• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[BTV] - ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស​ក្នុងរាជធានី​ភ្នំពេញចំនួន០២ បន្ថែមទៀត

2022-08-31 ទៅកាន់ទំព័រចុះផ្សាយក្នុង BTV
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​០២​បន្ថែម​ទៀត​ ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ខាងក្រោមនេះ ជាប្រសាសន៍សំខាន់របស់សម្ដេចតេជោ ហ៊ុន​ សែន​៖ - សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពានអាកាសចំនួន២ ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាប​នានៅ​ព្រឹកនេះ គឺទី១ ស្ពានអាកាសព្រះមុនីវង្ស(ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ-២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ) និងទី២ ស្ពានអាកាស គង់ សំអុល(ប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ) - សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអតីតកាលរបស់កម្ពុជា ដែលខ្វះខាតស្បៀងសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ តែពេលនេះ កម្ពុជាកំពុងបំពេញតម្រូវការ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមរយៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងគមនាគមន៍(ស្ពានអាកាស)។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៧ហើយ រួមទាំងស្ពានអាកាសចំនួន ២ដែលត្រូវសម្ពោធបើកការដ្ឋានស្ថាបនានៅព្រឹកនេះ ដើម្បីបំពេញតម្រូវការ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ(កាត់បន្ថយការកកស្ទះ) និងជាសោភ័ណភាពរាជធានីភ្នំពេញ ហើយរាជធានីភ្នំពេញកំពុងបន្តគម្រោងស្ថាបនាស្ពានអាកាសជាច្រើនបន្ថែមទៀត។ - សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបលើការរិះគន់របស់ជនមួយចំនួន ដែលចំអកឱ្យសម្តេចប្រឹងអួតស្ពានអាកាសរបស់ខ្លួន ដែលកាលណោះ មានត្រឹមតែមួយប៉ុណ្ណោះ ហើយសម្តេចបានឆ្លើយតបថា «ដោយសារមានតែមួយនឹងហើយបានជាប្រឹងអួត បើមានច្រើនចាំបាច់អួតធ្វើអ្វី...?»។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សមិទ្ធផលធំៗនៅរាជធានីភ្នំពេញ បានកើតឡើងជាបន្តបន្ទាប់ ដោយសារចំណូលរបស់រដ្ឋកាន់តែមានចំនួនច្រើន និងនយោបាយយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងថា តំបន់កោះពេជ្យ និងតំបន់ស្ពានជ្រោយចង្វារ បានក្លាយជាកន្លែងពាណិជ្ជកម្មធំៗ និងជាកន្លែងទីប្រជុំអន្តរជាតិធំៗផងដែរ ខណៈកន្លែងទាំងពីរនេះកាលពីមុនសុទ្ធតែព្រៃត្រែង និងតំបន់លិចទឹកនោះ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជធានីភ្នំពេញកាន់តែមានទំហំធំឡើងៗ ដោយកាត់ស្រុក និងឃុំមួយចំនួន ចូលមកកាន់រដ្ឋបាលគ្រប់គ្រងរបស់រាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍ។ សម្តេចបញ្ជាក់ថា «យើងមិនអាចឱ្យដី និងបឹងក្នុងរាជធានីភ្នំពេញ ក្លាយជាកន្លែងដើមត្រែងយោលនោះទេ»។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងបង្កើតក្រុង«ល្វាឯម» ដែលក្រុងនោះ នឹងដាក់ស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខេត្តកណ្តាល ដែលគម្រោងនេះស្ថិតក្នុងការពិភាក្សានៅឡើយទេ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរក្រុមហ៊ុនអនិកជនខ្មែរ(OCIC)ដែលបានប្រឹងប្រែងយ៉ាងខ្លាំង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ដែលគួរឱ្យទុកចិត្តបំផុត។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលតភ្ជាប់ពីមុខផ្សារចាស់រាជធានីភ្នំពេញ ទៅត្រើយម្ខាង(សុខា) និងតភ្ជាប់ទៅតំបន់ស្ពានជ្រុំ ដែលសម្តេចសង្ឃឹមថា «មិត្តកូរ៉េ នឹងពិចារពន្លឿនគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើបាន»។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងស្ថាបនាស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅល្វាឯម និងស្ពានមួយទៀត ពីតំបន់ព្រែកប្រា ទៅផ្លូវជាតិលេខ២ ដែលស្ពានទាំងពីរនេះ អាចអនុវត្តន៍ដោយមិត្តចិន បើមិនមានការប្រែប្រួលលើការចរចាទេ អាចនឹងចាប់ផ្តើមស្ថាបនានៅឆ្នាំក្រោយនេះ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ដែលបានរុញច្រានឱ្យកម្ពុជាឡើង និងចុះ តាមតម្លៃទីផ្សារជាក់ស្តែង។ សម្តេចបញ្ជាក់ថា ពេលនេះស្ថានភាពតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន បើប្រៀបធៀបនឹងប្រទេសដទៃក្បែរខាងកម្ពុជា។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍន៍នៅកម្ពុជា ទោះបីតំបន់ខ្លះបាត់បង់ព្រៃឈើខ្លះក៏ពិតមែន តែវាបានជំនួសមកវិញដំណាំដំណាំកៅស៊ូ ដូងប្រេង ដំណាំហូបផ្លែ និងសំណាំកសិកម្មផ្សេងៗទៀត។ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូមធ្វើការអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ ដែលពលករខ្មែរបានរត់ចោលការងារដោយសារតែចាញ់បោកគេ ជាពិសេសគឺការចាញ់បោកតាព្រហ្មនេះតែម្តង។ -សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា ឡប់ឬឆ្កួតនោះទេ ទាក់ទងនឹងអបិយជំនឿ ប៉ុន្តែទោះជាយ៉ាងណាលោក ខឹម វាសនា គ្រាន់បើជាងជនអគតិមួយក្តាប់តូច ដែលអំពាវនាវឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឲ្យប្រទេសផ្តាច់ជំនួយមកខ្មែរ - សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្តុំនៅចំការរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន ដោយទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងការប្រមូលផ្តុំដោយគ្មានច្បាប់ទម្លាប់ទាំងនោះ និងទី២-ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោកការឃោសនាអកុសលរបស់បុគ្គល ខឹម វាសនា ដែងតាំងខ្លួនជាព្រះព្រហ្ម និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលឈ្លោះបែកបាក់ ខ្វែងគំនិតគ្នាក្នុងគ្រួសាររឿងជឿលោក ខឹម វាសនា សូមសះជាជាមួយគ្នា ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំរើសអើងអ្នកជឿអបិយជំនឿងទាំងនោះ។ -សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរខេត្តសៀមរាបយករថយន្តកងទ័ពធ្វើការដឹងជញ្ជូនប្រជាពលរដ្ឋដែលបានចាញ់បោក លោក ខឹម វាសនា ឲ្យត្រឡប់ទៅផ្ទះវិញ រួមទាំងផ្តល់អាហារជូនពួកគាត់ឲ្យបានគ្រប់គ្រាន់ផងដែរ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់លោក ខឹម វាសនា បើជ្រុលតែហៅប្រជាពលរដ្ឋទៅហើយ សូមចែកដីចំការប្រមាណ១២ហិកតារបស់លោក ឱ្យពួកគាត់រស់នៅទៅនោះផង តែហាមដាច់ខាតទៅកាន់កាប់ទន្ទ្រានដីនៅខាងក្រៅ ដែលអាចប្រឈមមុខនឹងវិធានការច្បាប់។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកគោរពស្រលាញ់សម្តេច សូមកុំចូលអន្ទាក់របស់លោក ខឹម វាសនា ដោយសម្តេចបញ្ជាក់ថា «លោក ខឹម វាសនា នឹងបង្កើនការជេរប្រមាថសម្តេចថែមទៀត»។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋដែលចាញ់ការឃោសនាលោក ខឹម វាសនា សូមចេញមកកាន់មូលដ្ឋានរៀងៗខ្លួនវិញ ព្រោះនៅខាងក្រៅ គ្មានទឹកជំនន់ ឬគ្រោះមហន្តរាយធម្មជាតិណាមួយទេ ហើយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចាំដឹក និងផ្តល់បាយទឹកពេលត្រលប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់លោក ខឹម វាសនា សូមផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់នោះ(ចំការខឹម វាសនា) ដោយសម្តេចមិនរារាំងជំនឿនានារបស់លោក ខឹម វាសនា នោះទេ។ សម្តេចបញ្ជាក់ថា «ប្រជាពលរដ្ឋទៅកន្លែងនោះដោយស្ម័គ្រចិត្ត ក៏សូមឱ្យពួកគាត់ត្រលប់មកវិញដោយស្ម័គ្រចិត្តដូចគ្នា»។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រួសារសម្តេចគ្មានទំនាស់ផ្ទៃក្នុង ដណ្តើមបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតសម្រាប់កម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំដល់ក្រុមអ្នកវិភាគទាំងនោះ សូមកុំយកបញ្ហាសម្រាប់គ្រួសារខ្លួនឯង មកសន្និដ្ឋានសម្រាប់គ្រួសាររបស់អ្នកដទៃ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយចោទជាសំនួរទៅកាន់ក្រុមអ្នកវិភាគគ្មានមូលដ្ឋានមួយចំនួន ដែលតែងវិភាគខុសពីការពិត ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ទៅកាន់ប្រទេសនានាក្បែរខាងកកម្ពុជា ជាពិសេសទៅប្រទេសវៀតណាម។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅឡាវ ដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀត។ - សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?។ដោយលើកមុនខ្ញុំមិនបានជំរាបអស់ ខ្ញុំសូមជំរាបបន្ថែមថា កាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន នាដើមឆ្នាំ២០២២នេះ មិត្តជប៉ុនបានបញ្ជូនយន្តហោះមកទទួលហ៊ុន ម៉ាណែត ពីកម្ពុជាទៅជប៉ុន និងជូនពីជប៉ុនមកដល់កម្ពុជាវិញ ព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ-១៩។ - សម្តេចតេជោ ហ៊ុន សែន បានជំរុញដោយផ្ទាល់មាត់ដល់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យមើលឱ្យបានដិតដល់លើការប្រឡងបវរកញ្ញាមួយ ដែលទទួលបានរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទាមទារឱ្យក្រសួងហៅមកផ្តល់យោបល់ អប់រំ ណែនាំ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អភិបាលរាជធានី, ខេត្ត, ក្រុង ,ស្រុក ខណ្ឌ នាំគ្នាមើលផ្លូវឱ្យបានដិតដល់ ព្រោះជាដំណើរចរាចរណ៍របស់ប្រជាពល។ សម្តេចបញ្ជាក់ថា សម្តេចបានបញ្ជាឱ្យដកចៅហ្វាយក្រុងតាខ្មៅមួយចោលកាលពីពេលថ្មីៗនេះ ដោយសារតែមិនចេះមើលផ្លូវ។ - សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ អំពីការបង្កើនអាសនៈនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺដើម្បីឱ្យបែងចែងគ្នាធ្វើការបម្រើប្រជាពលរដ្ឋ និងតម្រូវការនានាដែលត្រូវដោះស្រាយបន្ទាន់ និងចាំបាច់។ សម្តេចបញ្ជាក់ថា «មិនមែនបង្កើនអាសនៈ ដើម្បីឱ្យលោកឯងលេងអុកជជែកគ្នានោះទេ»។
បើកការដ្ឋានសាងសង់ស្ពានអាកាស សម្តេចតេជោ ហ៊ុន សែន វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[Fresh News] - រាជរដ្ឋាភិបាល សម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជា ជា«ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»
សិក្ខាសាលាផ្សព្វផ្សាយតម្រង់ទិសជំនាញសិក្សារបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់សិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងខេត្តសៀមរាប
[Kampucheathmey] - រាជរដ្ឋាភិបាលដាក់ឈ្មោះស្ពានខ្ពស់ជាងគេថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»
[Thmey Thmey] - «តេជោសន្តិភាពឫស្សីជ្រុំ» ជាឈ្មោះស្ពានខ្ពស់ជាងគេនៅកម្ពុជា
[Kampucheathmey] - ជិត២០ថ្ងៃ មានយានយន្តល្មើសច្បាប់ចរាចរណ៍ជាង ៥ពាន់គ្រឿង
អបអរសាទរ ខួបលើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ~ ២០ មិថុនា ២០២៥
[ក្រសួងព័ត៌មាន] - សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រសិទ្ធនាម ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ថា "ស្ពានតេជោសន្តិភាពឫស្សីជ្រុំ"
[Fresh News] - បើកបរសូមគោរពសិទ្ធិអាទិភាព ! ស្លាប់៣នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៩ ខែមិថុនាម្សិលមិញ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90