រមាណ៣,៥% ដោយសារការមិនបាន យកយានជំនិះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបឱ្យដឹងផងដែរថា៖ មានយានជំនិះចំនួន៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ និងបាន អំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះទាំងនោះប្រញាប់យកយានជំនិះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់និងទាន់ពេលវេលាដើម្បីសុវត្ថិភាពរបស់លោកអ្នក និងអ្នករួមដំណើរ តាមដងផ្លូវផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរទៅបងប្អូនប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរ ឬពន្យារ បណ្ណបើកបររបស់ខ្លួនឱ្យស្របច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ។ ម្យ៉ាងវិញ ទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតមជ្ឈមណ្ឌលផ្ដល់សេវាប្រភេទនេះនៅក្នុងទីស្តី ការក្រសួង និងតាមផ្សារទំនើបនានា ដោយបងប្អូនគ្រាន់តែចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ នឹងទទួលបាន សេវានេះដោយការពេញចិត្ត។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងនូវការកោតសរសើរផងដែរចំពោះនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ ទំនងសាធារណៈដែលបានខិតខំប្រឹងប្រែងសហការជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីរៀបចំប្រព័ន្ធឆៀក ជំនាន់ថ្មីនេះ ក្នុងការផ្ដល់ភាពងាយស្រួលដល់មន្ត្រីផ្តល់ សេវា និងបងប្អូនប្រជាពលរដ្ឋ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Future Automobile Inspection បានឱ្យដឹងថា៖ ចាប់តាំងពី ការទទួលបានលិខិតអនុញ្ញាតឱ្យមានការបើកដំណើរការសាកល្បងចាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២មក មជ្ឈមណ្ឌលបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានរថយន្តចំនួន ១១១៣ គ្រឿងក្នុងនោះរួមមាន៖ រថយន្ត ធុនតូចចំនួន ៩៨០គ្រឿង រថយន្តធុនធំចំនួន១៣៣ គ្រឿង និងមានរថយន្តចំនួន៣៦៧គ្រឿង ដែលហួស សុពលភាព។ មជ្ឈមណ្ឌលនេះ មានបំពាក់ឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសទំនើប ៣ខ្សែ ផលិតនៅប្រទេសចិន ដែលខ្សែនីមួយៗមានឧបករណ៍វាស់ល្បឿន ឧបករណ៍វាស់លំងាកចង្កូត ឧបករណ៍ថ្លឹងទម្ងន់ ឧបករណ៍វាស់កម្លាំងហ្វ្រាំង ឧបករណ៍វាស់ផ្សែងសាំង វាស់ផ្សែងម៉ាស៊ូត រណ្តៅមើលបាតយាន ឧបករណ៍ វាស់ភ្លើងហ្វាកូត ឧបករណ៍វាស់ស៊ីផ្លេ។ ខ្សែនីមួយៗមានប្រវែង៦០ម៉ែត្រ អាចឆៀករថយន្តបានជាមធ្យម ៣០០គ្រឿងក្នុងរយៈពេល៨ម៉ោង។ សូមជម្រាបជូនថា៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជំនាន់ទី២ ដែលមានលក្ខណៈពិសេស អាចតភ្ជាប់ និងទាញ ទិន្នន័យពីប្រព័ន្ធចុះបញ្ជីយានជំនិះ និងប្រព័ន្ធគយ អាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនៃការផ្ដល់ សេវាសាធារណៈរបស់ក្រសួង និងបានធ្វើការតភ្ជាប់ប្រព័ន្ធឆៀកជំនាន់ទី២នេះនៅតាមមជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តមួយចំនួននៅរាជធានីភ្នំពេញ។ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ ជាប្រព័ន្ធថ្មីមួយដែលមានភាពខុស ប្លែកពីប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ជំនាន់ទី១ ដែលត្រូវបានអភិវឌ្ឍជាWeb Application ថ្មីមួយ និងត្រូវបានពង្រីកមុខងារវិសាលភាពបន្ថែមឱ្យស្របទៅនឹងស្ថានភាពនៃការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលនឹងធ្វើឱ្យ កាន់តែប្រសើរឡើង និងមានការអភិវឌ្ឍជំនាន់ជាបន្ដបន្ទាប់។ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជំនាន់ទី២ ផ្តល់នូវសារប្រយោជន៍ដូចតទៅ៖ ប្រព័ន្ធរបាយការណ៍ហិរញ្ញវត្ថុរួម អាចតភ្ជាប់ទាញទិន្នន័យ និងផ្ទៀងផ្ទាត់ទិន្នន័យដោយស្វ័យប្រវត្តិពីប្រព័ន្ធ ចុះបញ្ជីយានជំនិះ និងប្រព័ន្ធទិន្នន័យគយ ជួយសម្រួលការងារដល់មន្ត្រីជំនាញ និងបុគ្គលិកផ្តល់សេវា កាន់តែមានភាពងាយស្រួល និងលឿនរហ័ស ទាញទិន្នន័យសាវតារ និងគណនាប្រាក់ពិន័យហួស សុពលភាពឆៀកដោយស្វ័យប្រវត្តិពីប្រព័ន្ធឆៀក ផ្ដល់ជម្រើសសេវាតាមប្រភេទយានជំនិះ ផ្ញើសារ SMS ជូនព័ត៌មានដល់ម្ចាស់យានជំនិះ ដែលជិតផុតសុពលភាពឆៀក និងអាចបន្ថែមក្រុមហ៊ុនឆៀកថ្មីៗ ក៏ដូចជាបន្ថែមប្រព័ន្ធទូទាត់ប្រាក់ថ្មីៗ(PGs)ផងដែរ។ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផ្តល់សារសំខាន់ដល់ការធានាបាននូវសុវត្ថិភាពរបស់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើង ដោយកត្តាយានយន្ត។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាកត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ចរាចរណ៍មានកត្តាធំៗចំនួន៣គឺ៖ (១) កត្តាមនុស្ស៩៦% (២) កត្តាយានយន្ត ៣,៥%និង (៣) កត្តាផ្លូវ ថ្នល់ និងអាកាសធាតុ០,៥%។ សម្គាល់៖ ដើម្បីដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធអនឡាញ សូមអញ្ជើញចូលទៅកាន់អាសយដ្ឋានគេហទំព័រ៖ techinspection.mpwt.gov.kh ៕
មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត (ឆៀក) ពិធីសម្ពោធ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារ ៥ឆ្នាំ​ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ
ដោយសារប្រព័ន្ធទូរសព្ទ Helpline 1399 របស់ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ រអាក់រអួល​ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមកទូរសព្ទលេខ៖ 092 33 1399|098 33 1399
សិក្ខាកាមប្រមាណ១៩០រូប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពី៖ “ សេវា សាធារណៈ ដែលបានធ្វើប្រតិភូកម្មជូនអង្គភាពច្រកចេញចូលតែមួយ ” និង “ ការប្រើប្រាស់ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម គ្រប់គ្រងចំណូលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”
[Fresh News] - ក្រសួងសាធារណការ៖ អ្នកបើករថយន្តបញ្ច្រាសទិសចរាចរណ៍២គ្រឿង លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានឃាត់អប់រំ និងផាកពិន័យតាមច្បាប់
[AMS Central] - ស្ពានឆ្លងស្ទឹងសែនជាអំណោយ សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះហើយ!
[Cambonomist] - ឯកឧត្តម ស៊ុន ចាន់ថុល ព្រមានផាកពិន័យក្រុមហ៊ុនសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ករណីការសាងសង់យឺតយ៉ាវ
[វិទ្យុជាតិកម្ពុជា] - អាជ្ញាធរស្រុកសេសានចំណាយថវិកាជាង៦៧០លានជួសជុលផ្លូវគ្រួសក្រហមប្រវែងជាង៣២គីឡូម៉ែត្រឡើងវិញដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ចូលរួមរាយការណ៍ពីបញ្ហាផ្លូវថ្នល់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90