• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - ព្រះចៅអធិរាជជប៉ុន ថ្វាយគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០ ជូនអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

2021-12-08 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ភ្នំពេញ)៖ ព្រះចៅអធិរាជជប៉ុន Naruhito ទ្រង់សព្វព្រះហឫទ័យ ថ្វាយគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» (គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០) ជូនដល់លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ត្រូវបានធ្វើក្រោមវត្តមានលោក MIKAMI MASAHIRO ឯកអគ្គរាជទូត ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភ្ញៀងកិត្តិយសជាច្រើនរូបទៀត នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅឯនិវាសនដ្ឋានរបស់ ឯកអគ្គរាជទូតជប៉ុន។ ការផ្តល់គ្រឿងឥស្សរិយយសព្រះចៅអធិរាជជប៉ុន គឺជាការទទួលស្គាល់ការចូលរួមចំណែករបស់លោក លូ គឹមឈន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលជប៉ុន បានប្រកាសឥស្សរិយយសបរទេស ដែលបានទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០២០ ជាការទទួលស្គាល់គុណសម្បត្តិរបស់ពួកគាត់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ ឬប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់នៅក្នុងវិស័យផ្សេងៗ នៅក្នុងសង្គម។ ក្នុងនោះមានឥស្សរិយជនមានពីររូបដែលបានទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសពីព្រះចៅអធិរាជជប៉ុន លោក MIKAMI MASAHIRO បានគូសបញ្ជាក់ថា៖ «ខ្ញុំពិតជាចង់ប្រារព្ធពិធីប្រគល់នេះ ឱ្យបានលឿនក្នុងឆ្នាំមុន ប៉ុន្តែដោយសារតែមានការរីករាលដាលនៃមេរោគកូរ៉ូណា ទើបតម្រូវឱ្យយើងធ្វើការលើកពេល»។ ឆ្លៀតក្នុងឱកាសនេះ លោក MIKAMI MASAHIRO ក៏បានលើកឡើងនូវស្នាដៃរបស់លោក លូ គឹមឈន់ ក្នុងការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា តាមរយៈវិស័យអភិវឌ្ឍកំពង់ផែ។ ត្រូវបានតែងតាំងជាប្រធានកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ១៩៩២។ ចាប់តាំងពីឆ្នាំ១៩៩៩ ក្នុងនាមជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកបានជំរុញភាពជាដៃគូជាមួយប្រទេសជប៉ុន និងបានខិតខំអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ។ ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ប្រទេសជប៉ុន បាននឹងកំពុងធ្វើសហប្រតិបត្តិការក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ដោយប្រើប្រាស់ឥណទានសម្បទានជាដើម។ ជាមួយគ្នានេះដែរ ក្នុងគោលជំហជាអ្នកគ្រប់គ្រងអាជីវកម្មរបស់កំពង់ផែក្រុងព្រះសីហនុ លោក លូ គឹមឈន់ បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាការរៀបចំស្ថានីយកុងតឺន័រ និងស្ថានីយផែពហុបំណងជាដើម ព្រមទាំងបានពង្រឹងសមត្ថភាពគ្រប់គ្រងកំពង់ផែផងដែរ។ ឯកអគ្គរាជទូតជប៉ុន បានបន្តថា ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងពីក្រុមហ៊ុនឯកជនលោកក៏បានខិតខំប្រឹងប្រែងដើម្បីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់កំពង់ផែក្រុងព្រះសីហនុផងដែរ។ លើសពីនេះមានអ្នកបច្ចេកទេសជប៉ុនជាច្រើន រួមមានទីប្រឹក្សាប្រតិបត្តិកំពង់ផែរបស់ JICA អ្នកជំនាញការតាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេសរបស់ JICA ជាដើមត្រូវបានបញ្ជូនទៅកំពង់ផែក្រុងព្រះសីហនុ ក្នុងគោលបំណងធ្វើសហប្រតិបត្តិការក្នុងការប្រតិបត្តិការ និងគ្រប់គ្រងកំពង់ផែ។ លោក MIKAMI MASAHIRO បានវាយតម្លៃខ្ពស់ថា «ក្រោមការដឹកនាំរបស់លោក លូ គឹមឈន់ ការផ្លាស់ប្តូរទំនាក់ទំនងទៅវិញទៅមករវាងអ្នកបច្ចេកទេសជប៉ុន និងកម្ពុជា កាន់តែមានភាពប្រសើរឡើង។ ក្រៅពីនេះ លូ គឹមឈន់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ផ្សេងៗគ្នាជាមួយទីក្រុងកូបេ និងអង្គការ JICA ជាដើម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការហើយលោកក៏បាននឹងកំពុងជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជនតាមរយៈការរៀបចំសិក្ខាសាលាស្តីពីកំពង់ផែកម្ពុជាដែលសហការរៀបចំដោយ វិស័យសាធារណៈ និងឯកជននៃប្រទេសជប៉ុន និងកម្ពុជា»។ លោកបានគូសបញ្ជាក់ថា លោក លូ គឹមឈន់ បានរួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ អស់រយៈពេលជាច្រើនឆ្នាំ ហើយតាមរយៈការអភិវឌ្ឍកំពង់ផែ នៅប្រទេសកម្ពុជា លោកបានជំរុញទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា ក្នុងនាមជាស្ពានចម្លងមិត្តភាពរវាងប្រទេសទាំងពីរ។ កាលពីខែឧសភា ឆ្នាំ២០២០ លោកបានទទួលពានរង្វាន់ International Lifetime Contribution Award ពីសមាគមវិស្វករសំណង់ស៊ីវិលជប៉ុន។ ពានរង្វាន់នេះ គឺសម្រាប់បុគ្គលជនជាតិបរទេស ដែលបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិនៃបច្ចេកវិទ្យាសំណង់ស៊ីវិល របស់ប្រទេសជប៉ុន លោកត្រូវបានទទួលស្គាល់ពីស្នាដៃ ក្នុងការអភិវឌ្ឍន៍កំពង់ផែជប៉ុន-កម្ពុជា និងការរួមចំណែកដល់ការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិជាមួយប្រទេសជប៉ុន។ បើតាមលោក លូ គឹមឈន់ បានថ្លែងថា តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ លោកសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះចៅអធិរាជជប៉ុន និងរដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវគ្រឿងឥស្សរិយយសសម្រាប់និទាយឃរដូវ ឆ្នាំ២០២០ និងពានរង្វាន់ «The International Lifetime Contribution Award» ដោយ JSCE សម្រាប់ការចូលរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសជប៉ុន និងកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ៕
កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សប្បុរសជននាំមកនូវអំណោយ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកកម្ពុជា តាមការអំពាវនាវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
សកម្មភាពការងារថ្ងៃទី១៩ - ២១ ធ្នូ ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[Cambodia Property Report] - យោងតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្ដមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ ក្នុងការត្រៀមខ្លួនរួចរាល់ និងលទ្ធភាពរបស់កម្ពុជា ក្នុងការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធជាតិ ដែលរងការខូចខាត ដោយការវាយប្រហារដោយសត្រូវ ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ។
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ
ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ ហាមបត់ត្រឡប់ក្រោយ
ព្រះរាជសារថ្លែងអំណរគុណពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹង សារលិខិតថ្វាយព្រះពររបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃការយាងចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - សម្រស់ផ្កាធម្មជាតិ ស្ថិតនៅឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាទីកន្លែងសម្រាប់អ្នកស្រលាញ់គយគន់សម្រស់ធម្មជាតិ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90