ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[CNC] - ផ្លូវបេតុងក្រាលកៅស៊ូជាង ៧០០០ម៉ែត្រ មួយខ្សែនៅលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ត្រូវបានសាងសង់រួចរាល់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរភ្ញៀវទេសចរ
2026-06-29
ទៅកាន់ទំព័រចុះផ្សាយក្នុង CNC
កំពង់ស្ពឺ៖ ផ្លូវបេតុងក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៧០០០ម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុនឯកជនមួយ ស្ថិតនៅលើខ្នងភ្នំឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការធ្វើដំណើរនៃភ្ញៀវជាតិ អន្តរជាតិ។ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ផ្លូវមួយខ្សែនេះជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតនៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យដែលរួមចំណែកផ្តល់នូវសុខសុវត្ថិភាពបន្ថែមដល់អ្នកធ្វើដំណើរនៃភ្ញៀវជាតិ អន្តរជាតិ ពិសេសបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងដែរថា ឧទ្យានជាតិគិរីរម្យគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេសកម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។រមណីយដ្ឋានឧទ្យានជាតិនេះ សម្បូរទៅដោយទេសភាពល្អប្រណិតលំអរដោយដើមស្រល់តូចធំដុះពីធម្មជាតិនៅលើខ្ពង់រាបគីរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងមានសត្វម្រឹគីម្រឹគាជាច្រើនអំបូរកំពុងរស់នៅទីនោះ អមដោយខ្យល់ធម្មជាតិដែលអំណោយផលដល់ការទៅលេងកម្សាន្តនៃភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងមួយឆ្នាំៗប្រមាណជាង១លាននាក់។ លោក ហួត ហាក់ គូសបញ្ជាក់ថា រមណីយដ្ឋានឧទ្យានជាតិគីរីរម្យ បច្ចុប្បន្នមានការអភិវឌ្ឍន៍ខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធនានាក្រោមការគិតគូរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់វិស័យទេសចរ។ ផ្ទះសំណាក់ សណ្ឋាគារ រីសត បាននិងកំពុងបណ្តែតខ្លួនត្រៀបត្រានៅលើខ្នងភ្នំ ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងជាច្រើនខ្សែដែលតភ្ជាប់ទៅតាមតំបន់រមណីយដ្ឋានក៏ត្រូវបានស្ថាបនា ជួសជុលឡើងវិញ ដើម្បីត្រៀមសម្រួលដល់ការធ្វើដំណើរ ចំនេញពេលវេលាដល់ភ្ញៀវទេសចរណ៍ក្នុងការដើរកម្សាន្ត។ ជាក់ស្តែងផ្លូវមួយខ្សែដែលបានដាក់សម្ពោធថ្មីនេះពិតជាបានចូលរួមលើកម្ពស់វិស័យទេសចរណ៍នៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យឱ្យកាន់តែទាក់ទាញ់បន្ថែមទៀត។ ទន្ទឹមនឹងការសម្ពោធសមិទ្ធផលថ្មីផ្លូវមួយខ្សែនេះ លោក ហួត ហាក់ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ត្រូវចូលរួមឱ្យបានសកម្មក្នុងការពិនិត្យតាមដានរាល់សកម្មភាពរបស់សហគមន៍ ក៏ដូចជាម្ចាស់អាជីវកម្មនានាក្នុងឧទ្យានជាតិគីរីរម្យលើការផ្តល់សេវាដល់ភ្ញៀវទេសចរ ធ្វើយ៉ាងណាជៀសវាងបង្កការថ្នាំងថ្នាក់ដល់អារម្មណ៍ភ្ញៀវមកលេងកម្សាន្តតាមរយៈការតំឡើងថ្លៃតាមទំនើងចិត្តលើការស្នាក់នៅ និងហូបចុក។ មួយវិញទៀតត្រូវពិនិត្យ និងចាត់វិធានការលើការសំអាតអនាម័យបរិស្ថានតាមរមណីយដ្ឋាននានាកុំឱ្យមានសំរាមពាសវាលពាសកាលដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃរមណីយដ្ឋាន៕
វិស័យសាធារណការ
ផ្លូវបេតុង
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90