Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[BTV] - ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២ បន្ថែមទៀត
2022-08-31
Go to the website published BTV
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ខាងក្រោមនេះ ជាប្រសាសន៍សំខាន់របស់សម្ដេចតេជោ ហ៊ុន សែន៖ - សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពានអាកាសចំនួន២ ដែលត្រូវបើកការដ្ឋានស្ថាបនានៅព្រឹកនេះ គឺទី១ ស្ពានអាកាសព្រះមុនីវង្ស(ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ-២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ) និងទី២ ស្ពានអាកាស គង់ សំអុល(ប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ) - សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអតីតកាលរបស់កម្ពុជា ដែលខ្វះខាតស្បៀងសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ តែពេលនេះ កម្ពុជាកំពុងបំពេញតម្រូវការ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមរយៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងគមនាគមន៍(ស្ពានអាកាស)។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៧ហើយ រួមទាំងស្ពានអាកាសចំនួន ២ដែលត្រូវសម្ពោធបើកការដ្ឋានស្ថាបនានៅព្រឹកនេះ ដើម្បីបំពេញតម្រូវការ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ(កាត់បន្ថយការកកស្ទះ) និងជាសោភ័ណភាពរាជធានីភ្នំពេញ ហើយរាជធានីភ្នំពេញកំពុងបន្តគម្រោងស្ថាបនាស្ពានអាកាសជាច្រើនបន្ថែមទៀត។ - សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបលើការរិះគន់របស់ជនមួយចំនួន ដែលចំអកឱ្យសម្តេចប្រឹងអួតស្ពានអាកាសរបស់ខ្លួន ដែលកាលណោះ មានត្រឹមតែមួយប៉ុណ្ណោះ ហើយសម្តេចបានឆ្លើយតបថា «ដោយសារមានតែមួយនឹងហើយបានជាប្រឹងអួត បើមានច្រើនចាំបាច់អួតធ្វើអ្វី...?»។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សមិទ្ធផលធំៗនៅរាជធានីភ្នំពេញ បានកើតឡើងជាបន្តបន្ទាប់ ដោយសារចំណូលរបស់រដ្ឋកាន់តែមានចំនួនច្រើន និងនយោបាយយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងថា តំបន់កោះពេជ្យ និងតំបន់ស្ពានជ្រោយចង្វារ បានក្លាយជាកន្លែងពាណិជ្ជកម្មធំៗ និងជាកន្លែងទីប្រជុំអន្តរជាតិធំៗផងដែរ ខណៈកន្លែងទាំងពីរនេះកាលពីមុនសុទ្ធតែព្រៃត្រែង និងតំបន់លិចទឹកនោះ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជធានីភ្នំពេញកាន់តែមានទំហំធំឡើងៗ ដោយកាត់ស្រុក និងឃុំមួយចំនួន ចូលមកកាន់រដ្ឋបាលគ្រប់គ្រងរបស់រាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍ។ សម្តេចបញ្ជាក់ថា «យើងមិនអាចឱ្យដី និងបឹងក្នុងរាជធានីភ្នំពេញ ក្លាយជាកន្លែងដើមត្រែងយោលនោះទេ»។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងបង្កើតក្រុង«ល្វាឯម» ដែលក្រុងនោះ នឹងដាក់ស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខេត្តកណ្តាល ដែលគម្រោងនេះស្ថិតក្នុងការពិភាក្សានៅឡើយទេ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរក្រុមហ៊ុនអនិកជនខ្មែរ(OCIC)ដែលបានប្រឹងប្រែងយ៉ាងខ្លាំង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ដែលគួរឱ្យទុកចិត្តបំផុត។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលតភ្ជាប់ពីមុខផ្សារចាស់រាជធានីភ្នំពេញ ទៅត្រើយម្ខាង(សុខា) និងតភ្ជាប់ទៅតំបន់ស្ពានជ្រុំ ដែលសម្តេចសង្ឃឹមថា «មិត្តកូរ៉េ នឹងពិចារពន្លឿនគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើបាន»។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងស្ថាបនាស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅល្វាឯម និងស្ពានមួយទៀត ពីតំបន់ព្រែកប្រា ទៅផ្លូវជាតិលេខ២ ដែលស្ពានទាំងពីរនេះ អាចអនុវត្តន៍ដោយមិត្តចិន បើមិនមានការប្រែប្រួលលើការចរចាទេ អាចនឹងចាប់ផ្តើមស្ថាបនានៅឆ្នាំក្រោយនេះ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ដែលបានរុញច្រានឱ្យកម្ពុជាឡើង និងចុះ តាមតម្លៃទីផ្សារជាក់ស្តែង។ សម្តេចបញ្ជាក់ថា ពេលនេះស្ថានភាពតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន បើប្រៀបធៀបនឹងប្រទេសដទៃក្បែរខាងកម្ពុជា។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍន៍នៅកម្ពុជា ទោះបីតំបន់ខ្លះបាត់បង់ព្រៃឈើខ្លះក៏ពិតមែន តែវាបានជំនួសមកវិញដំណាំដំណាំកៅស៊ូ ដូងប្រេង ដំណាំហូបផ្លែ និងសំណាំកសិកម្មផ្សេងៗទៀត។ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូមធ្វើការអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ ដែលពលករខ្មែរបានរត់ចោលការងារដោយសារតែចាញ់បោកគេ ជាពិសេសគឺការចាញ់បោកតាព្រហ្មនេះតែម្តង។ -សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា ឡប់ឬឆ្កួតនោះទេ ទាក់ទងនឹងអបិយជំនឿ ប៉ុន្តែទោះជាយ៉ាងណាលោក ខឹម វាសនា គ្រាន់បើជាងជនអគតិមួយក្តាប់តូច ដែលអំពាវនាវឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឲ្យប្រទេសផ្តាច់ជំនួយមកខ្មែរ - សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្តុំនៅចំការរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន ដោយទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងការប្រមូលផ្តុំដោយគ្មានច្បាប់ទម្លាប់ទាំងនោះ និងទី២-ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោកការឃោសនាអកុសលរបស់បុគ្គល ខឹម វាសនា ដែងតាំងខ្លួនជាព្រះព្រហ្ម និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលឈ្លោះបែកបាក់ ខ្វែងគំនិតគ្នាក្នុងគ្រួសាររឿងជឿលោក ខឹម វាសនា សូមសះជាជាមួយគ្នា ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំរើសអើងអ្នកជឿអបិយជំនឿងទាំងនោះ។ -សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរខេត្តសៀមរាបយករថយន្តកងទ័ពធ្វើការដឹងជញ្ជូនប្រជាពលរដ្ឋដែលបានចាញ់បោក លោក ខឹម វាសនា ឲ្យត្រឡប់ទៅផ្ទះវិញ រួមទាំងផ្តល់អាហារជូនពួកគាត់ឲ្យបានគ្រប់គ្រាន់ផងដែរ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់លោក ខឹម វាសនា បើជ្រុលតែហៅប្រជាពលរដ្ឋទៅហើយ សូមចែកដីចំការប្រមាណ១២ហិកតារបស់លោក ឱ្យពួកគាត់រស់នៅទៅនោះផង តែហាមដាច់ខាតទៅកាន់កាប់ទន្ទ្រានដីនៅខាងក្រៅ ដែលអាចប្រឈមមុខនឹងវិធានការច្បាប់។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកគោរពស្រលាញ់សម្តេច សូមកុំចូលអន្ទាក់របស់លោក ខឹម វាសនា ដោយសម្តេចបញ្ជាក់ថា «លោក ខឹម វាសនា នឹងបង្កើនការជេរប្រមាថសម្តេចថែមទៀត»។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋដែលចាញ់ការឃោសនាលោក ខឹម វាសនា សូមចេញមកកាន់មូលដ្ឋានរៀងៗខ្លួនវិញ ព្រោះនៅខាងក្រៅ គ្មានទឹកជំនន់ ឬគ្រោះមហន្តរាយធម្មជាតិណាមួយទេ ហើយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចាំដឹក និងផ្តល់បាយទឹកពេលត្រលប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់លោក ខឹម វាសនា សូមផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់នោះ(ចំការខឹម វាសនា) ដោយសម្តេចមិនរារាំងជំនឿនានារបស់លោក ខឹម វាសនា នោះទេ។ សម្តេចបញ្ជាក់ថា «ប្រជាពលរដ្ឋទៅកន្លែងនោះដោយស្ម័គ្រចិត្ត ក៏សូមឱ្យពួកគាត់ត្រលប់មកវិញដោយស្ម័គ្រចិត្តដូចគ្នា»។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រួសារសម្តេចគ្មានទំនាស់ផ្ទៃក្នុង ដណ្តើមបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតសម្រាប់កម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំដល់ក្រុមអ្នកវិភាគទាំងនោះ សូមកុំយកបញ្ហាសម្រាប់គ្រួសារខ្លួនឯង មកសន្និដ្ឋានសម្រាប់គ្រួសាររបស់អ្នកដទៃ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយចោទជាសំនួរទៅកាន់ក្រុមអ្នកវិភាគគ្មានមូលដ្ឋានមួយចំនួន ដែលតែងវិភាគខុសពីការពិត ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ទៅកាន់ប្រទេសនានាក្បែរខាងកកម្ពុជា ជាពិសេសទៅប្រទេសវៀតណាម។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅឡាវ ដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀត។ - សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?។ដោយលើកមុនខ្ញុំមិនបានជំរាបអស់ ខ្ញុំសូមជំរាបបន្ថែមថា កាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន នាដើមឆ្នាំ២០២២នេះ មិត្តជប៉ុនបានបញ្ជូនយន្តហោះមកទទួលហ៊ុន ម៉ាណែត ពីកម្ពុជាទៅជប៉ុន និងជូនពីជប៉ុនមកដល់កម្ពុជាវិញ ព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ-១៩។ - សម្តេចតេជោ ហ៊ុន សែន បានជំរុញដោយផ្ទាល់មាត់ដល់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យមើលឱ្យបានដិតដល់លើការប្រឡងបវរកញ្ញាមួយ ដែលទទួលបានរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទាមទារឱ្យក្រសួងហៅមកផ្តល់យោបល់ អប់រំ ណែនាំ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អភិបាលរាជធានី, ខេត្ត, ក្រុង ,ស្រុក ខណ្ឌ នាំគ្នាមើលផ្លូវឱ្យបានដិតដល់ ព្រោះជាដំណើរចរាចរណ៍របស់ប្រជាពល។ សម្តេចបញ្ជាក់ថា សម្តេចបានបញ្ជាឱ្យដកចៅហ្វាយក្រុងតាខ្មៅមួយចោលកាលពីពេលថ្មីៗនេះ ដោយសារតែមិនចេះមើលផ្លូវ។ - សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ អំពីការបង្កើនអាសនៈនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺដើម្បីឱ្យបែងចែងគ្នាធ្វើការបម្រើប្រជាពលរដ្ឋ និងតម្រូវការនានាដែលត្រូវដោះស្រាយបន្ទាន់ និងចាំបាច់។ សម្តេចបញ្ជាក់ថា «មិនមែនបង្កើនអាសនៈ ដើម្បីឱ្យលោកឯងលេងអុកជជែកគ្នានោះទេ»។
បើកការដ្ឋានសាងសង់ស្ពានអាកាស
សម្តេចតេជោ ហ៊ុន សែន
វិស័យសាធារណការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90