ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Fresh News] - ទស្សនៈ៖ សមិទ្ធផលផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជាការប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាឱកាស
2022-04-05
ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ភ្នំពេញ)៖ ផ្លូវ៣៨ខ្សែ ការស្តារ-កែលំអរស្ទឹងសៀមរាប ព្រមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងសៀមរាប ដែលប្រើកញ្ចប់ថវិកាសរុបជាង ១៥០លានដុល្លារ ត្រូវបានចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២០ ជាពេលវេលាកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ១៩ដ៏ខ្លាំងក្លា។ វិបត្តិកូវីដ១៩ តម្រូវឱ្យរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ប្រយ័ត្នប្រយែងបំផុតក្នុងការប្រើប្រាស់ថវិកាជាតិ ដើម្បីដោះស្រាយបញ្ហាសង្គម ជាពិសេសប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រាដែលចំណូលជាតិត្រូវបានធ្លាក់ចុះ។ ដើម្បីសន្សំថវិកាជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានកាត់បន្ថយការចំណាយមិនចាំបាច់ទាំងឡាយតាមក្រសួងស្ថាប័នរបស់រដ្ឋ ការធ្វើដំណើរចេញទៅក្រៅប្រទេស ហើយគម្រោងអភិវឌ្ឍន៍ ការសាងសង់សំណង់រដ្ឋមួយចំនួន ក៏ត្រូវបានពន្យារពេលផងដែរ។ បើទោះបីថវិកាត្រូវការសន្សំសំចៃ គ្រាចំណូលជាតិបានធ្លាក់ចុះក្នុងវិបត្តិជំងឺកូវីដ១៩នេះយ៉ាងណាក្តី បែរជាសម្តេចតេជោ បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិបានពីការសន្សំសំចៃដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប និងស្តារ កែលំអរស្ទឹងសៀមរាប ដែល នាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ រយៈពេល១៣ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវ៣៨ខ្សែ ជាមួយការរៀបចំប្រព័ន្ធលូបង្ហូទឹក ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រៀបចំចិញ្ចើមផ្លូវ រៀបចំសួនលំហរដងផ្លូវ បំពាក់កាមេរាសុវត្ថិភាព ភ្លើងបំភ្លឺផ្លូវ ព្រមទាំងការស្តារ និងកែលំអរស្ទឹងសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ។ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងយុគសម័យសុខសន្តិភាពថ្មីលើដីខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់យ៉ាងមហោឡារិក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។ សមិទ្ធផលផ្លូវ៣៨ខ្សែ ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការស្តារ និងកែលំអរស្ទឹងសៀមរាប បានធ្វើឱ្យខេត្តសៀមរាប ហាក់ប្រែកាយកាន់តែស្រស់បំព្រង។ សមិទ្ធផលថ្មីទាំងនេះ បានជួយបំពេញថាមពលបន្ថែមដល់វិស័យទេសចរណ៍ក្នុងក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងមួយនេះ។ ក្រុងអង្គរធ្លាប់តែជាអាណាចក្រដ៏ល្បីរន្ធឺលើពិភពលោកកាលពីសតវត្សរ៍១០ជាង តែត្រូវឱនភាព និងកប់ភាពល្បាញល្បីទៅវិញព្រោះការឈ្លានពានពីប្រទេសជិតខាង និងជម្លោះបែកបាក់ផ្ទៃក្នុងរបស់កម្ពុជា។ ជាង ៥០០ឆ្នាំក្រោយ បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ សុខសន្តិភាព ការឯកភាពជាតិ ត្រូវបានរកឃើញជាថ្មី ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទឹកដីអង្គរបានប្រែក្លាយជាទឹកដីល្បាញល្បី ទឹកដីជាទីប្រតិព័ទ្ធសម្រាប់ការសម្រាកលំហែ សម្រាប់ការរស់នៅ និងការធ្វើទស្សនាចរណ៍របស់មនុស្សជាតិមិនត្រឹមតែពលរដ្ឋកម្ពុជាទេ គឺទូទាំងពិភពលោកតែម្តង។ សមិទ្ធផលថ្មីលើដីសៀមរាបអង្គរ គឺជាការភពប្រសព្វគ្នារវាងស្នាព្រះហស្ថអតីតព្រះមហាក្សត្រ និងស្នាដៃរបស់បុព្វបុរសខ្មែរក្នុងសម័យមហានគរពីបុព្វកាល និងស្នាព្រះហស្ថព្រះមហាក្សត្រ និងស្នាដៃរបស់រាជរដ្ឋាភិបាលខ្មែរ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ន បង្កើតនូវភាពមហស្ចារ្យជាថ្មីលើដីសៀមរាប បន្ទាប់ពីឱនភាពអស់រយៈពេលជាង៥០០ឆ្នាំ។ «អ្នកដឹកនាំ» ត្រឹមជាពាក្យ៣មាត់ ស្រួលនិយាយ តែមិនស្រួលអនុវត្តន៍នោះឡើយ។ សមិទ្ធផលផ្លូវ៣៨ខ្សែ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ព្រមទាំងការស្តារ និងកែលំអរស្ទឹងសៀមរាបនាពេលនេះ បានបង្ហាញឱ្យឃើញភាពខ្លាំងពូកែរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំ គ្រប់គ្រង និងចាត់ចែងការងារទាំងឡាយរបស់ជាតិ។ ក្នុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងជំងឺ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានប្រឹងប្រែងក្នុងការរក្សាស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងសេដ្ឋកិច្ចជាតិមិនឱ្យជួបស្ថានភាពអាក្រក់ផងដែរ។ មិនត្រឹមតែប្រឹងប្រែងការពារជីវិតប្រជាពលរដ្ឋ និងរក្សាលំនឹងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ថែមទាំងអាចប្រែក្លាយវិបត្តិនៃជំងឺកូវីដ១៩ ទៅជាឱកាសក្នុងការកសាង និងអភិវឌ្ឍន៍ជាតិថែមទៀត។ ការសាងសង់ផ្លូវ៣៨ខ្សែ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ព្រមទាំងការស្តារ និងកែលំអរស្ទឹងសៀមរាប បើយោងតាមស្ថានភាពលំបាកនៃសេដ្ឋកិច្ចជាតិបណ្តាលមកពីជំងឺកូវីដ១៩ មិនគួរនឹងបញ្ចេញថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ទៅធ្វើទៅសាងសង់នោះឡើយ។ ក៏ប៉ុន្តែដោយការមើលឃើញថា ការឆ្លងជំងឺកូវីដ១៩ ធ្វើឱ្យសកម្មភាពអាជីវកម្មក្នុងក្រុងសៀមរាប ភាគច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ មានសភាពស្ងប់ស្ងាត់នោះ សម្តេចតេជោ ហ៊ុន សែន ក៏សម្រេចបើកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ព្រោះជាពេលវេលាដ៏ល្អមិនសូវបង្កការរំខានដល់អាជីវកម្ម ក៏ដូចជាអ្នកទេសចរ។ ការសម្រេចចិត្តប្រកបដោយការគិតគូរច្បាស់លាស់ និងត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជាតិកម្ពុជា ប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាស គឺឱកាសក្នុងការសាងសង់ផ្លូវ៣៨ខ្សែ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងសៀមរាប ព្រមទាំងការស្តារ និងកែលំអរស្ទឹងសៀមរាប។ ទីបំផុតការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកឈ្នះទាំងលើជំងឺកូវីដ១៩ ហើយនាំមកនូវភាពស្រស់បំព្រងកាន់តែខ្លាំងក្នុងក្រុងសៀមរាបថែមទៀត។ ប្រយោជន៍ព្រមៗគ្នានេះ ក៏បានកើតមានសម្រាប់អ្នកសៀមរាបផងដែរ កូវីដ១៩ក៏ចប់ ភាពស្រង់បំព្រងក៏កើតមាន ជាមួយការរំពឹងថា ការស្រូបទាញអ្នកទេសចរទៅកាន់ខេត្តសៀមរាប នឹងមានកាន់តែខ្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គ្រាដែលរាជរដ្ឋាភិបាលបើកឱ្យមានការដើរកម្សាន្តយ៉ាងទូលំទូលាយ។ តាមការពិតទៅក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបង្កើតឱកាសសម្រាប់ការសាងសង់ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ព្រមទាំងការស្តារ និងកែលំអរស្ទឹងសៀមរាបប៉ុណ្ណោះទេ តែសម្តេចក៏បានប្រែក្លាយវិបត្តិនេះ ទៅជាឱកាសក្នុងការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងសកិកម្មនៅក្នុងប្រទេសកម្ពុជាងដែរ។ តាមរយៈសមិទ្ធផលការងារកើតឡើងក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ គឺជាការស្តែងឱ្យឃើញនូវសមត្ថភាពដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំ និងអ្នកទទួលខុសត្រូវចំពោះជោគវាសនាជាតិ និងប្រជាជន បន្ថែមពីលើមរតកជាច្រើនមហាសាលដែលសម្តេចបានកសាងឡើង ដូចជាការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩), ការបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង នាំមកនូវសន្តិភាព ការឯកភាពជាតិ ឯកភាពទឹកដីនៅចុងឆ្នាំ១៩៩៨, ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ, ធ្វើឱ្យកម្ពុជាងើបចេញពីឋានៈប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្នជាដើម។ សមិទ្ធផលកើតចេញពីការប្រឹងប្រែងដោយមិនខ្លាចការនឿយហត់ និងមិនចេះជិនណាយរបស់សម្តេចតេជោ ហ៊ុន សែន កំពុងនឹងនាំមកនូវការពេញចិត្តពេញថ្លើមជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលជាជាតិសាសន៍ធ្លាប់តែវេទនាព្រោះតែសង្គ្រាមកាលពីអតីតកាល៕ ដោយ៖ វ៉ាន់ សារាយ
ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប
សមិទ្ធិផល
វិស័យសាធារណការ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90