• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[CEN] - ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ សូមកុំ​បើកបរ​នៅលើ​ផ្លូវ​ទាំងឡាយ ដែល​កំពុង​ទទួលរង​ការ​ជន់​លិច ដើម្បី​បង្ការ​កុំ​ឲ្យ​រង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត

2020-10-17 ទៅកាន់ទំព័រចុះផ្សាយក្នុង CEN
ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ សូមកុំ​បើកបរ​នៅលើ​ផ្លូវ​ទាំងឡាយ ដែល​កំពុង​ទទួលរង​ការ​ជន់​លិច និង​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន សមត្ថកិច្ច ដើម្បី​បង្ការ​កុំ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​យើង​រង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត និង​បាន​ស្នើសុំ​ការ​អភ័យទោស​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ការបិទផ្លូវ​មួយចំនួន មិនឱ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ក្នុង​គ្រា​ដ៏​លំបាក​នេះ​។​ ​ថ្ងៃ​សុក្រ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ដែល​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវ​លេខ​២២ ផ្លូវ​លេខ​៤១ និង​ផ្លូវជាតិ​លេខ​៤ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សាងសង់ អាជ្ញាធរ​ដែនដី និង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​ ​សូម​ជម្រាបជូន​ថា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ជំនន់​ទឹកភ្លៀង​បាន​បន្ត​វាយលុក​យ៉ាងខ្លាំង​នៅ​បណ្តា​ខេត្ត​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៨​នាក់​បាន​បាត់បង់​អាយុជីវិត បង្ក​មហន្តរាយ​ដល់​ទ្រព្យសម្បត្តិ និង​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវបាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព បញ្ហា​នេះ​បាន​បង្ក​ជា​ក្តីបារម្ភ​ថា​៖ គ្រោះធម្មជាតិ​នេះ​នាំ​ឲ្យ​មានការ​ខូចខាត​សេដ្ឋកិច្ចកម្ពុជា ដែល​កំពុង រង​ឥទ្ធិពល​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ស្រាប់​ទៅហើយនោះ​។ ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ឲ្យ​ដឹងថា​៖ ជំនន់​ទឹកភ្លៀង​នេះ​បង្កឡើង​ដោយ​ព្យុះ​ឈ្មោះ ណា​ង​កា និង​ព្យុះ​មួយទៀត​ឈ្មោះថា​សូ​ដែល បង្កើតជា​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​លាតសន្ធឹង​មកលើ​កម្ពុជា បាន​បណ្តាល​ឲ្យ​ផ្លូវថ្នល់​ចំនួន​១០១​ខ្សែ មាន​ចំនួន​២៤៩​កំណាត់ និង​មាន​ប្រវែង​សរុប​ចំនួន ៣២៤,២៩ គីឡូម៉ែត្រ​ត្រូវបាន​ទទួលរង​នូវ​ការលិចលង់ ក្នុងនោះ​រួមមាន​៖ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​បណ្ដា​ផ្លូវជាតិ​សំខាន់ៗ​ជាច្រើន​ខ្សែ​ថែមទៀត​ផងដែរ​។ ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ រាជធានី ខេត្ត​ចំនួន​១៧ បានទទួល​រង​នូវ​ការ​ជន់​លិច​រួមមាន​៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កែប កំពង់ចាម កំពង់ឆ្នាំង កណ្ដាល កំពង់ស្ពឺ រាជធានី​ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ ស្វាយរៀង សៀមរាប រតនគិរី តាកែវ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ​។ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​ផ្លូវ ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សាងសង់ ដែល​កំពុង​សាងសង់​ផ្លូវជាតិ​លេខ​៣ យក​ដុំថ្ម​និង​បាវ​ខ្សាច់​មក​ទប់ទឹក​ដែល​កំពុង​ហូរ​ច្រោះ​កាត់​កំណាត់​ផ្លូវជាតិ​លេខ​៣ នៅ​កំពង់ទួល ឋិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​កុំឱ្យ​ទឹក​ហូរ​កាត់ផ្ដាច់​ផ្លូវ បង្ក​ការ​ជន់​លិច​ទៅដល់​ខ្នង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រាប់ពាន់​ខ្នង ឋិត​នៅ​ខាងក្រោម​ផ្លូវ​។​ ​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ផងដែរ​ថា​៖ ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួង នឹង​ចុះ​ធ្វើបញ្ជី​ប៉ាន់ស្មាន​ចំពោះ​ទំហំ​ការខូចខាត​ផ្លូវថ្នល់​ទាំងអស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ស្នើសុំ​កញ្ចក់​ថវិកា​យកមក​ជួសជុល នៅពេល​ទឹក​ស្រក​ទៅវិញ​ភ្លាម​។​ ​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​សូមកុំ​បើកបរ​នៅលើ​ផ្លូវ​ទាំងឡាយ​ដែល​កំពុង​ទទួលរង​ការ​ជន់​លិច និង​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន សមត្ថកិច្ច ដើម្បី​បង្ការ​កុំ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​យើង​រង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត និង​បាន​ស្នើសុំ​ការ​អភ័យទោស​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ការបិទផ្លូវ​មួយចំនួន មិនឱ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ក្នុង​គ្រា​ដ៏​លំបាក​នេះ​។​ ​ដោយឡែក ថ្លែង​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងពេល​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​របស់ខ្លួន​ក្នុង ពេល​ទឹកជំនន់​កំពុង​វាយប្រហារ ជាពិសេស​សុខភាព​ផ្ទាល់ខ្លួន ដោយ​ត្រូវ​ទទួលទាន​ទឹកស្អាត ដើម្បី​ចៀសវាង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​៕​
ជំនន់ទឹកភ្លៀង អន្តរាគមន៍រំដោះទឹកភ្លៀង ដែលជន់លិចផ្លូវ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រថយន្តធុនធំ ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ០៣ ផ្លូវជាតិលេខ៤

ព័ត៌មានសំខាន់ៗ

កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
កិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់ក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ៧០បេ
កិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.)
សកម្មភាពការងារថ្ងៃទី២៣ - ២៤ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ត្រូវបានធ្វើការប្រគល់-ទទួល បន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងចុះត្រួតពិនិត្យរួចរាល់
[Khmer Note] - បណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន គ្រាន់តែភ្ជាប់ឯកសារមួយចំនួននេះ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ខេត្តមណ្ឌលគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលសម្បូរដោយព្រៃភ្នំ និងជនជាតិដើមភាគតិច ព្រមទាំងតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប ដែលទទួលបានកំណើនភ្ញៀវទេសចរកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលកាន់តែពិសេសនៅក្នុងខេត្តនេះ គឺមានអាកាសធាតុល្អ និងផ្លូវស្អាតៗ អមដោយព្រៃឈើដែលអមសងខាងផ្លូវ គួរជាទីទាក់ទាញសម្រាប់អ្នកធ្វើដំណើរ។
:::តើបណ្ណបើកបរដែលហួសសុពលភាពអាចបន្តបានដែរ ឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90