• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - លោក​ ស៊ុន ចាន់ថុល ស្នើ ADB ផ្តល់​ការគាំទ្រ​លើ​គម្រោង​ថែទាំ​ជួសជុល​ផ្លូវថ្នល់ គម្រោង​ផែនការ​មេ​ស្ដី​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​

2022-09-09 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ លោក ​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ស្នើឱ្យ​លោកស្រី Jyotsana Varma ដែល​ទើប​ទទួលបាន​ការតែងតាំង​ជា​នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ប្រចាំ កម្ពុជា​ពិនិត្យ​លទ្ធភាព​ផ្តល់​ការគាំទ្រ​លើ​គម្រោង ថែទាំ​ជួសជុល​ផ្លូវថ្នល់ គម្រោង​ផែនការ​មេ​ស្ដីពី​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​មួយចំនួន​។ លើសពីនេះ លោក​ក៏​បាន​ស្នើឱ្យ ADB ពិនិត្យ​លទ្ធភាព​ជួយ​លើ​គម្រោង​ផែនការ​មេ​ដឹកជញ្ជូន​សាធារណៈ ក៏ដូចជា​ចូលរួម​គាំទ្រ និង​សហការ​ជាមួយនឹង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។ លោក ​ស៊ុន ចាន់ថុល​ បាន​ស្នើ​បែប​នេះ ក្នុង​ជំនួប​សម្តែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Jyotsana Varma កាលពី​ថ្ងៃទី​ ៨ ​កញ្ញា នៅ​ទីស្តីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ បើតាម​ហ្វេសប៊ុក​ក្រសួង​សាធារណការ លោកស្រី​នាយិកា ADB បាន​សម្ដែង​នូវ​ឆន្ទៈ​យ៉ាង​មុតមាំ ក្នុង​ការបន្ត​សហការ​ជាមួយ​ក្រសួង សាធារណការ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាមួយ​គ្នា​នេះ លោក ​ស៊ុន ចាន់ថុល បាន​សម្ដែង​នូវ​សេចក្តី​សោមនស្ស​រីករាយ និង​អបអរសាទរ​ចំពោះ​លោកស្រី Jyotsana Varma ដែល​បាន​អញ្ជើញ​មក​បំពេញ​បេសកកម្ម​ជា​នាយិកា​ថ្មី​នៃ ADB ប្រចាំ​កម្ពុជា និង​បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ADB ដែល​តែងតែ​ជួយ​គាំទ្រ​ស្ទើរ​គ្រប់​វិស័យ​លើ​ការអភិវឌ្ឍ​កម្ពុជា ជាពិសេស​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត និង​វិស័យ​ដឹកជញ្ជូន​សាធារណៈ​។ ជា​ការ​ឆ្លើយតប លោកស្រី​នាយិកាបាន​សម្ដែង​នូវ​ចំណាប់អារម្មណ៍ និង​ការ​កោត​សរសើរ​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ដឹក​ជ​ញ្ចូ​ន ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង​សាធារណការ ក៏ដូចជា​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ក្នុង​ជំនួប​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ក៏បាន​លើកឡើង​អំពី​សកម្មភាព​ការងារ​សំខាន់ៗ​ជាច្រើន ដែល​ក្រសួង​បាន និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត និង​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ទំនើប ជាពិសេស​ការគ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ការជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​។ សូម​ជម្រាបជូន​ថា លោកស្រី Jyotsana Varma បាន​បំពេញ​ការងារ​ក្នុង​វិស័យ​អភិវឌ្ឍន៍​នេះ អស់​រយៈពេល​ជាង​ ២៩ ឆ្នាំ មក​ហើយ​។ លោកស្រី​ត្រូវបាន​តែងតាំង​ជា​នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ខែកក្កដា ឆ្នាំ​ ២០២២ ថ្មីៗ​នេះ​៕
ជំនួបសម្តែងការគួរសម ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ADB

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សារលិខិតជូនពរ គោរពជូន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ ឆ្នាំ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតជូនពរ គោរពជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦៤ ឈានចូល ៦៥ ឆ្នាំ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង គោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
[UYFC-PWT] - សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ ក្រុមការងារ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងបងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ សូមជួបនូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងសមប្រកបដោយពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ
សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត តាមខេត្ត សម្រាប់ឆ្នាំ២០២៦
សំណើសុំធ្វើផែនការវិនិយោគលើស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ត្រូវបានលើកយកមកពិភាក្សាជាមួយតំណាងក្រុមហ៊ុន XWATER Technology Co.,Ltd
[UYFC-PWT] - យើងខ្ញុំជាថ្នាក់ដឹកនាំ និងក្រុមការងារ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន សូមគោរពជូនពរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិកអចិន្ត្រៃយ៍ថ្នាក់កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90