ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការនិងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
ក្រុមការងារឆ្លើយតបសំណួរ និងសំណូមពរប្រជាពលរដ្ឋ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
FAQ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការនិងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
ក្រុមការងារឆ្លើយតបសំណួរ និងសំណូមពរប្រជាពលរដ្ឋ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
FAQ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការនិងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
ក្រុមការងារឆ្លើយតបសំណួរ និងសំណូមពរប្រជាពលរដ្ឋ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
FAQ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Thmey Thmey] - ស្ថានីយ៍រថភ្លើងភ្នំពេញ នឹងត្រូវជួសជុល ដើម្បីកែប្រែមុខមាត់ថ្មី
2019-06-06
ទៅកាន់ទំព័រចុះផ្សាយក្នុង Thmey Thmey
ភ្នំពេញ ៖ គម្រោងដ៏រំភើបមួយក្នុងការជួសជុលស្ថានីយ៍រថភ្លើងក្រុងភ្នំពេញឡើងវិញ ត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃនេះ ដោយក្រុមអ្នកបណ្តាក់ទុនមួយមកពីសហរដ្ឋអាមេរិក ដើម្បីកែប្រែស្ថានីយ៍មួយនេះ ឲ្យក្លាយទៅជាអគារពាណិជ្ជកម្ម Royal Train Square ។ Royal Train Square នឹងក្លាយជាអគារមួយក្នុងចំណោមអគារ ដែលមានការអភិវឌ្ឍថ្មីដ៏គួរឲ្យទាក់ទាញបំផុតនៅរាជធានីភ្នំពេញ ដើម្បីស្វាគមន៍អ្នកដំណើរតាមរថភ្លើង ។ ហើយវាក៏នឹងក្លាយជាទីកន្លែងជួបជុំគ្នាថ្មីមួយក្នុងតំបន់អាជីវកម្ម ដែលកំពុងរីកចម្រើនមួយនេះ។ អគារ Royal Train Square មានទំហំចំនួន៣០០០ម៉ែត្រការ៉េ សម្រាប់ការសាងសង់ធ្វើជាកន្លែងពាណិជ្ជកម្ម ក្នុងនោះរាប់បញ្ចូលទាំងការសាងសង់ហាងទំនើបផ្សេងៗ ដូចជាហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូរ ATM ជាច្រើន និងជាកន្លែងសម្រាប់ជួលធ្វើជាការិយាល័យ សម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីពិព័រណ៍ផ្សេងៗ។ លោក Scott Bolls មេធាវីផ្នែកច្បាប់អចលនទ្រព្យ និងការអភិវឌ្ឍ និងជាអ្នកដឹកនាំដ៏សំខាន់លើគម្រោង ដែលទទួលបានការគាំទ្រថវិកាដោយក្រុមអ្នកបណ្តាក់ទុនមកពីអាមេរិក និងដៃគូសហការមកពីអឺរ៉ុបនេះ បាននិយាយថា៖ «ស្ថានីយ៍រថភ្លើងមួយនេះ គឺជាអគារបេតិកភណ្ឌដែលត្រូវបានគេស្គាល់យ៉ាងច្បាស់មួយ នៅភ្នំពេញ ប៉ុន្តែបច្ចុប្បន្ន មានមនុស្សមិនច្រើនឡើយ ដែលប្រើប្រាសអគារនេះ។ ជាមួយនឹងគម្រោងអភិវឌ្ឍសាងសង់អគារ Royal Train Square យើងនឹងផ្តល់ឲ្យប្រជាពលរដ្ឋនានា នូវកន្លែងថ្មីមួយ ដើម្បីជួបជុំគ្នាញ៉ាំអាហារពេលល្ងាច និងសម្រាកលំហែរជាមួយទិដ្ឋភាពជុំវិញខ្លួនដ៏ស្រស់ស្អាត រួមជាមួយនឹងហាងកាហ្វេ ភោជនីយដ្ឋាន និងហាងជាច្រើនទៀត»។ ស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរអាណានិគមបារាំង ក្នុងឆ្នាំ១៩៣២ ខណៈដែលស្ថានីយ៍មួយនេះ ទើបតែបានបំពេញការសាងសង់ខ្សែផ្លូវដែករបស់ខ្លួន ទៅកាន់ខេត្តបាត់ដំបង កាលពេលថ្មីៗនេះ។ បើយោងទៅតាមលោក John Guiry ប្រធានក្រុមហ៊ុន Royal Railways ស្ថានីយ៍រថភ្លើងនេះ ត្រូវបានជួសជុលឡើងវិញ កាលពីឆ្នាំ២០១២ ។ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railways ដែលបានដាក់ឲ្យដំណើរជាធម្មតាឡើងវិញ នូវសេវាធ្វើដំណើរតាមរថភ្លើង ទៅកាន់ខេត្តកំពត ព្រះសីហនុ ពោធិ៍សាត់ និងប៉ោយប៉ែត ក៏ដូចជាសេវាដឹងជញ្ជូនជាទៀងទាត់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៀតផង។ លោក Bolls មានប្រសាសន៍ថា៖ «ស្របពេលមានការរីកលូតលាស់ក្នុងតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់រាជធានីភ្នំពេញ វាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការនាំយកស្ថានីយ៍រថភ្លើងមួយនេះ ទៅកាន់សតវត្សរ៍ទី២១ ក្នុងនាមជាគោលដៅមួយ សម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរណ៍ ក្នុងការទៅសម្រាកលំហែរ នៅកន្លែងដែលពោរពេញផាសុខភាពមួយ»។ លោក Bolls បានប្រាប់បន្តថា៖ «វានឹងច្របាច់បញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងហាងជុំវិញនោះ ជាពិសេសតំបន់កណ្តាលរាងការ៉េដ៏ស្រស់ស្អាត នៅពីមុខស្ថានីយ៍ ហើយយើងជឿជាក់ថា វានឹងក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងដ៏ពេញនិយមបំផុតក្នុងទីក្រុងនេះ ដើម្បីជួបជុំគ្នា និងទទួលទានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ ទិញទំនិញ និងជាកន្លែងរៀបចំព្រឹត្តិការណ៍ ក៏ដូចជាពិពរណ៍ផ្សេងៗដ៏ពិសេសតែមួយ ដែលផ្ទុយគ្នាស្រឡះ ទៅនឹងរូបរាងដែលយើងធ្លាប់បានឃើញពីមុន»។ គម្រោងជួសជុលឡើងវិញ ដែលមានទឹកប្រាក់៥លានដុល្លារអាមេរិកនេះ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល៣ ទៅ៤ខែខាងមុខទៀត ស្របពេលដែលក្រុមហ៊ុនជាអាជីវករជួលជាច្រើន នឹងតម្រង់ជួរគ្នា ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មនៅហាងផ្សេងៗដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត។ លោក Bolls បានបញ្ជាក់ថា៖ «យើងគិតទុកជាមុនរួចជាស្រេចពីអត្ថប្រយោជន៍ដ៏ពិសេសដែលបានមកពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ និងពិតជាចង់ផ្សារភ្ជាប់ក្នុងពេលឆាប់ៗនេះជាមួយនឹងក្រុមហ៊ុនជួលដ៏សំខាន់មួយ ដែលអាចធ្វើការជាមួយយើង ដើម្បីជួយបង្កើតចេញរូបរាងលើគម្រោងដែលកំពុងបន្តមួយនេះ»។ គម្រោងនេះ អនុវត្តយ៉ាងយកចិត្តទុកដាក់ ស្របតាមគម្រោងរយៈពេលវែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រែក្លាយរូបរាងស្ថានីយ៍រថភ្លើងរបស់កម្ពុជាទាំងស្រុង រួមទាំងការផ្តល់សេវាផ្សេងៗ ក្នុងគោលបំណងធ្វើឲ្យការធ្វើដំណើរតាមផ្លូវដែក ក្លាយជាជម្រើសប្រកបដោយអត្ថប្រយោជន៍មួយសម្រាប់អ្នកដំណើរ។ លោក Simon Griffiths នាយកផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន Urban Asset Solution ដែលនឹងទទួលខុសត្រូវលើការធ្វើទីផ្សារក្នុងគម្រោងនេះ ទៅកាន់ក្រុមហ៊ុនជួលសំខាន់ៗ បានបញ្ជាក់ថា៖ «ជាលើកទី១ ភ្ញៀវដែលធ្វើដំណើរមកដល់ទីក្រុង តាមរថភ្លើងរបស់ស្ថានីយ៍នេះ មិនធ្លាប់ផ្តល់ការស្វាគមន៍ជាពិសេសពីមុនមកឡើយ។ ជាមួយនឹងការអភិវឌ្ឍឡើងវិញនេះ យើងចង់ឲ្យភ្ញៀវទាំងអស់ ដឹងពីកម្រិតដែលទីក្រុងភ្នំពេញ និងប្រទេសកម្ពុជា បានអភិវឌ្ឍ ក៏ដូចជា មើលឃើញពីកម្រិតដែលការជួសជ្រុលប្រកបដោយការយកចិត្តទុកដាក់ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ អាចធ្វើឡើង ដោយផ្អែកទៅលើសក្តានុពលរបស់អគារជាបេតិកភណ្ឌដ៏ស្រស់ស្អាតជាច្រើនរបស់យើង»៕
ស្ថានីយ៍រថភ្លើងភ្នំពេញ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90