• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន រៀបចំពិធីដាក់ឱ្យដំណើការគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា-ឡាវ-វៀតណាម ក្រោមអធិបតីភាព លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ

2022-01-17 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន រៀបចំពិធីដាក់ឱ្យដំណើការគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា-ឡាវ-វៀតណាម ក្រោមអធិបតីភាព លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការ ក្រសួង លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើការគម្រោងកសាង សមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ ប្រទេសកម្ពុជា-ឡាវ-វៀតណាម រៀបចំឡើងដោយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ។ កម្មវិធីនេះមានការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ និងការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ប្រទេសឡាវ និងវៀតណាម លោក Madhurjya K.Duta នាយកសម្របសម្រួលការវិនិយោគនៃវិទ្យាស្ថានមេគង្គ ថ្នាក់ដឹកនាំវិទ្យាស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត គណៈគ្រប់គ្រងសាស្ត្រាចារ្យ និស្សិត ក្រុមការងារជំនាញ ក្រោមឱវាទវិទ្យាស្ថាន និងភាគីពាក់ព័ន្ធផងផងដែរ។ ពិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងប្រកាសជូនសាធារណជនឱ្យបានដឹងអំពីការចាប់ដំណើរការអនុវត្តគម្រោងកសាងសមត្ថភាពស្ដីពីវិធីសាស្ត្រថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា ឡាវ វៀតណាម ដែលជាគម្រោងផ្ដោតលើការពង្រឹងសមត្ថភាពផ្នែក បច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករជំនាញ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់ ក្នុងន័យលើក កម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធនៅបណ្ដាប្រទេសកម្ពុជា ឡាវ វៀតណាម ក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃការថែទាំផ្លូវថ្នល់ជូនសាធារណៈជនឱ្យបានដឹងផងដែរ។ ថ្លែងនៅក្នុងរបាយការណ៍ជូនអង្គពិធីនៅក្នុងកម្មវិធីបើក ឯកឧត្តមនាយកវិទ្យាស្ថាន បានគូសបញ្ជាក់ពីកិច្ច ខិតខំយ៉ាងសស្រាក់សស្រាំឥតទំនេរដៃក្នុងការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៃការដឹក ជញ្ជូនក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសរសៃឈាមដ៏សំខាន់ ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចជាតិ និងបានលើកឡើងអំពីបំណងប្រាថ្នារបស់ឯកឧត្ដមទេសរដ្ឋមន្ដ្រីចង់ឱ្យកូនខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀតចេះសាងសង់ផ្លូវ-ថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដោយខ្លួនឯង ប្រកប ដោយគុណភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់ជូនជាតិមាតុភូមិ។ ជាមួយគ្នានោះផងដែរ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងជាមួយជោគជ័យរបស់វិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលទទួលបានជំនួយពីមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ក្នុងការកសាងសមត្ថភាពអ្នកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករសំណង់ តាមរយៈកម្មវិធីបណ្តុះបណ្តាលថែទាំផ្លូវថ្នល់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងបានចូលរួមមតិចាប់អារម្មណ៍ថាគម្រោងនេះធ្វើឡើងដើម្បីផ្ដល់នូវឱកាសមិនមែនតែសម្រាប់ប្រទេសកម្ពុជានោះទេ ប៉ុន្តែបានផ្ដល់ឱកាសដល់ប្រទេសវៀតណាម និង ប្រទេសឡាវ ដើម្បីពង្រឹងសមត្ថភាព និងការចែករំលែកបទពិសោធន៍នៃការវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ក្នុងពេលអនុវត្តការងារទៅវិញទៅមកជាដើម។ ជាងនេះទៅទៀត លោកជំទាវ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការ និងចូលរួមផ្តល់ធាតុចូលឱ្យបានផុលផុស ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កានាពេលអនាគត និងបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងដល់ការគ្រប់គ្រងប្រព័ន្ធថែទាំផ្លូវថ្នល់នៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់មូលនិធិគម្រោងកិច្ចសហ ប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) និងវិទ្យាស្ថានមេគង្គ ដែលបានវាយតម្លៃប្រកបដោយសុក្រឹត្យភាព និង បានជ្រើសរើសគម្រោងស្នើសុំរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នេះឡើង និងបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏មានគុណប្រយោជន៍នេះ។ សូមជម្រាបជូនថា៖ កម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់នេះ នឹងក្លាយជាកម្មវិធីដែលបានរចនាថ្មី និងមាន តែមួយគត់ក្នុងប្រទេសកម្ពុជា ជាកម្មវិធីសិក្សាមួយដែលមានរចនាសម្ព័ន្ធល្អ និងត្រូវបានបង្កើតឡើង ដើម្បីបំពាក់បំប៉នដល់សិក្ខាកាមគោលដៅមកពីប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ជាមួយអ្នកជំនាញ បច្ចេកទេសជាក់លាក់ និងទំនើបកម្មនៃការថែទាំផ្លូវថ្នល់។ កម្មវិធីបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជូនដោយប្រើមធ្យោបាយនិងវិធីសាស្ត្រផ្សេងៗគ្នារួមមាន៖ ការបណ្ដុះ បណ្ដាលដោយផ្ទាល់ និងប្រយោលតាមកម្មវិធីអនឡាញ សិក្ខាសាលាការអនុវត្តជាក់ស្ដែងនៅតាម ការដ្ឋាន និងលំហាត់ ដើម្បីធានាថាសិក្ខាកាមគោលដៅមកពីប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម នឹងអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកម្មវិធីបណ្ដុះបណ្ដាលនេះ ជាពិសេសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានឹងជួយសិក្ខាកម្មឱ្យទទួលបានអត្ថប្រយោជន៍ នៃការបណ្ដុះបណ្ដាលពីកន្លែង ដែលពួកគេរស់នៅផ្ទាល់។ សូមបញ្ជាក់ជូនផងដែរថា៖ នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការនៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទទួលបានការអនុម័តថវិកា ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពស្ដីពីវិធីសាស្ដ្រថែទាំផ្លូវថ្នល់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា-ឡាវ-វៀតណាម ពីមូលនិធិក្នុងក្របខណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-សាធារណ រដ្ឋកូរ៉េ (MKCF) តាមរយៈវិទ្យាស្ថានមេគង្គសម្រាប់រយៈពេល ១៨ខែ ក្នុងគោលបំណងកសាងសមត្ថភាព អ្នកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករសំណង់ នៅប្រទេសកម្ពុជា-ឡាវ-វៀតណាម តាមរយៈកម្មវិធីបណ្តុះបណ្តាលថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេស កម្ពុជា-ឡាវ-វៀតណាម៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន វិធីសាស្ត្រថែទាំផ្លូវថ្នល់ វីដេអូពីចម្ងាយ

ព័ត៌មានសំខាន់ៗ

[Fresh News] - មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៧នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៥ ខែកុម្ភៈម្សិលមិញ
[Fresh News] - រដ្ឋមន្ត្រី ថោង ខុន សម្ពោធផ្លូវ ៧ខ្សែប្រវែងសរុប ៣,៨០០ម៉ែត្រ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ
::: ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តកែប ឧត្តរមានជ័យ ស្ទឹងត្រែង កោះកុង (ពីថ្ងៃទី ៦ - ១០ ខែកុម្ភៈ ឆ្នាំ ២០២៣)
តើផ្លាកសញ្ញានេះមានន័យដូចម្តេច? ចម្លើយត្រឹមត្រូវ៖ ២.ប្រយ័ត្នខាងមុខអាចមានមនុស្សពិការឆ្លងកាត់
[Fresh News] - អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ១៤៤គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាឧត្តមភរិយារបស់ឯកឧត្តម តាន់ បញ្ញាវុធ និងត្រូវជាប្អូនស្រីបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
[UYFC-PWT] - ក្រុមបាល់ទាត់​ វិស័យសាធារណការ និងដឹកជញ្ជូន​ យកឈ្នះ​ ក្រុម ទីស្តីការគណៈរដ្ឋមន្ត្រី លទ្ធផល​ ៦​ ទល់នឹង​ ៣​ ក្នុងការប្រកួតពានរង្វាន់កីឡាបាល់ទាត់ មិត្តភាពយុវជន​ ស.ស.យ.ក​ អន្តរក្រសួង-ស្ថាប័ន
[Mekong News] - បើកការដ្ឋានជួសជុលផ្លូវDBSTជាងពីរគីឡូម៉ែត្រនៅស្រុករលាបៀរ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90