• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

បទបង្ហាញស្តីពីវឌ្ឍនភាពការងារសំខាន់ៗ រួមជាមួយគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយភាគីអន្តរជាតិជាច្រើន ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ នៃខែវិច្ឆិកា ឆ្នាំ២០២២

2022-11-30 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
បទបង្ហាញស្តីពីវឌ្ឍនភាពការងារសំខាន់ៗ រួមជាមួយគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយភាគីអន្តរជាតិជាច្រើន ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ នៃខែវិច្ឆិកា ឆ្នាំ២០២២ ទីស្តីការក្រសួង៖ ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ នៃខែវិច្ឆិកា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។ កិច្ចប្រជុំក្នុងសប្តាហ៍នេះ បានផ្តោតលើរបៀបវារៈធំៗចំនួនពីរ រួមមាន៖ ១).បទបង្ហាញស្តីពី ផែនទីបណ្តាញផ្លូវថ្នល់ឆ្នាំ២០២០ និងបញ្ជីសារពើភ័ណ្ឌ ផ្លូវជាតិ និងផ្លូវខេត្ត ដែលមានការរំលេចអំពីសាវតារសង្ខេបនៃការរៀបចំផែនទីបណ្តាញផ្លូវថ្នល់ រួមជាមួយគោលការណ៍នៃការគណនាប្រវែង និងការដាក់លេខ/ឈ្មោះផ្លូវនៅទូទាំងប្រទេស និង ២).បទបង្ហាញស្តីពី វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដោយបានផ្តោតជាសំខាន់ទៅលើលទ្ធផល នៃការអនុវត្ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក្រោយការប្រកាសដាក់ឱ្យដំណើរការសាកល្បង កាលពីអំឡុងខែសីហា ឆ្នាំ២០២២។ ក្រោយបញ្ចប់ការជជែកពិភាក្សាលើរបៀបវារៈទាំងពីរខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំ អំពីគម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយភាគីអន្តរជាតិនានា ដែលក្នុងនោះមានដូចជា៖ ១).កិច្ចសហការជាមួយភាគីវៀតណាម ក្នុងការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដែលភាគីទាំងពីរបានបង្ហាញផែនទីទីតាំងចំណុចតភ្ជាប់ដែលមានភាពស៊ីគ្នា និងកំពុងរង់ចាំការរៀបចំលិខិតផ្លូវការជាលាយលក្ខណ៍អក្សរ ដើម្បីឈានទៅរកការអនុវត្តរួមគ្នាបន្ត និងការងារពិនិត្យលទ្ធភាពបើកច្រកព្រំដែននៃប្រទេសទាំងពីរ ២).កិច្ចសហការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីដើម្បីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀង ដើម្បីបញ្ចៀស និងកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត ៣).កិច្ចសហការជាមួយភាគីជប៉ុន ក្នុងការជំរុញនីតិវិធីដេញថ្លៃលើគម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ (កំពង់ផែស្វយ័តក្រុងព្រះសីហុន) ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈ JICA ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៥ ឬ២០២៦ ៤).កិច្ចសហការជាមួយភាគីចិន លើការចុះហត្ថលេខាសម្រាប់កិច្ចព្រមព្រៀងគម្រោងសំខាន់ៗមួយចំនួន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំងការត្រៀមលក្ខណៈរៀបចំពិធីសម្ពោធ និងពិធីបើកការដ្ឋាខ្សែផ្លូវជាតិអាទិភាព ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល និង ៥).ទស្សនីយភាពការដាក់បង្ហាញជាផ្លូវការរូបភាព3D នៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ Phnom Penh Logistics Complex-PPLC ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលជាការវិនិយោគសាងសង់ដោយក្រុមហ៊ុននៃប្រទេសសិង្ហបុរី។ ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងនាំយកសមិទ្ធផលជូនក្រសួង។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើបន្ថែមដល់ បុគ្គលិកមន្រ្តីរាជការទាំងអស់ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀតលើការបំពេញតួនាទីភារកិច្ចការងារតាមការបែងចែកភារកិច្ច ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលជូនរាជរដ្ឋាភិបាល និងជាតិមាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនឡើងបន្ថែមទៀត៕
កិច្ចប្រជុំប្រចាំសប្តាហ៍

ព័ត៌មានសំខាន់ៗ

[CEN] - ការរឹតបន្តឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ក្នុងការជួយសង្គ្រោះជីវិតអ្នកប្រើប្រាស់ផ្លូវពីគ្រោះថ្នាក់ដ៍កាចសាហាវ
[Fresh News] - អភិបាលខេត្តកណ្ដាល សម្ពោធផ្លូវបេតុងមួយខ្សែប្រវែង១ពាន់ម៉ែត្រនៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង, ពលរដ្ឋសំដែងការត្រេកអរយ៉ាងខ្លាំង (Video inside)
[CPP Org.] - សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន រយៈពេល៣ថ្ងៃ
[Rasmei Kampuchea Daily News] - កម្ពុជានិងថៃ ប្រជុំពិភាក្សាវឌ្ឍនភាពការងារកសាងច្រកព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់-បានណងអៀន
[BTV] - សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅសាធារណរដ្ឋប្រជាមានិតចិន
[Kampucheathmey] - ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្ដម ហ៊ុន ម៉ានី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត អមដំណើរសម្ដេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅចិន
[Fresh News] - សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលបើកបររថយន្ត ! ស្លាប់២នាក់ និងរបួសម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៨ ខែកុម្ភៈម្សិលមិញ
[Khmer Press] - មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ កម្ពុជាមានគម្រោងផ្លូវដែកសំខាន់ៗចំនួន៤ កំពុងស្ថិតក្នុងការសិក្សា !

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90