ផ្លូវជាតិលេខ ៧១C ៖ ខ្សែផ្លូវយុទ្ធសាស្ត្រ ដ៏ប្រទាក់ក្រឡា តភ្ជាប់ការធ្វើដំណើររវាងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗផ្សេងទៀត!
ផ្លូវជាតិលេខ៧១C ត្រូវបានបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១២មេសាឆ្នាំ ២០២៥។ ផ្លូវនេះ មានប្រវែង ១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម។
ផ្លូវជាតិលេខ៧១C គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជា ផ្នែកខាងកើត តភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ។
ខ្សែផ្លូវមួយខ្សែនេះ បាននឹងកំពុងបម្រើដល់ ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នា ផ្សេងៗទៀត ព្រមទាំងសម្រួលដល់ ដល់ការដឹក ជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា ផងដែរ។
National Road No. 71C: A Strategic Artery Connecting Tbong Khmum and Kampong Cham Provinces and Linking to Other Major Highways
National Road No. 71C was officially inaugurated and opened for public use on April 12, 2025. The road stretches 114.62 kilometers, starting from National Road No. 7 at PK150+700 in Tbong Khmum Province and extending to National Road No. 71 at PK30+400 in Kampong Cham Province.
National Road No. 71C is a vital strategic corridor that is closely integrated into Cambodia’s national road network. On the eastern side, it connects with National Road No. 7, National Road No. 73, and other regional roads, providing access to various locations in Tbong Khmum Province, Kratie Province, and the Cambodia–Vietnam border checkpoints. On the western side, it links to National Road No. 71, Road No. 277, and other routes leading toward Kampong Cham Province, Kampong Thom Province, and other areas.
This road plays an important role in facilitating connectivity for trade and tourism activities, especially improving travel for residents of Tbong Khmum, Kampong Cham, and neighboring provinces. It also enhances the transportation of crop seeds, agricultural products, and agro-industrial goods, making transport faster, reducing costs, and saving time.