Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[RFA Khmer] - បក្សកាន់អំណាចទទួលស្គាល់ថវិកា១៥០លានដុល្លារនៅក្នុងសារបែកធ្លាយនោះថាជាការពិត
2018-01-11
Go to the website published RFA Khmer
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថវិកាចំនួន១៥០លានដុល្លារអាមេរិក ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំមេដឹកនាំចិនជាចំណងដៃក្នុងខួបទំនាក់ទំនងទី៦០ កម្ពុជានិងចិន ដែលបានបែកធ្លាយនៅក្នុងសារអេឡិកត្រូនិចរបស់ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល និងជារដ្ឋមន្ត្រីក្រសួងសាធារណការនោះថា មិនមែនជារឿងសម្ងាត់អ្វីទេ ព្រោះជំនួយរបស់ចិននេះ សម្រាប់ការកសាងផ្លូវ ដើម្បីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយភាពក្រីក្រ និងជំរុញដល់កំណើនសេដ្ឋកិច្ច។ អ្នកវិភាគលើកឡើងថា សម្ព័ន្ធមិត្តកម្ពុជា-ចិន បង្ហាញពីភាពវាទីនិយមរបស់ចិន ក្នុងការពង្រឹងអំណាចកុម្មុយនិស្តរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបន្សាបឥទ្ធិពលលោកខាងលិច ដែលបានសាបព្រួសលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាងជិត៣០ឆ្នាំមកនេះ។ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជាចិន គឺចិនមានបំណងចង់កេងចំណេញមកលើកម្ពុជា ទោះបីជាចិនផ្ដល់ជំនួយរាប់រយលានឲ្យរដ្ឋាភិបាលកម្ពុជាក្នុង ១ឆ្នាំៗក្ដី ប៉ុន្តែទំនាក់ទំនងគ្មានចំណេញអ្វីសំខាន់សម្រាប់កម្ពុជាឡើយ៖ «កម្ពុជាងាកទៅរកចិន ហើយអាស៊ានទាំង៩ផ្សេងទៀតគេនៅរឹងមាំ នឹងអាចគ្រោះថ្នាក់ដល់កម្ពុជា ដែលងាកទៅរកប្រទេសដែលប្រកាន់របបកុម្មុយនិស្តបែបនេះ»។ ការលើកឡើងរបស់អ្នកវិភាគនេះ នៅក្រោយពេលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានថ្លែងប្រាប់ប្រព័ន្ធឃោសនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០មករា ទទួលស្គាល់ថវិកាចំនួន ១៥០លានដុល្លារ នៅក្នុងសារបែកធ្លាយនោះថា មិនមែនជារឿងសម្ងាត់ឡើយ ដែលចិនប្រកាសផ្ដល់ជំនួយនេះ។ លោកបានចាត់ទុកថា ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក ចំពោះការធ្លាយសារអេឡិកត្រូនិច លាតត្រដាងអំពីការសម្ងាត់នៃទំនាក់ទំនងកម្ពុជា-ចិននោះ គឺគ្រាន់តែជាការបំភ្លៃព័ត៌មាន ដើម្បីបំភាន់មតិសាធារណៈប៉ុណ្ណោះ។ លោក សួស យ៉ារ៉ា បន្ថែមថា «ចំពោះការផ្សាយរបស់វិទ្យុបរទេសមួយនិយាយជាខេមរភាសាបានចោទពីការធ្លាយសារអេឡិកត្រូនិចរបស់ លោក ស៊ុន ចាន់ថុល ស្ដីពីការសម្ងាត់នៃទំនាក់ទំនង កម្ពុជា-ចិន គឺគ្រាន់ជាការបំភ្លៃព័ត៌មានដើម្បីបំភាន់មតិសាធារណៈប៉ុណ្ណោះ។ តាមភាពជាក់ស្ដែងការទទួលជំនួយកសាងផ្លូវរបស់ប្រទេសចិន ១៥០លានដុល្លារ មិនមែនជាការសម្ងាត់ទេ គឺជាជំនួយអភិវឌ្ឍសម្រាប់ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ពិតជាធ្វើឱ្យប្រជាជនរីកចម្រើន»។ នៅក្នុងសារអេឡិកត្រូនិករបស់លោក ស៊ុន ចាន់ថុល ដែលផ្ញើមកកាន់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ មករា នោះ បានរៀបរាប់ពីយុទ្ធសាស្ត្រជាច្រើនទៀត ដូចជា ការប្ដេជ្ញាចិត្តជួយគ្នាទៅវិញទៅមក រវាង លោក ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង (Xi JiPing) ហើយភាគីកម្ពុជា លោក ហ៊ុន សែន បានស្នើសុំជំនួយចំនួន ១៥០លានដុល្លារ សម្រាប់យកមកកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងជាកាដូនៅក្នុងទិវាខួបលើកទី៦០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គណបក្សកាន់អំណាចត្រូវតែប្រើប្រាស់អំណាច និងផ្ដោតអារម្មណ៍លើការទទួលខុសត្រូវថ្នាក់ជាតិ រហូតដល់ថ្ងៃបោះឆ្នោត ក្នុងនោះ មានការផ្ដល់ប្រាក់លើកទឹកចិត្តដល់សកម្មជនរបស់ខ្លួន ការដំឡើងប្រាក់ឈ្នួលដល់កម្មករ និងមន្ត្រីរាជការ។ ការផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងសកម្មជនរបស់ខ្លួនពេលបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ ក្នុងម្នាក់ៗ៥ម៉ឺនរៀលជាដើម។ សារនោះបន្តថា បង្កើតយុវជនមួយក្រុមសម្រាប់ឃុំ សង្កាត់ ដើម្បីតាមដានសកម្មភាពសមាជិកគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី និងការផ្លាស់ប្ដូរមេភូមិ ការចាប់យកក្រុមយុវជន តាមរយៈ កីឡា និងការនាំកម្សាន្ត ពិកនិកជាដើម។ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ចិនកំពុងតែរំលោភអធិបតេយ្យភាពរបស់កម្ពុជា ដែលលោករំលោភឆន្ទៈប្រជាពលរដ្ឋ ចំពោះការសន្យាជួយគ្នាទៅវិញទៅមក ដើម្បីឲ្យរដ្ឋាភិបាលបន្តអំណាចទៅទៀត ដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ហើយចិនប្រើប្រាស់ជំនួយ ដើម្បីឲ្យរដ្ឋាភិបាលជ្រើសរើសយកចិនជាខ្នងបង្អែកនេះ៖ «ប្រទេសចិនខុសដែលមិនបានជួយកម្ពុជាឲ្យបានស្មើគ្នា គឺជួយលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ គឺចិនជួយតែក្រុមមួយ រដ្ឋាភិបាលនិងបក្សកាន់អំណាច»។ សារអេឡិកត្រូនិចរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដដែលនេះ បានសរសេររបាយការណ៍រៀបរាប់ជាច្រើនអំពីយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ក្នុងនោះ បានបញ្ជាក់ថា គណបក្សនេះ ឈប់ផ្ដល់ជំនួយដល់គណបក្សតូចៗទៀតហើយ ប៉ុន្តែធ្វើយ៉ាងណាឲ្យគណបក្សនេះចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨។ លោក ស៊ុន ចាន់ថុល សរសេរអំពីការភ័យព្រួយពីការបាត់បង់សំឡេងឆ្នោតថា ការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខ ជាការបោះឆ្នោតដែលគណបក្សកាន់អំណាចមិនងាយនឹងទទួលយកជ័យជំនះបាន។ លោកសរសេរបន្តថា កាលពីឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាឈ្នះ ៦៨កៅអី ហើយបក្សសង្គ្រោះជាតិឈ្នះ៥៥។ សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ អាសនៈសភានឹងកើនឡើងដល់ ១២៥អាសនៈ គណបក្សប្រជាជនកម្ពុជាអាចឈ្នះ ៦៥កៅអី ចំណែកបក្សប្រឆាំងអាចឈ្នះ ៦០កៅអី។ ហើយសេនារីយោអាក្រក់បំផុតសម្រាប់បក្សប្រជាជនកម្ពុជាគឺ បក្សកាន់អំណាចបាន ៦៣និងបក្សប្រឆាំងបាន៦២។ លោកបន្តថា អ្នកបោះឆ្នោតជាយុវជននឹងមិនបោះឆ្នោតឲ្យបក្សប្រជាជនកម្ពុជាទេនៅឆ្នាំ២០១៨។ ទាក់ទងនឹងបញ្ហានេះ លោក ស៊ុន ចាន់ថុល មិនបានបកស្រាយអ្វីទេ កាលពីថ្ងៃទី៩ មករា ដោយប្រាប់ថា លោកកំពុងជាប់រវល់ប្រជុំ ហើយបដិសេធថា លោកមិនដឹងអំពីសារឡិកត្រូនិចនេះទេ៖ «អត់មានអ៊ីម៉ែលអីទេប្អូន អីម៉ែល Grant អីខ្ញុំមិនដឹងទេ ផ្លូវគេធ្វើ BOT ចាំមើលស្អែកគេចុះហត្ថលេខា គឺដឹងហើយ»។ រីឯលោក សួស យ៉ារ៉ា វិញបដិសេធ ចំពោះព័ត៌មានដែលលេចធ្លាយ ពីផែនការផ្អាកផ្ដល់ជំនួយដល់បក្សតូចៗ ដែលជាបក្សរណបរបស់គណបក្សកាន់អំណាចនោះថា «ការមិនជួយគណបក្សតូចៗនោះ ក៏មិនមែនជាយុទ្ធសាស្ត្រអ្វីទេ ព្រោះគណបក្សនីមួយៗ ត្រូវពង្រឹងភាពឈ្នះរបស់ខ្លួន សម្រាប់អនុវត្តលទ្ធិប្រជាធិបតេយ្យ និងជាការប្រកួតប្រជែង»។ ទោះបីជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា គណបក្សកាន់អំណាចមិនបាច់ជួយឧបត្ថម្ភដល់គណបក្សតូចៗទៀតទេ ដោយសារថា គណបក្សសង្គ្រោះជាតិបានរំលាយទៅហើយ ដូច្នេះគណបក្សកាន់អំណាចគ្មានគួរប្រកួតប្រជែងធំណាមួយទៀតដែរ លើកលែងតែគណបក្សសង្គ្រោះជាតិមានវត្តមានចូលមកឆាកនយោបាយ ចូលរួមបោះឆ្នោតឆ្នាំ២០១៨វិញ។ លោកបន្ថែមថា ការរំលាយគណបក្សសង្គ្រោះជាតិនេះ បញ្ហាចម្បងគឺគណបក្សកាន់អំណាចភ័យខ្លាចការចាញ់ឆ្នោតគណបក្សប្រឆាំង៖ «ជាយុទ្ធសាស្ត្រនយោបាយដែលគណបក្សកាន់អំណាចគាត់មិនអាចនិយាយបាន តែសញ្ញានៃការថយចុះនៃប្រជាប្រិយភាពរបស់បក្សដ៏ធំមួយនៅឆ្នាំ២០១៨»។ លោកបណ្ឌិត មាស នី បន្ថែមថា រដ្ឋាភិបាលចាប់យកចិនជាខ្នងបង្អែក និងបានប្ដេជ្ញាចិត្តជួយគ្នាទៅវិញទៅមកនេះ ពិសេសគឺចិនត្រូវការកម្ពុជាគាំទ្រខ្លួន លើជម្លោះសមុទ្រចិនខាងត្បូង ដូចដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំសម្ងាត់នោះ លោក បណ្ឌិត មាស នី ពន្យល់ថា វៀតណាមដែលមានទំនាក់ទំនងជិតស្និតរដ្ឋាភិបាលកម្ពុជាដែរនោះ អាចនឹងមិនបណ្ដោយឲ្យលោក ហ៊ុន សែន ងាកទៅចិនខ្លាំងក្លានោះទេ។ លោកបញ្ជាក់ថា វៀតណាម ក៏ត្រូវការទាញយកប្រយោជន៍ពីកម្ពុជាដែរ៖ «យើងចាំអង្កេតមើលបន្តទៅទៀតថា តើនយោបាយការបរទេសវៀតណាម និងកម្ពុជានឹងមានអ្វីកើតឡើងទៀត យើងមើលឃើញថាបញ្ហាជម្លោះព្រំដែនបានកើតមានប៉ុន្មានថ្ងៃមុននេះ យើងមិនអន្ទងហៅទេ ប៉ុន្តែយើងបារម្ភពីបញ្ហានេះ»។ នៅក្នុងប្រវត្តិដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា គឺមេដឹកនាំបក្សនេះ យកវៀតណាម និងចិនជាខ្នងបង្អែក ព្រោះទំនាក់ទំនងមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងវៀតណាមក៏មិនធម្មតាដែរ។ លើសពីនេះទៀត គណបក្សប្រជាជនកម្ពុជា ក៏ជាគណបក្សដែលវៀតណាមជាអ្នកជួយជ្រោមជ្រែងបង្កើតដែរ ដែលមានឈ្មោះដើមជា គណបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នេះ ក៏ជាខួបលើកទី៦៧ឆ្នាំ នៃបង្កើតគណបក្សនេះដែរ។ អ្នកវិភាគលើកឡើងថា កម្ពុជា នឹងរងគ្រោះដែរ តែប្រទេសកុម្មុយនិស្តទាំងពីរ គឺវៀតណាម និងចិន ដែលត្រួតត្រារដ្ឋាភិបាលកម្ពុជា ហើយមានភាពប្រទាញប្រទង់គ្នា ដែលចិនចាប់យកកម្ពុជា ជាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច រីវៀតណាមចាប់យកកម្ពុជា ដើម្បីអំណាចដែនដីរបស់ខ្លួន ពិសេសនៅខណៈដឹកនាំខ្មែរកំពុងតែហែកហួរគ្នា ចាត់ទុកគ្នាជាសត្រូវ ហើយយកបរទេសទាំងពីរជាមិត្តម៉ឺនឆ្នាំនោះ៕
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90