ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[CEN] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការធ្វើទំនើបកម្មហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងស្ពានឱ្យបានលឿនបំផុត ដើម្បីដោះស្រាយកំណើនយានយន្ត
2020-09-09
ទៅកាន់ទំព័រចុះផ្សាយក្នុង CEN
ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនាយ ទាហាន នាយទាហានរងកងរាជអាវុធហត្ថ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការធ្វើទំនើបកម្មហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងស្ពានឱ្យបានលឿនបំផុត ដើម្បីដោះស្រាយកំណើនយានយន្តយ៉ាង លឿនពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកម្ពុជាមានសុខសន្តិភាព។ ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួល គោក រាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធ សករាជ ២៥៦៤ គ្រឹស្តសករាជ ២០២០។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារសំខាន់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុង រង្វង់ ៧% ធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា៖ ក្រសួងបានរិះរកគ្រប់មធ្យោបាយ និងយន្តការនានាដើម្បី ផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាពតាមរយៈការ អភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យា និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការតភ្ជាប់ប្រព័ន្ធរវាងគ្នា បង្កលក្ខណៈងាយស្រួលដល់ការផ្ដល់សេវាសាធារណៈ រួមមាន៖ ឆៀកចល័ត មណ្ឌលប្ដូរនិងពន្យារប័ណ្ណ បើកបរនៅផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារទំនើបជីបម៉ុង ជាដើម ព្រមទាំងបានបំពាក់កាមេរ៉ា ឆ្លាតវៃ និងប្រព័ន្ធព័ត៌មានវិទ្យាទំនើបដើម្បីចាប់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ផងដែរ។ លើសពីនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការធ្វើទំនើបកម្មហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងស្ពានឱ្យបានលឿនបំផុត ដើម្បីដោះស្រាយកំណើនយានយន្តយ៉ាង លឿនពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ភូមិសាស្ត្រ អំណោយផល មានសម្បត្តិវប្បធម៌អរិយធម៌អច្ឆរិយៈដែលអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជាតិ អន្តរជាតិច្រើនលើសពីការរំពឹងទុក និងចំណូលប្រជាពលរដ្ឋកើនឡើង មានទីផ្សារលក់ផលិតផល ជាពិសេស កម្ពុជាជាប្រទេសងាយស្រួលក្នុងការធ្វើជំនួញក្នុងតំបន់ក្រោមផែនការមេតភ្ជាប់អាស៊ាន។ ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពអំពី គម្រោងបំពាក់ប្រព័ន្ធជញ្ជីងឆ្លាតវៃ បង្កប់នៅក្រោមដីដើម្បីទប់ស្កាត់ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ការសិក្សាគម្រោងអភិវឌ្ឍ កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ កិច្ចព្រមព្រៀងក្របខ័ណ្ឌនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវទាំង៣៨ខ្សែក្នុងខេត្ត សៀមរាបដែលទទួលបានការអនុម័តពីរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ គម្រោងសាងសង់ផ្លូវរថភ្លើងក្រោម ដីនៅរាជធានីភ្នំពេញដើម្បីកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ គម្រោងដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ រួមជាមួយនឹងការបង់ពន្ធប្រថាប់ត្រានៅទីតាំងតែមួយ សំដៅកាត់បន្ថយភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ និងគម្រោងផ្សេងៗជាច្រើនទៀត។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់នាយ ទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណ ភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើត ចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងបានបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការ អភិវឌ្ឍ ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដោយឡែក ក្នុងសន្ទរកថាថ្លែងទៅកាន់អង្គពិធីទាំងមូលនាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បាន ជម្រាបជូនអំពីប្រវត្តិ និងរចនាសម្ព័ន្ធដឹកនាំរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសភារកិច្ចរបស់កងរាជអាវុធហត្ថ ក្នុងការជួយជ្រោមជ្រែងដល់រដ្ឋបាលអាជ្ញាធរដែនដី ជួយដល់កម្លាំងអនុវត្តច្បាប់ កម្លាំងនគរបាលជាតិ ជួយដល់ការអនុវត្តរបស់តុលាការក្នុងតួនាទីជានគរបាលយុត្តិធម៌ ជាងនេះទៀត រួមចំណែកដល់ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងការបង្ក្រាបបទល្មើសជាដើម៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ពិធីសំណេះសំណាល
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90