• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - ការសាងសង់ផ្លូវ និងកែលំអរស្ទឹង ធ្វើឱ្យពលរដ្ឋខេត្តសៀមរាប រីករាយជាមួយការរំពឹង ស្រូបទាញអ្នកទេសចរកាន់តែច្រើន (Video inside)

2022-04-06 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ភ្នំពេញ)៖ ផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលសាងសង់ឡើងក្រោមថវិកាជាតិប្រមាណ ១៥០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការយ៉ាងមហោឡារិក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងសៀមរាបនេះ សម្តេចតេជោ បានថ្លែងបង្ហាញនូវអារម្មណ៍រីករាយ និងពេញចិត្តជាខ្លាំងចំពោះកិច្ចសហការរបស់គណៈកម្មការអន្តរក្រសួងសាងសង់ផ្លូវ ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន, ឧបនាយករដ្ឋមន្ត្រី ជា សុផារា ជាអនុប្រធាន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងក្រុមការងារសាងសង់ទាំងអស់ ដែលបានធ្វើឱ្យការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប លេចចេញជារូបរាង។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដែលបានចូលរួមសហការចំពោះផលប៉ះពាល់ទាំងឡាយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវទាំង ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងសៀមរាប គឺជាសមិទ្ធផលកើតចេញពីសុខសន្តិភាព និងកិច្ចប្រឹងប្រែងរបស់ជាតិកម្ពុជាទាំងមូល ហើយផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានសាងសង់ឡើងដោយខ្មែរសុទ្ធសាធទាំងគំនិត ជំនាញ កម្លាំង និងថវិកា។ ផ្លូវទាំង៣៨ខ្សែ ហេដ្ឋារចនាសម្ព័ន្ធ និងការកែលំអរស្ទឹងសៀមរាប មិនត្រឹមតែក្លាយជាថាមពលថ្មីសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តទេសចរណ៍វប្បធម៌ ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះប៉ុណ្ណោះទេ តែក៏បានក្លាយទៅជាថាមពលជីវិតសម្រាប់អ្នកសៀមរាបផងដែរ។ ប្រជាពលរដ្ឋខេត្តសៀមរាបគ្រប់ស្រទាប់វណ្ណៈ បានសម្តែងការរីករាយ ត្រេកអរញញឹមបិទមាត់មិនជិតនោះឡើយ។ ពួកគេបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចផ្តល់នូវអំណោយដ៏ធំជាប្រវត្តិសាស្ត្រជូនដល់អ្នកខេត្តសៀមរាប។ ប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងក្រុមការងារសាងសង់ទាំងអស់ ដែលបានរួ មសហការគ្នាសាងសង់សមិទ្ធផលទាំងនេះឡើង ធ្វើឱ្យខេត្តសៀមរាបកាន់តែស្រស់បំព្រង។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់សាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធរូបវន្តនានាក្នុងក្រុងសៀមរាប បើទោះបីកម្ពុជាកំពុងជួបស្ថានភាពលំបាកដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយចុះ។ ការសម្រេចចិត្តបែបនេះ ក៏ព្រោះតែសម្តេចចង់ចាប់យកឱកាសដែលកម្ពុជាកំពុងមានអ្នកទេសចរដោយសារជំងឺកូវីដ១៩ ធ្វើការកែលំអរហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ។ ការដ្ឋានសាងសង់ត្រូវបានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហើយក៏ចំពេលកម្ពុជាផ្ទុះឡើងនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍២៨វិច្ឆិកាផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ត្រូវបានបានសាងសង់ដោយអនុលោមទៅតាមប្រភេទខ្សែផ្លូវនីមួយ៖ * ផ្លូវប្រភេទទី១៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវបានជួសជុលឡើងវិញ ដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់ពី ៥សង់ទីម៉ែត្រទៅ ៧សង់ទីម៉ែត្រ។ * ផ្លូវប្រភេទទី២៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រពីលើ។ * ផ្លូវប្រភេទទី៣៖ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ។ * ផ្លូវប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវពៅល្អ ត្រូវបានជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ។ សម្តេចពិជ័យបានបន្ថែមថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានអនុវត្តដោយអង្គភាពរដ្ឋចំនួន ៨ក្រុម រួមមាន៖ កងវិស្វកម្មលេខ១៧៨ ស្ពាន ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ, កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រុះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់, និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។ គម្រោងនេះ ត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការងារ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន៩ក្រុមទៀត ដែលប្រចាំការនៅតាមការដ្ឋានផ្ទាល់។ គម្រោងនេះ បានចំណាយថវិកាអស់ជិត ១៥០លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ខ្សែផ្លូវទាំង ៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើងដោយគិតគូរយ៉ាងល្អិតល្អន់អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើនិងប្រាសាទបុរាណ៍ និងស្របជាមួយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥។ ជាមួយគ្នានេះ គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ក៏មានការរៀបចំនូវបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់នៅតាមបណ្តោយខ្សែផ្លូវ និងបានតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ចេញពីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១២,២៩៩ទីតាំង មកបណ្តាញលូមេនៃខ្សែផ្លូវទាំង៣៨ខ្សែ រួមជាមួយការងារស្ថាបនាចំណតរថយន្តសងខាងផ្លូវជាតិលេខ៦ ប្រវែង ២១៩០ម៉ែត្រ ដែលបានចំណាយថវិកាបន្ថែមអស់ជិត ៤លានដុល្លារអាមេរិក ជាការផ្ដល់ជូនដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់គម្រោងនេះ និងជាពិសេស គឺជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ នៅក្នុងចន្លោះអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩។ ក្រៅពីនោះ គម្រោងនេះ ក៏បានរៀបចំបន្ថែមនូវប្រព័ន្ធការពារទឹកជំនន់ បញ្ចៀសការជន់លិចទីក្រុង រៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងសញ្ញាចរាចរណ៍ បណ្តាញខ្សែកាប្តី ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ និងការដាំដើមឈើលម្អតាមដងផ្លូវ។ គម្រោងនេះក៏បានរួមបញ្ចូលផងដែរនូវការងារស្តារ និងកែលម្អដងស្ទឹងសៀមរាប ចាប់ពីស្ពានរ៉ោករ៉ាក ដល់ស្ពានអាងក្រពើ មានប្រវែងសរុប ៤,៥២៥ម៉ែត្រ ដោយធ្វើយ៉ាងណាឱ្យទឹកស្ទឹងសៀមរាបមានភាពថ្លា និងស្អាតល្អ ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រកំណើនទេសចរណ៍ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានគិតគូរអំពីការរចនាប្លង់ស្ថាបត្យកម្មតាមដងស្ទឹង ដែលធានាបាននូវការមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធបុរាណ និងមានសង្គតិភាពទៅនឹងបរិស្ថានធម្មជាតិ និងបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ និងបានផ្តោតលើចំណុចសំខាន់ៗចំនួន៣ គឺ ប្រាសាទ ព្រៃឈើ និងទឹក។ ការងារស្តារ និងកែលម្អដងស្ទឹងសៀមរាបនេះ រួមមាន៖ រៀបចំសណ្តាប់ធ្នាប់ និងរុះរើសំណង់បណ្តោះអាសន្នតាមដងស្ទឹង, ស្តារភក់ពីបារស្ទឹង, រៀបចំច្រាំងទប់ដីមិនឱ្យបាក់ចោះតាមដងស្ទឹង, ស្តារនិងកែសម្រួលជម្រាលដងស្ទឹង, សម្អាត និងពង្រាបដី, ចាក់បំពេញដីតាមមាត់ស្ទឹង, រៀបចំបង្វែរទឹកកខ្វក់មិនឱ្យហូរចូលស្ទឹង, ចាក់បេតុង និងក្រាលថ្មក្រានីត, រៀបចំខឿនអង្គុយកម្សាន្ត ព្រមទាំងការងារដាំស្មៅ កូនឈើ រុក្ខជាតិ និងផ្កាលម្អប្របមាត់ស្ទឹង។ ក្រោយកិច្ចខិតខំប្រឹងប្រែងក្រោមស្មារតីរួមគ្នាជាធ្លុងដ៏រឹងមាំពីគ្រប់ភាគីពាក់ព័ន្ធក្នុងរយៈពេល ១៣ខែ ផ្លូវទាំង៣៨ខ្សែ ការកែលំអរស្ទឹងសៀមរាប និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានរួចរាល់ជាស្ថាពរដូចការគ្រោងទុក។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ដែលបានបង្ហាញរូបរាងដ៏ស្រស់ត្រកាលនៅលើទឹកដីអច្ឆរិយអង្គរនាពេលនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយបន្ថែមទៀត ដែលបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ជាចំណងដៃដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋខេត្តសៀម និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ខ្សែផ្លូវទាំង៣៨ខ្សែនេះ បាននិងកំពុងដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជនទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានាសំដៅជំរុញកំណើនការដឹកជញ្ជូនគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសគឺប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងទំនើប ស្រស់ស្អាត ស័ក្ដិសមជាទីក្រុងឆ្លាតវៃ (Smart City) និងជាតំបន់ស្នូលនៃប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល និងជាគោលដៅទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រនិងធម្មជាតិដ៏មានប្រជាប្រិយភាព។ បន្ថែមពីលើនេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ក្រុងសៀមរាប នឹងក្លាយទៅជាទីកន្លែងគោលដៅដ៏ស័ក្តិសមបំផុត សម្រាប់ការរៀបចំពិធីបុណ្យប្រពៃណីជាតិធំៗនិងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ផងដែរ៕
ក្រុងសៀមរាប​ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំចំនួន៣៨ខ្សែនៅក្នុងក្រុ វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។
កិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)
ក្រោយការស្ថាបនាឡើងវិញ ផ្លូវជាតិលេខ ៤៨ បានក្លាយជាទីទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តកោះកុងដែលជាខេត្តប៉ែកនិរតីដែលមានទាំងឆ្នេរសមុទ្រ កោះ ឧទ្យានជាតិ និងអេកូទេសចរណ៍ រួមទាំងទិដ្ឋភាពដ៏ស្រស់ត្រកាលនូវធម្មជាតិតាមដងផ្លូវ។ ខេត្តកោះកុងសូមស្វាគមន៍!
កិច្ចប្រជុំទ្វេភាគីរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងអប់រំ
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ថ្ងៃ
សកកម្មភាពចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
កម្រងសកម្មភាពសមិទ្ឋផលការងារស្តារឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៧៦ខេត្តមណ្ឌលគិរី ឆ្នាំ២០២៥
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន(Chongqing State-owned Assets Supervision and Administration Commission)

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90