សូមស្វាគមន៍មកកាន់គេហទំព័រថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន!
ជួសមុខឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ យើងខ្ញុំមានមោទនភាពជាអនេកចំពោះសមិទ្ធិផលនានាដែលសម្រេចបាន រួមទាំងការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលបានធ្វើឲ្យសេវាសាធារណៈកាន់តែមានភាពងាយស្រួល មានតម្លាភាព និងចំណេញពេលវាលា។
យើងខ្ញុំសូមអញ្ជើញលោកអ្នកចូលទៅកាន់គេហទំព័រផ្លូវការរបស់យើងខ្ញុំដើម្បីបានជ្រាបកាន់តែច្បាស់អំពីសេវារបស់យើងខ្ញុំជាច្រើនប្រភេទដូចជា៖
តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ លោកអ្នកអាចបំពេញព័ត៌មានស្នើសុំចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងប្រឡងយកបណ្ណបើកបរបានដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ចំណាយក្រៅផ្លូវការលើភ្នាក់ងាររត់ការ ដែលនេះជាប្រព័ន្ធដ៏ទំនើបឈានមុខគេក្នុងវិស័យសាធារណៈ និងមានប្រសិទ្ធភាពខ្ពស់ មានភាពងាយស្រួលក្នុងការប្រើប្រាស់ឆ្លើយតបតាមតម្រូវការ និងពេលវេលារបស់លោកអ្នក។
ទាក់ទងនឹងការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងការស្នើសុំប្រឡងយកបណ្ណបើកបរ លោកអ្នក អាចជ្រើសរើសទីតាំងដែលឋិតនៅជិតលោកអ្នកបំផុត រួមទាំងកាលបរិច្ឆេទ និងពេលវេលាដែលលោកអ្នក ទំនេរបានផងដែរ។
ទាក់ទងនឹងការប្រឡងយកបណ្ណបើកបរ ការប្តូរ និងពន្យារបណ្ណបើកបរ លោកអ្នកអាចអញ្ជើញទៅទទួល សេវានេះនៅមជ្ឈមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងនៅផ្សារទំនើបអ៊ីអនម៉លផងដែរ។ ជាងនេះទៅទៀត លោកអ្នកក៏អាចទាញយក កម្មវិធីយល់ដឹង អំពីទ្រឹស្តីនៃការបើកបរលើទូរស័ព្ទដៃ(Cambodia Driving Rules) ដែលជាជំនួយដល់លោកអ្នកឱ្យយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ ច្បាប់ចរាចរណ៍ និងអាចធ្វើការប្រឡងសាកល្បងសមត្ថភាពរបស់លោក អ្នកបាន។
បន្ថែមពីលើនេះទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរបស់កម្ពុជាឱ្យមានភាពប្រសើរឡើងដែលក្នុងនោះរួមមានដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវហាយវ៉េ ស្ពាន ស្ពានអាកាស និងប្រព័ន្ធដឹក ជញ្ជូនតាមផ្លូវទឹកជាដើម។
ដើម្បីជ្រាបកាន់តែច្បាស់អំពីសកម្មភាព និងដំណើរការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹក ជញ្ជូន សូមលោកអ្នកតាមដាននូវវឌ្ឍនភាពរបស់យើងខ្ញុំ និងចូលរួមជាមួយមហាគ្រួសារហ្វេសប៊ុករបស់ ក្រសួង ដែលបច្ចុប្បន្នមានប្រិយមិត្តគាំទ្រប្រមាណ១លាននាក់ហើយ (សូមចុចតំណភ្ជាប់ https://www.facebook.com/mpwt.gov.kh)។
ទំព័រហ្វេសប៊ុករបស់យើងខ្ញុំត្រូវបានធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ និងបានបង្ហាញគ្រប់សកម្មភាពទាំងអស់ របស់ក្រសួងផងដែរ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអ្នកដែលបានចាប់អារម្មណ៍លើការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន។