ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Cambonomist] - តើការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវធ្វើដូចម្តេចខ្លះ?
2023-01-12
ទៅកាន់ទំព័រចុះផ្សាយក្នុង Cambonomist
ការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត ឬហៅយ៉ាងខ្លីថា ពន្ធប្រថាប់ត្រាឡាន ពិតជាមានភាពចាំបាច់ខ្លាំងណាស់ នៅពេលដែលអ្នកចង់ស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តពីអ្នកលក់មកអ្នកទិញ។ តើអ្វីទៅជាពន្ធប្រថាប់ត្រា ៤% សម្រាប់ការផ្ទេរកម្មសិទ្ធិយានយន្ត? តើត្រូវមានឯកសារនិងបំពេញនីតិវិធីដូចម្តេចខ្លះ? ចំណាយអស់ប៉ុន្មាន? ។ល។ និង។ល។ ដំណាក់កាលទី១ មុននឹងអាចទៅបង់ពន្ធប្រថាប់ត្រាបាន យើងត្រូវធ្វើដំណើរទៅកាន់អគ្គនាយកដ្ឋានដឹកជញ្ជូន សម្រាប់អ្នកនៅរាជធានីភ្នំពេញ និងទៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សម្រាប់អ្នកនៅខេត្ត ដើម្បីទទួលបានសំណុំឯកសារផ្ទេរកម្មសិទ្ធិយានយន្ត ដែលសំណុំឯកសារនេះ រួមមាន កិច្ចសន្យាធានាចំនួន ០២សន្លឹក និងពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្ត ០១សន្លឹក។ បន្ទាប់មក នៅក្នុងបរិវេណនៃទីតាំងដដែលនេះ មានក្រុមបុរសមួយក្រុម ដែលមានជំនាញកាល់គែរ (ស្កេន)លេខម៉ាស៊ីននិងលេខតួរថយន្ត ដោយត្រូវចំណាយអស់ ១ម៉ឺនរៀល ។ រួចហើយ យើងត្រូវបំពេញបែបបទលើកិច្ចសន្យាធានាចំនួន ០២សន្លឹកនោះ ហើយយកទៅបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ឬសង្កាត់ដែលយើងរស់នៅ។ ឯកសារដែលត្រូវភ្ជាប់នៅពេលទៅបញ្ជាក់កិច្ចសន្យាធានានៅប៉ុស្តិ៍រដ្ឋបាលនគរបាលនោះ រួមមាន៖ កិច្ចសន្យាធានា ០២សន្លឹក(ត្រូវចុះហត្ថលេខា និងផ្តិតមេដៃនៅចំពោះមុខនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្តង) 1.ថតចម្លងពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្ត ០១សន្លឹក ដែលបានកាល់គែរ(ស្កេន)លេខម៉ាស៊ីននិងលេខតួរថយន្តរួច 2.ថតចម្លងអត្តសញ្ញាណបណ្ណរបស់អ្នកទិញនិងអ្នកលក់ ក្នុងករណីរថយន្តទិញលក់ច្រើនដង ត្រូវភ្ជាប់អត្តសញ្ញាណបណ្ណរបស់ម្ចាស់ដើម ដែលមានឈ្មោះដូចក្នុងកាតគ្រី 3.ថតចម្លងបណ្ណសម្គាល់យានយន្ត(កាតគ្រីរថយន្ត) 4.ថតចម្លងលតាបត្ររថយន្ត ដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(ម៉ាញ៉ែត) 5.ថតចម្លងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត(ក្រដាសឆៀករថយន្ត) 6.ថតចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅប្រភេទ(ក២) 7.ថតរូបរថយន្តពីមុខ និងពីក្រោយ ដោយព្រីនកូល័រ (ហាមព្រីនស-ខ្មៅ) នៅពេលដែលអ្នកមានឯកសារទាំងនេះហើយ អ្នកទទួលបានការបញ្ជាក់និងទទួលស្គាល់តាមផ្លូវច្បាប់នៅលើកិច្ចសន្យាធានាចំនួន ០២សន្លឹកនោះ។ គួរជម្រាបថា ការបញ្ជាក់និងទទួលស្គាល់តាមផ្លូវច្បាប់នៅលើកិច្ចសន្យាធានាចំនួន០២សន្លឹកនោះ មិនមានការរង់ចាំយូរទេ(មិនដល់មួយថ្ងៃទេ) អាចបានភ្លាម បើសិនជាយើងមានឯកសារគ្រប់គ្រាន់ និងតាមសភាពជាក់ស្តែង(ក្នុងករណីមានមនុស្សទៅធ្វើ អាចចាំយូរបន្តិច តែក៏មិនលើសពីមួយថ្ងៃដែរ)។ ដំណាក់កាលទី២ ជាដំណាក់កាលដែលត្រូវបង់ពន្ធផ្លូវ ឬពន្ធលើមធ្យោបាយដឹកជញ្ជូន ព្រោះថា ក្រសួងសាធារការតម្រូវឲ្យយើងបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២០ នៅពេលកាត់ឈ្មោះនេះ បើទោះជាពន្ធផ្លូវឆ្នាំ២០១៩ មិនទាន់ផុតសុពលភាពក៏ដោយ។ ការបង់ពន្ធផ្លូវ ឬពន្ធមធ្យោបាយដឹកជញ្ជូននេះ យើងអាចបង់នៅធនាគារ អេស៊ីលីដា ឬក៏ធនាគារណាក៏បាន ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវភ្ជាប់ទៅជាមួយនូវ៖ 1.អត្តសញ្ញាណបណ្ណច្បាប់ដើម 2.បណ្ណសម្គាល់យានយន្តឬកាតគ្រី ច្បាប់ដើម 3.លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០១៩ វានឹងកាន់តែងាយស្រួល និងឆាប់រហ័ស បើសិនជាអ្នកបង់តាមធនាគារអេស៊ីលីដា ហើយមានកាតសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន ដែលចេញដោយធនាគារអេស៊ីលីដា ដោយត្រូវចំណាយ ៥ពាន់រៀល ដើម្បីធ្វើកាតនេះ។ ចំពោះតម្លៃបង់ពន្ធផ្លូវ ឬពន្ធមធ្យោបាយដឹកជញ្ជូននេះ អាស្រ័យទៅតាមប្រភេទ និងឆ្នាំផលិតរបស់រថយន្តនោះ ហើយយើងនឹងទទួលបានលតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២០ ភ្លាមៗ ពីភ្នាក់ងាររបស់ធនាគារ។ ដំណាក់កាលបង់ពន្ធផ្លូវនេះ ជាដំណាក់កាលសំខាន់ណាស់ ព្រោះថា បើយើងមិនបានបង់ពន្ធផ្លូវ ឬពន្ធមធ្យោបាយដឹកជញ្ជូននេះទេ គឺមិនអាចទៅបង់ពន្ធប្រថាប់ត្រានៅអគ្គនាយកដ្ឋានពន្ធដារបានឡើយ។ ដំណាក់កាលទី៣ នៅក្នុងដំណាក់កាលបង់ពន្ធប្រថាប់ត្រានេះ អាចថា ជាដំណាក់កាលចុងក្រោយនិងចាំបាច់បំផុត មុននឹងឈានដល់ការទៅផ្ទេរកម្មសិទ្ធិយានយន្ត ឬកាត់ឈ្មោះឡាន។ ការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត មានភាពស្មុគស្មាញបន្តិច ជាពិសេស មានការភ័ន្តច្រឡំច្រើន ចំពោះតម្លៃពន្ធប្រថាប់ត្រា ៤%នេះតែម្តង។ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត ៤% គឺខាងពន្ធដារគេគិតទៅតាមប្រភេទរថយន្ត ឆ្នាំផលិតរថយន្ត និងទំហំស៊ីឡាំងរបស់រថយន្ត មិនមែនគិតទៅតាមតម្លៃរថយន្តដែលយើងបានទិញរថយន្តនោះទេ។ ឧទាហរណ៍៖ រថយន្ត តូយូតា កាម៉ារី ផលិតនៅឆ្នាំ២០០២ មានទំហំស៊ីឡាំង ២៤០០ ត្រូវឈរលើមូលដ្ឋានគិតពន្ធ ៦លានរៀល(កំណត់ដោយពន្ធដារតែម្តង) ដូចនេះ យើងអាចយក ៦លានរៀល គុណនឹង៤ ចែកនឹង១០០ គឺស្មើនឹង ២៤ម៉ឺនរៀល។ ដូចនេះ ពន្ធប្រថាប់ត្រារបស់រថយន្ត តូយូតា កាម៉ារី ផលិតនៅឆ្នាំ២០០២ គឺ ២៤ម៉ឺនរៀល។ សម្រាប់ឯកសារដែលយើងត្រូវការ ដើម្បីអាចបង់ពន្ធប្រថាប់ត្រាបាន រួមមាន៖ 1.ពាក្យសុំប្រកាសបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានយន្ត VTT01 មួយសន្លឹក (ពាក្យនេះមាននៅអគ្គនាយកដ្ឋានពន្ធដារ) 2.លិខិតទិញ-លក់យានយន្ត 3.កិច្ចសន្យាធានា០២សន្លឹក ដែលបានបញ្ជាក់ដោយប៉ុស្តិ៍នគរបាលរដ្ឋបាលរួចរាល់ 4.ពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្តដែលបានកាល់គែរ(ស្កេន)លេខម៉ាស៊ីននិងលេខតួរថយន្តរួច (ច្បាប់ដើមមួយសន្លឹក និងថតចម្លងមួយសន្លឹក) 5.ថតចម្លងអត្តសញ្ញាណបណ្ណរបស់អ្នកទិញ ឬអ្នកទទួលសិទ្ធិ(១សន្លឹក) 6.ថតចម្លងអត្តសញ្ញាណបណ្ណអ្នកលក់ ឬអ្នកផ្ទេរសិទ្ធិ ០១សន្លឹក (ឈ្មោះម្ចាស់ដើមក្នុងកាតគ្រី) 7.ថតចម្លងបណ្ណសម្គាល់យានយន្ត(កាតគ្រីរថយន្ត) 8.ថតចម្លងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត(ក្រដាសឆៀករថយន្ត) 9.លតាបត្របង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២០ ចំពោះមូលដ្ឋានគិតពន្ធប្រថាប់ត្រា ខាងភ្នាក់ងារពន្ធដារមានតារាងមួយសម្រាប់មើល ដើម្បីគិតពន្ធឲ្យយើងតែម្តង ហើយខាងក្រោមនេះជាតារាង គិតពន្ធប្រថាប់ត្រាលើយានយន្តគ្រប់ប្រភេទ។ មួយវិញទៀត យើងត្រូវត្រៀមលុយឲ្យគ្រប់ចំនួនដែលត្រូវបង់ពន្ធឲ្យហើយជាស្រច ព្រោះនៅអគ្គនាយកដ្ឋានពន្ធដារ មិនមានលុយអាប់នោះទេ។ ក្រោយពីបង់ប្រាក់រួចរាល់ មន្រ្តីពន្ធដារនឹងចេញលិខិតបញ្ជាក់ពីការទទួលឯកសារសម្រាប់ស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្តមួយសន្លឹក ហើយត្រូវរង់ចាំរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃដាក់ឯកសារ ទើបទទួលបានលិខិតផ្លូវការមួយពីអគ្គនាយកដ្ឋានពន្ធដារ ដោយបញ្ជាក់ថា យើងពិតជាបានបង់ពន្ធប្រថាប់ត្រារួចរាល់ពិតប្រាកដមែន។ ហើយយើងអាចយកលិខិតនេះ ភ្ជាប់ជាមួយឯកសារមួយចំនួន ដែលក្រសួងសាធារណការត្រូវការ ដើម្បីផ្ទេរកម្មសិទ្ធិយានយន្ត ឬកាត់ឈ្មោះឡាន។ សូមជម្រាបថា ខាងលើនេះ គឺជាការចែករំលែកពីបទពិសោធន៍របស់អ្នកយកព័ត៌មាននៃសារព័ត៌មាន ខេមបូណូមីស ដែលបានចុះទៅធ្វើផ្ទាល់តែម្តង៕
បង់ពន្ធប្រថាប់ត្រា
ផ្ទេរកម្មសិទ្ធិយានយន្ត
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90