• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - រដ្ឋបាលខេត្តស្ទឹងត្រែង បើកការដ្ឋានស្ថាបនាផ្លូវ ១ខ្សែ ស្ថិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង

2023-05-30 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ស្ទឹងត្រែង)៖ ផ្លូវក្រាលក្រួសក្រហម ១ខ្សែ នៅតាមបណ្ដោយមាត់ទន្លេសេកុង ប្រវែង ២១.០០០ម៉ែត ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិសាស្ត្រសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងឆ្ពោះ ទៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានពិធីបើកការដ្ឋានស្ថាបនា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមមប្រឹក្សាខេត្ត និងលោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានលើកឡើងថា ការស្ថាបនាផ្លូវក្រាលក្រួសក្រហមន​ពេលនេះ ជាការទាញភ្ជាប់តំបន់ដាច់ស្រយាលឲ្យមកភ្ជាប់ជាមួយទីប្រជុំជន ក៏ដូចជាក្រុងស្ទឹងត្រែងជាដើម។ លោកអភិបាលស្រុកសេសាន បញ្ជាក់ថា ភូមិស្រែតាប៉ាន គឺជាភូមិមួយក្នុងចំណោមភូមិទាំង២២នៃស្រុកសេសាន ដែលមានភូមិសាស្ត្រលំបាកជាងគេ ដោយមានទន្លេចំនួន២ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋមកទទួលសេវានៅរដ្ឋបាលឃុំ ដោយត្រូវឆ្លងទន្លេសេកុងផង និងទន្លេសេសានផង។ លោកបានថ្លែងអំណគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តដែលបានយក​ចិត្តទុកដាក់អនុវត្តគម្រោងស្ថាបនាផ្លូវនេះ។ លោក ស្វាយ សំអ៊ាង ថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានគិតគូដើម្បីដោះស្រាយសំណូមពរ និងតម្រូវការ ចាំបាច់របស់ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាមូលដ្ឋានក្នុងខេត្ត ដែលកំពុងជួបការលំបាក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផ្លាស់ប្តូរទំនិញគ្រប់ប្រភេទដោយងាយស្រួល ជាពិសេសគោលដៅតភ្ជាប់ផ្លូវពីទីប្រជុំ ជននៅជនបទ រួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាការលើកកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ លោក ស្វាយ សំអ៊ាង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូយ៉ាងខ្ពស់ការកសាងការអភិវឌ្ឍប្រទេសជាតិយើង ដែលយើងកំពុងតែត្រូវការជាចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់បែបយ៉ាង។ លោកថា រយៈជាង២០នេះប្រទេសកម្ពុជាមានភាពរីកចំរើនខ្លាំង ជាក់ស្តែងខេត្តស្ទឹងត្រែងមានផ្លូវមានស្ពានជាច្រើនកន្លែង មានទាំងស្ពានបេតុង ស្ពានឈើ និងស្ពានឆ្លងកាត់ទន្លេចំនួន២ ព្រមទាំងមានផ្លូវស្ពានរហូតដល់តំបន់ព្រំដែនទៀតផង។ ជាមួយគ្នានេះ លោកបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សានូវសុខសន្តិភាព និងថែរក្សានូវរាល់សមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមកនិងសមិទ្ធផល ដែលរាជរដ្ឋាភិបាលកំពុងបន្តអនុវត្ត។ សូមបញ្ជាក់ថា ការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម ១ខ្សែនេះ ជាផ្លូវស្ថិតនៅតាមបណ្ដោយមាត់ទន្លេសេកុង មានប្រវែង ២១.០០០ម៉ែត ទទឹង ៧ម៉ែត្រ ព្រមទាំងដាក់លូប្រអប់ភ្លោះកាត់ផ្លូវមុខកាត់ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ប្រវែងសរុប ៣០ម៉ែត្រចំនួន ២កន្លែង ដាក់លូប្រអប់ភ្លោះកាត់ផ្លូវមុខកាត់ ១,៥ម៉ែត្រ គុណ ១,៥ម៉ែត្រ ប្រវែង ១៥ម៉ែត្រ ចំនួន១កន្លែង ដាក់លូមូលទោលកាត់ផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង ១៥ម៉ែត្រ ចំនួន ១កន្លែង ស្ថិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង និងឃុំសាមឃួយ ឃុំស្តៅ ស្រុកសេសាន និងជាការបើការដ្ឋានស្ថាបនាស្ពានដែកបាឡេ ៣កន្លែង ប្រវែងសរុប ១២០ម៉ែត្រ ទទឹង ៤,១ម៉ែត្រ ស្ថិតនៅឃុំអូរៃនិងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ផងដែរ៕
ការស្ថាបនាផ្លូវ វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ត្រី ណាត់ ស៊ីជីង អត្តលេខ ២៤២១៨២ បម្រើនៅវរសេនាតូចថ្មើរជើងលេខ៣១២ កងពលតូចលេខ៣១ យោធភូមិភាគទី៣ បានពលីនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥
សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ (ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ (ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក អនុសេនីយ៍ត្រី ណាត់ ស៊ីជីង អត្តលេខ ២៤២១៨២ បម្រើនៅវរសេនាតូចថ្មើជើងលេខ៣១២ កងពលតូចលេខ៣១យោធភូមិភាគលេខ៣ បានពលីនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោងអភិវឌ្ឍន៍ស្ថាប័នសម្រាប់អង្គភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តសៀមរាប (២០២៤-២០២៥) នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្រោមហិរញ្ញប្បទានដោយធនាគារពិភពលោក

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90