• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Kampuchea Thmey] - ផ្លូវ​៣៤​ខ្សែ​នៅ​ក្រុងព្រះសីហនុ​អាច​នឹង​អ៊ុត​កៅស៊ូ​ឲ្យ​រួចរាល់​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​

2020-12-23 ទៅកាន់ទំព័រចុះផ្សាយក្នុង Kampuchea Thmey
​​ផ្លូវធំ​តូច​សរុប​ចំនួន​៣៤​ខ្សែ​ដែ​ល​មាន​ប្រវែង​ផ្លូវ​សរុប​៨២.១៤៥​គីឡូម៉ែត្រ ​នៅ​ក្រុងព្រះសីហនុ​ នឹង​ដំ​ណើរការ​អ៊ុត​រួចរាល់​នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ហើយ​។​ ​លោក ឃាង ភារ​ម្យ​ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែធ្នូ​នេះ​ថា ​ផ្លូវ​ធំ​តូច​សរុប​ចំនួន​៣៤​ខ្សែ​ នៅ​ក្រុងព្រះសីហនុ​នោះ​បាន​ចាក់​បេតុង​១០០​ភាគរយ​ហើយ ហើយ​យើង​កំ​ពុង​ដំណើរការ​ចាក់​កៅស៊ូ​ជា​បន្តបន្ទាប់​។​ លោក​បាន​បន្តថា​ «​អីចឹង​បើ​តាម​ការ​ប៉ាន់ប្រមាណ​យើង​អាច​នឹង​ហើយ​នៅមុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ ការ​ចាក់​អ៊ុត​កៅស៊ូ​»​។​ ​សូម​បញ្ជាក់ថា ដើម្បី​លើកកម្ពស់​សោភណភាព​និង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ខេត្តព្រះ​សី​ហ​នុ ដែល​ទី​គោលដៅ​ទេ​ស​ចរណ៍​និង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ​នៅ​ភាគ​និរតី​នោះ​រាជរដ្ឋា​ភិ​បាល​ បានសម្រេច​ទម្លាក់​កញ្ចប់​ថវិកាជាតិ​រហូតដល់​ទៅ​ប្រមាណ ជា​៣០០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ធំ​តូច​សរុប​ចំនួន​៣៤​ខ្សែ​ មាន​ប្រវែង​ផ្លូវ​សរុប​៨២.១៤៥​គីឡូម៉ែត្រ នៅក្នុង​ក្រុងព្រះ​សីហនុ​។​ លោក​បាន​បន្តថា​ «​អីចឹង​បើ​តាម​ការ​ប៉ាន់ប្រមាណ​យើង​អាច​នឹង​ហើយ​នៅមុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ ការ​ចាក់​អ៊ុត​កៅស៊ូ​»​។​ ​សូម​បញ្ជាក់ថា ដើម្បី​លើកកម្ពស់​សោភណភាព​និង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ខេត្តព្រះ​សី​ហ​នុ ដែល​ទី​គោលដៅ​ទេ​ស​ចរណ៍​និង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ​នៅ​ភាគ​និរតី​នោះ​រាជរដ្ឋា​ភិ​បាល​ បានសម្រេច​ទម្លាក់​កញ្ចប់​ថវិកាជាតិ​រហូតដល់​ទៅ​ប្រមាណ ជា​៣០០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ធំ​តូច​សរុប​ចំនួន​៣៤​ខ្សែ​ មាន​ប្រវែង​ផ្លូវ​សរុប​៨២.១៤៥​គីឡូម៉ែត្រ នៅក្នុង​ក្រុងព្រះ​សីហនុ​។​ ​ផ្លូវ​ទាំង​៣៤​ខ្សែ បា​នចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែវិ​ច្ឆិកា​ឆ្នាំ​២០១៩​។​​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​ចែកចេញជា​៣​ប្រភេទ​រួមមាន​៖១៖ មហាវិថី​ចំនួន​៣​ខ្សែ​ ប្រវែង​ជាង២២​គីឡូម៉ែត្រ មាន​ទទឹង ៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥.៧៥​ម៉ែត្រ​ មាន​គន្លង​ផ្លូវ​រថយន្ត​៦​គន្លង (៣​ទៅ ៣​មក​) ផ្លូវ​ទោចក្រយានយន្ត​២​គន្លង រួមមាន​៖ ​មហាវិថី​រាម (​លេខ​៤៥), មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ (​លេខ​៤៧)​។​ ២៖ វិថី​មាន​ចំនួន​១៦​ខ្សែ មាន​ប្រវែង​ជិត៥០​គីឡូម៉ែត្រ មាន​ទទឹង២០​ម៉ែត្រ ទៅ​៤០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០.២៥​ម៉ែត្រ ទៅ១៧.២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​២​គន្លង​ ទៅ​៤​គន្លង​, ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ វិថី​ទាំង ១៦​ខ្សែ​នេះ​រួមមាន​៖ វិថី​លេខ​៨៣៧-១ វិថី​អូ​ត្រេះ​, វិថី​ឆ្នែ​រ​អូរ​ឈើទាល (​លេខ​៥០) វិថី​កោះ​ពូ​ឡូ​វៃ (​លេខ​៣០០), វិថី​ឯករាជ្យ (​លេខ​១០០), វិធី​២​ធ្នូ (​លេខ​៦០០), វិថី​លំហែ​ព្រះ​ភូមិន្ទ​, វិថី​ឆ្នេរ​អូរត្រេះ​, វិថី​គុជ​អាស៊ី (​លេខ​១២៣៧), វិថី​បុរី​កម្មករ (​លេខ​១១២), វិថី​ជោ​ត​ញ្ញាណ​(​លេខ​៧០១), វិថី​២៨​មិថុនា (​លេខ​១២៣), វិថី​មិត្តភាព​កម្ពុជា​-​រុ​ស្ស៉ី (​លេខ​៧០៥) វិថី​ចំណោត​អូរ​ត្រាវ និង​វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​វិថី​អូរ​ត្រជាក់ចិត្ត​។​ ៣៖ អនុ​វិថីមាន​ចំនួន១៥​ខ្សែ មាន​ប្រវែង​ជិត១២​គីឡូម៉ែត្រ មាន​ទ​ទឹងផ្លូវ​ពី​១៥​ម៉ែត្រ ទៅ​៤៥​ម៉ែត្រ ទ្រូង​ផ្លូវ​ទទឹង ១០.២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២​គន្លង​ និង​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ អនុវិថីទាំង​១៥​ខ្សែ​នេះ រួមមាន​៖ ផ្លូវ​កាត់​ទទឹង​វិថី​អូរត្រេះ និង​វិថី​ឆ្នេរ​អូរត្រេះ​, ផ្លូវ​លេខ​៨០១, ផ្លូវ​លេខ​៥០១,​ផ្លូវ​លេខ​៥០៣, ផ្លូវ​លេខ​៥០៥, ផ្លូវ​លេខ​៥០៧, ផ្លូវ​លេខ​១១៥, ផ្លូវ​លេខ​៦០២,​ផ្លូវ​លេខ​៥០២, ផ្លូវ​លេខ​៨១០, ផ្លូវ​លេខ ៨១៨៨, ផ្លូវ​លេខ​១០២, ផ្លូវ​លេខ​៨០៦, ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១២៦លើក​លែងតែ​កំណាត់​ទី​៣ នៃ​ផ្លូវ​លេខ​៨០១ ប្រវែង​១០៣​ម៉ែត្រ ផ្លូវ​មាន​ទទឹង ១០​ម៉ែត្រ​។​ ​ម្យ៉ាងទៀត​ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ ត្រូវ​គោរព​តាម​គោលការណ៍​និង​លក្ខណៈ​បច្ចេកទេស​ដូចខាង​ក្រោម​៖១៖ គោរព​តាម​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០​។​ ២៖កំណត់​អ័ក្ស​ផ្លូវ​តាម​ចំណុចកណ្តាល​នៃ​ដី​ចំណីផ្លូវ​សាធារណៈ​ស្របតាម​ប្លង់​សុរិយោដី​។​ ៣៖សាងសង់​តាម​គម្រោង​ប្លង់​បច្ចេកទេស​លម្អិត​នៃ​ខ្សែ​ផ្លូវ​នីមួយៗ​ដែល​សិក្សា​ដោយ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំ​បន់ឆ្នេរ​សមុទ្រ​កម្ពុជា​អនុលោម​តាម​បទដ្ឋាន​របស់​ក្រសួង​សាធារ​ណ​ការ​និង​ដឹកជញ្ជូន​៖ ទ្រូងផ្លូវ​ធ្វើ​ពី​បេតុង​កម្រាស់ ២៥០​មិល្លីម៉ែត្រ ក្រាល​កៅស៊ូ​បេ​ទី​ម​កម្រាស់​៧០​មិល្លី​ម៉ែត្រ បេតុង​ត្រូវ​ពង្រឹង​ដោយ​ប្រើ​ដែក​សរសៃ​ទំហំ១២​មិល្លីម៉ែត្រ​, ចិញ្ចើមផ្លូវ​មាន​ផ្លូវ​ថ្មើរជើង​ក្រាល​សន្លឹក​បេតុង និង​ផ្លូវ​ជិះ​កង់​ទទឹង១.៥០​ម៉ែត្រ​ ក្រាល​កៅស៊ូ​បេ​ទី​ម​កម្រាស់៥០​មិល្លីម៉ែត្រ មាន​ដាំ​ស្មៅ​ និង​ដើមឈើ​ជា​ផ្ទៃ​បៃតង​ជ្រាប​ទឹក​, ដាំ​ដើម​តែ​ និង​រុក្ខជាតិ​ល​ម្អរ​នៅ​តាម​ផ្លូវ​ដែល​មាន​ខឿន​សួន​កណ្តាល​ចែក​ទ្រូងផ្លូវ​, បង្កប់​លូ​ទឹក​ភ្លៀង​មុខកាត់ ១​ម៉ែត្រ និង​លូ​ទឹកកខ្វក់​មុខកាត់ ១​ម៉ែត្រ​ តាម​បណ្តោយ​សងខាង​ផ្លូវ​, មាន​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​, មាន​គំនូស​ចរាច​រណ៍​និង​ផ្លាកសញ្ញា​ចរាចរ​ណ៍​ តាម​បទដ្ឋាន​បច្ចេកទេស​។​ បន្ថែម​ពីលើ​នេះ​ ផ្លូវ​សំខាន់ៗ​នឹង​ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ផ​ងដែរ​។​ ​គួរប​ញ្ជាក់​ផង​ដែរ​ថា​ រាជរដ្ឋាភិបាល​បា​នកំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ ចក្ខុវិស័យ​ឆ្នាំ​២០៣០ គឺ​រៀបចំ និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរ​ភាព​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើសកល​លោក​ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រក​ចេញចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភ​ស្តុ​ភា​រក​ម្ម​ជាតិ​ដោយមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សក​ល​លោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ដែល​មាន​សុខដុម​នី​យកម្ម​ជា​មួយនឹង​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​។​ ​ដូចនេះ​ការសាងសង់​ផ្លូវ​ប្រកបដោយ​ប្រណិត​ភាព​ទាំង​៣៤​ខ្សែ​នេះ​ គឺជា​ការរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​៕
ផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តពោធិ៍សាត់ កែប ព្រៃវែង ឧត្តរមានជ័យ (ពីថ្ងៃទី២៤ - ២៨ វិច្ឆិកា ២០២៥)
នារសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា ជាកិច្ចគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅគេហដ្ឋានគ្រួសារនៃសព លេខ២៦១ ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ទៅបណ្ដាខេត្តនានា នៃភាគឦសាននៃប្រទេសកម្ពុជា។
កិច្ចប្រជុំពិនិត្យ និងពិភាក្សា (Steering Committee) និងក្រុមការងារបច្ចេកទេស (Technical Working Group) លើសេចក្តីព្រាងការធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្តាលី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្លើយតបនឹងសារលិខិតជូនសព្ទសាធុការពរជ័យ របស់ឯកឧត្តម ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ របស់សម្តេច កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
សូមទស្សនាវីដេអូពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៣១ (31st ATM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90