• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - ក្រសួង​សាធារណការ​ និង​ក្រុមហ៊ុន​ ១ ​បង្កើត​សាលា​បើកបរ​រថយន្ត​ធុន​ធ្ងន់​ និង​ទីលាន​ប្រឡង

2020-11-18 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់ និង​ទីលាន​ប្រឡង​ថ្មី​មួយ​ស្ថិតនៅ​តំបន់​ច្រាំង​ចំរេះ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​ ១៥ នៃ​រាជធានី​ភ្នំពេញ​នៅលើ​ផ្ទៃដី​ ១ ​ហិកតា ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វះខាត​អ្នកជំនាញ​បើកបរ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ធុន​ធ្ងន់​នៅក្នុង​ប្រទេស​។ លោក​ ឈួន វន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា កន្លងមក​ក្រសួង​ក៏មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់​នេះដែរ ប៉ុន្តែ​ត្រូវបាន​បិទ​ទៅវិញ​ជាច្រើន​ឆ្នាំ​មកហើយ​។ បន្ទាប់មក​ក្រសួង​ក៏បាន​សម្រេច​បង្កើតឱ្យមាន​មជ្ឈមណ្ឌល​នេះ​ឡើងវិញ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អគ្គនាយកដ្ឋាន​ផ្លូវគោក ប៉ុន្តែ​វា​តូច​ពេក​។ លោក​បន្តថា ដោយ​មើលឃើញ​ពី​ស្ថានភាព​បែបនេះ​ក្រសួង​ក៏​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ក្រុមហ៊ុន​កាំត្រង់ស៊ីប​មួយ​ដែលជា​ក្រុមហ៊ុន​សហការ​ក្នុង​ការធ្វើ​ស្លាក​លេខ​រថយន្ត​ និង​ម៉ូតូ ដើម្បី​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់​នេះ​ឡើងវិញ ដែលជា​មជ្ឈមណ្ឌល​របស់​រដ្ឋ ហើយ​មានតែ​ ១ ​គត់​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​បង្កើតឡើង ដើម្បី​ឱ្យមាន​ស្តង់ដា​មួយ​ច្បាស់លាស់ ស្របតាម​ស្តង់ដា​អន្តរជាតិ ដែល​មាន​ទីលាន​ត្រឹមត្រូវ និង​បណ្តុះបណ្តាល​ឱ្យមាន​គុណភាព និង​ជំនាញ​ច្បាស់លាស់​»​។ បើតាម​លោក​ ឈួន វន់ គឺ​នាពេល​បច្ចុប្បន្ននេះ​កម្ពុជា​កំពុងមាន​ការខ្វះខាត​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ច្រើន ខណៈ​ដែល​រថយន្ត​ធុន​ធ្ងន់​បាន​ចុះបញ្ជី​នៅ​ក្រសួង​មាន​ចំនួន​ជាង​ ៣០ ​ម៉ឺន​គ្រឿង ហើយ​អ្នក​ដែលមាន​បណ្ណ​បើកបរ​រថយន្ត​ធុន​ធ្ងន់​នេះ​មាន​ត្រឹមតែ​ ១៨ ​ម៉ឺន​បណ្ណ​។ បើ​ធៀប​នឹង​អ្នក​កាន់​បណ្ណ​បើកបរ​រថយន្ត​ធុន​តូច​មាន​ប្រមាណ​ជា​ ៧០ ​ទៅ​ ៨០ ​ម៉ឺនគ្រឿង ខណៈ​អ្នកមាន​បណ្ណ​បើកបរ​ចំនួន​ជាង​ ១ ​លាន​បណ្ណ​។ លោក​ថា ជា​ធម្មតា​បណ្ណ​បើកបរ​គួរតែមាន​ច្រើនជាង​ចំនួន​រថយន្ត ដែល​ត្រូវ​ចុះបញ្ជី​។ តែ​ផ្ទុយទៅ​វិញ​ឡានធំ​មាន​ចំនួន​តិចជាង​ទៅវិញ ខណៈ​សាលា​សម្រាប់​បង្រៀន​បើកបរ​រថយន្ត​ធុន​ធំ​មិនសូវមាន​ទៀត ទើបត្រូវ​បង្កើត​សាលា​ឱ្យមាន​ឡើង​។ ការសាងសង់​មជ្ឈមណ្ឌល​នេះ​បើ​តាម​លោក​ ឈួន វន់ គឺ មកដល់​ពេល​នេះ សម្រេច​បាន​ប្រមាណ ៩០ ​ភាគរយ​ហើយ​ដែល​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​ក្រោយនេះ​។ ក្រសួង​រំពឹងថា​មជ្ឈមណ្ឌល​នេះ​នឹងចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ពី​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ អ្នក​ដែល​បើកបរ​ទាំងអស់​មាន​បណ្ណ និង​ជំនាញ​ច្បាស់លាស់ ដែល​អាច​ផ្តល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា​។ លោក​ ឆឹម ចំណាន ប្រធាន​សមាគម​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវគោក​កម្ពុជា គាំទ្រ​ចំពោះ​ក្រសួង​ដែល​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​ជំនាញ​បើកបរ​នេះ​ឡើង និង​តប​តាម​សំណើ​របស់​សមាគម​ដែល​ចង់ឱ្យ​មាន​មជ្ឈមណ្ឌល​ប្រភេទ​នេះ​តាំងពី​យូរ​ឆ្នាំ​មកហើយ​។ ព្រោះ​ក្រុមហ៊ុន​ត្រូវការ​អ្នកបើកបរ​ដែលមាន​ជំនាញ​ច្បាស់ និង​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​។ ព្រោះ​កន្លងមក​អ្នកបើកបរ​ស្ទើរតែ​ទាំងអស់​ចេះ​បើកបរ​តាម​គ្នា ដែល​ជា​បញ្ហា​ធំ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​មិនមាន​ការគោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ​។ លោក​ថ្លែងថា​៖ «​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ភាគច្រើន គឺ​មិនចេះ​ និង​មិន​យល់ដឹង ពី​ច្បាប់ ហើយ​ពួកគាត់​បាន​ពែកមី​ [​បណ្ណបើកបរ​] ​មក​ក្នុង​រូបភាព​មិនប្រក្រតី​ និង​រៀន​តពី​គ្នា ហើយ​អ្វីដែល​សំខាន់​មួយទៀត គឺ​កម្ពុជា​មាន​ការខ្វះខាត​អ្នកបើកបរ​។ ដូច្នេះ​ហើយ​បានជា​ខាង​ក្រុមហ៊ុន​ចេះតែ​យកមក​ធ្វើការ​ឱ្យ​តែមាន​បណ្ណ​បើកបរ​ស្រប​ទៅ​តាម​អ្វីដែល​រដ្ឋ​មាន​តម្រូវការ​»​។ បើ​តាម​លោក​ ឆឹម ចំណាន ក្រសួង​បង្កើតឱ្យ​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ជំនាញ​បើកបរ​រថយន្ត​ធុនធ្ងន់​នេះ​ឡើង ស្របតាម​គោលដៅ​ឱ្យ​តែ​អ្នកបើកបរ​ចេញពី​មជ្ឈមណ្ឌល​នេះ ទាំង​សមាគម និង​ក្រុមហ៊ុន​លែង​ខ្វាយខ្វល់​ហើយ និង​ទាន់ពេលវេលា​។ ព្រោះ​តម្រូវការ​អ្នកបើកបរ​នៅក្នុង​ប្រទេស​កាន់តែ​មាន​កំណើន​ខ្ពស់​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។ ចំណែក​លោក​ សុខ ឈាង ប្រធាន​សមាគម​ដឹកជញ្ជូន​ទំនិញ​ផ្លូវគោក​កម្ពុជា​ក៏​គាំទ្រ ចំពោះ​ការបង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​នេះ​។ ព្រោះ​សមាគម​របស់លោក​បាន​ស្នើសុំ​ជាច្រើន​ឆ្នាំ​មកហើយ ខណៈ​កម្ពុជា​កំពុង​ខ្វះខាត​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​នេះ​។ លោក​ថ្លែងថា​៖ «​អ្នកបើកបរ​រថយន្ត​មាន​ច្រើនណាស់ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ជំនាញ​បើកបរ​ និង​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​តាម​ប្រភេទ​បណ្ណ​បើកបរ​មិនសូវ​មាន​នោះទេ​។ បើទោះបី​មាន​ក៏​មាន​តែ​អ្នក​ទទួល​បាន​បណ្ណ​បើកបរ​ក្លែងក្លាយ ដោយ​មិនបាន​ឆ្លងកាត់​សាលា​បើកបរ​ច្បាស់លាស់ និង​ត្រឹមត្រូវ​»៕
ផ្លូវជាតិលេខ៥​ មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកបររថយន្តធុនធ្ងន់

ព័ត៌មានសំខាន់ៗ

[Fresh News] - ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត
[Fresh News] - កុំឱ្យសាច់ញាតិជនរងគ្រោះ ស្រក់ទឹកភ្នែកដោយសារការបើកបររបស់អ្នក! ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមីនាម្សិលមិញ
[Fresh News] - កុំឱ្យសាច់ញាតិជនរងគ្រោះ ស្រក់ទឹកភ្នែកដោយសារការបើកបររបស់អ្នក! ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមីនាម្សិលមិញ
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែមីនាម្សិលមិញ
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមម៉ូតូ! ស្លាប់៣នាក់ និងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៨ ខែមេសាម្សិលមិញ
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែមេសាម្សិលមិញគ្មានអ្នកស្លាប់ទេ មានតែអ្នករបួស៨នាក់
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៤ ខែមីនាម្សិលមិញ គ្មានអ្នកស្លាប់ទេ មានតែអ្នករបស់៦នាក់
[DAP] - The head of the Battambang Provincial Department of Public Works and Transport called on drivers of both small and large vehicles to respect traffic laws.

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90