• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Rasmei Kampuchea Daily News] - វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ​និង​ដឹកជញ្ជូន​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ពី​សមាគម​ភស្ដុភារ​កម្ម​កម្ពុជា​លើ​ការបណ្តុះបណ្តាល ធនធានមនុស្ស

2021-08-12 Go to the website published Rasmei Kampuchea Daily News
ភ្នំពេញ​:​ លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​កាលពី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១​បាន​ជួបពិភាក្សា​ការងារ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ (Microsoft Team) ជាមួយ ឧកញ៉ា ស៊ីន ចន្ទី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​វិទ្យាស្ថាន និង អនុប្រធាន និង​សហការី នៃ​សមាគម​ភស្តុភារ​កម្ម​កម្ពុជា​ផង​។​ ​គោលបំណង​នៃ​ជំនួប​ពិភាក្សា​នេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពីគ្នា សំដៅ​ស្វែងរក​កិច្ចសហប្រតិបត្តិការ រវាង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង សមាគម​ភស្តុភារ​កម្ម​កម្ពុជា ក្នុងការ​បណ្តុះបណ្តាល ធនធានមនុស្ស​លើ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម រួមគ្នា​បង្កើត​កម្មវិធី​ផ្សព្វផ្សាយ និង​បង្កើន​ការយល់ដឹង ឱ្យបាន​ទូលំទូលាយ​អំពី​វិស័យ​ភស្តុភា​រកម្ម ឱកាស​ការងារ សក្តានុពល និង​សារៈសំខាន់​របស់​វិស័យនេះ ដល់​សាធារណជន និង​សិស្ស​-​និស្សិត​។​ ​ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ សែន​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​បទ​បង្ហាញ​ដោយ​សង្ខេប​អំពី​សាវតា ចក្ខុវិស័យ និង​បេសកកម្ម​របស់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ក្នុង​គោលបំណង​បណ្ដុះបណ្ដាល​ធនធានមនុស្ស ប្រកបដោយ​ជំនាញ​ច្បាស់លាស់ ចំណេះដឹង​ទូលំទូលាយ និង​មាន​សីលធម៌ អត្តចរិត ចរិយា​សម្បត្តិ​ត្រឹមត្រូវ និង​មាន​សក្តានុពល​ខ្ពស់​ឆ្លើយតប តម្រូវការ​ក្នុង​វិស័យ​សាធារណការ ដឹកជញ្ជូន និង​ភស្តុភា​រកម្ម នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត សំដៅ​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​។​ ​លោកនាយក បាន​បន្តទៀតថា វិទ្យាស្ថាន​តេ​ជោ​សែន ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​តាំងចិត្ត​យ៉ាង​មុតមាំ ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ជំនឿ​ជឿជាក់ ក្នុងការ​ធ្វើឱ្យ​វិទ្យាស្ថាន​មិន​ត្រឹមតែ​ផ្ដល់​ការបណ្តុះបណ្តាល ប្រកបដោយ​គុណភាព ចំណេះ​ជំនាញ និង​សីលធម៌​ដល់​កូន​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​វិទ្យាស្ថាន​ក្លាយជា​ស្ថាប័ន​បណ្ដុះបណ្ដាល ជំនាញ​ដ៏​ល្បីល្បាញ​មួយ​ផងដែរ​។​ ​បច្ចុប្បន្ន វិទ្យាស្ថាន​បាន​នឹង​កំពុង​បណ្ដុះបណ្ដាល​ដល់​និស្សិត​ទាំង​ជំនាញ​បច្ចេកទេស ភាសា​អង់គ្លេស និង​ជំនាញ​ផ្នែក​ទន់​ផ្សេងៗ ដើម្បី​ធានាថា​និស្សិត​របស់​វិទ្យាស្ថាន​មាន​សមត្ថភាព ជំនាញ​បច្ចេកទេស​ច្បាស់លាស់ ចំណេះដឹង​ទូ​លា​ទំលាយ ទំនាក់ទំនង​ល្អ និង​សីលធម៌​វិជ្ជាជីវៈ​។ ទន្ទឹមនឹងនេះ វិទ្យាស្ថាន​តេ​ជោ​សែន ក៏បាន​ធ្វើ កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ជាមួយនឹង​គ្រឹះស្ថាន​អប់រំ​-​ស្ថាប័ន​ជា​ដៃគូ​មួយចំនួន ទាំង​នៅក្នុង និង​ក្រៅ ប្រទេស និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ជួយ​គាំទ្រ​ដល់​ការបណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​ធនធាន​និស្សិត​។​ ​ឧកញ៉ា ស៊ីន ចន្ទី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​សម្តែង​នូវ​សេចក្តីសោមនស្ស រីករាយ​ក្រៃលែង និង​កោតសរសើរ​ចំពោះ​ការប្ដេជ្ញាចិត្ត​ដ៏​មោះមុត ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល និង​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​សាធារណការ ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​។ ​លោក​ឧកញ៉ា​ប្រធាន​សមាគម ក៏បាន​ថ្លែង​ជម្រាបជូន​អង្គប្រជុំ​ថា សមាគម​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤ ដោយមាន​ឈ្មោះ​ដើម​ថា សមាគម​ភ្នាក់ងារ​ប​ញ្ចូ​ន​ទំនិញ​កម្ពុជា (CAMFFA) និង​បាន​ប្តូរ​ឈ្មោះ​ទៅជា សមាគម​ភស្តុភារ​កម្ម​កម្ពុជា (CLA) នៅក្នុង​ឆ្នាំ​២០២០​។ បេសកកម្ម​មួយ ក្នុងចំណោម​បេសកកម្ម​ទាំងឡាយ​របស់​សមាគម គឺ​ធ្វើការ បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​សមាជិក​អំពី​ការដឹកជញ្ជូន និង​ភស្តុភា​រកម្ម ក្រោម​កិច្ច​ជ្រោមជ្រែង ពី​ដៃគូ​នានា ដូចជា​៖ UNESCAP និង GIZ ជាដើម ក្នុងការ​បណ្តុះបណ្តាល​ខ្លី​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​។ សមាគម​ក៏​តែង​ទទួលបាន​កិច្ចសហប្រតិបត្តិការ​ល្អ និង​គាំទ្រ​ជាច្រើន ជាពិសេស ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។​ ​ក្រោយពី​បាន​សំណេះសំណាល និង​ស្វែងយល់​អំពី​គ្នា​ទៅវិញទៅមក​លោកនាយក​វិទ្យាស្ថាន និង ឧកញ៉ា​ប្រធាន​សមាគម បាន​ឯកភាពគ្នា​ជាគោលការណ៍ ក្នុងការ​រួមគ្នា​កសាង​ធនធានមនុស្ស ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ការលើកកម្ពស់​ការយ​ល់​ដឹង​ដល់​សាធារណជន សិស្ស​-​និស្សិត អំពី សក្តានុពល តួនាទី​ភារកិច្ច និង​សារៈសំខាន់​របស់​វិស័យនេះ​ក្នុងការ​ចូលរួម​ជម្រុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​ការផ្តល់​ឱកាស​កម្មសិក្សា ការអនុវត្ត​ជាក់ស្ដែង និង​ឱកាស​ការងារ​ដល់​និស្សិត​ក្រោយ​បញ្ចប់​ការសិក្សា ជាដើម​៕​
ឯឧ ហឿន សំនៀង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

Featured Posts

[Fresh News] - រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញបើកមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ
[Fresh News] - ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែមីនាម្សិលមិញ
ក្រុងព្រះសីហនុជាក្រុងជាប់សមុទ្រ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែយ៉ាងខ្វាត់ខ្វែង ដែលបាននិងកំពុងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប និងមានភាពរីកចម្រើន សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានភាពសុខដុមក្នុងសង្គម។
ក្រុមមការងារពិសេសចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ក្នុងខេត្តកណ្តាល និងខេត្តសៀមរាប
កិច្ចប្រជុំក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ក្រុម “ច” នៃដៃគូពិភាក្សាការងារជាមួយវិស័យឯកជន
ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ មានសត្វពាហនៈឆ្លងកាត់
អបអរសាទរ ទិវាជាតិប្រជាជន និងទិវាប្រជាជនពិភពលោក (National Population Day and World Population Day)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90