ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[CFA PRESS] - វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបើកអង្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញក្រោមប្រធានបទ “គន្លឹះកសាងខ្លួនជានិស្សិតឆ្នើម” ជូននិស្សិតជំនាន់ទី១
2021-08-01
ទៅកាន់ទំព័រចុះផ្សាយក្នុង CFA PRESS
ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសៅរ៍ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញក្រោមប្រធានបទ “គន្លឹះកសាងខ្លួនជានិស្សិតឆ្នើម” ដែលរៀបចំឡើងតាមរយៈកម្មវិធី (Microsoft Team) ជូននិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ បើយោងតាមឯកឧត្តម ហឿន សំនៀង បានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងថា អង្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ល្អៗ ដោយវាគ្មិនកិត្តិយសចំនួនបីរូប រួមមាន៖ ទី១-លោកស្រី ស មុន្នីរ័ត្ន និស្សិត អាហារូបករណ៍ថ្នាក់បណ្ឌិត បច្ចុប្បន្នកំពុងបន្តការសិក្សាជំនាញអភិវឌ្ឍការអប់រំនៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន ប្រធានបទ “វិធីសាស្រ្តនៃការសិក្សាប្រកបដោយប្រសិទ្ធិភាព” ទី២-លោក ជិន លីសុធីនី អតីតនិស្សិតអាហារូបករណ៍ ថ្នាក់អនុបណ្ឌិតជំនាញ Maritime and Air Transport Management នៅសាកលវិទ្យាល័យ Antwerb នៃប្រទេសប៊ែលហ្សិក ប្រធានបទ “គន្លឹះនៃការកសាងខ្លួនជានិស្សិតឆ្នើម”។ ទី៣-កញ្ញា ចាប ច័ន្ទចំរើនរក្សា សាស្រ្តាចារ្យភាសាអង់គ្លេសនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រធានបទ៖ “ទម្លាប់ និងវិន័យនៃការរៀនសូត្រឱ្យក្លាយខ្លួនជានិស្សិតឆ្នើម”។ ក្នុងឱកាសនោះ ឯកឧត្តមនាយក វិទ្យាស្ថានក៏បានស្វាគមន៍និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំវិទ្យាស្ថាន ក្រុមការងារ និងមន្ត្រីទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាក្នុងការរៀបចំកម្មវិធី នេះឡើងនិងអរគុណចំពោះវាគ្មិនទាំងបីរូប ព្រមទាំងសិស្ស-និស្សិតដែលបានចូលរួម។ ជាមួយគ្នានេះ ឯកឧត្តម ហឿន សំនៀង ក៏បានផ្តល់អនុសាសន៍ដាស់តឿននិងលើកទឹកចិត្តដល់សិស្ស-និស្សិត ឱ្យខិតខំសិក្សារៀនសូត្រ ជាពិសេសត្រូវត្រៀមសិក្សាស្វែងយល់ពីការចែករំលែកបទពិសោធន៍ល្អៗពីរៀមច្បង ដែលជាវាគ្មិនកិត្តិយស នាពេលនេះ ដើម្បីប្រែក្លាយខ្លួនជានិស្សិតឆ្នើម។ គួរជម្រាបថានៅក្នុងអង្គសិក្ខាសាលានេះផងដែរ វាគ្មិនកិត្តិយសទាំងបីរូបបានចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើននិងបង្ហាញពីការអនុវត្តផ្ទាល់ខ្លួន ដែលធ្វើឱ្យទទួលបាននូវភាពជោគជ័យ ក៏ដូចជាការកែប្រែជីវិតរហូតមក ដែលសិស្ស-និស្សិត គួរសិក្សារៀនសូត្របាននូវមេរៀនល្អៗ ដូចជា៖ ការតាំងចិត្តមិនបណ្តែតបណ្តោយខ្លួន តាមភាពខ្ជិលច្រអូស យកលេសពន្យារពេលធ្វើកិច្ចការសាលា ឬ ការដើរលេងកម្សាន្ត ដែលមិនមានប្រយោជន៍ មកជាការសិក្សាប្រកបដោយភាពឆ្លាតវៃ (do not only study harder, but study smarter), ការចេះរៀបចំគ្រប់គ្រងពេលសិក្សាឱ្យបានល្អ ទាំងនៅមុន-កំពុង- និងក្រោយម៉ោងសិក្សា, ការទម្លាប់ខ្លួនល្អ និងវិន័យក្នុងកិច្ចឧស្សាហ៍ព្យាយាមចំពោះការសិក្សា, ការស្វែងយល់ពីបរិយាកាសសមស្របសម្រាប់សិក្សា ផ្ទាល់ខ្លួន, ការចេះរៀបចំបញ្ជីសកម្មភាពផ្ទាល់ខ្លួន(To Do List), ការចេះលើកទឹកចិត្តដល់ខ្លួនឯង តាមរយៈការជូនកាដូដល់ខ្លួនឯង អនុវត្តតាមពាក្យស្លោកល្អៗ និងបុគ្គលគំរូ និងការបង្កើតទំនាក់ទំនងល្អ ក្នុងសង្គម និងការធ្វើការងារស្ម័គ្រចិត្ត ឬចូលរួមសកម្មភាពសង្គម និងការប្រកួតប្រជែងនានា ជាដើម ដែលទាំងអស់នេះ ជាគន្លឹះសំខាន់ៗ សម្រាប់ធ្វើខ្លួនឱ្យក្លាយជានិស្សិតឆ្នើម។ បន្ទាប់ពីវេទិការចែករំលែកដោយវាគ្មិនកិត្តិយស និស្សិតបានលើកជាសំនួរសួរចំពោះវាគ្មិនកតិ្តយស ដូចជា គន្លឹះទទួលបានអាហាររូបករណ៍ទៅសិក្សានៅបរទេស គន្លឹះនៃការជំនះបានភាពខ្ជិលច្រអូស ការកែទម្លាប់ ពន្យារពេលធ្វើកិច្ចការសាលាជាដើម។ ក្នុងនោះនិស្សិតបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តួចផ្តើម និងបង្កើតឱ្យមានវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននេះឡើង ដើម្បីការអភិវឌ្ឍធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូន ផ្តល់ឱកាសឱ្យនិស្សិតបានសិក្សាយកជំនាញនានា និងបានរៀបចំ ឱ្យមានសិក្ខាសាលាចែករំលែកបទពិសោធន៍បែបនេះឡើង និងសំណូមពរឱ្យមានការរៀបចំសិក្ខាសាលា ចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗជាបន្តទៀត។ ឆ្លៀតក្នុងឱកាសសិក្ខាសាលានេះ វិទ្យាស្ថានតេជោសែន បានផ្តល់រង្វាន់ដល់និស្សិតចំនួនបីរូប រួមមាន៖ ១-និស្សិត ហួ សុខហេង ២-និស្សិត លឹម ឬទ្ធីងន់ហុង និង ៣-និស្សិត ឃាម ជឺវិនឡុង ជារង្វាន់លើកទឹកចិត្ត ដល់និស្សិតឆ្នើម ដែលមានភាពក្លាហាន និងបានចូលរួមយ៉ាងសកម្មបញ្ចេញមតិយោបល់ និងលើកជាសំនួរផ្សេងៗ ។ ទន្ទឹមនឹងនេះ ក្នុងនាមវិទ្យាស្ថានតេជោសែន ឯកឧត្តមនាយក បានប្តេជ្ញាចិត្តថា នឹងរៀបចំ ឱ្យមានកម្មវិធីចែករំលែក និងកម្មវិធីផ្សេងៗទៀត តាមសំណូមពររបស់និស្សិត ក្នុងគោលដៅធ្វើយ៉ាងណា ឱ្យនិស្សិតក្លាយជាធនធានមនុស្សដ៏មានសក្តានុពលនាពេលអនាគត ដែលមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងសីលធម៌ អត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវថ្លៃថ្នូរ សាកសមជាអ្នកបន្តវេន និង ជាប្រតិភូតំណាងជាតិ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជា។ សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន និស្សិត ជំនាន់ទី១ ចំនួន ១៩១នាក់ បាននឹងកំពុងសិក្សាតាមប្រព័ន្ធអនឡាញ លើជំនាញចំនួន ៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន៣ រួមមាន៖ ១-ដេប៉ាតឺម៉ង់សំណង់សាធារណការ៖ លើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់។ ២-ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម៖ លើជំនាញសេដ្ឋកិច្ច និង គ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ៣-ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា ដែលកម្មវិធីសិក្សាពេញមួយថ្ងៃ (ព្រឹក/រសៀល) ៥ ថ្ងៃក្នុងមួយសប្តាហ៍ (ចន្ទ-សុក្រ) ព្រឹកចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១១:០០ថ្ងៃត្រង់ និងរសៀលចាប់ពីម៉ោង ១:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
វគ្គបណ្តុះបណ្តាល
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90