• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[The Cambodia Daily] - អ្នក​ឃ្លាំមើល​ថា​ការ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

2021-09-18 ទៅកាន់ទំព័រចុះផ្សាយក្នុង The Cambodia Daily
អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​បង្ហាញ​ពី​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ៥​រូប​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ យល់ថា ការ​ដាក់​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ ខណៈ​អ្នកវិភាគ​ចាត់ទុក​ការ​ស្នើ​នេះ​ថា​គ្រាន់តែ​ស្រែក​ឱ្យ​ឮ ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​ជា​ខ្នង​បង្អែក​ធំ​នៅ​ពីក្រោយ​អ្នក​លក់​គ្រឿងញៀន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ​លើកឡើង​បែប​នេះ ក្រោយ​ពី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ជួន សុវណ្ណ បាន​ស្នើ​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​រដ្ឋ រដ្ឋមន្ត្រី ៥​រូប ដើម្បី​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ។ រដ្ឋមន្ត្រី​ក្រសួង​ទាំង​៥ ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ស្នើ​នោះ មាន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាសនា លោក ឈិត សុខុន និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ លោក ជា វ៉ាន់ដេត។ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា លើកឡើង​ថា ការ​ដាក់​លិខិត​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ផ្សេងៗ ដើម្បី​ជួយ​ទប់ស្កាត់​គ្រឿងញៀន​នោះ វា​ជា​ការ​ចូលរួម​បាន​មួយ​ចំណែក ប៉ុន្តែ​ការ​ចូលរួម​នេះ​មិន​គួរ​តែ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​ឡើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​អាច​ទប់ស្កាត់​គ្រឿងញៀន​បាន លុះត្រាតែ​ចាប់​ខ្លួន​មន្ត្រី​ធំៗ​ដែល​ពាក់ព័ន្ធ និង​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​យក​មក​ដាក់​ទោស​តាម​ច្បាប់។ ប៉ុន្តែ​បើ​សិន​រដ្ឋាភិបាល​ចាប់​ខ្លួន​ឈ្មួញ និង​មន្ត្រី​ធំៗ​ទាំងនោះ​មិន​បាន​ទេ បញ្ហា​គ្រឿងញៀន​មិន​អាច​ទប់ស្កាត់​បាន​ឡើយ។ ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​គណៈកម្មការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ដែរ​ថា សកម្មភាព​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ និង​តាម​ជនបទ​មិន​បាន​ថយ​ចុះ​ឡើយ ករណី​នេះ​កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ខ្លាំង​ពី​បញ្ហា​អសន្តិសុខ និង​សុវត្ថិភាព​ក្នុង​ភូមិ-ឃុំ​របស់​ពួកគាត់​រស់នៅ។ លោក​ថា ចំពោះ​ការ​ដាក់​សំណើ​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​នោះ គឺជា​ការ​រួមចំណែក​មួយ​ផ្នែក ប៉ុន្តែ​ក្រសួង​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​អនុវត្ត​កិច្ចការ​នេះ គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​មហាផ្ទៃ។ បណ្ឌិត យ៉ង សាំងកុមារ បន្ត​ថា ក្រសួង​មហាផ្ទៃ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ឃុំ-សង្កាត់​នីមួយៗ ដោយ​ត្រូវ​ធ្វើ​ការ​ឲ្យ​សកម្ម​ក្នុង​ការ​ចុះ​ទប់ស្កាត់​ឱ្យ​បាន​ខ្លាំង​ជាង​មុន ខណៈ​ក្រសួង​អប់រំ​ក៏​ត្រូវ​ផ្សព្វផ្សាយ​សារ និង​អប់រំ​ដល់​យុវជន សិស្សានុសិស្ស រួម​ទាំង​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួកគាត់​ចូលរួម។ ក្រៅពី​ឱ្យ​ពួកគាត់​ចូលរួម​ហើយ អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​គួរ​បង្កើត​ក្លឹប​កីឡា​សម្រាប់​យុវជន​លេង ដើម្បី​បញ្ចៀស​ការ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម។ យោង​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឱ្យ​ដឹង​ថា រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង ៣​ពាន់​ករណី (៣៣៩១​ករណី) និង​ចាប់​ជនល្មើស​បាន​ជាង ៧​ពាន់​នាក់ (៧២៤៦​នាក់) ហើយ​រឹបអូស​គ្រឿងញៀន​បាន ៧៥៩​គីឡូក្រាម ខណៈ​កាលពី​ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប​បាន ៣១៣១​ករណី។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជិត ១០​ភាគរយ (៨,៣០%) បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា បើ​ទោះ​កម្ពុជា​កំពុង​ជួប​វិបត្តិ Covid-19 ក៏ដោយ។ ការ​កើន​ឡើង​នៃ​ការ​ជួញដូរ និង​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ថា ប្រទេស​កម្ពុជា​បាន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បណ្ដាល​មកពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ជា​កត្តា​រារាំង​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​មាន​ឱកាស​បង្កើន​ការ​ផលិត និង​អំណោយផល​ទីផ្សារ​ប្រើប្រាស់​គ្រឿងញៀន។ ដោយឡែក​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ យល់ថា ការ​ផ្សព្វផ្សាយ​អប់រំ គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ទប់ស្កាត់​គ្រឿងញៀន ប៉ុន្តែ​លោក​យល់ថា ការ​ស្នើ​របស់​លោក ជួន សុវណ្ណ ទៅ​រដ្ឋមន្ត្រី​ចំនួន ៥​ក្រសួង​ទៀត​នោះ គឺ​គ្រាន់តែ​ជា​ល្ខោន​បន្លំ​ភ្នែក​ពលរដ្ឋ​តែប៉ុណ្ណោះ។ លោក​បន្ត​ថា សម្បក​ខាងក្រៅ​ពួកគេ​ស្រែក​ឮៗ​ដូច​ប្រឆាំង​នឹង​គ្រឿងញៀន​ខ្លាំង​ណាស់ ប៉ុន្តែ​ជាក់ស្ដែង ពួកគេ​ក៏​ជា​ខ្នង​បង្អែក​របស់​អ្នក​លក់​គ្រឿងញៀន​ដ៏​សម្បើម​ដែរ ដោយសារ​ពួក​មន្ត្រី​ទាំងនោះ​មាន​ទាំង​បណ្ដាញ​ក្នុង​ការ​ជួយ​សម្រួល ដើម្បី​ចែកចាយ​គ្រឿងញៀន​ទាំង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ជនបទ។ លើស​ពី​នេះ លោក​ថា តើ​មន្ត្រី​ទទួល​បន្ទុក​គ្រឿងញៀន​ណា​ដែល​មិន​ក្លាយ​ជា​អ្នក​មាន ខណៈ​ពួកគេ​ជា​អ្នក​ទប់ស្កាត់​ផង និង​ជា​អ្នក​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នោះ​ផង? លោក គឹម សុខ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃស​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៧ បាន​លើកឡើង​ថា អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ធ្លាប់​ប្រាប់​លោក​ថា គ្រឿងញៀន​ដែល​ពួក​មន្ត្រី​ចាប់​បាន​នោះ​ត្រូវ​លាក់​ទុក​ជួញដូរ​បន្ត ហើយ​អ្វី​ដែល​ពួកគេ​ដុត​កម្ទេច​ចោល​នោះ គ្រាន់តែ​ជា​សាច់ជូរ ឬ​ម្សៅមី​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ​សង្គម​រូប​នេះ​បន្ត​ថា តាំងពី​ដើម​រហូត​ដល់​បច្ចុប្បន្ន ពួកគេ​ស្រែក​ធ្វើ​ដូច​ប្រឆាំង​នឹង​គ្រឿងញៀន​ពេញ​ទំហឹង ផ្ទុយទៅវិញ​អាច​ជា​វិធី​បិទបាំង​ល្បែង​ដ៏​ធំ​ណាមួយ​ក្នុង​ការ​ចែកចាយ​គ្រឿងញៀន​ទៅវិញ​ទេ ព្រោះ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត គ្រឿងញៀន​ត្រូវ​បាន​គេ​ចែកចាយ​កាន់តែ​ខ្លាំង​ឡើង។ ម្យ៉ាង​វិញទៀត លោក​ថា​បើសិនជា​ពួក​មន្ត្រី​ទាំងនោះ​ស្រែក​ប្រឆាំង​គ្រឿងញៀន​កាន់តែ​ឮ​នោះ ជា​ពេល​ដែល​ពួកគេ​ជួញដូរ​គ្រឿងញៀន​កាន់តែ​ធំ ហើយ​គ្មាន​វិធី​ណា​ទប់ស្កាត់​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ពុំ​មាន​សមត្ថកិច្ច​គ្រឿងញៀន​ណា​ហ៊ាន​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​របស់​លោក ហ៊ុន សែន ឡើយ។ លោក គឹម សុខ លើក​ជា​ឧទាហរណ៍​ថា តើ​កាស៊ីណូ​ណា និង​ក្លឹប​ធំៗ​ណា​ដែល​មិន​ទាក់ទង​របរ​គ្រឿងញៀន​នោះ ហើយ​តើ​ជំនួញ​ងងឹត​ទាំងអស់​នោះ​អាច​ឈរ​ជើង​បាន​ទេ បើ​លោក ហ៊ុន សែន និង​បក្ខពួក​មិន​ធ្វើជា​ខ្នង​បង្អែក? កាលពី​ពាក់កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០២១ កន្លងមក តុលាការ​បាន​ដោះលែង​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ឈ្មោះ គិត ធាង ថៅកែ​ក្លឹប​កម្សាន្ត​រ៉ក ដែល​ជាប់ចោទ​លើ​សំណុំរឿង​បទល្មើស​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម ដោយ​តុលាការ​សម្រេច​ក្តី​ឲ្យ​ជនល្មើស​រូប​នេះ​ជាប់​ពន្ធនាគារ​តែ ៤​ឆ្នាំ។ ចំណែក​ការ​អនុវត្ត​ទោស​នៅ​ក្នុង​គុក​បាន​ប្រមាណ​តែ ២​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​សាលា​ឧទ្ធរណ៍​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ស្ងាត់ៗ​ទៅវិញ។ អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា «ការ​វិវឌ្ឍ​ចុងក្រោយ និង​ការ​ប្រឈម​លើ​បញ្ហា​គ្រឿងញៀន​នៅ​តំបន់​អាស៊ី​បូព៌ា និង​អាស៊ី​អាគ្នេយ៍» កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១ ថា ការ​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជាពិសេស​នៅ​តំបន់​ត្រីកោណមាស មិន​មាន​ការ​ថយ​ចុះ​ឡើយ បើ​ទោះបីជា​មាន​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19 ក្តី។ បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា កម្ពុជា​បាន​ក្លាយ​ជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​សម្រាប់​ចរាចរ​គ្រឿងញៀន ផលិត និង​ចែកចាយ៕
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
កិច្ចប្រជុំពិនិត្យ និងពិភាក្សា (Steering Committee) និងក្រុមការងារបច្ចេកទេស (Technical Working Group) លើសេចក្តីព្រាងការធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្តាលី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្លើយតបនឹងសារលិខិតជូនសព្ទសាធុការពរជ័យ របស់ឯកឧត្តម ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ របស់សម្តេច កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
សូមទស្សនាវីដេអូពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៣១ (31st ATM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន បងប្អូនត្រូវយល់ដឹងបន្ថែមអំពីបម្រាមមួយចំនួន
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន លោកជំទាវ ទិត្យ ខាំដារ៉ា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។
កិច្ចប្រជុំពិនិត្យពិភាក្សាលើលទ្ធផល នៃការសិក្សាស្រាវជ្រាវកែលម្អ និងធ្វើឱ្យប្រសើរឡើងវិញវិស័យផ្លូវដែកនៅកម្ពុជា
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំ (Steering Committee) លើកទី៦ នៃគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC) និងលើកទី២ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក(WB)

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90