អំពីផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឹង)៖
ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឹង) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ធ្នូឆ្នាំ២០១៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៦ធ្នូឆ្នាំ២០២១។ ផ្លូវនេះមានប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ ១) ខេត្តព្រៃវែងដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ ៧) ខេត្តត្បូងឃ្មុំ។
ផ្លូវជាតិលេខ១១ បាននឹងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួល ដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើន របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានា ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។
មិនតែប៉ុណ្ណោះ កំណាត់ផ្លូវ ១ខ្សែនេះ ថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ នាពេលអនាគតផងដែរ។
About National Road No. 11 (Neak Loeung – Thnal Totueng):
National Road No. 11 (Neak Loeung – Thnal Totueng) began construction on December 19, 2017, and was officially inaugurated on December 6, 2021. The road has a total length of 96.48 kilometers, stretching from Neak Loeung — at the intersection with National Road No. 1 in Prey Veng Province — to Thnal Totueng — at the intersection with National Road No. 7 in Tboung Khmum Province.
National Road No. 11 has been providing significant benefits to both the national economy and household economies by facilitating transportation, logistics, passenger travel, and tourism, as well as the transport of agricultural products and various agro-industrial crops produced by citizens and businesses to domestic and international markets more efficiently, quickly, and at lower cost.
In addition, this road also helps prevent, protect against, and reduce flooding risks in the future.