• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - អត្ថាធិប្បាយ៖ ផលប្រយោជន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រាប់ពិភពលោក

2024-10-14 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ប៉េកាំង)៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាកម្មវិធីដ៏ធំមួយដែលបានបើកដំណើរការដោយរដ្ឋាភិបាលចិននៅឆ្នាំ២០១៣ ដោយមានគោលដៅជាច្រើន៖ ដើម្បីជម្នះនូវសមត្ថភាពលើសលប់ ក្នុងស្រុក វិស័យឧស្សាហកម្មជាច្រើនតាមរយៈ ការពង្រីកទីផ្សារបរទេស គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចរបស់ចិន ពីគំរូដឹកនាំ ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋាន លើការប្រើប្រាស់និងដើម្បីលើកកំពស់សន្តិសុខ នៃផ្លូវពាណិជ្ជកម្ម ជាពិសេសថាមពលផលិតផល។ វាត្រូវបានផ្តោតជាពិសេសទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនេះ បានចងភ្ជាប់ទីផ្សារ ទៅនឹងទីតាំងរោងចក្រផលិតកម្ម ដែលជាច្រកទំនាក់ទំនង ពីផលិតកម្មទៅកាន់កន្លែងផ្គត់ផ្គង់វត្ថុធាតុដើម និង ទៅកាន់ទីផ្សារនិងអ្នកប្រើប្រាស់ ដែលត្រូវមើលឃើញក្នុងកម្រិតម៉ាក្រូ គឺជាការបង្កើតទំនាក់ទំនងរវាងប្រទេសផ្គត់ផ្គង់វត្ថុធាតុដើម ប្រទេសផលិត និង ប្រទេសអ្នកទិញ ដែលបានផ្តល់សារសំខាន់ យ៉ាងមហិមាដល់ផលប្រយោជន៍សេដ្ឋកិច្ចជាសាកល ។ ទោះបីជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ត្រូវបានកោតសរសើរជាប្រវត្តិសាស្ត្រ ជាពិសេសការតភ្ជាប់ទៅកាន់របស់ទី្វបអឺរ៉ុប និង ធ្វើឱ្យមានពហុភាគីនិយម ប្រឆាំងនឹងការផ្តួចផ្តើមដែលមានលក្ខណៈបិទនិងប្រកួតប្រជែងឆ្ពោះទៅរកតំបន់និយម ។ ការតភ្ជាប់ផ្លូវសូត្រ និង ផ្លូវសូត្រសមុត្របានធ្វើឱ្យសេដ្ឋកិច្ចសាកលលោកមានការកើនឡើង ជាពិសេសនៅតំបន់អាស៊ី និង តំបន់អឺរ៉ុប រហូតមកដល់ចុងឆ្នាំ២០១៩។ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានលោកប្រធានរដ្ឋចិន ស៊ី ជិនពីង ដាក់ចេញនៅឆ្នាំ២០១៣ និងបានក្លាយជាវេទិកា កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ធំមួយ ព្រោះមានប្រទេសចូលរួម ជាច្រើន ។ ជារឿងពិតមិនអាចប្រកែកបាន គំនិតផ្ដួចផ្ដើមនេះធ្វើឱ្យសាធារណៈរដ្ឋប្រជាមានិតចិនលេចមុខលេចមាត់លើឆាកអន្តរជាតិ និងមានឥទ្ធិពលកាន់តែខ្លាំង ក្នុងការបង្វែរទិស នៃសណ្តាប់ធ្នាប់ពិភពលោក ព្រមទាំងការគូសបន្ទាត់សេដ្ឋកិច្ចពិភពលោកថ្មី ជំនួសឱ្យបន្ទាត់ចាស់ ដែលគូសដោយលោកខាងលិចរាប់ទសវត្សមកហើយ ដែលបានបង្កើតឥទ្ធិពលរបស់ចិន នៅលើសាកលលោក ជាពិសេសក្នុងចំណោមប្រទេសក្រីក្រនៅអាស៊ី និងអាហ្វ្រិក ដែលត្រូវការមូលធនដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនផង។ ក្នុងរយៈពេលជាងមួយទសវត្សនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់តំបន់ និងពិភពលោក តាមរយៈការផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ មជ្ឈមណ្ឌលភស្តុភារកម្មដែលទាំងអស់នេះ សុទ្ធតែជាឆ្អឹងកងខ្នងដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចសុភាសិតខ្មែរលើកឡើងថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម” ដែលជាក្តីសង្ឃឹមការអភិវឌ្ឍសេដ្ឋកិច្ច។ សម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ កង្វះខាតទុនសម្រាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាឧបសគ្គមួយដ៏ធំ ដែលបានបង្កការរាំងស្ទះដល់ ការអភិវឌ្ឍស្ទើរគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច-សង្គម ។ ប៉ុន្តែកិច្ចសហប្រតិបត្តការ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានផ្តល់ពន្លឺនៃក្តីសង្ឃឹមថ្មី និងកាលានុវត្តភាពមិនធ្លាប់មាន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការដោះស្រាយឱនភាពថវិកា និង អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ។ ការពិតមួយក្នុងចំណោមការពិតនានានោះគឺថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនោះទេ តែថែមទាំងជួយឱ្យប្រទេសកំពុងអភិវឌ្ឍន៍ អាចបង្កើនភាពប្រកួតប្រជែង និង ពង្រីកទីផ្សារផលិតផលរបស់ខ្លួន ទៅក្នុងតំបន់ និង ពិភពលោក ។ តួយ៉ាង ដូចជាគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលជាគម្រោងសំខាន់មួយរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ បានជំរុញការតភ្ជាប់រវាងចិន និង ប៉ាគីស្ថាន ឱ្យកាន់តែខិតជិតគ្នា និង បានបង្កើនសកម្មភាពសេដ្ឋកិច្ចយ៉ាងផុសផុលក្នុងតំបន់។ ចំពោះអាស៊ាន គម្រោងផ្លូវដែកតភ្ជាប់ចិនមកកាន់កម្ពុជា ដោយឆ្លងកាត់ឡាវ និង ថៃ កំពុងដំណើរការដោយរលូន ខណៈគម្រោងផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវដែកល្បឿនលឿន Jakarta-Bandung បានបញ្ចប់ ការសាងសង់ដោយជោគជ័យ។ ជាមួយគ្នានេះដែរ គម្រោងច្រករបៀងមច្ឆានិងអង្ករ ដែលកំពុងតែរៀបចំឡើង មានទីតាំង នៅភាគពាយព្យនៃប្រទេសកម្ពុជានិងនៅតំបន់បឹងទន្លេសាប អភិវឌ្ឍកសិកម្មអេកូឡូស៊ីទំនើប នៅក្បែរបឹងទន្លេសាប ព្រមទាំងពន្លឿនការធ្វើផែនការអភិវឌ្ឍន៍កសិកម្មទំនើបរបស់កម្ពុជា ពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការលើកកម្ពស់លើ វិស័យវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀតរបស់កម្ពុជា។ គម្រោងទាំងនេះ មិនមែនជាគម្រោងតំណាងមានតែលើក្រដាសទេ ប៉ុន្តែគឺជាគម្រោងជាក់ស្តែង ដែលលេចចេញជារូបរាងឡើង និងបានជំរុញដល់ការបង្កើនការងារក្នុងស្រុក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ។ ទោះបីជាមានការលាបពណ៍ និងការវិភាគដោយពុំមានភាពយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួនក្តី គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈឈានចូលអាយុកាល ១១ ឆ្នាំ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល។ ក្នុងយុគសម័យថ្មីនេះ គោលគំនិតនៃការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ត្រូវបានដាក់បញ្ចូលនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់តំបន់ និងសម្រាប់ពិភពលោក។ តាមរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានញ៉ាំងឱ្យទំហំពាណិជ្ជកម្ម នៃភាគីចូលរួមកើនឡើង ៤,១% ការបណ្តាក់ទុនពីបរទេសកើនឡើង ៥% និងធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( GDP ) នៃប្រទេសមានចំណូលទាបកើនឡើង ៣,៤% ។ របាយការណ៍ឱ្យដឹងទៀតថា អនុបាតនៃ GDP របស់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី និងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានកើនឡើង ៣,៦% នៃទំហំ GDP សរុបរបស់ពិភពលោកក្នុងចន្លោះពីឆ្នាំ ២០១២-២០២១ ដោយសារទទួលបានអំណោយផលពី ការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ។ តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក គិតត្រឹមឆ្នាំ២០៣០ ការរួមគ្នាកសាងនេះនឹងហុចផលសេដ្ឋកិច្ចទំហំ ១,៦ ទ្រីលានដុល្លារអាមេរិក សម្រាប់ពិភពលោកជារៀងរាល់ឆ្នាំ ដែលត្រូវជា ១,៣% នៃទំហំ GDP របស់ពិភពលោក ពិសេសក្នុងចន្លោះឆ្នាំ ២០១៥-២០៣០ នឹងមានជនក្រីក្រ ៧,៦ លាននាក់ចេញផុតពីភាពក្រីក្រដាច់ខាត និង ៣២ លាននាក់ចេញផុតពីភាពក្រីក្រមធ្យម។ សរុបមក ទោះបីស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី គំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ នៅតែជាគម្រោង នៃកិច្ចសហប្រតិបត្តិការលេចធ្លោជាងគេមួយក្នុងពិភពលោក ដែលអាចចាត់ទុកថាជា គំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការតភ្ជាប់ និង ការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា៕ ដោយ បណ្ឌិត គី សេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់និងផ្លូវ”

ព័ត៌មានសំខាន់ៗ

២ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សិក្ខាសាលាស្តីពី “ការដឹកជញ្ជូនពហុមធ្យោបាយ” រៀបចំដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជូនដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត
ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តកណ្តាល ក្រុមត្រួតពិនិត្យយានយន្តចល័ត បានពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ០៥គ្រឿង
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ
[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវ២ខ្សែ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យខេត្តកំពត
សារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុក ឪពុកក្មេករបស់សម្តេច និង លោកជំទាវ ដោយបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
[Kampucheathmey] - នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
[TVK] - បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់។

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90