កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ត្រូវបានដឹកនាំ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន តាមរយៈប្រព័ន្ធ វីដេអូពីចម្ងាយ
Special Meeting between the ASEAN Transport Ministers with Dialogue Partners and Development Partners chaired by H.E. Senior Minister Sun Chanthol, Chairman of the ASEAN Transport Ministers Meeting via video conference
កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ត្រូវបានដឹកនាំ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន តាមរយៈប្រព័ន្ធ វីដេអូពីចម្ងាយ
ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លូវគោក និងផ្លូវហាយវេនៃ ប្រទេសឥណ្ឌា ឯកឧត្តមតំណាងដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ឯកឧត្តម LIM JOCK HOI អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូអមដំណើរ។
កិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវវេទិកាសម្រាប់ការពិភាក្សាបើកចំហ ការផ្លាស់ប្តូរទស្សនៈទៅវិញទៅមក ចែករំលែកនូវបទពិសោធន៍និងការអនុវត្តល្អៗ និងស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការពន្លឿនការប្រែក្លាយឌីជីថលសម្រាប់ការដឹកជញ្ជូន និង ភស្តុភារកម្មដែលធន់ជាងមុននៅក្នុងតំបន់អាស៊ាន។
ក្នុងនាមរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង វាយតម្លៃខ្ពស់ចំពោះដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ដែលបានពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ដល់រដ្ឋជាសមាជិកអាស៊ាន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ភស្តុភារកម្ម។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញបំណងចង់ឃើញដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ជួយជ្រោមជ្រែងដល់ការអនុវត្តគម្រោងអាទិភាពសំខាន់ៗ ដែលបានដាក់ចេញនៅក្នុងក្របខ័ណ្ឌការស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ផែនការយុទ្ធសាស្ត្រដឹកជញ្ជូនទីក្រុងគូឡាឡាំពួ២០១៦-២០២៥ និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជូនពរផង ដែរសូមឱ្យកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំពិសេសនេះទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យដ៏ត្រចះត្រចង់ប្រកបអត្ថន័យជ្រាលជ្រៅ៕
Special Meeting between the ASEAN Transport Ministers with Dialogue Partners and Development Partners chaired by H.E. Senior Minister Sun Chanthol, Chairman of the ASEAN Transport Ministers Meeting via video conference
On November 12, 2021, in Phnom Penh, Kingdom Cambodia, H.E. Sun Chanthol, Senior Minister, Minister of Public Works and Transport of the Kingdom of Cambodia and Chairman of the ASEAN Transport Ministers Meeting chaired the Special Meeting between the ASEAN Transport Ministers with Dialogue Partners and Development Partners via video conference with the participation of Excellency State Minister of Land, Infrastructure, Transport and Tourism of Japan, Excellency Minister of Road Transport & Highways of India, Excellencies Representative of Development Partners, Excellencies ASEAN Transport Ministers, Excellency LIM JOCK HOI, Secretary General of ASEAN, and distinguished delegates.
This special meeting was designed to provide a platform for candid discussion, exchanging views, sharing best practices and finding ways to achieve common goals in accelerating digital transformation for a more resilient transport and logistics within the ASEAN region.
On behalf of the ASEAN Transport Ministers, H.E. Senior Minister expressed his profound thanks and appreciation to the Dialogue Partners and Development Partners for extending cooperation and support to ASEAN Member States in improving transport and logistics infrastructure development.
The Senior Minister also wished the Dialogue Partners and Development Partners to assist in the implementation of the key priorities and projects laid out in the ASEAN Comprehensive Recovery Framework, the Kuala Lumpur Transport Strategic Plan 2016-2025, and the Master Plan on ASEAN Connectivity 2025 and He wished the meeting great success and looked forward to fruitful discussions.