ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Rasmei Kampuchea Daily News] - វិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូនស្វែងរកកិច្ចសហប្រតិបត្តិការពីសមាគមភស្ដុភារកម្មកម្ពុជាលើការបណ្តុះបណ្តាល ធនធានមនុស្ស
2021-08-12
ទៅកាន់ទំព័រចុះផ្សាយក្នុង Rasmei Kampuchea Daily News
ភ្នំពេញ: លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួង សាធារណការ និងដឹកជញ្ជូនកាលពី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធអនឡាញ (Microsoft Team) ជាមួយ ឧកញ៉ា ស៊ីន ចន្ទី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថាន និង អនុប្រធាន និងសហការី នៃសមាគមភស្តុភារកម្មកម្ពុជាផង។ គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីសិក្សាស្វែងយល់ពីគ្នា សំដៅស្វែងរកកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និង សមាគមភស្តុភារកម្មកម្ពុជា ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម រួមគ្នាបង្កើតកម្មវិធីផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ឱ្យបានទូលំទូលាយអំពីវិស័យភស្តុភារកម្ម ឱកាសការងារ សក្តានុពល និងសារៈសំខាន់របស់វិស័យនេះ ដល់សាធារណជន និងសិស្ស-និស្សិត។ ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែនសាធារណការ និងដឹកជញ្ជូន បានធ្វើបទបង្ហាញដោយសង្ខេបអំពីសាវតា ចក្ខុវិស័យ និងបេសកកម្មរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌ អត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ និងមានសក្តានុពលខ្ពស់ឆ្លើយតប តម្រូវការក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម នាពេលបច្ចុប្បន្ន និងនាពេលអនាគត សំដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ លោកនាយក បានបន្តទៀតថា វិទ្យាស្ថានតេជោសែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានតាំងចិត្តយ៉ាងមុតមាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងជំនឿជឿជាក់ ក្នុងការធ្វើឱ្យវិទ្យាស្ថានមិនត្រឹមតែផ្ដល់ការបណ្តុះបណ្តាល ប្រកបដោយគុណភាព ចំណេះជំនាញ និងសីលធម៌ដល់កូនខ្មែរប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យវិទ្យាស្ថានក្លាយជាស្ថាប័នបណ្ដុះបណ្ដាល ជំនាញដ៏ល្បីល្បាញមួយផងដែរ។ បច្ចុប្បន្ន វិទ្យាស្ថានបាននឹងកំពុងបណ្ដុះបណ្ដាលដល់និស្សិតទាំងជំនាញបច្ចេកទេស ភាសាអង់គ្លេស និងជំនាញផ្នែកទន់ផ្សេងៗ ដើម្បីធានាថានិស្សិតរបស់វិទ្យាស្ថានមានសមត្ថភាព ជំនាញបច្ចេកទេសច្បាស់លាស់ ចំណេះដឹងទូលាទំលាយ ទំនាក់ទំនងល្អ និងសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ វិទ្យាស្ថានតេជោសែន ក៏បានធ្វើ កិច្ចសហប្រតិ បត្តិការជាមួយនឹងគ្រឹះស្ថានអប់រំ-ស្ថាប័នជាដៃគូមួយចំនួន ទាំងនៅក្នុង និងក្រៅ ប្រទេស និងក្រុមហ៊ុនឯកជន ដើម្បីជួយគាំទ្រដល់ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធាននិស្សិត។ ឧកញ៉ា ស៊ីន ចន្ទី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្ស រីករាយក្រៃលែង និងកោតសរសើរចំពោះការប្ដេជ្ញាចិត្តដ៏មោះមុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា ថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងកសាងធនធានមនុស្សក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម។ លោកឧកញ៉ាប្រធានសមាគម ក៏បានថ្លែងជម្រាបជូនអង្គប្រជុំថា សមាគមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយមានឈ្មោះដើមថា សមាគមភ្នាក់ងារបញ្ចូនទំនិញកម្ពុជា (CAMFFA) និងបានប្តូរឈ្មោះទៅជា សមាគមភស្តុភារកម្មកម្ពុជា (CLA) នៅក្នុងឆ្នាំ២០២០។ បេសកកម្មមួយ ក្នុងចំណោមបេសកកម្មទាំងឡាយរបស់សមាគម គឺធ្វើការ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសមាជិកអំពីការដឹកជញ្ជូន និងភស្តុភារកម្ម ក្រោមកិច្ចជ្រោមជ្រែង ពីដៃគូនានា ដូចជា៖ UNESCAP និង GIZ ជាដើម ក្នុងការបណ្តុះបណ្តាលខ្លីជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ។ សមាគមក៏តែងទទួលបានកិច្ចសហប្រតិបត្តិការល្អ និងគាំទ្រជាច្រើន ជាពិសេស ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ក្រោយពីបានសំណេះសំណាល និងស្វែងយល់អំពីគ្នាទៅវិញទៅមកលោកនាយកវិទ្យាស្ថាន និង ឧកញ៉ាប្រធានសមាគម បានឯកភាពគ្នាជាគោលការណ៍ ក្នុងការរួមគ្នាកសាងធនធានមនុស្ស ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ការលើកកម្ពស់ការយល់ដឹងដល់សាធារណជន សិស្ស-និស្សិត អំពី សក្តានុពល តួនាទីភារកិច្ច និងសារៈសំខាន់របស់វិស័យនេះក្នុងការចូលរួមជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា និងការផ្តល់ឱកាសកម្មសិក្សា ការអនុវត្តជាក់ស្ដែង និងឱកាសការងារដល់និស្សិតក្រោយបញ្ចប់ការសិក្សា ជាដើម៕
ឯឧ ហឿន សំនៀង
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90