• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - ការស្ដារ​អូរប្រឡាយ​ធម្មជាតិ​នៅ​ខេត្ត​ព្រះសីហនុ​ សម្រេច​បាន​ជាង​ ៩៣%

2021-02-09 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ព្រះសីហនុៈ គម្រោង​អភិវឌ្ឍន៍​ និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជាតិ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ប្រវែង​ ២៧ ​គីឡូម៉ែត្រ​ ដែល​នឹង​ជួយ​លើកកម្ពស់​សោភណភាព តាមរយៈ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការរំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​នោះ គិត​មកទល់​ពេល​នេះ​សម្រេចបាន​ ៩៣,៤២% ​ហើយ​។ ​នេះ​បើតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៃ​ក្រសួង​​សាធារណការ និង​ដឹកជញ្ជូន​​កាលពី​ថ្ងៃទី​ ៦ កុម្ភៈ​។ ក្នុង​ដំណើរ​ចុះទៅ​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​ស្ដារ​អូរ​ប្រឡាយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ និង​ស្ថានីយ​បូមទឹក​ក្នុង​ខេត្ត​ព្រះសីហនុ​ពីថ្ងៃ​ទី​ ៦ កុម្ភៈ លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា គោលបំណង​នៃ​ការស្តារ​អូរ​ប្រឡាយ​ធម្មជាតិ​សំខាន់ៗ​ក្នុង​ខេត្ត​នេះ គឺ​ដើម្បី​ការពារ​ជំនន់​ទឹកភ្លៀង​នៅតាម​តំបន់​ងាយ​រងគ្រោះ​ក្នុង​ទីក្រុង​។ ​ជាមួយ​គ្នា​នេះ​ក៏​នឹង​រៀបចំ​កសាង​ប្រព័ន្ធ​ប្រឡាយទឹក​នៅ​ទីក្រុង​មួយ​នេះ​ឱ្យមាន​បរិស្ថាន​ស្អាត​ និង​អនាម័យ​ល្អ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ថែមទៀត​ផងដែរ​។ បើតាម​លោក ស៊ុន ចាន់ថុល គម្រោង​នេះ​សាងសង់​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះទឹក​កខ្វក់ និង​ក្រុមហ៊ុន​ BUCG ​ក្នុងនោះ​រួមមាន​បឹង​ព្រែកទប់ ស្ថានីយ​បូម​អេម៉ារីអូ ស្ថានីយ​បូម​មុខ​សាលាខេត្ត និង​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កាកសំណល់​ក្រុងព្រះសីហនុ​ជាដើម​។ នៅពេល​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់បន្ថែម​ពីថ្ងៃ​ទី​ ៧ កុម្ភៈ លោក ហ៊ាង សុទ្ធាយុត្តិ មន្ត្រី​នាំពាក្យ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​នេះ​មិនបាន​ឆ្លើយតប​ទេ​។ ក៏ប៉ុន្តែ​តាម​របាយការណ៍​ក្រសួង កិច្ចការ​នេះ​សម្រេច​បាន​ ៩៣,៤២ ​ភាគរយ​ហើយ តែ​មិនបាន​បញ្ជាក់​ថា​នឹង​បញ្ចប់​នៅពេលណា​ទេ​។ លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​​បានឱ្យដឹង​ពីថ្ងៃ​ ៧ កុម្ភៈ​ថា នៅក្នុង​ក្រុងព្រះសីហនុ​កន្លងមក​បាន​ជួបប្រទះ​ជំនន់​ទឹកភ្លៀង​លិច​​តាម​តំបន់​មួយចំនួន​នៅ​តំបន់​ទំនាប​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​ផ្ទះសំបែង​​ពលរដ្ឋ​ក្នុង​តំបន់​នោះ​។ បើតាម​លោក ភារម្យ មូលហេតុ​​នៃ​ការលិចលង់​នេះ​ទី​១ គឺ​អូរប្រឡាយ​មួយចំនួន​មាន​ការគោក​រាក់ និង​រួម​តូច​ដោយ​កន្លែង​។ រីឯ​មួយចំនួន​ទៀត​ត្រូវបាន​ពលរដ្ឋ​សាងសង់​សំណង់ និង​របង​នៅលើ​ដី​ចំណី​ប្រឡាយ​ដែល​ធ្វើឱ្យ​លំហូ​ទឹក​ហូរ​មិនបាន​លឿន​ដោយសារ​កន្លែង​ខ្លះ​រួម​តូច​។ ចំណែក​ទីតាំង​មួយចំនួន​ទៀត​​ជា​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ដែល​ពីមុន​ជា​ទី​ទំនាប​អាច​ជួយ​រំដោះ​ទឹកបាន​មួយ​ចំនួនធំ ត្រូវ​បាន​​ពលរដ្ឋ​ចាក់ដី​បំពេញ​សម្រាប់​សង់​សំណង់​ផ្សេងៗ​ដោយសារ​មាន​កំណើន​នៃ​ការអភិវឌ្ឍ​ក្នុង​ខេត្ត​។ ​ឯ​បញ្ហា​មួយទៀត​ពាក់ព័ន្ធ​នឹង​កាកសំណល់​ផ្សេងៗ​ដែល​ធ្លាក់ចូល​អូរប្រឡាយ​ក៏​ជា​ឧបសគ្គ​ធ្វើឱ្យ​លំហូរ​ទឹក​មិន​រលូន​ផងដែរ​។ លោក ភារម្យ បាន​ថ្លែងថា​៖ «​ពេល​យើង​ស្តារ​អូរប្រឡាយ​សំខាន់ៗ​ក្នុង​ខេត្ត​នេះ​យើង​ឃើញ​ថា ប្រព័ន្ធ​លំហូរ​ទឹក​ហូរ​បាន​លឿន​។ ​នៅពេល​មាន​ភ្លៀង​ពី​មធ្យម​ទៅ​ខ្លាំង​ក៏ដោយ ក៏​យើង​ឃើញ​ថា កន្លែង​ដែល​ទំនាប​នៅមាន​លិច​ខ្លះ ប៉ុន្តែ​មិន​លិច​យូរ​ទេ ព្រោះ​លំហូរ​ទឹកបាន​លឿន ក៏​​បាន​រំដោះ​កន្លែង​លិចលង់​បាន​លឿន​ដូចគ្នា​»​។ លោក​បាន​ថា ​គម្រោង​អភិវឌ្ឍន៍ និង​ស្ដារ​អូរប្រឡាយ​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​ ៩ ខែ ធ្នូ ឆ្នាំ​ ២០២០​។ លោក ស្រេង វ៉ាន់លី មន្ដ្រី​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំខេត្ត​ព្រះសីហនុ​ឱ្យដឹង​ដែរ​ថា នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​​បាន​ធ្វើឱ្យ​មាន​ការជន់លិច​ក្រុង​ដោយសារ​អូរ​ ឬ​ប្រឡាយ​តូច​​ចង្អៀត និង​មានផ្ទះ​ពលរដ្ឋ​ខ្លះ​​សង់​លើ​ប្រឡាយ និង​អូរ​ទាំងនោះ​ដែល​ជា​ហេតុ​ធ្វើឱ្យ​ការរំដោះ​ទឹក​មិនបាន​លឿន​។ លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា ការស្តារ​អូរ​ប្រឡាយ​នេះ វា​ល្អ បើទោះបី​មាន​ផលប៉ះពាល់​ដល់​ពលរដ្ឋ​មួយចំនួន​​ដែល​រស់​នៅលើ​ ឬ​ចំណី​ដី​អូរ​​ប្រឡាយ​ក៏ដោយ ប៉ុន្តែ​រដ្ឋបាលខេត្ត​ក៏បានផ្តល់​ដី​មួយចំនួន​ដល់​អ្នក​ដែល​មិនមាន​ដី​រស់នៅ​»​។ ទោះជា​យ៉ាងណា​លោក វ៉ាន់លី ថ្លែង​ថា នៅមាន​កន្លែង​ខ្លះ​ក៏​អនុវត្ត​មិនបាន​ស្មើភាព​គ្នា​ដែរ​ពីព្រោះ​នៅតែ​ឃើញ​មាន​ការរំលោភ​យក​អូរ និង​ប្រឡាយ​ដដែល​។ ការងារ​នេះ​អាជ្ញាធរ គួរ​ស្តារ​អូរ និង​ប្រឡាយ​ឱ្យមាន​ភាពស្មើគ្នា​ទៅ​តាម​ផែនការ និង​ប្លង់គោល​ដែល​បាន​កំណត់​៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្ថានីយ៍ចម្រោះទឹកកខ្វក់ក្រុងព្រះសីហនុ

ព័ត៌មានសំខាន់ៗ

ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។
កិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)
ក្រោយការស្ថាបនាឡើងវិញ ផ្លូវជាតិលេខ ៤៨ បានក្លាយជាទីទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តកោះកុងដែលជាខេត្តប៉ែកនិរតីដែលមានទាំងឆ្នេរសមុទ្រ កោះ ឧទ្យានជាតិ និងអេកូទេសចរណ៍ រួមទាំងទិដ្ឋភាពដ៏ស្រស់ត្រកាលនូវធម្មជាតិតាមដងផ្លូវ។ ខេត្តកោះកុងសូមស្វាគមន៍!
កិច្ចប្រជុំទ្វេភាគីរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងអប់រំ
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ថ្ងៃ
សកកម្មភាពចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
កម្រងសកម្មភាពសមិទ្ឋផលការងារស្តារឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៧៦ខេត្តមណ្ឌលគិរី ឆ្នាំ២០២៥
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន(Chongqing State-owned Assets Supervision and Administration Commission)

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90