• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើមន្ត្រីធ្វើជាគំរូនៃការគោរពច្បាប់ចរាចរណ៍ (Video inside)

2022-02-02 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ភ្នំពេញ)៖ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងអត្រាខ្ពស់គួរឱ្យព្រួយបារម្ភ ដែលកើតចេញពីការបើកបរដោយមិនបានគោរពច្បាប់ចរាចរណ៍។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់មន្ត្រីរាជការទាំងអស់ ឱ្យធ្វើជាគំរូគោរពច្បាប់ចរាចរណ៍ គំរូក្នុងការបើកបរ និងជួយអប់រំសាច់ញាតិ ដើម្បីឆ្ពោះទៅការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ ការអំពាវនាវរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងប្រគល់មួកសុវត្ថិភាពជាងមួយពាន់មួកជូនមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្វើដំណើរដោយម៉ូតូ។ ក្នុងពិធីនេះលោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងគួរឱ្យព្រួយបារម្ភ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។ លោកស្រី បានគូសបញ្ជាក់ថា ក្នុងអត្រាគ្រោះថ្នាក់ចរាចរណ៍ ១០០ករណី មានអ្នកជិះម៉ូតូ ៧០ភាគរយ ហើយអ្នកអត់ពាក់មួកសុវត្ថិភាពរហូតដល់ទៅ ៧៥ករណី។ មូលហេតុដែលនាំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបត់ និងវ៉ាជែងដោយប្រថុយប្រថាន ការមិនប្រកាន់ស្តាំ ស្រវឹង បច្ចេកទេសយានយន្ត និងងងុយ។ ដោយយោងទៅតាមការសិក្សារបស់អង្គការដៃគូអភិវឌ្ឍន៍ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បច្ចុប្បន្នការខាតបង់របស់កម្ពុជាដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនចន្លោះពី ៤២០ ទៅ៤៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយសោកនាដកម្មលើដងវិថី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើជាគំរូ នៃការគោរពច្បាប់ចរាចរណ៍ ហើយជួយអប់រំបន្ថែមទៅដល់ក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិ ឱ្យរួមគ្នាគោរពច្បាប់ចរាចរណ៍។ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដូច្នេះ «សូមមេត្តាចូលរួម ហើយធ្វើជាគំរូដល់ប្រជាពលរដ្ឋយើង។ បើយើងជិះម៉ូតូ យើងជាមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកតាក់តែងច្បាប់ត្រូវតែគោរពច្បាប់។ ជាពិសេសរថយន្តយើងនេះផ្លាកលេខ២៥ អ្នកកាសែតចូលចិត្តណាស់ថត ឱ្យតែឃើញផ្លាកលេខ២៥ថតហើយ ២៥ហ្នឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គាត់បង្ហោះហើយថា មើលអ្នកធ្វើច្បាប់មិនគោរពច្បាប់»។ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវណែនាំដល់អ្នកបើករថយន្តរបស់ខ្លួន ឱ្យគោរពច្បាប់ចរាចរណ៍ និងប្រយ័ត្នប្រយែងខ្ពស់បំផុតលើការបើកបរ ដើម្បីជាគំរូសម្រាប់ប្រជាពលរដ្ឋ។ របាយការណ៍បានបង្ហាញថា ពេញមួយឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតមាន ២,៦៧០លើក។ គ្រោះថ្នាក់នេះថយចុះប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៣,១៧៦លើក។ ក្នងនោះ អ្នកស្លាប់បាត់បង់ជីវិតមានចំនួន ១,៤៩៧នាក់ ថយចុះប្រមាណ ៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នកស្លាប់ចំនួន ១,៦៤៦នាក់។ ចំណែកអ្នករងរបួសមានចំនួន ៣,៦១៥នាក់ គឺមានការថយចុះ ១, ០៧១នាក់ ស្មើនឹង ២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នករងរបួសរហូតដល់ ៤,៦៨៦នាក់៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​ច្បាប់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កម្ពុជាធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបប្រតិភូសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-អាស៊ាន
វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។
[Kampucheathmey] - ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បានប្រមាណ ៥៤%
[Kampucheathmey] - ផ្លូវលំ ៣ ខ្សែ ស្ថាបនាជាផ្លូវបេតុង និងកៅស៊ូផ្លាស់ប្តូរមុខមាត់ថ្មីស្រុកជាប់ព្រំដែនវៀតណាម
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៧នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែមករាម្សិលមិញ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - មន្ត្រីជំនាញចុះផ្សព្វផ្សាយ និងត្រួតពិនិត្យជញ្ជីងថ្លឹងរថយន្តនៅស្រុកកែវសីមា ដើម្បីធានាបាននូវយុត្តិធម៌ជូនកសិករ
[Business Cambodia] - ដំណឹង! កម្ពុជានឹងសហការជាមួយជប៉ុន ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90