• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Rasmei Kampuchea Daily News] - ត្រីមាស​ទី​១ ឆ្នាំនេះ​៖​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​១០៦​លើក អ្នកស្លាប់​កើន ៦០​នាក់ និង​អ្នករបួស​កើន ១៤៩​នាក់

2022-04-12 ទៅកាន់ទំព័រចុះផ្សាយក្នុង Rasmei Kampuchea Daily News
ដោយៈ​សុផល​/​បាត់ដំបង​៖ លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​អមដំណើរ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចូលរួម​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣ នៅ​ខេត្តបាត់ដំបង ដែល​រៀបចំឡើង​ដោយ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​។​ ​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ អគ្គលេខា ធិ​ការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​.)​លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាល និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត តំណាង​អង្គការ​ជាតិ តំណាង​ក្រុមហ៊ុន យុវជន​ស​.​ស​.​យ​.​ក យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយរឹទ្ធិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ ៥០០​នាក់​។​ ​ពិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​បង្ក​ឱ្យ​អន្តរាយ​ដល់​អាយុជីវិត​មនុស្ស បាត់បង់​កាយសម្បទា និង​ការខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន ព្រមទាំង​បំផុសស្មារតី​បង្កើន​ការប្រុងប្រយ័ត្ន​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត​។​ ​ថ្លែង​ក្នុង​របាយការណ៍​គោរព​ជូន​សម្ដេច​ក្រឡាហោម និង​អង្គពិធី​ទាំងមូល ឯកឧត្តម សុខ អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង បាន​គូសបញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​លើក​ទី​១៣ នាពេលនេះ គឺជា​ការ​ពញ្ញាក់​ស្មារតី​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ឱ្យ​លាន់​ឮសូរ​កងរំពង​សព្វទិសទី រួម​ជាមួយនឹង​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដាស់តឿន​អ្នកប្រើប្រាស់​ផ្លូវ ទាំង​ថ្មើរជើង ទាំង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ឱ្យ​ខិតខំ​ប្ដូរ​ឥរិយាបថ​ដែល​មិន​គោរព​ច្បាប់ ងាក​មក​ប្រកាន់យក​ឥរិយាបថ​ដែល​គោរព​ច្បាប់ មាន​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​ល្អ មានការ​អធ្យាស្រ័យ និង​គោរព​ច្បាប់​ចរាចរណ៍​នៅពេល​ធ្វើដំណើរ ឬ​នៅពេល​បើកបរ​យានយន្ត​។​ ​មានប្រសាសន៍​ក្នុងឱកាស​នេះ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានធ្វើការ​កត់សម្គាល់​ថា ពិធី​នេះ​គឺជា​សកម្មភាព​មួយ​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបំបាត់​ទុក្ខលំបាក និង​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការសំដែង​ឆន្ទៈ​ក្នុងការ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ អនុវត្តបាន​ជោគជ័យ​នូវ​ផែនការ​សកម្មភាព​ទស​វត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។​ ​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្ដេច​ក្រឡាហោម​ស ខេង បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ពលី​កម្ម​សព្វបែបយ៉ាង​របស់​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក និង​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​តស៊ូ​លះបង់​យ៉ាង​ស្វិតស្វាញ បំពេញ​តួនាទី​ភារកិច្ច រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មនសិកា​វិជ្ជាជីវៈ​ខ្ពស់ ធ្វើឱ្យ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ មានការ​ថយចុះ​គួរ​ជាទី​មោទន​។​ ​ទន្ទឹមនឹងនេះ សម្ដេច​ក៏បាន​កោតសរសើ​រ លើកទឹកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បានរួម​ចំណែក​ក្នុងការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ ការសង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​កិច្ច​ការសំខាន់ៗ​ជាច្រើន​ទៀត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​ ​ឆ្លៀត​ក្នុងឱកាស​នេះ សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់​ពី​គ្រប់​មជ្ឈដ្ឋាន បណ្ដាញសារព័ត៌មាន​នានា អង្គការ​ជាតិ​-​អន្តរជាតិ វិស័យ​ឯកជន រោង ចក្រ សហគ្រាស ក្រុមហ៊ុន​ដឹកជញ្ជូន និង​ក្រុមហ៊ុន​នានា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តាម​ការអំពាវនាវ ឬ​សេចក្តីប្រកាស​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​បំណង​ជំរុញ​ការរក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។​ ​សម្ដេច​ក៏បាន​អំពាវនាវ​ផងដែរ ដល់​អ្នកប្រើប្រាស់​ផ្លូវ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ ឱ្យ​ចូលរួម​អនុវត្តតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា «​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» ជាមួយនឹង​ការយកចិត្តទុកដាក់​បើកបរ​ប្រកបដោយ ការទទួល ខុសត្រូវ និង​បង្កើត​ឆន្ទៈ​គោរព​អនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​។​ ​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យដឹងថា​៖ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ចំនួន​១០៦​លើក ស្មើនឹង​១៤​ភាគរយ (៨៦៩/៧៦៣​លើក​) ចំនួន​អ្នកស្លាប់​កើន ៦០​នាក់ ស្មើនឹង ១៤​ភាគរយ (៤៩៣/៤៣៣​នាក់​) និង​ចំនួន​អ្នករបួស​កើន​១៤៩​នាក់ ស្មើនឹង ១៣​ភាគរយ (១២៦២/១១១៣​នាក់​)​។ ​ដោយឡែក យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បង្ហាញថា​នៅក្នុង ឆ្នាំ​២០២១ កន្លងមកនេះ​ខេត្តបាត់ដំបង​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១២៧​ករណី ចំនួន​អ្នកស្លាប់ ៧៤​នាក់ និង​អ្នករបួស ២១៤​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២០ ថយចុះ ៦២​ករណី ក្នុងនោះ​ចំនួន​អ្នកស្លាប់​ថយចុះ ១២​នាក់ និង​អ្នករបួស​ថយចុះ ១០៩​នាក់​។​ ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ប្រឈម​យូរអង្វែង​ជាក់ស្ដែង បើទោះជា​មានការ​ថយចុះ ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ក៏ដោយ ប៉ុន្តែ​គ្រោះថ្នាក់​នេះ​មាន​និន្នាការ​កើនឡើង​បន្ទាប់ពី​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​-១៩ បាន​ធូរស្រាល​នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ និង​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ដែល​បាន​បណ្ដាលឱ្យ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​មាន​អត្រា​ខ្ពស់ លើស​គ្រោះថ្នាក់​សង្គម​នានា​ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​អ្នកស្លាប់​ចំនួន​លើ ៥​នាក់ និង​របួស​ចំនួន ១៤​នាក់​។​ ​មូលហេតុ​ចម្បង​បង្កឱ្យមាន​គ្រោះថ្នាក់ គឺ​ការបើកបរ​លើស​ល្បឿន​កំណត់ ការមិន​គោរព​សិទ្ធិ​អាទិភាព ការមិន​គោរព​សញ្ញា​ចរាចរណ៍ ការ​វ៉ា​ជែង ការមិន​ប្រកាន់​ស្ដាំ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព ការមិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ដែល​សុទ្ធសឹង​បង្កឡើង​ដោយ​កត្តា​អ្នកបើកបរ យានយន្ត​មួយចំនួន​មិន​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ខ្វះ​ការប្រុងប្រយ័ត្ន ឬ​ខ្វះ​ការយោគយល់​អធ្យាស្រ័យ​។​ ​ការ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១៣​នេះ គឺជា​ការផ្ញើ​សារ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឱ្យ​ចងចាំ​ថា​៖ មានតែ​ការខិតខំ​យក​អស់​ស្មារតី​ចូលរួម​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក បង្កើន​ការប្រុងប្រយ័ត្ន​គ្រប់ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ មាន​សីលធម៌​យោគយល់​អធ្យាស្រ័យ ចេះ​ស្រឡាញ់​ជីវិត​ខ្លួនឯង និង​អ្នកដទៃ ទើប​ជៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ទទួល​នូវ​សេចក្តីសុខ​សុវត្ថិភាព​ជានិច្ច​និរន្តរ៍​។​ ​សូម​ជម្រាបជូន​ថា​៖ ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ ជា​ព្រឹត្តិការណ៍​ផ្ដួចផ្ដើមឡើង​ដោយ​អង្គការសហប្រជាជាតិ​ដែល​បានកំណត់​យក​ខែឧសភា​រៀងរាល់ឆ្នាំ ប្រារព្ធ​ឡើង​នៅតាម​ប្រទេស​នានា​ទូទាំង​សកលលោក ដើម្បី​ជាការ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ឱ្យ យកចិត្ត​ទុក ដាក់​លើកកម្ពស់​វិស័យ​សុវត្ថិ ភាព​ចរាចរណ៍​។ ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​១៣ ដែល​កម្ពុជា​រួមជាមួយ​ប្រទេស​នានា​បាន​ប្រារព្ធ​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ ក្រោម​ការលើកទឹកចិត្ត និង​ឧបត្ថម្ភ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​ដាក់ចេញ​សេចក្តីសម្រេច​ជា​ផ្លូវការ​។​ដោយ​រាជរដ្ឋាភិបាល​ពិនិត្យឃើញ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​តែងតែ​កើតមាន​យ៉ាងច្រើន​នៅក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិ​ធំៗ ជាពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានកំណត់​ជា​ផ្លូវការ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ គ​.​ស​.​ច​.​គ​. យក​កាលបរិច្ឆេទ​ពីថ្ងៃ​ទី​៧ ដល់ ថ្ងៃទី​១៤ ខែ មេសា ជា​រៀងរាល់ឆ្នាំ​ក្នុងការ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ក្រើនរំលឹក បញ្ញា​ក់ អារម្មណ៍​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​គោរព​ច្បាប់ និង​មាន​សីលធម៌​យោគយល់​អធ្យាស្រ័យ​នៅ​គ្រប់ពេល​ធ្វើដំណើរ​លើ​ដងផ្លូវ នាំមក​នូវ​សុវត្ថិភាព រីករាយ​ជួបជុំ​គ្រួសារ​ក្នុង​សង្គមជាតិ​កម្ពុជា ដែលមាន​សុខ សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​កំណើនសេដ្ឋកិច្ច ជាពិសេស​ផ្លូវ​ស្ពាន​ត​ភ្ជាប់​ទៅគ្រប់​តំបន់​នៅក្នុង​ប្រទេស និង​ភ្ជាប់​ជាមួយ​ប្រទេសជិតខាង​៕​សរន​-PC
សម្ដេចក្រឡាហោម ស ខេង ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សារលិខិតអបអរសាទរ គោរពជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ក្នុងឱកាស ឯកឧត្តម ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ពី ឯកឧត្តម ប៉េង ពោធិ៍នា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សកម្មភាពការងារថ្ងៃទី១៥ - ១៦ តុលា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[PNN] - ការចុះបញ្ជីយានយន្តអគ្គិសនីមានចំនួន ៥ពាន់គ្រឿង ក្នុងរយៈពេល៨ខែឆ្នាំនេះ
[AKP] - អ្នកនាំពាក្យក្រសួងសាធារណការ៖ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥នេះ មានយានយន្ត ជាង ៣៧ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូន
[AMS ECONOMY] - គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ យានយន្តអគ្គិសនី បានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០ ៥៦៨គ្រឿង
[Property Area Asia] - ក្រសួងសាធារណការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងនិងក្រៅប្រទេស
[TVK] - សិស្សនិទ្ទេស A ចំនួន ៥៤រូប នៃស្រុកកោះធំ និងស្រុកស្អាង ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ២៨ សីហា ២០២៥ ទទួលរង្វាន់ជ័យលាភីពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90