• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[TMN] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អតីតកីឡាករហែលទឹកជម្រើសជាតិជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនក្នុងម្នាក់គួរជ្រើសរើសយកកីឡាមួយប្រភេទដើម្បីសុខភាព និងសាមគ្គីភាពសង្គម

2022-01-12 ទៅកាន់ទំព័រចុះផ្សាយក្នុង TMN
បាត់ដំបង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញចូលរួមលេងកីឡាបាល់ទឹក និងកីឡាហែលទឹក នៅមណ្ឌលហែលទឹកបាត់ដំបង ខេត្តបាត់ដំបង ដែលទើបបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ការចូលរួមនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញលើកទឹកចិត្ត និងបំផុសចលនាយុវជន យុវនារី សិស្សានុសិស្សក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង ឱ្យចូលរួមក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់អាចត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក មានរាងកាយប្រកបដោយសុខភាពមាំមួន និងស្រឡាញ់ចូលចិត្តកីឡាហែលទឹក និងបានថែរក្សាសុខភាពបានល្អបំផុត ទោះបីជាឯកឧត្តមមានអាយុ ច្រើនបន្តិចក៏ពិតមែន ក៏ប៉ុន្តែឯកឧត្តមមានសុខភាពល្អ ស្វាហាប់ និងរហ័សរហួន ដែលមានសមត្ថភាព អាចហែលទឹកបានចម្ងាយពី ១០ គ.ម ទៅ ១៥គ.ម ក្នុងមួយសប្តាហ៍ គួរឱ្យស្ងើចសរសើរ។ គួររំលឹកផងដែរថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធ ក៏ជាអតីតកីឡាករហែលទឹកជម្រើសជាតិយុវជនលើវិញ្ញាសារជំនាញហែលដោយរបៀបកង្កែបដែរ ក៏ប៉ុន្តែឯកឧត្តមចូលចិត្តហែលរបៀបមេអំបៅ ដែលកាលនោះលោកព្រឹទ្ធាចារ្យ ហែម ថុន គឺជាគ្រូបង្វឹក ដោយមានចិត្តស្រឡាញ់ និងចង់លើកស្ទួយវិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានចូលកាន់តំណែងជាប្រធានសហព័ន្ធតាំងពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ននេះ។ តាំងពីសហព័ន្ធនេះបានកើតឡើង ឯកឧត្តមទេសរដ្ឋមន្ត្រី គឺជាប្រធានសហព័ន្ធតែម្នាក់គត់ ដែលមានស្នាដៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកចំនួនបួន ដែលមាននៅតាមបណ្តារាជធានី-ខេត្តនានា រួមមាន៖ មណ្ឌលកីឡាហែលទឹកតេជោ សែន ខេត្តកំពង់ចាម អាងហែលទឹកខ្នាតតូចនៅស្រុកកោះធំ ខេត្តកណ្ដាល មណ្ឌលហែលទឹកបាត់ដំបង ខេត្តបាត់ដំបង និងបានកែលម្អលើកកម្រិតអាងហែលទឹកស្តង់ដាអន្តរជាតិនៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។ នៅក្នុងអាណត្តិរបស់ឯកឧត្តម តាមរយៈការស្វែងរកថវិកា ពីសប្បុរសជន ដោយមិនបានប្រើប្រាស់ថវិកាជាតិ ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធាន គ្រូបង្វឹក កីឡាករ កីឡាការិនី និងអភិវឌ្ឍវិស័យកីឡាមួយនេះឱ្យកាន់តែរីកចម្រើន ក៏ដូចជាដើម្បីហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតដណ្ដើមមេដាយលើឆាកអន្តរជាតិផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានសហព័ន្ធបានយកចិត្តទុកដាក់ខ្ពស់លើការឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់ដល់គ្រូបង្វឹក បុគ្គលិកមន្ត្រីសហព័ន្ធ និងកីឡាករ កីឡាការិនីក្នុងក្រុមជម្រើសជាតិ ដោយបានផ្ដល់អាហារូបត្ថម្ភប្រចាំថ្ងៃក្នុងមួយថ្ងៃ៣ពេល ស្របតាមស្តង់ដារបបអាហារ ដោយមានមេចុងភៅ និងកូនកាំបិតជាអ្នកធ្វើម្ហូប និងជួយគាំទ្រផ្នែកផ្សេងៗទៀតផងដែរ។ គួរកត់សម្គាល់ផងដែរថា សហព័ន្ធខ្មែរកីឡាហែលទឹក មានទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសជា ច្រើនដូចជា៖ សហព័ន្ធហែលទឹកអាស៊ីអាគ្នេយ៍ សហព័ន្ធហែលទឹកអាស៊ី សហព័ន្ធហែលទឹកអន្តរជាតិ ដែលធ្វើឱ្យសហព័ន្ធមានកម្មវិធីប្រកួតច្រើនដូចជា៖ ការប្រកួតហែលទឹកជើងឯកយុវជនអាស៊ីអាគ្នេយ៍ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) ការប្រកួតកីឡាអាស៊ី ការប្រកួតកីឡាអូឡាំពិក និងការប្រកួតវគ្គជម្រុះពិភពលោក។ ឯកឧត្តមបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងការធ្វើធុរកិច្ចពី American University ក្នុងឆ្នាំ ឆ្នាំ១៩៧៨ បញ្ចប់ការបណ្តុះបណ្តាលកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ពីសាកលវិទ្យាល័យ Wharton រដ្ឋ Pennsylvania ក្នុងឆ្នាំ១៩៩៧ និងបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)ផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យា Harvard ក្នុង ឆ្នាំ១៩៩៩។ ទាក់ទងនឹងវិជ្ជាជីវៈការងារ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបម្រើការឱ្យក្រុមហ៊ុន General Electric ដែលជាក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិករយៈពេល១៦ឆ្នាំនៅក្នុងមុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើន ដូចជាមុខដំណែងជាប្រធានគ្រប់គ្រងទូទៅ និងហិរញ្ញវត្ថុប្រចាំសហរដ្ឋអាមេរិក បារាំង និងថៃ។ ចំពោះការទទួលខុសត្រូវផ្នែកនយោបាយរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីវិញ៖ – ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៧ បានបម្រើការជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ – ចាប់ពីឆ្នាំ១៩៩៩ ដល់ ឆ្នាំ២០០៣ បានបម្រើការជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានសភាជាតិ។ – ឆ្នាំ២០០៣ ត្រូវបានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្ត្រ។ – ចាប់ពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៨ បានបម្រើការជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ – ចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៣ បានបម្រើការជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ – ចាប់ពីឆ្នាំ២០១៣ ដល់ ខែមេសា ឆ្នាំ២០១៦ បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ – ចាប់ពីខែមេសា ឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ឯកឧត្តមបានបម្រើការងារជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំពោះសកម្មភាពវិជ្ជាជីវៈផ្សេងទៀត ឯកឧត្តមបាន ជ្រើសតាំងជាអ្នកដឹកនាំពិភពលោកនាពេលអនាគត នៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ១៩៩៥ ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃសកលវិទ្យាល័យ Wharton ប្រចាំអាស៊ីតាំងពីឆ្នាំ២០០២ និង ជាប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសកលវិទ្យាល័យ Wharton ប្រចាំអាស៊ីចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៣ ហើយជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកដល់សព្វថ្ងៃ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនក្នុងម្នាក់ គួរចាប់យកកីឡាមួយប្រភេទ ដើម្បីលើកកម្ពស់សុខុមាលភាព និងពង្រឹងទំនាក់ទំនងសង្គមឱ្យបានកាន់តែប្រសើរឡើង។ ឯកឧត្តមក៏អំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមចុះឈ្មោះហ្វឹកហាត់កីឡាហែល ទឹកនៅតាមបណ្ដាក្លឹប មណ្ឌល និងកីឡដ្ឋាននានាផងដែរ៕
មណ្ឌលហែលទឹកបាត់ដំបង ពិធីបេីកសម្ពោធ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វិស័យកីឡាហែលទឹក

ព័ត៌មានសំខាន់ៗ

[Fresh News] - ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត
[Fresh News] - កុំឱ្យសាច់ញាតិជនរងគ្រោះ ស្រក់ទឹកភ្នែកដោយសារការបើកបររបស់អ្នក! ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមីនាម្សិលមិញ
[Fresh News] - កុំឱ្យសាច់ញាតិជនរងគ្រោះ ស្រក់ទឹកភ្នែកដោយសារការបើកបររបស់អ្នក! ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមីនាម្សិលមិញ
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែមីនាម្សិលមិញ
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមម៉ូតូ! ស្លាប់៣នាក់ និងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៨ ខែមេសាម្សិលមិញ
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែមេសាម្សិលមិញគ្មានអ្នកស្លាប់ទេ មានតែអ្នករបួស៨នាក់
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៤ ខែមីនាម្សិលមិញ គ្មានអ្នកស្លាប់ទេ មានតែអ្នករបស់៦នាក់
កិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាការងារសាងសង់គម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត និងខាងលិច មកភ្ជាប់ជាមួយគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90