• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - ថវិកាចិនជិត៣ពាន់លានដុល្លារ ជួយបង្កើតភាពប្រទាក់ក្រឡាផ្លូវ និងស្ពាននៅកម្ពុជា (Video inside)

2019-09-05 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ភ្នំពេញ)៖ ផ្លូវថ្នល់ និងស្ពាន ជាប្រភពនៃដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ព្រោះប្រសិនជាមិនមានផ្លូវ មិនមានស្ពានទេ គេពិបាកក្នុងការដឹកជញ្ជូនទិន្នផលកសិកម្ម និងសិប្បកម្មនានាពីទីតាំងផលិត មកផ្គត់ផ្គង់លើទីផ្សារខ្លាំងណាស់។ ហើយធ្វើឲ្យការចំណាយក្នុងការដឹកជញ្ជូនកាន់តែច្រើន និងគុណភាពនៃទំនិញកាន់តែធ្លាក់ចុះ។ ការចំណាយថ្លៃដើមយ៉ាងច្រើនលើការដឹកជញ្ជូនបែបនេះ បានធ្វើឲ្យអ្នកវិយោគពិបាកក្នុងការមកវិនិយោគក្នុងប្រទេសមួយដែលមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បើទោះបីប្រទេសនោះសម្បូរទៅដោយធនធានធម្មជាតិក៏ដោយនោះ។ រយៈពេលជាង ៣ទសវត្សរ៍នៃភ្លើងសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះដុនដាប់នោះទេ សូម្បីតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក៏ត្រូវបំផ្លេចបំផ្លាញ ហើយក៏គ្មានឱកាសសម្រាប់សាងសង់នោះដែរ។ បន្ទាប់ពីស្រោចស្រង់ប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩ ការស្រោចស្រង់ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ជាទិសដៅអាទិភាពមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងចំណោមទិសដៅអាទិភាពចំនួន៤ រួមមាន ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ចាប់ពីក្រោយកម្ពុជារកឃើញសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន បានបោះពួយយ៉ាងលឿនលយរហូតមកដល់បច្ចុប្បន្នផ្លូវជាច្រើនត្រូវបានកែលំអរ ពង្រីកកាន់តែធំ និងសាងសង់ថ្មីជាច្រើនខ្សែ។ «កាលពីឆ្នាំ១៩៧៩ យើងមានជម្រើសពេលនោះគឺធ្វើយ៉ាងមិចឲ្យដើរមានផ្លូវដើរ ឬឲ្យមានផ្លូវជិះកង់តែប៉ុណ្ណោះ។ ក៏ប៉ុន្តែឥលូវនេះវាមិនដូចកាលពីឆ្នាំ១៩៧៩ទៀតទេ ស្ថានភាពបានផ្លាស់ប្ដូរហើយ ផ្លាស់ប្ដូរជាជំហានៗ ផ្លាស់ប្ដូរជាបន្តបន្ទាប់ ពីការលំបាកមកកាន់ការងាយស្រួល ពីការដែលយើងវេទនាពេលនោះពីសង្រ្គាម មកកាន់សន្តិភាព ពីតំណាក់កាលដែលយើងមានត្រឹមកង់ មកមានម៉ូតូ ហើយពីមានម៉ូតូ ទៅមានឡាន។ ដូច្នេះស្ថានភាពទាំងអស់នេះ បើយើងរក្សាបានសន្តិភាព យើងនឹងរក្សាបាននូវការអភិវឌ្ឍរបស់យើងជាបន្តទៀត» នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅវេទិកាសាធារណនាពេលកន្លងមក។ សេដ្ឋកិច្ចកម្ពុជាត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្រោយពេលផ្លូវថ្នល់ និងស្ពាន ត្រូវបានពង្រីកដល់តំបន់ដាច់ស្រយ៉ាល ដែលមានប្រភពទិន្នផលកសិកម្ម និងសិប្បកម្ម ក៏ដូចជាច្រកចេញចូលកម្ពុជាទៅកាន់បណ្ដាប្រទេសជិតខាង។ វត្តមានផ្លូវ និងស្ពាននេះក៏រួមចំណែកជួយទាក់ទាញអ្នកវិនិយោគមកអភិវឌ្ឍន៍នៅកម្ពុជា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបនេះក៏បានជួយធ្វើឲ្យរោងចក្រ សហគ្រាស ចេញឆ្ងាញពីទីក្រុង និងខិតទៅកាន់តែជិតប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយ៉ាល។ ទាំងនេះជាចំណុចវិជ្ជមានមួយនៃការសាយភាយសេដ្ឋកិច្ចជាតិ ដល់ទីជនបទកើតចេញពីគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន របស់អ្នកជំនាញផ្នែកសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានចាប់អារម្មណ៍។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះ៖ «កាលណាគេនិយាយអំពីសេដ្ឋកិច្ចរបស់ប្រទេសមួយ គេតែងតែនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ ព្រោះគេហៅថា ជាសរសៃឈាមសេដ្ឋកិច្ច។ ដូច្នេះនៅពេលប្រទេសមួយហេដ្ឋារចនាសម្ព័ន្ធត្រូវបានកាត់ផ្ដាច់ មានន័យថា ការចរាចរណ៍ទំនិញនៅក្នុងប្រទេសក៏ត្រូវអាក់ខាន ដូច្នេះផលិតកម្មទាំងអស់នៅក្នុងប្រទេសក៏គ្មានន័យ។ តែដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធ្វើឲ្យរោងចក្រ បានចែករំលែកនៅតំបន់ជនបទ»។ ជាការពិតណាស់នៅពេលផ្លូវ ស្ពាន មានដល់ជនបទបានទាក់ទាញរោងចក្រឧស្សាហកម្មកាន់តែខិតជិតប្រជាពលរដ្ឋនៅទីនោះ ដោយសារតែតម្លៃឈ្នួលទីតាំងមានតម្លៃទាបជាងទីក្រុង ហើយនៅជិតប្រភពកម្មករដែលមានតម្លៃទាបជាងទីក្រុង ហើយកាត់បន្ថយការបំពុលបរិស្ថានថែមទៀតផង។ ចំណែកឯប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយ៉ាល ក៏ងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងថវិការដែលទទួលបានត្រូវបានចាយវាយនៅក្នុងតំបន់នោះផ្ទាល់តែម្ដង។ កត្តានេះត្រូវបានលោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថាជាការរីកចម្រើនសេដ្ឋកិច្ចតាមហេដ្ឋារចនាសម្ព័ន្ធបែបរបាយស្មើសាច់។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមយ៉ាងដូច្នេះថា៖ «នៅពេលដែលចាយលុយនៅជនបទ ធ្វើឲ្យផ្ទះនៅតំបន់ជនបទក្លាយទៅជាផ្ទះក្បឿង ផ្ទះឈើ ផ្ទះថ្ម។ ដូច្នេះការធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ គឺវាលើកកម្ពស់ឲ្យរោងចក្របានខិតឆ្ងាយចេញពីទីក្រុង ទៅរកតំបន់ដែលមានថ្លៃឈ្នួលទាប ហើយថ្លៃដើមកាន់តែទាប ហើយគេអាចដឹកទំនិញទាំងអស់នោះចូលមកកំពង់ផែបានយ៉ាងស្រួល ហើយជួយឲ្យសេដ្ឋកិច្ចរីកចម្រើន តាមរបាយស្មើសាច់ទៀត»។ រយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ កម្ពុជាបាននឹងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការកសាងផ្លូវ និងស្ពាន។ ផ្លូវជាច្រើនត្រូវបានសាងសង់ថ្មី ផ្លូវខ្លះត្រូវបានកែលំអរ និងលើកកម្ពស់គុណភាព ពង្រីកកាន់តែធំ។ ក្រៅពីផ្លូវស្ពានជាច្រើនខ្សែត្រូវបានសាងសង់ឆ្លងកាត់ទន្លេ។ វត្តមានភ្លូវ និងស្ពាន បានបង្កើតជាប្រព័ន្ធប្រទាក់ក្រឡាគ្នាសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផល និងទំនិញផ្សេងៗ។ មកទល់បច្ចុប្បន្ននេះប្រទេសកម្ពុជា មានផ្លូវជាតិសរុប ៧៥ខ្សែ ប្រវែងជាង ៧ពាន់គីឡូម៉ែត្រ និងស្ពានធំៗចំនួន១៩ ប្រវែងប្រមាណ១៨គីឡូម៉ែត្រ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាក្រៅពីការចំណាយថវិកាជាតិ ប្រទេសកម្ពុជាបានទទួលជំនួយ និងកម្ចីការប្រាក់ទាបពីបណ្ដារប្រទេស និងស្ថាប័នមួយចំនួនដូចជា ប្រទេសចិន ជប៉ុន កូរ៉េ ថៃ វៀតណាម ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ក្នុងចំណោមប្រទេស និងស្ថាប័នម្ចាស់ជំនួយ និងកម្ចីទាំងអស់នេះ ប្រទេសចិន បានចូលរួមចំណែកផ្ដល់កម្ចីការប្រាក់ទាបច្រើនជាងគេមកដល់កម្ពុជា។ គិតមកដល់ឆ្នាំ២០១៩នេះ កម្ពុជាបានទទួលប្រាក់កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធពីសាធារណរដ្ឋប្រជាមានិតចិនសរុបប្រមាណ ២,៨៦៥លានដុល្លារអាមេរិក។ ទឹកប្រាក់នេះ ស្មើនឹង ៩០ភាគរយនៃប្រាក់កម្ពុជាបានខ្ចីពីប្រទេសចិន។ ក្នុងប្រាក់កម្ចីលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ២,៨៦៥លានដុល្លារអាមេរិកនេះ ក្រសួងសាធារណការបានចំណាយលើការសាងសង់ផ្លូវរួចរាល់ចំនួន ២៩ខ្សែស្មើនឹង ២,៨៨៨គីឡូម៉ែត្រ និងបានសាងសង់ស្ពាន ៨ខ្សែ មានប្រវែង ៨គីឡូម៉ែត្រ ដោយចំណាយទឹកប្រាក់សរុបចំនួន ២,៥១៣លានដុល្លារ។ ជាមួយគ្នានេះក្រសួងសាធារណការក៏បានត្រៀមសាងសង់ផ្លូវជាតិលេខ ៧១សេ ផ្លូវជាតិលេខ១០ ដែលគិតជាទឹកប្រាក់ចំនួន ៣២២លានដុល្លារ និងកំពង់ផែភ្នំពេញចំនួន ៣០លានដុល្លារអាមេរិក។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកប្រទេសចិនជាអ្នកបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ កែលំអរ និងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា។ លោក ស៊ុន ចាន់ថុល បញ្ជាក់យ៉ាងដូច្នេះ៖ «បើមិត្តចិនមិនបានជួយយើងរបៀបហ្នឹងទេ សព្វថ្ងៃខ្ញុំមិនជឿជាក់ថា យើងមានផ្លូវខ្វាត់ខ្វែងទូទាំងប្រទេសបែបនេះទេ។ បើរង់ចាំតែកម្ចីមកពីប្រទេសផ្សេងទៀត រង់ចាំ៥ឆ្នាំទៀតយើងប្រហែលមិនទាន់បានសាងសង់ស្ពានទាំងអស់នេះទេ។ ខ្ញុំជឿជាក់បែបនេះតែម្ដង មិនអាចមានឱកាសមកធ្វើដំណើរទូទាំងប្រទេស។ យើងចេញពីរាជធានីភ្នំពេញទៅមួយជុំទៅថ្ងៃក្រោយទៅដល់បាត់ដំបង ចុះពីបាត់ដំបងមកសំឡូត ពីសំឡូតមកវាលវែង វាលវែងមកកោះកុង កោះកុងចេញមកផ្លូវ៤៨ មកស្រែអំបិល ហើយចុះទៅក្រុងព្រះសីហនុ ត្រឡប់ពៅក្រុងព្រះសីហនុមកកំពត កំពតរត់ឡើងមួយជុំមកឡើងមកលើវិញ បានទាំងអស់មិនចាប់ថយក្រោយទេ។ គឺយើងមានផ្លូវគ្រប់គ្រាន់ទាំងអស់នៅក្នុងប្រទេសកម្ពុជាយើង»។ លោករដ្ឋមន្ត្រីបន្ថែមថា «ប៉ុន្តែសួរថាគ្រប់គ្រាន់ហើយឬនៅ? គឺមិនទាន់គ្រប់គ្រាន់ទេ ដោយសារផ្លូវខ្លះយើងត្រូវការពង្រីកទៀត ពី២គន្លងទៅ៤គន្លងថែមទៀត ហើយផ្លូវខ្លះយើងត្រូវលើកគុណភាពពី DBST កៅស៊ូស្រទាប់ស្ដើងទៅកៅស៊ូបេតុង AC ថែមទៀត។ អ៊ីចឹងនៅតែខិតខំបន្តកសាងផ្លូវស្ពានថែមទៀតដើម្បីធ្វើមិចឲ្យតម្លៃនៃការដឹកជញ្ជូន វាមានតម្លៃថោកជាងមុន អាចទាក់ទាញអ្នកទេសចរ ក៏ដូចជាំអ្នកវិនិយោគ មកកម្ពុជាថែមទៀត»។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអ្នកបន្តវេនពូនជ្រុំទំនាក់ទំនងជាមួយចិន បន្តពីព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ បានមើលឃើញថា វត្តមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា បានកើតចេញពីទំនាក់ទំនងល្អរវាងចិន និងកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់ចិនលើការសាងសង់ផ្លូវ និងស្ពានរបស់កម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ដូច្នេះ «ចំណុចទាំងអស់នេះបើសិនជាមិនមានចិនទេ សួរថានរណាជាអ្នកជួយយើងពិតប្រាកដ ព្រោះអ្នកដទៃបានត្រឹមស្រែក បានត្រឹមប្រដៅប៉ុន្តែគេមិនឲ្យយើងអ្វីទាំងអស់។ អីចឹងទេយើងចោទជាសំណួរថា បើសិនជាយើងមិនមានទំនាក់ទំនងល្អជាមួយចិនថាតើចិនអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់ថវិកា ឲ្យយើងសម្រាប់ការសាងសង់ដែរឬទេ? ដូច្នេះខ្ញុំពិតជាយល់ថា យើងអនុវត្តនូវនយោបាយចាប់ដៃគូក្នុងការសហការណ៍ជាមួយចិនមិនខុសទេ»។ ដើម្បីជាការរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងនាមជាប្រទេសប្រសិទ្ធនាមជាមិត្តដែកថែបនោះ ប្រទេសចិនមិនត្រឹមផ្ដល់ជាកម្ចីការប្រាក់ទាប និងជំនួយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនោះទេ ចិនក៏បានផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីក្រសួងសាធារណការ សិស្សនិស្សិតកម្ពុជាលើផ្នែកសាងសង់នេះផងដែរ។ លោក ស៊ុន ចាន់ថុល បញ្ជាក់យ៉ាងដូច្នេះ៖ «ក្រៅពីភាគីចិនគាត់ជួយយើងខាងកសាងផ្លូវស្ពាន មិត្តចិនក៏បានជួយបណ្ដុះបណ្ដាលមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូនមួយឆ្នាំៗយ៉ាងតិច៣០នាក់។ គាត់ជួយយើង បណ្ដុះបណ្ដាលមន្ត្រីយើង គាត់ជួយសិក្សាផែនការមេ បណ្ដាញផ្លូវទូទាំងប្រទេសរបស់យើង គាត់បានជួយសិក្សាផ្លូវល្បឿនលឿនទាំងអស់នៅទូទាំងប្រទេសកម្ពុជាយើង គាត់ជួយយើងច្រើន។ គាត់ក៏បានសិក្សាថា ផ្លូវណា ផ្កាយមួយ ផ្កាយពីរ ផ្កាយបី ឧទាហរណ៍បើផ្លូវណាមានគ្រោះថ្នាក់ច្រើនស្ថិតក្នុងលំដាប់ផ្កាយមួយ។ គាត់មិនមែនត្រឹមតែកសាងផ្លូវ ស្ពានទេ គាត់ជួយទាំងអប់រំបណ្ដុះបណ្ដាលមន្រ្តីយើង គាត់ឲ្យអាហាររូបករណ៍គឺគាត់ជួយគ្រប់បែបយ៉ាង»។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ពាក្យស្លោកមួយឃ្លាថា «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម» ដែលស្របទៅនឹងពាក្យរបស់រដ្ឋាភិបាលចិនដែរថា «មានផ្លូវ មានមាស មានប្រាក់»។ តាមរយៈពាក្យស្លោកនេះ បានបង្ហាញឱ្យឃើញថា ផ្លូវ និងស្ពាន រួមចំណែកយ៉ាងសំខាន់សម្រាប់ធ្វើឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។ លោកបណ្ឌិត គី សេរិវឌ្ឍន៍ អ្នកវិភាគផ្នែកសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ការសាងសង់ផ្លូវនេះ ជាការគិតគូរដ៏សំខាន់បំផុតក្នុងការជំរុញជីវភាពរបស់ប្រជាពលរដ្ឋនៅតាមទីជនបទឱ្យកាន់តែប្រសើរឡើង។ លោកលើកឡើងថា ការជួយប្រជាពលរដ្ឋមិនមែនជាការចែកអំណោយនោះឡើយ តែការសាងសង់ផ្លូវ គឺជាការជួយប្រជាពលរដ្ឋប្រកបដោយភាពប្រាកដនិយម និងជាការគិតគូរម៉ត់ចត់មួយ។ លោកបណ្ឌិត គី សេរិវឌ្ឍន៍ បញ្ជាក់យ៉ាងដូច្នេះ៖ «ធម្មតាកាលណាយើងនិយាយអំពីការដល់ដៃប្រជាពលរដ្ឋ គេមិនដែលយកជំនួយទៅចែកនោះទេ បើដល់ដៃប្រជាពលរដ្ឋគឺផ្លូវនេះហើយ ព្រោះកាលណាបើផ្លូវត្រូវបានដាក់ឲ្យប្រើប្រាស់ គឺប្រជាពលរដ្ឋជាអ្នកទទួលបបានផល។ ទោះបីជាប្រជាពលរដ្ឋមិនមានផ្លូវសម្រាប់បើកនៅលើផ្លូវហ្នឹង តែឡានដឹកឥវ៉ានទៅទិញកសិផលរបស់គាត់ គឺជួយឲ្យគាត់បានផល ពីមុនចូលទៅគេចំណាយពេលអស់២ថ្ងៃ បាក់ជំទាសឡានអស់២ គេទៅទិញស្រូវគាត់ គឺគេឲ្យស្រូវគាត់ថោក។ តែនៅពេលដែលគេដឹកតែមួយម៉ោងចូលទៅទិញស្រូវបានគេឲ្យស្រូវគាត់ថ្លៃ។ នេះព្រោះតែអ្នកដឹកជញ្ជូនទៅបូកបន្ថែមថ្លៃដើម កាលណាគាត់ដឹកចូលទៅថ្លៃដើមគាត់អស់ច្រើន គាត់ត្រូវឲ្យថ្លៃទាបដើម្បីយកទៅប្រកួតប្រជែងនៅក្នុងទីផ្សារ អីបើការដឹកចូលទៅស្រួល វានឹងមានឡានជាច្រើនចូលទៅដណ្ដើមទិញពេលនោះនឹងធ្វើឲ្យកសិផលឡើងថ្លៃ ដូច្នេះជាចរន្តនៃទីផ្សារនៅពេលដែលផ្លូវកាន់តែស្រួល»។ ជាការពិតណាស់ការសាងសង់ផ្លូវ និងស្ពាន គឺពិតជាការប្រើប្រាស់ជំនួយ និងប្រាក់កម្ចីប្រកបដោយសមធម៌ និងប្រសិទ្ធភាពបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់រូប។ តួយ៉ាងផ្លូវជាតិលេខ៥៥ ប្រវែង១៨០គីឡូម៉ែត្រ តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ ទៅកាន់តំបន់ព្រំដែនខ្មែរ-ថៃ ដែលទើបបញ្ចប់ការសាងសង់បានប្រែក្លាយតំបន់ដាច់ស្រយាលព្រំដែនថ្មដា ទៅជាតំបន់អ៊ូអរមួយ ដែលពីមុនកម្រមានមនុស្សទៅដល់ ក្រៅពីប្រជាពលរដ្ឋនៅតំបន់នោះ។ ផ្លូវនេះធ្វើឱ្យតំបន់ថ្មដាក្លាយជាតំបន់មានការអភិវឌ្ឍឆាប់រហ័ស ហើយកំពុងវិវត្តន៍ខ្លួនទៅជាតំបន់សេដ្ឋកិច្ចពិសេស និងទាក់ទាញភ្ញៀវទេសចរ។ ក្រោយទទួលបានផ្លូវជាតិមួយខ្សែបត់បែនយ៉ាងស្រស់ស្អាតនេះហើយ ប្រជាពលរដ្ឋនៅតំបន់នោះ បានបង្ហាញសេចក្ដីសប្បាយរីករាយ និងភាពរំភើបស្ទើរស្មានមិនដល់ពីការប្រែប្រួលនៃតំបន់ដែលខ្លួនបានរស់នៅនេះ។ លោក ហ៊ាន ឆុន អតីតទ័ពខ្មែរក្រហម បានថ្លែងរៀបរាបបញ្ជាក់យ៉ាងដូច្នេះថា៖ «មុនពេលមានផ្លូវការរស់នៅលំបាក វេទនាខ្លាំង ព្រោះមុនមានផ្លូវការទំនាក់ទំនងពីឃុំថ្មដារ ទៅស្រុកវាលវែង ទៅមកប្រហែលមួយអាទិត្យមិនចង់មកដល់ផ្ទះវិញផង ដែលមានប្រវែងផ្លូវប្រហែល៧០គីឡូម៉ែត្រ។ ព្រោះត្រូវលិចទឹកម៉ូតូផង សែងម៉ូតូផង តាមស្ទឹងតាមអូរ ហើយផ្លូវវាបាក់ដីពីលើភ្នំផង។ ...ជួនកាល៣ ៤ថ្ងៃ ជូនកាលមួយអាទិត្យឯណោះ ដូចជាយើងរស់នៅក្នុងកោះមួយដាច់ស្រយ៉ាលពីគេអីចឹង។ រហូតដល់មានផ្លូវនេះខុសឆ្ងាយគ្នាខ្លាំងណាស់ ព្រោះនៅតំបន់នេះឥលូវមនុស្សចេញចូល ទាំងយប់ទាំងថ្ងៃអត់ដាច់ ឡានតូច ឡានធំអីមានគ្រប់ម៉ាកទាំងអស់។ បើនិយាយពីប្រជាជនយើងអត់ដែលស្គាល់ផ្លូវ ឃើញការកសាងរបស់រាជរដ្ឋាភិបាល សប្បាយចិត្តរីករាយអបអរសាទរខ្លាំងណាស់ ព្រោះមិនដែលមានមិនដែលជួប»។ ក្រៅពីភាពរីករាយរបស់ប្រជាពលរដ្ឋជាមួយសមិទ្ធផលផ្លូវក្រោមកម្ចីការប្រាក់ទាបនេះទៅ ប្រជាពលរដ្ឋមួយរូបទៀត ដែលជាអ្នកទទួលបានសមិទ្ធផលស្ពានឆ្លងកាត់ទន្លេមេគង្គពីកម្ចីការប្រាក់ទាបរបស់ចិនដែរនោះ ក៏រីករាយឥតឧបមាជាមួយសមិទ្ធផលស្ពានឆ្លងកាត់ទន្លេនៅក្នុងភូមិឋានរបស់គេ។ អ្នកស្រី ច្រិច សាអែម ពលរដ្ឋរស់នៅក្នុងភូមិក្តុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំកន្លែងដែលស្ពានស្ទឹងត្រង់-ក្រូចឆ្មារតភ្ជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំកំពុងដំណើរការសាងសង់នោះ បានលើកឡើងថា វត្តមានស្ពានមិនធ្លាប់មានក្នុងភូមិរបស់អ្នកស្រី នឹងជាចំណែកដ៏ធំជួយដោះស្រាយការលំបាក និងជួយធ្វើឱ្យប្រសើរជីវភាពរបស់ពួកគេ។ អ្នកស្រី ច្រិច សាអែម បញ្ជាក់យ៉ាងដូច្នេះ៖ «ពិបាកមែនទែននៅពេលយើងឆ្លងទូកតូចពេក យើងភ័យព្រួយ ពិបាកខ្លាំងបំផុតតែម្ដង ជាធម្មតាយើងនៅតាមទន្លេពិបាកណាស់ ពិបាកច្រើនហ្មង។ កន្លងមកធ្លាប់មានករណីលិចទូក ជួនកាលនៅពេលដែលយើងឆ្លង (ទន្លេ) មេឃរកភ្លៀងរកអី ប៉ុន្តែដំណើរត្រូវទៅហើយ គឺត្រូវតែទៅ ដល់ទៅបានពាក់កណ្ដាលអីវាមានខ្យល់វាមានរលកធំៗពិបាកណាស់។ មិនបាច់ដល់ថ្ងៃគេបើកការរដ្ឋានទេ គ្រាន់តែគេមកវាស់ផ្លូវគេមកយកអាចម៍ដីទៅពិសោធន៍ ម្ដងគេថានៅកន្លែងនេះម្ដងគេថានៅកន្លែងនោះ តែដល់គេមកវាស់ទៅគេថាត្រូវប្លង់នៅទីនេះហើយ ខ្ញុំអរណាស់។ អរតែម្ដងក្នុងចិត្តអរតែម្ដង សប្បាយចិត្តណាស់ ព្រោះថាវាបានជិតផ្ទះ ក្នុងភូមិក្នុងស្រុកហ្នឹងសប្បាយទាំងអស់គ្នាតែម្ដង។ ជួយច្រើនដែរនៅពេលយើងឆ្លងកាត់ទៅទីផ្សារវាស្រួលណាស់ ការយប់ព្រលប់ប៉ុណ្ណាពេលយើងមានអាសន្ន ពេលយើងឈឺពោះឆ្លងទន្លេយើងអាចទៅខាងនេះក៏បានខាងនោះក៏បាន អីចឹងការឆ្លងកាត់វាស្រួលជាង»។ បើទោះបីកម្ចីរបស់ចិនត្រូវបានមើលឃើញថា កំពុងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋយ៉ាងណាក្តី។ តែមានការលើកឡើងមួយចំនួនដោយបង្ហាញក្តីបារម្ភជុំវិញបំណុលនេះ ដោយអ្នកខ្លះបានចោទប្រកាន់ថា បំណុលនេះជាអន្ទាក់របស់ចិនជាដើម។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបដិសេធ និងទាត់ចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ។ លោករដ្ឋមន្ត្រីបានអះអាងថា កម្ពុជាបានគ្រប់គ្រង និងចាត់ចែងយ៉ាងច្បាស់លាស់ចំពោះបំណុលនេះ ហើយចិនមិនដែលបង្ខំ ឬដាក់សម្ពាធឱ្យកម្ពុជាខ្ចីថវិកាខ្លួនម្តងណានោះឡើយ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនិយាយកម្ចីជារួមតែម្ដង កម្ពុជាមិនទាន់វ័ណ្ឌកនិងប្រាក់កម្ចីនោះទេ ខ្ញុំបានលើកឡើងហើយថា ប្រាក់កម្ចីប្រៀបធៀប និងផលិតផលសរុបក្នុងស្រុកយើងតែ២១ភាគរយទេ ទាបជាងប្រទេសក្នុងតំបន់អាស៊ានទាំងអស់។ អីចឹងយើងនៅមានលទ្ធភាពខ្ចីថែមទៀត មកកសាងប្រទេសជាតិមាតុភូមិរបស់យើង ហើយចិនគេមិនដែលបង្ខំយើងថា កម្ពុជាត្រូវតែខ្ចីលុយគេនោះដែរ។ គេមិនដែលបង្ខំយើងទេ មានតែយើងទេស្នើសុំទៅគេ ឲ្យគេផ្ដល់ប្រាក់កម្ចីមកយើង។ ដូច្នេះគ្មានអីត្រូវនិយាយថាគេយកនេះប្រាក់កម្ចីជាអន្ទាក់ដាក់យើងឲ្យវ័ណ្ឌកទៅថ្ងៃក្រោយពេលយើងសងគេមិនបាន គេមកគ្រប់គ្រងយើងជាក្លាយជាអនានិគមន៍ គឺអត់មានបែបនេះទេ។ ដោយសារយើងគ្រប់គ្រងបំណុលយើងបានល្អណាស់។ ដូច្នេះមិនថាយើងមានបញ្ហានិងការសងគេវិញទេ។ បើយកប្រាក់កម្ចីនេះមកចាយវាយខ្ជះខ្ជាយ កញ្ជើធ្លុះ អាណឹងមានបញ្ហា ហើយបើខ្ចីគេហើយចាយអស់សេដ្ឋកិច្ចអត់មានការរីកចម្រើន រកប្រាក់យកមកសងគេមិនបានទេ តែបើខ្ចី១០០ចំណេញ១០០០ហេតុអ្វីបានយើងមិនខ្ចីដើម្បីប្រទេសជាតិយើងមានការរីកចម្រើន។ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អហ្នឹងហើយ ដែលបានធ្វើឲ្យសេដ្ឋកិច្ចខ្មែរមានការរីកចម្រើន៧ភាគរយក្នុងមួយឆ្នាំ។ សមិទ្ធិផលផ្លូវ និងស្ពានដែលកម្ពុជាសម្រេចបានក្រោមកម្ចីរបស់ចិននាពេលបច្ចុប្បន្ននេះ បាននិងកំពុងនាំមកនូវស្នាមញញឹមយ៉ាងពព្រាយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយក្តីរីករាយពួកគេ ក៏បានបង្ហាញនូវការដឹងគុណ និងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែខិតខំស្វែងរកជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសកម្ពុជាជានិច្ច រហូតមានការភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់ទីកន្លែង។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែផ្ដល់ជំនួយមកដល់ប្រទេសកម្ពុជា មិនថាជាជំនួយឥតសំណង ឬកម្ចីឥណទានក្ដី ព្រោះរាល់ការផ្ដល់ជំនួយ និងកម្ចីទាំងនោះ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការស្រេកឃ្លានអភិវឌ្ឍន៍របស់កម្ពុជា៕
វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[Fresh News] - រដ្ឋលេខាធិការ ឈួន វិន ដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារដើម្បីជំរុញការងារបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈក្នុងវិស័យសាធារណការ និងដឹកជញ្ជូន
ពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន៥គ្រឿង ក្នុងភូមិសាស្រ្តខេត្តកណ្តាល
កិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងលើកទិសដៅការងារអនុវត្តបន្ត
ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយ បឹងឃុនឆាង ខេត្តកោះកុង និងគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ
សកម្មភាពការងារថ្ងៃទី២ - ៣ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[NKD News] - រកឃើញយានយន្តល្មើសចំនួន ៣៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
[ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ] - ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវមុនពេលធ្វើដំណើរលើផ្លូវល្បឿនលឿន និងគោរពច្បាប់ចរាចរណ៍ គឺជាប្រការល្អត្រឹមត្រូវដែលត្រូវអនុវត្ត
[NKD News] - លោក ផន រឹម៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90