• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ចង់បង្កើនកិច្ចសហការជាមួយកម្ពុជា ឱ្យមានភាពរឹងមាំ និងយូរអង្វែង ក្រោយឃើញការរីកចំរើនរបស់កម្ពុជា

2022-11-10 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ភ្នំពេញ)៖ ក្រោយពីបានធ្វើដំណើរមកប្រទេសកម្ពុជា និងបានមើលឃើញនូវការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជាលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញបំណងចង់បង្កើនកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំជាងមុន និងយូរអង្វែង ជាពិសេសផ្ដោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត។ លោកសាស្ត្រាចារ្យ Klaus Schwab បានបង្ហាញបំណងដូចនេះនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូរបស់លោក នៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ។ ពិធីនេះក៏មានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក លុច្ស តារា ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមទាំងមានមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងវិស័យឯកជនមួយចំនួនផងដែរ។ ជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពរឹងមាំ និងយូរអង្វែង ជាពិសេសផ្ដោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត។ នាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយក្នុងការទទួលជួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍លោកសាស្ត្រាចារ្យ Klaus Schwab និងគណៈប្រតិភូ ដែលនេះជាលើកទី១ សម្រាប់លោកសាស្ត្រាចារ្យ Klaus Schwab ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅរកម្ពុជា និងចូលរួមកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលើកឡើងដែរថា ការអញ្ជើញមកបំពេញទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់លោកសាស្ត្រាចារ្យ Klaus Schwab និងគណៈប្រតិភូ ដើម្បីស្វែងយល់ និងស្គាល់ច្បាស់អំពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក៏ដូចជាឱកាសក្នុងការផ្សព្វផ្សាយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងបានថ្លែងអំណរគុណដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងតែបានផ្ដល់កិច្ចសហការល្អ និងការគាំទ្រក្នុងការលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានផ្ដល់ឱ្យកម្ពុជានូវឱកាសទាក់ទាញវិនិយោគិន និងធុរជនមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបានជួយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងនូវការកោតសរសើរ ដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានជួយសម្របសម្រួលឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន នៅឆ្នាំ២០១៧ ប្រកបដោយជោគជ័យ និងបានសម្របសម្រួលផ្តួចផ្តើមបង្កើតនូវគម្រោង Closing the Skills Gap Accelerator Project និងកម្មវិធីផ្សេងៗ ដើម្បីជួយលើកកម្ពស់វិស័យសំខាន់ៗរបស់កម្ពុជា ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើជំនាញផ្សេងៗផងដែរ។ នាឱកាសនោះដែរក្រៅពីការបង្ហាញបំណងចង់បង្កើនកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំជាងមុន និងយូរអង្វែងថែមទៀត លោកសាស្ត្រាចារ្យ Klaus Schwab បានថ្លែងអំណរគុណដល់គណៈប្រតិភូកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ជាពិសេសការរៀបចំដំណើរបំពេញទស្សនកិច្ច នៅខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជាផងដែរ៕
ជំនួបពិភាក្សា ទទួលទានអាហារថ្ងៃត្រង់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

[វិទ្យុជាតិកម្ពុជា] - ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅបំណាច់ខែកក្កដា ខាងមុខនេះ
[Bayon TV] - ក្រុមការងារបច្ចេកទេសអន្តរក្រសួងបញ្ចប់ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តបោះបង្គោលក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប
[Fresh News] - កុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! គ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ នៅថ្ងៃទី២៤ ខែមិថុនាម្សិលមិញ មានតែអ្នករបួស៤នាក់
២ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[CNC] - អ្នកនាំពាក្យ៖ បើគ្មានការប្រែប្រួលទេ ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅបំណាច់ខែកក្កដាខាងមុខនេះ
[PNN] - ប្រជាពលរដ្ឋឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រីករាយបន្ទាប់ពីក្រុមហ៊ុនបង្កើនការស្ថាបនាផ្លូវធំមុខផ្ទះ
សិក្ខាសាលាស្តីពី “ការដឹកជញ្ជូនពហុមធ្យោបាយ” រៀបចំដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជូនដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត
ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តកណ្តាល ក្រុមត្រួតពិនិត្យយានយន្តចល័ត បានពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ០៥គ្រឿង

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90