ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Koh Santepheap Daily] - ចិនវា.យលុកទីផ្សាររថយន្តអគ្គិសនី ខណៈមន្ត្រីជាន់ខ្ពស់កម្ពុជាក៏ចាប់ផ្តើមគាំទ្រ
2023-04-24
ទៅកាន់ទំព័រចុះផ្សាយក្នុង Koh Santepheap Daily
នៅក្នុងចំណោមរថយន្ត និងគ្រឿងយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីប្រមាណជា១០០០គ្រឿងនៅកម្ពុជាចិនកំពុងតែនាំមុខ ខណៈដែលអ្នកជំនាញនៅលើពិភពលោកក៏ទទួលស្គាល់គុណភាពយានយន្តអគ្គិសនី ជាពិសេស គឺរថយន្តផលិតដោយក្រុមហ៊ុនចិនផងដែរ ។ សម្រាប់កម្ពុជានៅក្នុងចំណោមអតិថិជនដែលគាំទ្ររថយន្តដើរដោយថាមពលអគ្គិសនីទាំងនោះគេដឹងថា ក៏មានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនដោយនៅក្នុងនោះម្នាក់ គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ នៅក្នុងនោះប្រភេទរថយន្តដែលលោកកំពុងតែគាំទ្រ គឺជា ប្រភេទរថយន្តប្រណិតដែលមានតម្លៃរាប់ម៉ឺនដុល្លារមួយប្រភេទរបស់ចិន ដែលគេស្គាល់ថា គឺរថយន្ត HongGI ប្រភេទ SUV មូដែល E-HS9 ដែលមានរូបរាងយ៉ាងស្រស់សង្ហារ។ តាមរយៈសារដែលបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់របស់ខ្លួនរួមទាំងរូបភាព លោករដ្ឋមន្ត្រីបានមានប្រសាសន៍ចែករំលែកថា «ថ្ងៃនេះ សាកប្រើឡានអគ្គិសនីធ្វើដំណើរភ្នំពេញ -កំពង់ចាម – ភ្នំពេញ តើវាអស់ប៉ុន្មានភាគរយ0x017d7- Hongqi e-hs9 ថ្ងៃទី២២ មេសា ២០២៣»។ លោករដ្ឋមន្ត្រីក៏បានចែករំលែកទៀតថា«ប្រើឡានអគ្គិសនី HONGQi e-hs9 ភ្នំពេញ- កំពង់ចាម (បើកនៅកំពង់ចាមជាង២០នាទី) – ភ្នំពេញប្រើម៉ាស៊ីនត្រជាក់២៣ អង្សាសេប្រើល្បឿនកង្ហារ ៥ / ៧ ឡានប្រើអក្សរ អង់គ្លេសមកដល់ផ្ទះ កម្លាំងភ្លើងនៅសល់១៨ % ។ ហេតុនេះ បើតាមស្មានមួយសាកពេញអាចរត់បានជាង៣៥០គីឡូម៉ែត្រ»។ នៅពេលដែលថ្នាក់ដឹកនាំកំពុងតែគាំទ្រផលិតផលរថយន្តដែលជួយដល់បរិស្ថានបែបនេះ គេរំពឹងថា ស្ថានភាពទីផ្សារថយន្តប្រើអគ្គិសនីនៅកម្ពុជានឹងកាន់តែមានកំណើនថែមទៀត ស្របពេលដែលនៅពេលនេះស្ថានីយសាកថ្មបានពង្រីកនៅទូទាំងប្រទេសបាន១៣កន្លែង ហើយកំពុងតែត្រូវបានលើកទឹកចិត្តឲ្យពង្រីកការរៀបចំជាបន្តបន្ទាប់បន្ថែមទៀត។ នៅពេលនេះគេដឹងថា រថយន្តអគ្គិសនីដែលកំពុងតែប្រើប្រាស់នៅកម្ពុជា គឺមានម៉ូដែលជាច្រើន ហើយកំពុងតែនាំចូលដោយក្រុមហ៊ុនផ្សេងៗគ្នាដែលរួមមានដូចជា ម៉ាក់ HongGI របស់ចិន ក្រុមហ៊ុន BYD របស់ចិនដែរ និងក្រុមហ៊ុនតេស្លា ហើយក៏មានព័ត៌មានអំពីគម្រោងនាំចូលដោយក្រុមហ៊ុនផ្សេងៗទៀត។ រហូតមកដល់ពេលនេះ បើនិយាយអំពីចំណែកនៃទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា គឺតូចទេ ខណៈនៅកម្ពុជាមានរថយន្តសរុបដល់ទៅ១ លានគ្រឿងនៅលើផ្លូវ ប៉ុន្តែសន្ទុះនេះអ្នកជំនាញអាចទស្សន៍ទាយថា វាអាចកើនឡើងលើសពី១០ភាគរយនៃចំណែករថយន្តទាំងអស់នៅក្នុងរយៈពេល៥ឆ្នាំ ខណៈដែលពេលនេះតម្លៃរថយន្តអគ្គិសនីដែលនាំចូលមកកម្ពុជា គឺមានតម្លៃជាមធ្យមពី២៥.០០០ដុល្លារ ទៅជាង ២០០.០០០ដុល្លារ។ អ្នកជំនាញក៏បានឲ្យដឹងដែរថា សម្រាប់ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា ប្រហែលជាចិនអាចទទួលការគាំទ្រខ្លាំងពីព្រោះទាំងគុណភាព សោភ័ណភាព ក៏ដូចជា ប្រណីតភាព និងប្រព័ន្ធផាសុខភាពដែលផ្តល់ដល់អ្នកប្រើប្រាស់ គឺរថយន្តចិនហាក់កំពុងមានការទទួលស្គាល់។ យើងមិនបានធ្វើទីផ្សារឲ្យក្រុមហ៊ុនរថយន្តអគ្គិសនីចិននោះឡើយ ប៉ុន្តែបើយោងតាមអត្ថបទមួយរបស់ទីភ្នាក់ងារព័ត៌មានបារាំងអ្នកជំនាញខាងរថយន្តលំដាប់ពិភពលោកក៏បានទទួលស្គាល់នូវផលិតរថយន្តអគ្គិសនីដែលផលិតដោយចិនផងដែរ។ លោក អេលីយូត រីឆាត (Elliot Richards) អ្នកឯកទេសរថយន្តអគ្គិសនីជនជាតិអាល្លឺម៉ង់ បានអះអាងថា រថយន្តម៉ាកយីហោរបស់ចិននៅពេលនេះអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តដែលមានកេរ្តិ៍ឈ្មោះផ្សេងៗទៀត នៅលើពិភពលោកគ្រប់បែបយ៉ាងទាំងនៅលើរូបរាង គុណភាព ផាសុកភាព ពោល គឺមិនមានអ្វីដែលចិនមិនអាចធ្វើបាននោះទេ នៅពេលនេះ ។ ជុំវិញបញ្ហានេះ លោក រីឆាត បាននិយាយថា ផលិតករចិនមិនបានយកការប្រឹងប្រែងរបស់គេ ដើម្បីប្រកួតជាមួយនឹងក្រុមហ៊ុនរថយន្តចាស់ៗដែលមានកេរ្តិ៍ឈ្មោះ ស្រាប់ដើម្បីផលិតរថយន្តប្រើប្រេង ឥន្ធនៈនោះទេ ពីព្រោះពួកគេមិនអាចប្រកួតប្រជែងបាន ដូច្នេះពួកគេគិតថា រថយន្តអគ្គិសនីពួកគេអាចចាប់ផ្តើមនាំមុខអ្នកផ្សេង។ លោកបានអះអាងថា ប្រទេសចិនត្រូវបានគេដឹងថា បានចាប់ផ្ដើមវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាដែលពាក់ព័ន្ធរថយន្តអគ្គិសនីតាំងដើមទសវត្សរ៍ឆ្នាំ២០០០ ដើម្បីដណ្តើមភាពនាំមុខ និងទទួលបានចំណែកទីផ្សារល្អ។ យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិនរថយន្តអគ្គិសនីចិននៅពេលនេះអាចដណ្តើមបានចំណែកទីផ្សារ២៥ភាគរយនៃចំណែកទីផ្សាររថយន្តនៅក្នុងប្រទេសក្នុងឆ្នាំ២០២២។ទោះបីជាទីផ្សាររថយន្តពិភពលោកធ្លាក់ចុះក៏ដោយ តែចំណែកទីផ្សាររបស់រថយន្តអគ្គិសនីនៅចិនអាចកើនឡើងដល់ជាង៤០ភាគរយនៅឆ្នាំនេះ៕
រថយន្តអគ្គិសនី
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90