• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[RFA Khmer] - បក្ស​កាន់​អំណាច​ទទួល​ស្គាល់​ថវិកា​១៥០​លាន​ដុល្លារ​នៅ​ក្នុង​សារ​បែក​ធ្លាយ​នោះ​ថា​ជា​ការ​ពិត

2018-01-11 ទៅកាន់ទំព័រចុះផ្សាយក្នុង RFA Khmer
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលស្គាល់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​មេដឹកនាំ​ចិន​ជា​ចំណងដៃ​ក្នុង​ខួប​ទំនាក់ទំនង​ទី​៦០ កម្ពុជា​និង​ចិន ដែល​បាន​បែក​ធ្លាយ​នៅ​ក្នុង​សារ​អេឡិកត្រូនិច​របស់​ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​នោះ​ថា មិនមែន​ជា​រឿង​សម្ងាត់​អ្វី​ទេ ព្រោះ​ជំនួយ​របស់​ចិន​នេះ សម្រាប់​ការ​កសាង​ផ្លូវ ដើម្បី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច។ អ្នកវិភាគ​លើក​ឡើង​ថា សម្ព័ន្ធមិត្ត​កម្ពុជា-ចិន បង្ហាញ​ពី​ភាព​វាទី​និយម​របស់​ចិន ក្នុង​ការ​ពង្រឹង​អំណាច​កុម្មុយនិស្ត​របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​បន្សាប​ឥទ្ធិពល​លោក​ខាង​លិច ដែល​បាន​សាប​ព្រួស​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាង​ជិត​៣០​ឆ្នាំ​មកនេះ។ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ទំនាក់ទំនង​កម្ពុជា​ចិន គឺ​ចិន​មាន​បំណង​ចង់​កេង​ចំណេញ​មក​លើ​កម្ពុជា ទោះបីជា​ចិន​ផ្ដល់​ជំនួយ​រាប់រយ​លាន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ក្នុង ១​ឆ្នាំៗ​ក្ដី ប៉ុន្តែ​ទំនាក់ទំនង​គ្មាន​ចំណេញ​អ្វី​សំខាន់​សម្រាប់​កម្ពុជា​ឡើយ៖ «កម្ពុជា​ងាក​ទៅ​រក​ចិន ហើយ​អាស៊ាន​ទាំង​៩​ផ្សេងទៀត​គេ​នៅ​រឹងមាំ នឹង​អាច​គ្រោះថ្នាក់​ដល់​កម្ពុជា ដែល​ងាក​ទៅ​រក​ប្រទេស​ដែល​ប្រកាន់​របប​កុម្មុយនិស្ត​បែបនេះ»។ ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ នៅ​ក្រោយ​ពេល​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា បាន​ថ្លែងប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១០​មករា ទទួល​ស្គាល់​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ នៅ​ក្នុង​សារ​បែក​ធ្លាយ​នោះ​ថា មិនមែន​ជា​រឿង​សម្ងាត់​ឡើយ ដែល​ចិន​ប្រកាស​ផ្ដល់​ជំនួយ​នេះ។ លោក​បាន​ចាត់ទុកថា ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ចំពោះ​ការ​ធ្លាយ​សារ​អេឡិកត្រូនិច លាត​ត្រដាង​អំពី​ការ​សម្ងាត់​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​នោះ គឺ​គ្រាន់តែ​ជា​ការ​បំភ្លៃ​ព័ត៌មាន ដើម្បី​បំភាន់​មតិ​សាធារណៈ​ប៉ុណ្ណោះ។ លោក សួស យ៉ារ៉ា បន្ថែម​ថា «ចំពោះ​ការផ្សាយ​របស់​វិទ្យុ​បរទេស​មួយ​និយាយ​ជា​ខេមរភាសា​បាន​ចោទ​ពី​ការ​ធ្លាយ​សារ​អេឡិកត្រូនិច​របស់ លោក ស៊ុន ចាន់ថុល ស្ដីពី​ការសម្ងាត់​នៃ​ទំនាក់ទំនង កម្ពុជា​-​ចិន គឺ​គ្រាន់​ជា​ការ​បំភ្លៃ​ព័ត៌មាន​ដើម្បី​បំភាន់​មតិ​សាធារណៈ​ប៉ុណ្ណោះ។ តាម​ភាព​ជាក់ស្ដែង​ការ​ទទួល​ជំនួយ​កសាង​ផ្លូវ​របស់​ប្រទេស​ចិន ១៥០​លាន​ដុល្លារ មិនមែន​ជា​ការសម្ងាត់​ទេ គឺជា​ជំនួយ​អភិវឌ្ឍ​សម្រាប់ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ពិតជា​ធ្វើ​ឱ្យ​ប្រជាជន​រីកចម្រើន»។ នៅ​ក្នុង​សារ​អេឡិកត្រូនិក​របស់​លោក ស៊ុន ចាន់ថុល ដែល​ផ្ញើ​មកកាន់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៨ មករា នោះ បាន​រៀបរាប់​ពី​យុទ្ធសាស្ត្រ​ជាច្រើន​ទៀត ដូចជា ការ​ប្ដេជ្ញា​ចិត្ត​ជួយ​គ្នា​ទៅវិញទៅមក រវាង លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi JiPing) ហើយ​ភាគី​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​សុំ​ជំនួយ​ចំនួន ១៥០​លាន​ដុល្លារ សម្រាប់​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​ជា​កាដូ​នៅ​ក្នុង​ទិវា​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ គណបក្ស​កាន់​អំណាច​ត្រូវតែ​ប្រើប្រាស់​អំណាច និង​ផ្ដោត​អារម្មណ៍​លើ​ការទទួលខុសត្រូវ​ថ្នាក់​ជាតិ រហូតដល់​ថ្ងៃ​បោះឆ្នោត ក្នុង​នោះ មាន​ការ​ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត​ដល់​សកម្មជន​របស់​ខ្លួន ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ និង​មន្ត្រីរាជការ។ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ និង​សកម្មជន​របស់​ខ្លួន​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ ក្នុង​ម្នាក់ៗ​៥​ម៉ឺន​រៀល​ជាដើម។ សារ​នោះ​បន្ត​ថា បង្កើត​យុវជន​មួយ​ក្រុម​សម្រាប់​ឃុំ សង្កាត់ ដើម្បី​តាមដាន​សកម្មភាព​សមាជិក​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ីសេរី និង​ការ​ផ្លាស់ប្ដូរ​មេភូមិ ការ​ចាប់​យក​ក្រុម​យុវជន តាមរយៈ កីឡា និង​ការ​នាំ​កម្សាន្ត ពិកនិក​ជាដើម។ អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ចិន​កំពុងតែ​រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា ដែល​លោក​រំលោភ​ឆន្ទៈ​ប្រជាពលរដ្ឋ ចំពោះ​ការសន្យា​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​រដ្ឋាភិបាល​បន្ត​អំណាច​ទៅទៀត ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ចិន​ប្រើប្រាស់​ជំនួយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជ្រើស​រើស​យក​ចិន​ជា​ខ្នងបង្អែក​នេះ៖ «ប្រទេស​ចិន​ខុស​ដែល​មិនបាន​ជួយ​កម្ពុជា​ឲ្យ​បាន​ស្មើគ្នា គឺ​ជួយ​លើកស្ទួយ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ គឺ​ចិន​ជួយ​តែ​ក្រុម​មួយ រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច»។ សារអេឡិកត្រូនិចរ​បស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល ដដែល​នេះ បាន​សរសេរ​របាយការណ៍​រៀបរាប់​ជាច្រើន​អំពី​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច ក្នុង​នោះ បាន​បញ្ជាក់​ថា គណបក្ស​នេះ ឈប់​ផ្ដល់​ជំនួយ​ដល់​គណបក្ស​តូចៗ​ទៀតហើយ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​នេះ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨។ លោក ស៊ុន ចាន់ថុល សរសេរ​អំពី​ការ​ភ័យព្រួយ​ពី​ការបាត់បង់​សំឡេងឆ្នោត​ថា ការបោះឆ្នោត ឆ្នាំ​២០១៨​ខាងមុខ ជា​ការ​បោះឆ្នោត​ដែល​គណបក្ស​កាន់អំណាច​មិន​ងាយ​នឹង​ទទួល​យកជ័យ​ជំនះ​បាន។ លោក​សរសេរ​បន្ត​ថា កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ៦៨​កៅអី ហើយ​បក្ស​សង្គ្រោះជាតិ​ឈ្នះ​៥៥។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៨ អាសនៈ​សភា​នឹង​កើន​ឡើង​ដល់ ១២៥​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា​អាច​ឈ្នះ ៦៥​កៅអី ចំណែក​បក្ស​ប្រឆាំង​អាច​ឈ្នះ ៦០​កៅអី។ ហើយ​សេនារីយោ​អាក្រក់​បំផុត​សម្រាប់​បក្ស​ប្រជាជន​កម្ពុជា​គឺ បក្ស​កាន់អំណាច​បាន ៦៣​និង​បក្ស​ប្រឆាំង​បាន​៦២។ លោក​បន្ត​ថា អ្នកបោះឆ្នោត​ជា​យុវជន​នឹង​មិន​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ទេ​នៅ​ឆ្នាំ២០១៨។ ទាក់ទង​នឹង​បញ្ហា​នេះ លោក ស៊ុន ចាន់ថុល មិន​បាន​បកស្រាយ​អ្វី​ទេ កាលពី​ថ្ងៃ​ទី៩ មករា ដោយ​ប្រាប់​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ ហើយ​បដិសេធ​ថា លោក​មិន​ដឹង​អំពី​សារឡិកត្រូនិច​នេះ​ទេ៖ «អត់​មាន​អ៊ីម៉ែល​អី​ទេ​ប្អូន អី​ម៉ែល Grant អី​ខ្ញុំ​មិន​ដឹង​ទេ ផ្លូវ​គេ​ធ្វើ BOT ចាំ​មើល​ស្អែក​គេ​ចុះហត្ថលេខា គឺ​ដឹង​ហើយ»។ រីឯលោក សួស យ៉ារ៉ា វិញ​បដិសេធ ចំពោះ​ព័ត៌មាន​ដែល​លេច​ធ្លាយ ពី​ផែនការ​ផ្អាក​ផ្ដល់​ជំនួយ​ដល់​បក្ស​តូចៗ ដែល​ជា​បក្ស​រណប​របស់​គណបក្ស​កាន់អំណាច​នោះ​ថា «ការ​មិន​ជួយ​គណបក្ស​តូចៗ​នោះ ក៏​មិន​មែន​ជា​យុទ្ធសាស្ត្រ​អ្វី​ទេ ព្រោះ​គណបក្ស​នីមួយៗ ត្រូវ​ពង្រឹង​ភាព​ឈ្នះ​របស់​ខ្លួន សម្រាប់​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​ជា​ការ​ប្រកួតប្រជែង»។ ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា គណបក្ស​កាន់អំណាច​មិន​បាច់​ជួយ​ឧបត្ថម្ភ​ដល់​គណបក្ស​តូចៗ​ទៀត​ទេ ដោយសារ​ថា គណបក្ស​សង្គ្រោះជាតិ​បាន​រំលាយ​ទៅ​ហើយ ដូច្នេះ​គណបក្ស​កាន់អំណាច​គ្មាន​គួរ​ប្រកួតប្រជែង​ធំ​ណាមួយ​ទៀត​ដែរ លើកលែងតែ​គណបក្ស​សង្គ្រោះជាតិ​មាន​វត្តមាន​ចូល​មក​ឆាក​នយោបាយ ចូលរួម​បោះឆ្នោត​ឆ្នាំ​២០១៨​វិញ។ លោក​បន្ថែម​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ បញ្ហា​ចម្បង​គឺ​គណបក្ស​កាន់អំណាច​ភ័យខ្លាច​ការ​ចាញ់​ឆ្នោត​គណបក្សប្រឆាំង៖ «ជា​យុទ្ធសាស្ត្រ​នយោបាយ​ដែល​គណបក្ស​កាន់អំណាច​គាត់​មិន​អាច​និយាយ​បាន តែ​សញ្ញា​នៃ​ការ​ថយ​ចុះ​នៃ​ប្រជាប្រិយភាព​របស់​បក្ស​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​២០១៨»។ លោកបណ្ឌិត មាស នី បន្ថែម​ថា រដ្ឋាភិបាល​ចាប់​យក​ចិន​ជា​ខ្នងបង្អែក និង​បាន​ប្ដេជ្ញា​ចិត្ត​ជួយ​គ្នា​ទៅវិញទៅមក​នេះ ពិសេស​គឺ​ចិន​ត្រូវការ​កម្ពុជា​គាំទ្រ​ខ្លួន លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដូច​ដែល​បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​នោះ លោក បណ្ឌិត មាស នី ពន្យល់​ថា វៀតណាម​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និត​រដ្ឋាភិបាល​កម្ពុជា​ដែរ​នោះ អាច​នឹង​មិន​បណ្ដោយ​ឲ្យ​លោក ហ៊ុន សែន ងាក​ទៅ​ចិន​ខ្លាំងក្លា​នោះ​ទេ។ លោក​បញ្ជាក់​ថា វៀតណាម ក៏​ត្រូវ​ការ​ទាញ​យក​ប្រយោជន៍​ពី​កម្ពុជា​ដែរ៖ «យើង​ចាំ​អង្កេត​មើល​បន្ត​ទៅ​ទៀត​ថា តើ​នយោបាយ​ការបរទេស​វៀតណាម និង​កម្ពុជា​នឹង​មាន​អ្វី​កើត​ឡើង​ទៀត យើង​មើល​ឃើញ​ថា​បញ្ហា​ជម្លោះព្រំដែន​បាន​កើត​មាន​ប៉ុន្មាន​ថ្ងៃមុន​នេះ យើង​មិន​អន្ទង​ហៅ​ទេ ប៉ុន្តែ​យើង​បារម្ភ​ពី​បញ្ហា​នេះ»។ នៅ​ក្នុង​ប្រវត្តិ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មេដឹកនាំ​បក្ស​នេះ យក​វៀតណាម និង​ចិន​ជា​ខ្នងបង្អែក ព្រោះ​ទំនាក់ទំនង​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​វៀតណាម​ក៏​មិនធម្មតា​ដែរ។ លើស​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា ក៏​ជា​គណបក្ស​ដែល​វៀតណាម​ជា​អ្នក​ជួយ​ជ្រោមជ្រែង​បង្កើត​ដែរ ដែល​មាន​ឈ្មោះ​ដើម​ជា គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ហើយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៨ នេះ ក៏​ជា​ខួប​លើក​ទី​៦៧​ឆ្នាំ នៃ​បង្កើត​គណបក្ស​នេះ​ដែរ។ អ្នកវិភាគ​លើក​ឡើង​ថា កម្ពុជា នឹង​រង​គ្រោះ​ដែរ តែ​ប្រទេស​កុម្មុយនិស្ត​ទាំងពីរ គឺ​វៀតណាម និង​ចិន ដែល​ត្រួតត្រា​រដ្ឋាភិបាល​កម្ពុជា ហើយ​មាន​ភាព​ប្រទាញប្រទង់​គ្នា ដែល​ចិន​ចាប់​យក​កម្ពុជា ជា​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច រី​វៀតណាម​ចាប់​យក​កម្ពុជា ដើម្បី​អំណាច​ដែនដី​របស់​ខ្លួន ពិសេស​នៅ​ខណៈ​ដឹកនាំ​ខ្មែរ​កំពុងតែ​ហែកហួរ​គ្នា ចាត់​ទុក​គ្នា​ជាស​ត្រូវ ហើយ​យក​បរទេស​ទាំងពីរ​ជា​មិត្ត​ម៉ឺន​ឆ្នាំ​នោះ៕

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សកម្មភាពការងារថ្ងៃទី៣១ ធ្នូ ២០២៥ - ១ មករា ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ហាមឈប់បន្ទោរបង់ ឬថតរូបនៅលើផ្លូវល្បឿនលឿន
ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះឱ្យបានត្រឹមត្រូវ មុនពេលធ្វើដំណើរ
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៩នាក់ និងរបួស៣៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១ ខែមករាម្សិលមិញ
សារលិខិតជូនពរ គោរពជូន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ ឆ្នាំ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតជូនពរ គោរពជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦៤ ឈានចូល ៦៥ ឆ្នាំ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង គោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90