Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Post] - មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជំរុញឱ្យពលរដ្ឋរួមគ្នាថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ នៅក្នុងក្រុងសៀមរាប
2021-11-15
Go to the website published Phnom Penh Post
សៀមរាបៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជំរុញឱ្យពលរដ្ឋរួមគ្នាថែរក្សា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ដែលទើបសាងសង់ថ្មី នៅក្រុងសៀមរាបឱ្យបានគង់វង្ស ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះសម្រេចបាន ៨៩,៣៩% នៃទំហំការងារសរុប។ ការប្រកាសពីលទ្ធផលការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនេះ បានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងចំនួន ៣ មានលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូនបានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវទាំងនេះ កាលពីថ្ងៃទី ១៣ វិច្ឆិកា។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ ចុះថ្ងៃទី ១៣ វិច្ឆិកា ឱ្យដឹងថា យោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានបច្ចេកទេស គឺគិតត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ លទ្ធផលការងារនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាបសម្រេចបាន ៨៩,៣៩% នៃទំហំការងារសរុប។ សមិទ្ធផលទាំងនោះ រួមមានការងារស្ថាបនាផ្លូវការងារសាងសង់ប្រព័ន្ធលូទឹក និងលូទឹកភ្លៀង និងការងារដំឡើងបរិក្ខារផ្លូវថ្នល់ ក្នុងនោះមានការងារបំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បរិក្ខារចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ។ សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងបន្ថែមថា៖ «ការស្តារ កែលម្អដងស្ទឹងសៀមរាបទាំងសងខាង ចាប់ពីស្ពានរ៉ោករ៉ាកដល់អាងក្រពើប្រវែងសរុប ៩ ០៥០ ម៉ែត្រ គិតត្រឹមថ្ងៃទី ៣០ ខែតុលា រួមមានការសម្របសម្រួលដោះស្រាយសំណង់បណ្តោះអាសន្នចេញពីដងស្ទឹងសម្រេចបាន ១០០ ភាគរយ។ ការយកសំណង់ តូបលក់ដូរចេញពីដងស្ទឹង ការងារស្តារភក់ពីបាតស្ទឹង ការងារទប់ដីមិនឱ្យបាក់ច្រាំងតាមដងទន្លេ ការងាររៀបចំខឿនអង្គុយកម្សាន្ត និងការដាំដុះរុក្ខជាតិជាដើម គឺសម្រេចបានជារួម ៦៦ ភាគរយ»។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការបានលើកឡើងថា នៅពេលគម្រោងនេះសម្រេចហើយ នឹងប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភណភាពបរិស្ថានល្អសម្រាប់ការរស់នៅឱ្យស័ក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន។ លោកបញ្ជាក់ថា គម្រោងនេះក៏ចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ លោកបញ្ជាក់ថា៖ «គម្រោងនេះ នឹងចូលរួមសម្រួលចរាចរណ៍ លើកកម្ពស់សោភណភាពទីក្រុង ទាក់ទាញទេសចរ និងវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ធានាជំរុញអភិវឌ្ឍក្រុងសៀមរាបដែលជាបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ពិភពលោកឱ្យក្លាយទៅជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ»។ នៅក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវទាំងនេះលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានកោតសរសើរចំពោះក្រុមការងារនៃអង្គភាពអនុវត្តគម្រោងដែលបានរៀបចំទីតាំងនៅតាមបណ្ដោយដងស្ទឹងខេត្តសៀមរាបប្រកបដោយសោភណភាព ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះឱ្យបានគង់វង្ស ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកថា៖ «សមិទ្ធផលនេះកើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកាគណៈកម្មការគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។ ជាមួយគ្នានេះ លោក ទៀ បាញ់ ឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ថវិកាចំនួនជាង ៣ លាន ៨ សែនដុល្លារសម្រាប់សាងសង់ចំណតរថយន្តតាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមានប្រវែងជាង ២ ០០០ ម៉ែត្រ។ ថវិកាទាំងនេះក៏សម្រាប់តភ្ជាប់បណ្តាញលូ ទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះចូលក្នុងបណ្តាញរដ្ឋ ដែលមានប្រមាណជាង ១២ ០០០ តំណ ដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវ ៣៨ ខ្សែ ដែលជាចំណងដៃថ្មីមួយទៀតជូនពលរដ្ឋក្នុងក្រុងសៀមរាបផងដែរ។ លោកថា ការបន្ថែមថវិកាសាងសង់បន្ថែមនេះ បន្ទាប់ពីប្រជាពលរដ្ឋបានជួបបញ្ហាមួយចំនួន ដូចជា ការស្នើសុំភ្ជាប់ប្រព័ន្ធលូ ទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះចូលក្នុងបណ្តាញរបស់រដ្ឋ ដែលតម្រូវឱ្យប្រជាពលរដ្ឋត្រូវបង់ប្រាក់ និងបញ្ហាកង្វះចំណតចតរថយន្តជាដើម។ សូមជម្រាបថា គម្រោងសាងសង់ផ្លូវទាំង ៨ ខ្សែនេះ គឺមានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤៩ ២១៦ ៥៩៥ ដុល្លារដោយក្នុងនោះចំនួន ៩ លានដុល្លារចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ នេះ ចំណាយពេលសាងសង់ចំនួន ១៣ ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១។ លោក គង់ រតនៈ ប្រធានស្ដីទីនៃវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមើលឃើញថា ការចុះត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំទាំងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការពង្រឹងគុណភាពនៃការសាងសង់ ចៀសវាងការសាងសង់ដែលមិនគោរពទៅតាមស្តង់ដាបច្ចេកទេស។ ក្រៅពីចូលរួមសាទរ លោក គង់ រតនៈ យល់ថា គម្រោងនេះ វានឹងផ្តល់ផលដ៏ធំធេងដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងរយៈពេលវែង៕
ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
វិស័យសាធារណការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90