Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[The Cambodia Daily] - អ្នកឃ្លាំមើលថាការចូលរួមទប់ស្កាត់គ្រឿងញៀនពីក្រសួងពាក់ព័ន្ធមិនគួរធ្វើតែពេលបុណ្យភ្ជុំបិណ្ឌឡើយ
2021-09-18
Go to the website published The Cambodia Daily
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយជារៀងរាល់ថ្ងៃដោយបង្ហាញពីសមត្ថកិច្ចឃាត់បានខ្លួនអ្នកប្រើប្រាស់ និងលក់ដូរគ្រឿងញៀនចន្លោះ ១០នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ដែលភាគច្រើនសុទ្ធសឹងតែជាយុវជន។ នាពេលថ្មីៗនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើទៅរដ្ឋមន្ត្រី ៥រូបឱ្យជួយផ្សាយសារទប់ស្កាត់គ្រឿងញៀនក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប៉ុន្តែអ្នកឃ្លាំមើលលើកឡើងថា ការផ្សាយសារទប់ស្កាត់គ្រឿងញៀនមិនគួរធ្វើតែអំឡុងពេលបុណ្យភ្ជុំបិណ្ឌនោះទេ។ មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សនយោបាយ យល់ថា ការដាក់សំណើរបស់អាជ្ញាធរទៅក្រសួងចំនួន៥ ឱ្យជួយទប់ស្កាត់គ្រឿងញៀនមិនគួរធ្វើតែក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌឡើយ ខណៈអ្នកវិភាគចាត់ទុកការស្នើនេះថាគ្រាន់តែស្រែកឱ្យឮ ប៉ុន្តែជាក់ស្តែងពួកគេជាខ្នងបង្អែកធំនៅពីក្រោយអ្នកលក់គ្រឿងញៀន។ មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សនយោបាយលើកឡើងបែបនេះ ក្រោយពីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ជួន សុវណ្ណ បានស្នើកាលពីពេលថ្មីៗនេះទៅរដ្ឋ រដ្ឋមន្ត្រី ៥រូប ដើម្បីឱ្យជួយផ្សាយសារទប់ស្កាត់គ្រឿងញៀនក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងទាំង៥ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្នើនោះ មានរដ្ឋមន្ត្រីក្រសួងវប្បធម៌ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាសនា លោក ឈិត សុខុន និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ការដាក់លិខិតរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅកាន់រដ្ឋមន្ត្រីក្រសួងផ្សេងៗ ដើម្បីជួយទប់ស្កាត់គ្រឿងញៀននោះ វាជាការចូលរួមបានមួយចំណែក ប៉ុន្តែការចូលរួមនេះមិនគួរតែធ្វើតែក្នុងអំឡុងពេលបុណ្យភ្ជុំឡើយ។ លោកបន្តថា រដ្ឋាភិបាលអាចទប់ស្កាត់គ្រឿងញៀនបាន លុះត្រាតែចាប់ខ្លួនមន្ត្រីធំៗដែលពាក់ព័ន្ធ និងឃុបឃិតគ្នាជាមួយឈ្មួញយកមកដាក់ទោសតាមច្បាប់។ ប៉ុន្តែបើសិនរដ្ឋាភិបាលចាប់ខ្លួនឈ្មួញ និងមន្ត្រីធំៗទាំងនោះមិនបានទេ បញ្ហាគ្រឿងញៀនមិនអាចទប់ស្កាត់បានឡើយ។ ស្រដៀងគ្នានេះដែរ ប្រធានគណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ លើកឡើងដែរថា សកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅរាជធានីភ្នំពេញ និងតាមជនបទមិនបានថយចុះឡើយ ករណីនេះកំពុងធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភខ្លាំងពីបញ្ហាអសន្តិសុខ និងសុវត្ថិភាពក្នុងភូមិ-ឃុំរបស់ពួកគាត់រស់នៅ។ លោកថា ចំពោះការដាក់សំណើរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅកាន់រដ្ឋមន្ត្រីក្រសួងចំនួន៥ ឱ្យជួយទប់ស្កាត់គ្រឿងញៀននោះ គឺជាការរួមចំណែកមួយផ្នែក ប៉ុន្តែក្រសួងដែលមានតួនាទីសំខាន់ក្នុងការអនុវត្តកិច្ចការនេះ គឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមហាផ្ទៃ។ បណ្ឌិត យ៉ង សាំងកុមារ បន្តថា ក្រសួងមហាផ្ទៃត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាននៅតាមឃុំ-សង្កាត់នីមួយៗ ដោយត្រូវធ្វើការឲ្យសកម្មក្នុងការចុះទប់ស្កាត់ឱ្យបានខ្លាំងជាងមុន ខណៈក្រសួងអប់រំក៏ត្រូវផ្សព្វផ្សាយសារ និងអប់រំដល់យុវជន សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ចូលរួម។ ក្រៅពីឱ្យពួកគាត់ចូលរួមហើយ អាជ្ញាធរមូលដ្ឋាន និងក្រសួងគួរបង្កើតក្លឹបកីឡាសម្រាប់យុវជនលេង ដើម្បីបញ្ចៀសការប្រើប្រាស់គ្រឿងញៀនជាដើម។ យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យដឹងថា រយៈពេល ៦ខែដើមឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៣ពាន់ករណី (៣៣៩១ករណី) និងចាប់ជនល្មើសបានជាង ៧ពាន់នាក់ (៧២៤៦នាក់) ហើយរឹបអូសគ្រឿងញៀនបាន ៧៥៩គីឡូក្រាម ខណៈកាលពីឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបាន ៣១៣១ករណី។ ចំនួននេះមានការកើនឡើងជិត ១០ភាគរយ (៨,៣០%) បើប្រៀបធៀបនឹងរយៈពេលដូចគ្នា បើទោះកម្ពុជាកំពុងជួបវិបត្តិ Covid-19 ក៏ដោយ។ ការកើនឡើងនៃការជួញដូរ និងចែកចាយប្រើប្រាស់គ្រឿងញៀននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ថា ប្រទេសកម្ពុជាបានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការឆ្លងរីករាលដាលជំងឺ Covid-19 ជាកត្តារារាំងដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនមានឱកាសបង្កើនការផលិត និងអំណោយផលទីផ្សារប្រើប្រាស់គ្រឿងញៀន។ ដោយឡែកអ្នកវិភាគនយោបាយ សង្គម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ យល់ថា ការផ្សព្វផ្សាយអប់រំ គឺជាផ្នែកសំខាន់មួយក្នុងការចូលរួមចំណែកទប់ស្កាត់គ្រឿងញៀន ប៉ុន្តែលោកយល់ថា ការស្នើរបស់លោក ជួន សុវណ្ណ ទៅរដ្ឋមន្ត្រីចំនួន ៥ក្រសួងទៀតនោះ គឺគ្រាន់តែជាល្ខោនបន្លំភ្នែកពលរដ្ឋតែប៉ុណ្ណោះ។ លោកបន្តថា សម្បកខាងក្រៅពួកគេស្រែកឮៗដូចប្រឆាំងនឹងគ្រឿងញៀនខ្លាំងណាស់ ប៉ុន្តែជាក់ស្ដែង ពួកគេក៏ជាខ្នងបង្អែករបស់អ្នកលក់គ្រឿងញៀនដ៏សម្បើមដែរ ដោយសារពួកមន្ត្រីទាំងនោះមានទាំងបណ្ដាញក្នុងការជួយសម្រួល ដើម្បីចែកចាយគ្រឿងញៀនទាំងរាជធានីភ្នំពេញ និងនៅតាមជនបទ។ លើសពីនេះ លោកថា តើមន្ត្រីទទួលបន្ទុកគ្រឿងញៀនណាដែលមិនក្លាយជាអ្នកមាន ខណៈពួកគេជាអ្នកទប់ស្កាត់ផង និងជាអ្នកពាក់ព័ន្ធនឹងគ្រឿងញៀននោះផង? លោក គឹម សុខ ដែលធ្លាប់ជាប់ពន្ធនាគារព្រៃសនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ បានលើកឡើងថា អ្នកជាប់ឃុំនៅពន្ធនាគារព្រៃស ធ្លាប់ប្រាប់លោកថា គ្រឿងញៀនដែលពួកមន្ត្រីចាប់បាននោះត្រូវលាក់ទុកជួញដូរបន្ត ហើយអ្វីដែលពួកគេដុតកម្ទេចចោលនោះ គ្រាន់តែជាសាច់ជូរ ឬម្សៅមីប៉ុណ្ណោះ។ អ្នកវិភាគនយោបាយសង្គមរូបនេះបន្តថា តាំងពីដើមរហូតដល់បច្ចុប្បន្ន ពួកគេស្រែកធ្វើដូចប្រឆាំងនឹងគ្រឿងញៀនពេញទំហឹង ផ្ទុយទៅវិញអាចជាវិធីបិទបាំងល្បែងដ៏ធំណាមួយក្នុងការចែកចាយគ្រឿងញៀនទៅវិញទេ ព្រោះទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត គ្រឿងញៀនត្រូវបានគេចែកចាយកាន់តែខ្លាំងឡើង។ ម្យ៉ាងវិញទៀត លោកថាបើសិនជាពួកមន្ត្រីទាំងនោះស្រែកប្រឆាំងគ្រឿងញៀនកាន់តែឮនោះ ជាពេលដែលពួកគេជួញដូរគ្រឿងញៀនកាន់តែធំ ហើយគ្មានវិធីណាទប់ស្កាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាពនោះទេ ព្រោះពុំមានសមត្ថកិច្ចគ្រឿងញៀនណាហ៊ានស្រាវជ្រាវរកអ្នកពាក់ព័ន្ធរបស់លោក ហ៊ុន សែន ឡើយ។ លោក គឹម សុខ លើកជាឧទាហរណ៍ថា តើកាស៊ីណូណា និងក្លឹបធំៗណាដែលមិនទាក់ទងរបរគ្រឿងញៀននោះ ហើយតើជំនួញងងឹតទាំងអស់នោះអាចឈរជើងបានទេ បើលោក ហ៊ុន សែន និងបក្ខពួកមិនធ្វើជាខ្នងបង្អែក? កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២១ កន្លងមក តុលាការបានដោះលែងមេឧក្រិដ្ឋជនគ្រឿងញៀនឈ្មោះ គិត ធាង ថៅកែក្លឹបកម្សាន្តរ៉ក ដែលជាប់ចោទលើសំណុំរឿងបទល្មើសគ្រឿងញៀនជិត ៥០គីឡូក្រាម ដោយតុលាការសម្រេចក្តីឲ្យជនល្មើសរូបនេះជាប់ពន្ធនាគារតែ ៤ឆ្នាំ។ ចំណែកការអនុវត្តទោសនៅក្នុងគុកបានប្រមាណតែ ២ឆ្នាំប៉ុណ្ណោះ ក៏ត្រូវសាលាឧទ្ធរណ៍សម្រេចដោះលែងឲ្យមានសេរីភាពវិញស្ងាត់ៗទៅវិញ។ អង្គការសហប្រជាជាតិបានបង្ហាញរបាយការណ៍មួយដែលមានចំណងជើងថា «ការវិវឌ្ឍចុងក្រោយ និងការប្រឈមលើបញ្ហាគ្រឿងញៀននៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍» កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ថា ការជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅតំបន់ត្រីកោណមាស មិនមានការថយចុះឡើយ បើទោះបីជាមានការឆ្លងរីករាលដាលនៃជំងឺ Covid-19 ក្តី។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បញ្ជាក់ថា កម្ពុជាបានក្លាយជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយ៕
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន
ប្រយុទ្ធប្រឆាំងគ្រឿងញៀន
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90