• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[DAP] - លោក ឃួង ស្រេង ដឹកនាំកម្លាំងចុះតាមដាននិងអន្តរាគមន៍ ដោះស្រាយជំនន់ទឹកភ្លៀង លើផ្លូវជាតិលេខ៤ ត្រង់សាលាក្តីខ្មែរក្រហម

2020-10-04 ទៅកាន់ទំព័រចុះផ្សាយក្នុង DAP
ភ្នំពេញ៖ ក្រោយពីមានភ្លៀងធ្លាក់ ចុះឥតស្រាកស្រាំ នៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យភូមិសាស្ត្រមួយចំនួន ក្នុងរាជធានីភ្នំពេញ ទទួលរង នូវផលប៉ះពាល់ ដែលកើតឡើង ទៅជាជំនន់ទឹកភ្លៀង ជាក់ស្តែងកំណាត់ផ្លូវជាតិលេខ៤ ក្នុងដឹកដីខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ចំណុចសាលាក្តីខ្មែរក្រហមជាដើម ត្រូវបានជន់លិច ។ បញ្ហាជនលិច ដោយសារភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃជាប់គ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តតាមដាន និងពិនិត្យឃើញថា ទឹកភ្លៀងជាច្រើនម៉ែត្រគូប ត្រូវបានហូរចូល មករាជធានីភ្នំពេញ ដែលមកពីភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ធ្លាក់មកខេត្តកណ្តាល ពោលហូរចុះមក តាមបណ្តាលផ្លូវជាតិលេខ៤តែម្តង ។ បើទោះជាយ៉ាងនេះក្តី កាលពីយប់ថ្ងៃទី២ ក៏ដូចជាបន្ត រហូតមកដល់ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអន្តរាគមន៍ ដោយដាក់ចេញវិធានការនានា និងបានដឹកនាំកម្លាំងជំនាញ ចុះពិនិត្យនិងតាមដាន ទៅលើស្ថានភាព ចរន្តនៃការបង្ហូរទឹក ក៏ដូចជាប្រឡាយ ដែលមានលទ្ធភាព ក្នុងការដោះស្រាយបានភ្លាមៗ និងបញ្ជៀសនូវជំនន់ទឹកភ្លៀង នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុចសាលាក្តីខ្មែរក្រហម ឲ្យបានទាន់ពេលវេលា ។ ក្នុងដំណើរចុះពិនិត្យ ជាក់ស្តែងនេះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានសម្លឹងមើលឃើញថា ការកកស្ទះ នៃលំហូរទឹកនេះ មកពីកត្តាជាច្រើន គួបផ្សំគ្នា ដែលរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអភិបាលខណ្ឌ បាននឹងកំពុងដោះស្រាយ យ៉ាងបន្ទាន់ តាមរយៈការកាយប្រឡាយ អោយមានមុខធំ បន្ទាប់ពីចំណុចមួយចំនួន នៅបណ្តោយមហាវិថីឈ្នះ ឈ្នះ ត្រូវបានប្រជាពលរដ្ឋ ដែលសាងសងលំនៅដ្ឋាន តាមបណ្តោយផ្លូវនេះ បិទមុខ ឬបន្សល់ទុកមុខលូតូចៗ ដែលរះស្ទះដល់ការ ហូរច្រោះរបស់ទឹកភ្លៀង ក៏ដូចជាកក់ស្ទះ ដល់លំហូរទឹកនេះតែម្តង ។ បន្ថែមពីនេះ លោកអភិបាល ក៏បានជម្រុញ ឲ្យគ្រឿងចក្រជាច្រើនគ្រឿង សម្រុកធ្វើយ៉ាងណា ស្តាប្រឡាយ កុំអោយមានការរាំងខ្ទប់ពី រុក្ខជាតិធម្មជាតិដូចជា កម្លោក និងរុក្ខជាតិវ័ល្លនានា ជាពិសេស គឺកំណកដីល្បាប់ និងសំរាម ដែលហូរអណ្តែតចូល មកក្នុងប្រឡាយតែម្តង ធ្វើយ៉ាងណា ឲ្យដំណើរការ នៃការហូរចេញ នូវជំនន់ទឹកភ្លៀង ត្រូវបានដោះស្រាយភ្លាមៗ មិនឲ្យបង្កផល់ប៉ះពាល់ យូរនិងច្រើនជាងនេះ ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ មិនថាអ្នកទីក្រុងភ្នំពេញ និងបណ្តាលខេត្តនានា ដែលត្រូវឆ្លងកាត់ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ភូមិសាស្ត្រ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ។ លោក ឃួង ស្រេង បានឲ្យដឹងថា “ក្រោយមានការអភិវឌ្ឍ ប្រទេសជាតិមានការរីកចម្រើន នៅអមសងខាងផ្លូវជាតិលេខ៤ វាក្លាយទៅជាតំបន់ ឧស្សាហកម្ម និងតំបន់សិប្បកម្ម ដែលយើងឃើញស្រាប់ហើយថា ចាប់ពីកំពង់ស្ពឺមក ចាប់ទាំងពីគីរីរម្យមក រហូតដល់រាជធានីភ្នំពេញ អមសងខាងផ្លូវក្លាយទៅជា តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងតំបន់សិប្បកម្ម និងមានកន្លែងខ្លះ លុបស្រែអស់នេះ ប្រែក្លាយទៅជាលំនៅដ្ឋាន ដូច្នេះទឹកទាំងអស់នេះ ភ្លៀងខ្លាំងបុកមកទីក្រុងភ្នំពេញ ដោយហេតុអ្វី? ដោយហេតុថា ភូមិសាស្ត្រ ទីក្រុងភ្នំពេញ វាស្ថិតនៅតាមដងទន្លេចតុមុខ ហើយទឹកជំនន់ទឹកភ្លៀង ទឹកស្ទឹង ទឹកភ្នំ តែងតែហូរប្រសប ចាក់មកទន្លេ នេះជាក្រឹតក្រមធម្មជាតិ” ។ លោកថែមទាំងបាន បន្តទៀតថា “ទឹកហូរភ្លាមបុកខ្លាំង មកទីក្រុងភ្នំពេញ គួបផ្សំ ជាមួយនឹងប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ ក៏ធ្វើការអភិវឌ្ឍ ដីរបស់គាត់ទៅជាលំនៅដ្ឋាន ទៅជាឧស្សាហកម្ម ហើយមិនបានសហការ ជាមួយរដ្ឋបាល រាជធានីភ្នំពេញយើង ក៏ដូចជារដ្ឋបាលខណ្ឌយើង អោយបានពេញលេញ កន្លែងខ្លះ គាត់ដាក់លូតូចៗ ដូចយើងឃើញហើយថា កំពុងតែកាយនេះ គឺគាត់ដាក់លូមួយម៉ែត្រ ប៉ុន្តែចំណុចនេះ (បណ្តោយមហាវិថី ឈ្នះ ឈ្នះ) ត្រូវទុកប្រឡាយ ៨ ទៅ១០ម៉ែត្រ ដើម្បីទទួលទឹក ពីផ្លូវជាតិលេខ៤មក ។ ជាទូទៅទីក្រុងកំពុងអភិវឌ្ឍ តែងតែជួប នូវបញ្ហា ប៉ុន្តែសំខាន់ អាជ្ញាធរគ្រប់គ្រង់ នៅតែបន្តការអភិវឌ្ឍផង និងកែតម្រូវផង ធ្វើយ៉ាងណា ដើម្បីអោយប្រជាពលរដ្ឋយើង ទទួលបានផល ចេញពីការអភិវឌ្ឍ ឬទទួលបាននូវផល វិជ្ជមាន ក្រោមម្លប់សន្ថិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នេះជាគោលការណ៍ របស់រដ្ឋបាលគ្រប់ជាន់ថ្នាក់របស់ខ្ញុំ កំពុងខិតខំធ្វើកិច្ចការងារនេះ” ។ សូមបញ្ជាក់ដែរថា គិតមកដល់ពេលបច្ចុប្បន្នេះ បញ្ហាជនលិច ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ សាលាក្តីខ្មែរក្រហម លើកំណាត់ផ្លូវជាតិលេខ៤ ក៏មានការថមថយ ជាខ្លាំងមកវិញហើយ នៅឡើយចំណុចខ្លះ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយ ដាក់ចេញយុទ្ធវិធីផ្សេងៗ ក្នុងការរំដោះទឹកទាំងនេះផងដែរ៕
ផ្លូវជាតិលេខ៤ កាយប្រឡាយបើកមុខទឹក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ
ខួបលើកទី១៣ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ " ព្រះបរមរតនកោដ្ឋ "
កិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីការតាមដាន និងត្រួតពិនិត្យបច្ចេកទេស និងគុណភាពនៃការជួសជុល និងថែទាំផ្លូវរបស់ក្រុមហ៊ុនគ្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ឯ.ក
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារសម្របសម្រួលផ្នែកចងក្រងទិន្នន័យ ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពគម្រោង (ក្រុម “ង”) ចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួល និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន
យុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅកំណាត់ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ៤៨-៥(វិថីសាយភូថង) ខេត្តកោះកុង
កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង ខេត្ដកំពង់ចាម-អង្រ្គង ខេត្តសៀមរាប) គឺជាខ្សែផ្លូវដែលមានសក្តានុពលសេដ្ឋកិច្ចជាតិ ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ និងជួយសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ ពិសេសភ្ជាប់ទៅកាន់ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍លំដាប់កំពូលរបស់ប្រទេស។
សារលិខិតជូនពរ គោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90