ក្រសួងសាធារណការ & ក្រសួងការងារ ដាក់អនុវត្តសាកល្បង ការកែលម្អរថយន្តដឹកជញ្ជូននិយោជិត ឲ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព ដោយមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ!
កាលពីថ្ងៃទី ២០មករាឆ្នាំ២០២៦ ឯ. ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯ. ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត នៅក្នុងខេត្តកំពង់ឆ្នាំង។
គម្រោងអនុវត្តសាកល្បងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងជម្រុញ ឱ្យមានការផ្លាស់ប្តូរពី រថយន្តប្រភេទដឹកទំនិញដោយកែច្នៃ កែលម្អឱ្យមានកៅអីអង្គុយសមរម្យសម្រាប់ដឹកជញ្ជូន បងប្អូនកម្មករនិយោជិត ស្របតាមផែនការជាអាទិភាពរបស់រាជរដ្ឋាភិបាល សម្តៅធ្វើយ៉ាងណា ឱ្យរថយន្តសម្រាប់ដឹកជញ្ជូន បងប្អូនកម្មករនិយោជិត មានផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧ ជាពិសេសការសម្របសម្រួល រៀបចំឱ្យរថយន្តដឹកជញ្ជូនកម្មករនិយោជិត ទទួលបានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលនេះជាការចូលរួមលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យកាន់តែប្រសើរជាងមុន ជូនដល់កម្មករនិយោជិត។
The Ministry of Public Works and Transport and the Ministry of Labour Launch a Pilot Program to Improve Employee Transport Vehicles for Greater Comfort and Safety through Proper Technical Inspections
On January 20, 2026, H.E. PENG Ponea, Minister of Public Works and Transport, and H.E. HENG Sour, Minister of Labour and Vocational Training, co-chaired the launch of a pilot implementation aimed at improving worker and employee transport vehicles to enhance comfort and safety, along with conducting proper technical inspections of such vehicles in Kampong Chhnang Province.
This pilot program is designed to promote and encourage a transition from modified cargo trucks to properly equipped passenger vehicles with appropriate seating for transporting workers and employees. The initiative aligns with the Royal Government’s priority plan to ensure that, by 2027, vehicles used to transport workers and employees are more comfortable, safer, and better regulated.
In particular, the program emphasizes facilitating and organizing mandatory technical inspections for worker transport vehicles, thereby contributing to the improvement of comfort, safety, and public order for workers and employees.