• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - លោក​ ស៊ុន ចាន់ថុល ក្នុង​ទិវា​អន្តរជាតិ​នារី ស្នើ​ឱ្យមាន​ស្ត្រី​ជា​អនុប្រធាន​មន្ទីរ​

2022-03-08 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ស្នើឱ្យ​ថ្នាក់ដឹកនាំ​ក្រសួងសាមី សិក្សា​លទ្ធភាព​ក្នុងការ​តែងតាំង​ស្ត្រី​ជា​​អនុប្រធាន​មន្ទីរ​សាធារណការ​ទូទាំង​​ប្រទេស ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​បន្ថែមទៀត​ក្នុង​ការកសាង​ប្រទេសជាតិ​។​ ​ការជំរុញ​នេះ​ធ្វើឡើង​ក្នុងឱកាស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានរៀបចំ​ពិធី​រំឭក​ខួប​លើក​ទី​១១១ ទិវា​អន្តរជាតិ​នារី ៨ មីនា ក្រោមប្រធានបទ «​សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​» កាលពី​ថ្ងៃទី ​៧ ខែ មីនា ឆ្នាំ ​២០២២​។​ ​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ស្ត្រី​ដើរតួនាទី​ដ៏​សំខាន់​ក្នុងសង្គមក្នុង​គ្រួសារ ដូចនេះ​ក្នុងនាម​ក្រសួង​សាធារណការ ត្រូវតែ​គោរព​ដឹងគុណ និង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​ស្ត្រី​មាន​តួនាទី បន្ថែមទៀត ក្នុងការ​ចូលរួម​កសាង​ប្រទេសជាតិ​។ ​លោក​ថា​៖ «​ជឿជាក់ថា ស្រី្ត​គាត់​ធ្វើបាន​គ្រប់​ការងារ​ទាំងអស់ ឱ្យតែ​យើង​មាន​ឆន្ទៈ និង​ផ្តល់​ទំនុកចិត្ត​ទៅលើ​ស្ត្រី​»​។ ​ឆ្លៀត​ក្នុងឱកាស​នេះ លោក ស៊ុន ចាន់ថុល បានស្នើ​សុំ​ទៅ​វិទ្យាស្ថាន​​តេ​ជោ​សែន ត្រូវ​រៀបចំ​កម្មវិធី​បណ្តុះ​​បណ្តាល​ស្ត្រី​ជា​ថ្នាក់ដឹកនាំ និង​កម្មវិធី​បណ្តុះបណ្តាល​ខាង​ផ្នែក​ IT និង​ឌីជីថល ដើម្បីឱ្យ​ស្ត្រី​កាន់តែខ្លាំង​។ ​លោក​ក៏បាន​ស្នើ​ដល់​លោកស្រី មឹន មាណវី ដែលជា​ប្រធាន​សមាគមនារី​ក្រសួង​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង សិក្សា​អំពី​លទ្ធភាព​តែងតាំង​ស្ត្រី​ជា​អនុប្រធាន​មន្ទីរ​សាធារណការ គ្រប់​ខេត្ត​ក្រុង​ទាំងអស់​។ ​លោក​ថា​៖ «​ដោយសារ​សម្តេច​ ហ៊ុន សែន លោក​តែងតែ​ខិតខំ​ប្រឹងប្រែង ឱ្យ​តែងតាំង​អភិបាលរង​ខេត្ត​ជា​ស្ត្រី ដូចនេះ​ក្រសួង​អាចមាន​លទ្ធភាព​ដើម្បី​តែងតាំង​ស្ត្រី ជា​អនុប្រធាន​មន្ទីរ​សាធារណការ ព្រោះ​ស្ត្រី​ចូលរួម​ធ្វើការ​បានក្នុងការ​សាងសង់​ផ្លូវទាក់ទង​ការ​​ដឹកជញ្ជូនកំពង់ផែ​។ ​ទន្ទឹមនឹង​ការលើកទឹកចិត្ត​នេះ លោក​បាន​ជំរុញ​ដល់​ស្ត្រី​ខ្លួនឯង​ត្រូវខិតខំ​រៀនសូត្រ កសាង​សមត្ថភាព​បន្ថែមទៀត​ដើម្បី​ទទួលបាន​តួនាទី​ខ្ពស់​នៅក្នុង​ជួរ​មន្ត្រីរាជការ ខណៈ​លោក​សង្ឃឹមថា ស្ត្រី​នឹង​ក្លាយជា​ប្រធាន​មន្ទីរ​សាធារណការ​នៅ​ថ្ងៃ​អនាគត​។​ ​លោក​ថា ស្រី្ត​ដែល​បម្រើ​ការងារ​នៅ​ក្រសួង​សាធារណការ និង​មាន​តួនាទីចាប់ពី​ឆ្នាំ ​២០១៦ មាន ១៩​ ភាគរយ បាន​កើន​ដល់ ៤៨ ​ភាគរយ ពោល ៦២ ​រូប ឡើង ១៣៧ រូប​នៅ​ឆ្នាំ ​២០២២ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ក្នុងការ​ផ្តល់​តួនាទី​ដល់​ស្ត្រី​។​ ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកស្រី មឹន មាណវី បាន​ថ្លែងថា ក្នុងសង្គម​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តម្លៃ​ស្ត្រី​ពិតជា​ត្រូវបាន​លើកកម្ពស់​យ៉ាងពិត​ប្រាកដ តាមរយៈ​ការកំណត់​នូវ​កម្មវិធី​គោលនយោបាយ​ជាក់លាក់ ហើយ​អនុវត្តបាន​យ៉ាង​ម៉ឺងម៉ាត់​ជាប្រចាំ​តាមរយៈ​ការ​តែង​​តាំង​ស្ត្រី​ដែលមាន​សមត្ថភាព ​និង​មាន​សីលធម៌ តាំងពី​ថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត រហូតដល់​ក្រសួង ស្ថាប័ន​។ ​លោកស្រី​ថា​៖ «​ដោយ​បច្ចុប្បន្ន​មាន​នារី​ជា​មន្ត្រីរាជការ ជាច្រើន​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ នាង​ខ្ញុំ​សំណូមពរ​ដល់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក្នុងការ​​ជំរុញ​ការអនុវត្ត អនុសាសន៍​របស់​សម្តេច​តេ​ជោ ដែល​ស្នើ​គ្រប់​ក្រសួង​ស្ថាប័ន​ពិនិត្យ​ដំឡើង​កាំ​ប្រាក់ និង​ឋានន្តរ​ស័ក្ដិ​ដល់​ស្ត្រី​»​។ អនុប្រធាន​គណៈ​​ក​ម្មា​ធិ​ការ​សមាគមនារី កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ លោកស្រី សាន្ត​ អរុណ បាន​ថ្លែង​គាំទ្រ​នូវ​ការ​លើកយក​មូលបទ​ស​ម​ភាព​យេនឌ័រ ដើម្បី​ចីរភាព​នាពេល​អនាគត​សម្រាប់​ឆ្នាំនេះ ដែល​រំលេច​ឱ្យឃើញថា ស្ត្រី និង​បុរស​ជា​ដៃគូ​ស្មើភាព និង​បានបញ្ជាក់​អំពី​តម្លៃ​នៃ​ការទទួលបាន​នូវ​សមភាព​រវាង​ស្ត្រី​និង​បុរស សម្រាប់​ការអភិវឌ្ឍ​គ្រប់​វិស័យ​។ លោកស្រី​ថា​៖ «​វិបត្តិ​កូ​វីដ ​១៩ បាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​លើ​ស្ត្រី​ច្រើនជាង​បុរស​ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គម ដោយសារ​ស្ត្រី​ភាគច្រើន​មានការ​ងារ​នៅក្នុង​វិស័យ​សេវាកម្ម និង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​»​។ UN ​ប្រចាំ​កម្ពុជា​បានបង្ហាញ​នូវ​ចំណុច​សំខាន់ៗ​អាច​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា​ក្នុងការ​កសាងឡើង​វិញ​ឱ្យ​កាន់តែ​ប្រសើរឡើង​តាមរយៈ​ការ​​រួមបញ្ចូល​សមភាព​យេនឌ័រ និង​ការ​​ពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី​៕
ទិវាអន្តរជាតិនារី មន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារ នៃគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង
កិច្ចពិភាក្សាអំពីផែនការសកម្មភាពជាតិ ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់នៅកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០៣៥
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៧នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ
ឆៀកចល័ត នៅខេត្តកោះកុង ពោធិ៍សាត់ កែប ព្រៃវែង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១៩ កញ្ញា ២០២៥
សូមអនុមោទនាពិធីកាន់បិណ្ឌទី៩ ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា គ.ស.២០២៥។
សារលិខិតជូនពរ គោរពជូន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះ នៃការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ”

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90