• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Post khmer] - ក្រសួង​ស្នើឱ្យ​ចាត់វិធានការ​លើ​រថយន្ត​ពាក់​ស្លាក​លេខ​ក្លែងក្លាយ

2021-12-27 ទៅកាន់ទំព័រចុះផ្សាយក្នុង Post khmer
ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្នើឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​លើ​រថយន្ត​ប្រភេទ​ Lexus NX 200t ដែល​បំពាក់​ស្លាក​លេខ​ “​ភ្នំពេញ​2AQ-1333” ​ក្លែងក្លាយ ដើម្បី​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​ការក្លែងបន្លំ​ឯកសារ​សាធារណៈ​។ ក្រោយពី​មាន​ការផ្សព្វផ្សាយ​រូបភាព​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថ្មីៗ​នេះ​អំពី​រថយន្ត​ ២ ​គ្រឿង​ដែល​ប្រើប្រាស់​លេខ​ចុះបញ្ជី “​ភ្នំពេញ 2AQ-1333” លើ​រថយន្ត​ម៉ាក Hyundai Venue និង​រថយន្ត​ម៉ាក Lexus NX 200t ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ស្រាវជ្រាវ​រកឃើញថា រថយន្ត​ម៉ាក Lexus ប្រើ​ស្លាក​លេខ​ក្លែងក្លាយ​។ ក្រសួង​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៤ ​ខែធ្នូ​ថា ក្រោយពី​បាន​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត និង​ពិនិត្យ​លើ​សំណុំ​ឯកសារ​ពាក់ព័ន្ធ​ក្រសួង​សូម​បំភ្លឺថា រថយន្ត Hyundai Venue បាន​ចុះបញ្ជី​ប្រើប្រាស់​​ស្លាក​លេខ​ស្របច្បាប់​ក្នុង​ឆ្នាំ​ ២០២១​។ ក្រសួង​បាន​បញ្ជាក់ថា​៖ «​រថយន្ត Lexus NX 200t ប្រើប្រាស់​ស្លាកលេខ​ក្លែងក្លាយ ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​អនុក្រឹត្យ​ស្តីពី​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខសម្គាល់​យានជំនិះ​។ ករណី​រថយន្ត Lexus NX 200t បំពាក់​ស្លាក​លេខ​ក្លែងក្លាយ​ខាងលើ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​រួមមាន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​»​។ ក្រសួង​ក៏បាន​ជម្រាបជូន​សាធារណជន​ផងដែរ​ថា ការចុះបញ្ជី​យានយន្ត​គឺ​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដំណើរការ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ដោយ​ស្វ័យប្រវត្តិ​ធានា​មិនឱ្យ​​មាន​ការចុះ​បញ្ជីចេញ​ស្លាក​លេខ​ស្ទួន​​ ឬ​យានយន្ត​ចុះបញ្ជី​ដោយ​គ្មាន​ការបង់​​ពន្ធ​នាំចូល​ព្រមទាំង​មាន​ QR Code សម្រាប់​ស្កេន​ផ្ទៀងផ្ទាត់​គល់បញ្ជី​ជា​សាធារណៈ​នៅលើ​ស្លាក​លេខ និង​បណ្ណ​សម្គាល់​យានយន្ត​ថែមទៀត​ផង​។ ក្រសួង​បាន​បញ្ជាក់ថា ខ្លួន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ និង​សាធារណជន​ពី​វិធី​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​យានយន្ត និង​បណ្ណ​បើកបរ​ឱ្យបាន​ទូលំទូលាយ​ ដើម្បី​កាត់បន្ថយ និង​ឈានទៅរក​ការលុបបំបាត់ ការក្លែងបន្លំ ឯកសារ​សាធារណៈ និង​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ពិសេស​​ការពារ​ពលរដ្ឋ​ពី​ភាពងាយ​រងគ្រោះ​ដោយសារ​ក្រុម​ ឬ​បុគ្គល​ទុច្ចរិត​។ ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​មន្ត្រី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ និង​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​ ២៦ ខែធ្នូ​។ កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ ឆ្នាំ​ ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាថ្មី មិន​អនុញ្ញាតឱ្យ​រថយន្ត​អត់​ពន្ធ​បើក​ចរាចរណ៍​លើ​ដងផ្លូវ​តទៅទៀត​ទេ​។ ​លោក​ថា​៖ «​យើង​មិន​អនុញ្ញាត​ឱ្យមាន​ឡាន​នៅលើ​ដងផ្លូវ​ដោយ​មិនបាន​បង់ពន្ធ​នោះទេ ព្រោះ​ម្តង​ហើយ​ម្តងទៀត ភាព​ច្រំ​ដែល​របស់​យើង​នៅតែ​បន្ត​។ ឡាន​ចង្កូតស្តាំ ឡាន​អត់​ពន្ធ​ជ្រក​ក្រោម​នេះ ជ្រក​ក្រោម​នោះ មិន​អនុញ្ញាត​ឱ្យមាន​ទេ ហើយ​អស់លោក​គយ​ត្រូវធ្វើ​ការងារ​នេះ​»​។ ដោយឡែក កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ​​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣ ​នាក់ បន្ទាប់ពី​បាន​លួច​ស្លាក​លេខ​រថយន្ត​ជាច្រើន​គ្រឿង​កាលពី​យប់​ថ្ងៃទី​ ២៣ ខែធ្នូ នៅក្នុង​ខណ្ឌ​នេះ​។ យោងតាម​នគរបាលជាតិ​បានឱ្យ​ដឹងថា​ «​សមត្ថកិច្ច​បាន​ហក​ហូត​សម្ភារ​រួមមាន​ម៉ូទ័រ​ដោះ​ស្លាក​លេខ​រថយន្ដ​ចំនួន​ ១ ​គ្រឿង និង​ស្លាក​លេខ​រថយន្ដ​ចំនួន​ ៧ ​គ្រឿង​ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនោះ​សមត្ថកិច្ច នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​កំពុង​សាកសួរ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​»​។ ពាក់ព័ន្ធ​ស្លាក​នេះ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ធ្លាប់បាន​ថ្លែងថា នេះ​គឺជា​ចំណាត់ការ​ប្រមូល​ពន្ធ ហើយក៏​បង្ហាញ​​ឱ្យឃើញថា នៅមាន​ជនខិលខូច​មួយ​​ចំនួន​ឆ្លៀតឱកាស​នាំចូល​រថយន្ត​គេចពន្ធ​ធ្វើឱ្យប៉ះពាល់​ចំណូល​ជាតិ​។ ក្នុងន័យនេះ លោក​ជំរុញ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង និង​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​។ លោក​ថា​៖ «​យើង​ត្រូវអនុវត្ត​ដោយ​ស្មើភាព​គ្នា និង​មិនមាន​ការលើកលែង​ ឬ​យោគយល់​ទេ បើ​ពុំ​នោះទេ​នៅតែមាន​ករណីនេះ​កើតឡើង​ទៀត ខ្ញុំ​គិតថា​បើ​យើង​អនុវត្ត​ច្បាប់​តឹងរ៉ឹង គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​ខុស​ទេ​»​។ ក្រសួង​សាធារណការ​ក៏បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវយក​រថយន្ត​របស់ខ្លួន​ទៅ​ចុះបញ្ជី​បំពាក់​ស្លាក​លេខ​ឱ្យបាន​ស្របច្បាប់ មុននឹង​យកទៅ​ប្រើប្រាស់ និង​សូម​ចៀសវាង​ការប្រើប្រាស់​យានយន្ត​ដោយ​មិនបាន​ចុះបញ្ជី​បំពាក់​ស្លាក​លេខ​សម្គាល់​ស្រប​ច្បាប់ ឬ​បំពាក់​ស្លាក​លេខ​សម្គាល់​ក្លែងក្លាយ ដូច​ករណី​ខាងលើ​៕
វិស័យដឹកជញ្ជូនផ្លូវគោក ការក្លែងបន្លំផ្លាកលេខ

ព័ត៌មានសំខាន់ៗ

សិក្ខាសាលាស្តីពី “ការដឹកជញ្ជូនពហុមធ្យោបាយ” រៀបចំដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជូនដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត
ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តកណ្តាល ក្រុមត្រួតពិនិត្យយានយន្តចល័ត បានពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ០៥គ្រឿង
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ
[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវ២ខ្សែ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យខេត្តកំពត
សារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុក ឪពុកក្មេករបស់សម្តេច និង លោកជំទាវ ដោយបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
[Kampucheathmey] - នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
[TVK] - បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់។
[DAP] - តម្រុយបង្គោល ព្រែកជីកហ្វូណនតេជោ ជាង ៥០០បង្គោល នៅតាកែវ ត្រូវបានបោះបញ្ចប់

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90