Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Fresh News] - ព្រះចៅអធិរាជជប៉ុន ថ្វាយគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០ ជូនអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ
2021-12-08
Go to the website published Fresh News
(ភ្នំពេញ)៖ ព្រះចៅអធិរាជជប៉ុន Naruhito ទ្រង់សព្វព្រះហឫទ័យ ថ្វាយគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» (គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០) ជូនដល់លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ត្រូវបានធ្វើក្រោមវត្តមានលោក MIKAMI MASAHIRO ឯកអគ្គរាជទូត ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភ្ញៀងកិត្តិយសជាច្រើនរូបទៀត នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅឯនិវាសនដ្ឋានរបស់ ឯកអគ្គរាជទូតជប៉ុន។ ការផ្តល់គ្រឿងឥស្សរិយយសព្រះចៅអធិរាជជប៉ុន គឺជាការទទួលស្គាល់ការចូលរួមចំណែករបស់លោក លូ គឹមឈន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលជប៉ុន បានប្រកាសឥស្សរិយយសបរទេស ដែលបានទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០២០ ជាការទទួលស្គាល់គុណសម្បត្តិរបស់ពួកគាត់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ ឬប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់នៅក្នុងវិស័យផ្សេងៗ នៅក្នុងសង្គម។ ក្នុងនោះមានឥស្សរិយជនមានពីររូបដែលបានទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសពីព្រះចៅអធិរាជជប៉ុន លោក MIKAMI MASAHIRO បានគូសបញ្ជាក់ថា៖ «ខ្ញុំពិតជាចង់ប្រារព្ធពិធីប្រគល់នេះ ឱ្យបានលឿនក្នុងឆ្នាំមុន ប៉ុន្តែដោយសារតែមានការរីករាលដាលនៃមេរោគកូរ៉ូណា ទើបតម្រូវឱ្យយើងធ្វើការលើកពេល»។ ឆ្លៀតក្នុងឱកាសនេះ លោក MIKAMI MASAHIRO ក៏បានលើកឡើងនូវស្នាដៃរបស់លោក លូ គឹមឈន់ ក្នុងការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា តាមរយៈវិស័យអភិវឌ្ឍកំពង់ផែ។ ត្រូវបានតែងតាំងជាប្រធានកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ១៩៩២។ ចាប់តាំងពីឆ្នាំ១៩៩៩ ក្នុងនាមជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកបានជំរុញភាពជាដៃគូជាមួយប្រទេសជប៉ុន និងបានខិតខំអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ។ ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ប្រទេសជប៉ុន បាននឹងកំពុងធ្វើសហប្រតិបត្តិការក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ដោយប្រើប្រាស់ឥណទានសម្បទានជាដើម។ ជាមួយគ្នានេះដែរ ក្នុងគោលជំហជាអ្នកគ្រប់គ្រងអាជីវកម្មរបស់កំពង់ផែក្រុងព្រះសីហនុ លោក លូ គឹមឈន់ បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាការរៀបចំស្ថានីយកុងតឺន័រ និងស្ថានីយផែពហុបំណងជាដើម ព្រមទាំងបានពង្រឹងសមត្ថភាពគ្រប់គ្រងកំពង់ផែផងដែរ។ ឯកអគ្គរាជទូតជប៉ុន បានបន្តថា ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងពីក្រុមហ៊ុនឯកជនលោកក៏បានខិតខំប្រឹងប្រែងដើម្បីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់កំពង់ផែក្រុងព្រះសីហនុផងដែរ។ លើសពីនេះមានអ្នកបច្ចេកទេសជប៉ុនជាច្រើន រួមមានទីប្រឹក្សាប្រតិបត្តិកំពង់ផែរបស់ JICA អ្នកជំនាញការតាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេសរបស់ JICA ជាដើមត្រូវបានបញ្ជូនទៅកំពង់ផែក្រុងព្រះសីហនុ ក្នុងគោលបំណងធ្វើសហប្រតិបត្តិការក្នុងការប្រតិបត្តិការ និងគ្រប់គ្រងកំពង់ផែ។ លោក MIKAMI MASAHIRO បានវាយតម្លៃខ្ពស់ថា «ក្រោមការដឹកនាំរបស់លោក លូ គឹមឈន់ ការផ្លាស់ប្តូរទំនាក់ទំនងទៅវិញទៅមករវាងអ្នកបច្ចេកទេសជប៉ុន និងកម្ពុជា កាន់តែមានភាពប្រសើរឡើង។ ក្រៅពីនេះ លូ គឹមឈន់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ផ្សេងៗគ្នាជាមួយទីក្រុងកូបេ និងអង្គការ JICA ជាដើម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការហើយលោកក៏បាននឹងកំពុងជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជនតាមរយៈការរៀបចំសិក្ខាសាលាស្តីពីកំពង់ផែកម្ពុជាដែលសហការរៀបចំដោយ វិស័យសាធារណៈ និងឯកជននៃប្រទេសជប៉ុន និងកម្ពុជា»។ លោកបានគូសបញ្ជាក់ថា លោក លូ គឹមឈន់ បានរួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ អស់រយៈពេលជាច្រើនឆ្នាំ ហើយតាមរយៈការអភិវឌ្ឍកំពង់ផែ នៅប្រទេសកម្ពុជា លោកបានជំរុញទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា ក្នុងនាមជាស្ពានចម្លងមិត្តភាពរវាងប្រទេសទាំងពីរ។ កាលពីខែឧសភា ឆ្នាំ២០២០ លោកបានទទួលពានរង្វាន់ International Lifetime Contribution Award ពីសមាគមវិស្វករសំណង់ស៊ីវិលជប៉ុន។ ពានរង្វាន់នេះ គឺសម្រាប់បុគ្គលជនជាតិបរទេស ដែលបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិនៃបច្ចេកវិទ្យាសំណង់ស៊ីវិល របស់ប្រទេសជប៉ុន លោកត្រូវបានទទួលស្គាល់ពីស្នាដៃ ក្នុងការអភិវឌ្ឍន៍កំពង់ផែជប៉ុន-កម្ពុជា និងការរួមចំណែកដល់ការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិជាមួយប្រទេសជប៉ុន។ បើតាមលោក លូ គឹមឈន់ បានថ្លែងថា តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ លោកសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះចៅអធិរាជជប៉ុន និងរដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវគ្រឿងឥស្សរិយយសសម្រាប់និទាយឃរដូវ ឆ្នាំ២០២០ និងពានរង្វាន់ «The International Lifetime Contribution Award» ដោយ JSCE សម្រាប់ការចូលរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសជប៉ុន និងកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ៕
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90