• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[វិទ្យុមិត្តភាពកម្ពុជាចិន] - អ្នកនាំពាក្យក្រសួងសាធារណការកម្ពុជា៖ ការពន្លឿនគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងបរិបទកូវីដ​ បង្ហាញច្បាស់ពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងកម្ពុជានិងចិន

2021-08-14 ទៅកាន់ទំព័រចុះផ្សាយក្នុង វិទ្យុមិត្តភាពកម្ពុជាចិន
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាព្រឹកថ្ងៃទី១៤ សីហា ២០២១ថា បើទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ក៏គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅតែបន្តដំណើរការទៅមុខ តាមផែនការដែលបានកំណត់ និងសម្រេចលទ្ធផលលឿនទៀតផង។ លោកបានគូសបញ្ជាក់ថា ការពន្លឿនការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលសម្រេចលទ្ធផលលឿនជាងការរំពឹងទុក និងប្រកបដោយគុណភាពខ្ពស់បែបនេះ គឺបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងប្រទេសទាំងពីរ កម្ពុជានិងចិន។ លោក ហ៊ាង សុទ្ធាយុត្តិ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា កត្តាប្រឈមដោយសារតែកូវីដ១៩ មិនមែនទើបតែកើតឡើងថ្មីៗទេ ពោលគឺប្រមាណ២ឆ្នាំមកហើយ ប៉ុន្តែតាមការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក្រុមការងារសាងសង់តែងតែអនុវត្តវិធានការសុខាភិបាលនានា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាពិសេស គោលការណ៍សុវត្ថិភាព ដែលជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីរៀនទម្លាប់រស់នៅជាមួយនឹងជំងឺនេះ ធ្វើការប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ ជារួម កិច្ចការងារសាងសង់ផ្លូវល្បឿនលឿននេះនៅតែដំណើរការទៅមុខ តាមផែនការ ហើយទទួលបានលទ្ធផលលើសពីការរំពឹងទុកទៅទៀត ភាគីពាក់ព័ន្ធនៅតែខិតខំប្រឹងប្រែង ដោយយើងមិនអាចឲ្យវិបត្តិជំងឺនេះ ប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិទេ ព្រោះថា វិស័យហេដ្ឋារចនាសម្ព័ន្ធគឺសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ដែរថា ជាមួយនឹងលទ្ធផលសម្រេចបាន៦៤ភាគរយ គិតត្រឹមចុងខែកក្កដា កន្លងទៅនេះ ក្រសួងសាធារណការរំពឹងទុកថា នៅចុងឆ្នាំ២០២១ អាចនឹងសម្រេចការសាងសង់បានពី៧០ទៅ៨០ភាគរយ ប៉ុន្តែជាទស្សនផ្ទាល់របស់លោក ដែលតែងតែបានអញ្ជើញទៅពិនិត្យការអនុវត្តជាក់ស្តែង លទ្ធផលសាងសង់អាចសម្រេចជាង៨០ភាគរយ ត្រឹមចុងឆ្នាំនេះ។ លោកបានបន្តថា ជាមួយនឹងការសាងសង់ដែលមានដំណើរការលឿនជាងការរំពឹងទុក រីឯគុណភាពនៃការសាងសង់វិញ ហាក់បីដូចជាមានស្តង់ដាខ្ពស់ លេចធ្លោជាងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ហើយគម្រោងនេះគឺល្អណាស់ ដែលនឹងជួយដល់សេដ្ឋកិច្ចជាតិ ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋធានាសុវត្ថិភាព ជាមួយនឹងគ្រឹះសំណង់រឹងមាំល្អ មានគុណតម្លៃសាកសមនឹងតម្លៃវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។ ក្នុងនាមក្រសួងសាធារណការនិងដឹកជញ្ជូន និងក្នុងនាមលោកផ្ទាល់ លោកសង្កេតឃើញថា ការសាងសង់ផ្លូវល្បឿនលឿននេះបង្ហាញពីកិច្ចសហប្រតិបត្តិការ ពិតជាស្អិតរមួតរវាងប្រទេសទាំងពីរ កម្ពុជានិងចិន។ លោកពិតជាកោតសរសើរចំពោះស្មារតីរបស់ភាគីចិន ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធនេះ ដោយបាន យកថវិការាប់ពាន់លានដុល្លារអាមេរិក មកវិនិយោគ ជាការវិនិយោគព្រោះតែការជឿទុកចិត្ត ហើយកម្ពុជាក៏មានឳកាសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ។ លោកសូមថ្លែងអំណរគុណដល់ភាគីចិន ដែលបានធ្វើការវិនិយោគប្រកបដោយគុណតម្លៃនេះ ដែលពិតជានឹងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ ព្រោះថា ខេត្តព្រះសីហនុគឺជាខេត្តប៉ូលសេដ្ឋកិច្ច ភ្ជាប់មករាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា។ សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ គម្រោងនេះប្រើប្រាស់ពេលវេលាសាងសង់៤៨ខែ ដោយចាប់ផ្តើម កាលពីដើមឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅដើមឆ្នាំ២០២៣ ឬចុងឆ្នាំ២០២២ ដែលអាចនឹងបញ្ចប់ការសាងសង់មុនផែនការកំណត់ ហើយភាគីកម្ពុជាគ្រោងនឹងចរចាជាមួយភាគីចិន ក្នុងការដាក់ឲ្យដំណើរការសាកល្បងឲ្យប្រើប្រាស់ ដោយមិនគិតថ្លៃ នាពេលខាងមុខនេះទៀតផង នេះបើតាម លោក ហ៊ាង សុទ្ធាយុត្តិ៕
ហេដ្ឋារចនាសម្ព័ន្ធ​ Heang Sotheayuth ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កម្ពុជាធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង
សារលិខិតជូនពរ គោរពជូន ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ ឆ្នាំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតជូនពរ គោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧៥ ឈានចូល ៧៦ ឆ្នាំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ សម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០% ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃទីក្រុង Kitakyushu ប្រទេសជប៉ុន
ផ្លូវជាតិលេខ៤១ (ថ្នល់ទទឹង-ខេត្តកំពត) តភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត ដែលមានភាពទាក់ទាញបំផុតរួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។
សប្បុរសជននាំមកនូវអំណោយ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកកម្ពុជា តាមការអំពាវនាវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន The Fourth Construction Co., Ltd. Of China National Chemical Engineering (CNCEC-FCC)

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90